សហអ្នកនិពន្ធជាច្រើនរូប សហការជាមួយអាជ្ញាធរជាតិអប្សរា និងវិស័យឯកជនមួយចំនួនទៀត បានរួមគ្នាចងក្រងសៀវភៅមួយក្បាល មានចំណងជើង“លើសពីអង្គរ” ដែលបានរំលេចពីអត្ថប្រយោជន៍នៃព្រៃឈើ បណ្ដាញផ្លូវគមនាគមន៍បុរាណ ព្រែកជីកបុរាណ មធ្យោបាយដឹកជញ្ជូនថ្មនាសម័យបុរាណ ដើម្បីកសាងប្រាសាទ ប្រពៃណីនិងវប្បធម៌ ដែលផ្សារភ្ជាប់ជីវភាពរបស់អ្នកស្រុកអង្គរ ជាពិសេសព្រឹត្តិការណ៍សំខាន់ៗ ដែលកើតមានលើទឹកដីប្រាសាទនេះ។ ក្នុងសន្និសីទកាសែតសម្ពោធសៀវភៅលើសពីអង្គរ នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ម្សិលមិញនេះ លោក គី...
ព័ត៌មានលំអិតសហគមន៍រទេះគោខ្មែរព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយមានការយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋាន បានចាប់ផ្ដើមរៀបចំដំណើរការដឹកភ្ញៀវទេសចរឡើងវិញ ដើម្បីបន្តថែរក្សាប្រពៃណីវប្បធម៌យានជំនះខ្មែរមួយនេះ ឱ្យបានគង់វង្ស និងទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្ដតាមតំបន់ជនបទ បន្ទាប់ពីផ្អាកដំណើរការជាច្រើនឆ្នាំដោយសារជំងឺកូវីដ-១៩។ លោក មុត យសសា តំណាងសហគមន៍រទេះគោខ្មែរព្រះដាក់ បានឱ្យដឹងថា ការជិះរទេះគោខ្មែរកម្សាន្ដនេះ កំពុងពេញនិយម និងបានជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន ខណៈដែលឃុំព្រះដាក់ ជាតំបន់ទេសចរណ៍ដ៏មានសក្កានុពលបន្ទាប់ពីប្រាសាទអង្គរ។ ចំពោះការបើកដំណើរវិញនេះដែរ...
ព័ត៌មានលំអិតនារាត្រីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ ជាឆ្នាំទី១៥នៃព្រឹត្តិការណ៍ដង្ហែតុក្កតាយក្សគឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ ត្រូវបានដង្ហែចេញពីរង្វង់មូលវត្តដំណាក់ប្របខាងកើតស្ទឺងឆ្ពោះទៅកាន់សួនច្បារ មុខព្រះរាជដំណាក់ក្រុងសៀមរាប ក្រោមគោលបំណងចូលរួមលើកស្ទួយទាក់ទាញដល់អារម្មណ៍អ្នកទេសចរណ៍ឱ្យមកទស្សនាកម្ពុជាកាន់តែច្រើន ជួយដល់ក្មេងៗចេះធ្វើការជាក្រុម និងចង់ឱ្យពួកគេយល់កាន់តែច្បាស់ពីតម្លៃសិល្បៈវប្បធម៌ និងបរិស្ថានទូទៅជុំវិញខ្លួន បន្ថែមពីនេះក្មេងៗទាំងនោះបានបង្ហាញស្នាដៃបានពីការខិតខំរបស់ពួកគេជូនដល់មហាជនទស្សនាដោយរីករាយផង។ព្រឹត្តិការណ៍នេះគេឃើញមហាជនភ្ញៀវទេសចរជាតិ និងភ្ញៀវបរទេស មូលមីរឈរអបសងខាងផ្លូវដើម្បីអបអរសាទរនិងសប្បាយរីករាយ ដែលអាចប៉ាន់ប្រមាណជា១ម៉ឺននាក់។ លោក អ៊ុន សាវ៉ាន់ អ្នកចាត់ការទូទៅនៃគម្រោងតុក្កតាយក្សបានឱ្យដឹងថា៖តួអង្គទេវៈ គឺជាប្រធានបទសម្រាប់ឆ្នាំ២០២៥ បង្កើតជាទម្រង់តាមរចនាបទ...
ព័ត៌មានលំអិតថវិកាចំនួន ២ ៦០០០ដុល្លារ រួមនឹងសម្ភារៈសិក្សាមួយចំនួនទៀត ដែលប្រមូលបានពីកម្មវិធីគម្រោងអង្គរ និងសប្បុរសជននៃប្រទេសកូរ៉េ ត្រូវបានប្រគល់ជូនដល់មជ្ឈមណ្ឌលកុមារកំព្រាខេត្តសៀមរាប ដែលពិធីប្រគល់ធ្វើឡើងកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រោមវត្តមាន លោកជំទាវ ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណៈរដ្ឋកូរ៉េ និង លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប...
ព័ត៌មានលំអិតនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ សហការជាមួយសមាគមវប្បធម៌កូរ៉េ (KCA) ដោយមានការគាំទ្រពីក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌ បានរៀបចំពិព័រណ៍សិល្បៈរួមគ្នា នៅសារមន្ទីរជាតិ ខេត្តសៀមរាប ដែលជានិមិត្តរូបនៃស្មារតីយូរអង្វែងនៃទំនាក់ទំនងការទូត វប្បធម៌ និងការពង្រឹងចំណងមិត្តភាព ដែលពិធីនេះ ក៏មានការចូលរួមបើកជាផ្លូវការពីសំណាក់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌...
