ក្នុងរយៈពេលឈប់សម្រាក ៤ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលជាថ្ងៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ ព្រះបាទសម្ដេចព្រះករុណា ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង ព្រះរាជពិធីបុណ្យអុំទុក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរច្រើនជាងគេ ក្នុងចំណោមបណ្ដារាជធានី-ខេត្តទាំង២៥...
ព័ត៌មានលំអិតសមាគមសណ្ឋាគារកម្ពុជា បើកចំកិច្ចប្រជុំដើម្បីសិក្សាស្វែងយល់ពីគម្រោងអភិវឌ្ឍខេត្តសៀមរាប នៅព្រឹកមិញនេះ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ សមាគមសណ្ឋាគារកម្ពុជា បើកចំកិច្ចប្រជុំដើម្បីសិក្សាស្វែងយល់ពីគម្រោងអភិវឌ្ឍខេត្តសៀមរាប និងដើម្បីផ្តល់ចំណេះដឹង លើកទឹកចិត្តដល់សមាជិកក្នុងខេត្តសៀមរាប បន្តអាជីវកម្មរបស់ខ្លួនទៅមុខ ទោះបីជាស្ថិតនៅក្នុងកំឡុងពេលវិស័យទេសចរណ៍ធ្លាក់ចុះយ៉ាងខ្លាំងព្រោះទទួលរងប៉ះពាល់នូវវិបត្តិកូវីឌ១៩។ ជាងនេះទៅទៀតគឺដើម្បីស្វែងរកសមាជិកបន្ថែមទៀតក្នុងខេត្តសៀមរាប។ សមាគមមានឆន្ទៈប្រមូលសមាជិកដែលពាក់ពន្ធ័ក្នុងវិស័យទេសចរណ៍ ដើម្បីធ្វើការក្នុងសំលេងតែមួយ ក្នុងគោលដៅលើកស្ទួយវិស័យទេសចរណ៍ក្នុងព្រះរាជាណាចក្រកម្ពុជាអោយកាន់តែ ល្បីរន្ទឺ និង ប្រសើរឡើងនៅលើពិភពលោក។ កិច្ចប្រជុំនេះប្រព្រឹត្តិទៅក្រោមអធិបតីភាព...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ មន្ដ្រីស្ថានទូតប្រទេសបារាំងប្រចាំនៅកម្ពុជា ដែលនឹងត្រូវទទួលភារកិច្ចជាសហប្រធានបច្ចេកទេសនៃគណៈកម្មាធិការអន្ដរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្ររមណីយដ្ឋានអង្គរ ហៅកាត់ថា «អាយស៊ីស៊ី-អង្គរ» បានចុះពិនិត្យ និងស្វែងយល់ពីកិច្ចការអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅរមណីយដ្ឋានអង្គរ។ លោក ឡុង កុសល អ្នកនាំពាក្យ និងជាប្រធាននាយកដ្ឋានផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍ថា ការចុះពិនិត្យ និងស្វែងយល់អំពីកិច្ចការទាំងនេះរបស់លោក...
ព័ត៌មានលំអិតកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ មន្ត្រីជំនាញអាជ្ញាធរជាតិអប្សរា បាននាំយកកុលាលភាជន៍បុរាណចំនួន១៩ ដែលបានប្រទះឃើញដោយចៃដន្យក្នុងបរិវេណប្រាសាទព្រះខ័ន ខេត្តសៀមរាប ទៅរក្សាទុក ដើម្បីជួសជុល ស្រាវជ្រាវ និងទុកជាសម្បត្តិជាតិ។ បើតាមមន្ត្រីជំនាញ នៃអាជ្ញាធរជាតិអប្សរា បង្ហាញថា៖ កុលាលភាជន៍បុរាណ ដែលបានប្រទះឃើញនេះ រួមមាន ថ្មដុសថ្នាំចំនួន២ អង្រែកិនថ្នាំ១ និងបំណែកុលាលភាជន៍ចំនួន៣០...
ព័ត៌មានលំអិតដើមត្នោតជារុក្ខជាតិមួយប្រភេទ ត្រូវបានចាត់បញ្ចូលជា រុក្ខជាតិនិមិត្តរូបជាតិមួយ របស់ព្រះរាជាណាចក្រកម្ពុជា តាំងពីឆ្នាំ២០០៥។ រយៈ ៤ឆ្នាំកន្លងមកនេះ អាជ្ញាធរជាតិអប្សរា បានដាំដើមត្នោតជាង៦,០០០ពាន់ដើម ក្នុងបរិវេណឧទ្យានអង្គរ ខណៈរុក្ខជាតិប្រភេទនេះ កំពុងរងការកាប់បំផ្លាញស្ទើរតែចង់បាត់បង់ទៅហើយ។ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា មានប្រសាសន៍នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ នេះថា...