ព័ត៌មានលំអិតនៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅសណ្ឋាគារបុរីអង្គរខេត្តសៀមរាប ឯកឧត្ដម ហួត ហាក់ រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ បានអញ្ជើញជួបសំណេះសំណាលជាមួយមគ្គុទេ្ទសក៍ទេសចរណ៍តំបន់សៀមរាប ដោយមានការចូលរួមពី លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត ប្រតិភូអមដំណើរ និងបងប្អូនមគ្គុទេ្ទសក៍ទេសចរណ៍ជាច្រើនរូបទៀត។ ឯកឧត្ដម ហួត ហាក់ មានប្រសាសន៍ថា...
ព័ត៌មានលំអិតក្រុមសិល្បករសិល្បការិនីកម្ពុជា និងកូរ៉េ ដែលជាតារាបង្ហាញម៉ូតជាច្រើនរូប នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានរួមគ្នាតាមរយៈការផ្ដិតយករូបភាព និងវីដេអូអមជាមួយសម្លៀកបំពាក់បុរាណ សម័យដែលច្នៃម៉ូតដោយបុគ្គលល្បីៗនៃប្រទេសទាំង២ ភ្ជាប់ជាមួយទេសភាពតាមប្រាសាទក្នុងតំបន់រមណីដ្ឋានអង្គរ ផ្សព្វផ្សាយទៅកាន់ពិភពលោកឱ្យស្គាល់កាន់តែច្បាស់ ពីតំបន់ទេសចរណ៍ដ៏ប្រវត្តិសាស្ត្រគ្មានពីរលើលោករបស់កម្ពុជា។ សូមជម្រាបថា ការផ្សព្វផ្សាយនេះដែរ ធ្វើឡើងក្រោមកិច្ចសហការជាមួយក្រសួងទេសចរណ៍កម្ពុជា និងស្ថានទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ រួមនឹងរដ្ឋបាលខេត្តសៀមរាប ស្របទៅនឹងកម្មវិធីគម្រោងអង្គរ (Angkor Project)...
ព័ត៌មានលំអិតអាជ្ញាធរជាតិអប្សរា បានបង្ហាញថា ក្នុងរយៈពេល៣០ឆ្នាំ អាជ្ញាធរគ្រប់គ្រងឧទ្យានអង្គរមួយនេះ បានខិតខំធ្វើគ្រប់បែបយ៉ាងដើម្បីឱ្យឱ្យរមណីយដ្ឋានប្រវត្តិសាស្ត្ររបស់កម្ពុជាមួយនេះ នៅតែរក្សាបាននូវកិត្តិនាមជារមណីយដ្ឋានបេតិកភណ្ឌមានជីវិត ដែលមានន័យថា ទាំងប្រាសាទ និងមនុស្ស អាចរស់នៅជាមួយគ្នាជាដរាប។ ក្នុងឱកាសប្រារព្ធខួប៣០ឆ្នាំ នៃការបង្កើតអាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ អគ្គនាយកអាជ្ញាធរជាតិអប្សរា ឯកឧត្តមបណ្ឌិត ហង់ ពៅ បានបញ្ជាក់ថា...
ព័ត៌មានលំអិតថ្លែងក្នុងពិធីបើកសិក្ខាសាលាពង្រឹងសមត្ថភាព ស្តីពីការរៀបផែនការអភិវឌ្ឍន៍ទេសចរណ៍ និងវាយតម្លៃសមិទ្ធកម្មនូវផែនការអភិវឌ្ឍន៍ទេសចរណ៍រាជធានី-ខេត្ត សម្រាប់តំបន់សៀមរាប និងតំបន់ជុំវិញ នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក ម៉ែន ភារម្យ អគ្គនាយករង នៃអគ្គនាយកដ្ឋានអភិវឌ្ឍទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់ ចូលរួមការអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍ ដោយមិនត្រូវចាត់ទុកថាវាជាតួនាទីដាច់មុខរបស់ក្រសួងទេសចរណ៍ម្នាក់ឯងនោះឡើយ។ លោក ម៉ែន ភារម្យ...
ព័ត៌មានលំអិតក្នុងដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃ នៅលើទឹកដីនៃខេត្តសៀមរាប នៅថ្ងៃទី១០-១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ប្រតិភូអង្គការអតីតយុទ្ធជនសង្រ្គាមថៃ បានថ្លែងការកោតសរសើរ និងបង្ហាញនូវភាពស្ងប់ស្ញែង ចំពោះសំណង់ស្ថាបត្យកម្មជាប្រវត្តិសាស្ត្ររបស់ខ្មែរ ដែលបុព្វបុរសខ្មែរនាសម័យអង្គរ បានកសាងឡើង និងបានបន្សល់ទុកជាមរតកសម្រាប់អ្នកជំនាន់ក្រោយ និងផ្តល់នូវតម្លៃមិនអាចកាត់ថ្លៃបាន។ ឯកឧត្តម នាយឧត្តមសេនីយ៍ ឌេនីទី លុងហ្កាមហ្គម (DETNITIT LUANGAMKUM) អគ្គនាយកអង្គការអតីតយុទ្ធជនសង្រ្គាមថៃ...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.