ព័ត៌មានលំអិតបំណែកបដិមានិងថ្មចម្លាក់ចំនួន៤១ដុំ ត្រូវបានបានព្រះចៅអធិការវត្តព្រះឥន្ទទេព ព្រះនាម សែម សំ ពេញព្រះទ័យប្រគល់ជូនអាជ្ញាធរជាតិអប្សរាថែរក្សា កាលពីនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ ក្រោយពីព្រះអង្គរបានប្រមូលយកទៅរក្សាទុកបណ្តោះអាសន្ន នៅក្នុងបរិវេណវត្តដែលស្ថិតនៅជ្រុងអាគ្នេយ៍នៃប្រាសាទបាយ័ន្ត។ ដោយបំណែកចម្លាក់ទាំង៤១ដុំនេះ ស្ថិតនៅរាយប៉ាយក្នុងបរិវេណវត្តព្រះឥន្ទទេព ហើយខ្លះទៀតនៅផ្នែកខាងក្រោយនៃខឿនព្រះអង្គទេព ហើយដើម្បីឱ្យមានសុវត្ថិភាព ព្រះអង្គក៏បានប្រមូលយកមករក្សាទុកនៅក្នុរោងផ្នែកខាងត្បូងវត្ត ការពារការបាត់បង់និងខូចខាតដោយប្រការផ្សេងៗ។ បើតាមលោក ឈូក សុម៉ាឡា...
ព័ត៌មានលំអិតការកែលម្អសោភណ្ឌភាពនៅមុខប្រាសាទអង្គរ ឲ្យមានភាពស្រស់បំព្រងគ្រប់រដូវកាល រួមមានដាំស្មៅ ដាំកូនឈើ និងដើមផ្កាជាច្រើនប្រភេទទៀត គឺក្នុងគោលដៅលើកតម្លៃនៃសម្បត្តិបេតិកភណ្ឌពិភពលោក និងថែរក្សា កេរតំណែលដួងព្រលឹងបុព្វបុរសខ្មែរ ។ បន្ថែមលើសពីនោះ អាជ្ញាធរជាតិអាប្សរា ក៏បានរៀបចំឲ្យមានទីតាំងលក់ដូរថ្មី សម្រាប់បងប្អូនដែលជាអាជីវករលក់ដូរនៅមុខប្រាសាទអង្គរវត្ត ដែលការរៀបចំនេះ ត្រូវបានបងប្អូនអាជីវករសម្តែងនូវការគាំទ្រជាខ្លាំងចំពោះទីតាំងថ្មីនោះ។ បើតាមប្រជាពលរដ្ឋដែលជាអាជីវករលក់ដូរ នៅក្នុងតំបន់នោះ បានបង្ហាញ់ថា ពួកគាត់ពិតជាពេញចិត្តយ៉ាងខ្លាំងចំពោះទីតាំងថ្មីដែលអាជ្ញាធរអប្សរាបានរៀបចំឲ្យពួកគាត់ ព្រោះនៅទីនោះ...
ព័ត៌មានលំអិតរចនាសម្ព័ន្ធកំពែងទី៣នៃប្រាសាទបន្ទាយស្រីដែលរងនូវការខូចខាតទ្រុឌទ្រោមត្រូវបានអ្នកជំនាញផ្នែកអភិរក្ស ធ្វើការជួសជុល និងទល់ទ្រឱ្យរួចផុតពីហានីភ័យ។ កំពែងទី៣ដែលបានជួសជុលនិងទល់ទ្រនាពេលនេះមានចំនួន៥ទីតាំង និងមានប្រវែងសរុប៤០ម៉ែត្រ។ លោក សារាយ គឹមហួល បុរាណវិទូ និងជាប្រធានគម្រោងជួសជុលអភិរក្សបន្ទាយស្រី បានឲ្យដឹងនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០នេះថា គោលបំណងសំខាន់ នៃការជួសជុល គឺដើម្បីកាត់បន្ថយការខូចខាតធ្ងន់ធ្ងរនៃរចនាសម្ពន្ធកំពែង ព្រមទាំងសង្រ្គោះរចនាសម្ព័ន្ធពាក់ព័ន្ធផ្សេងៗទៀតដែលកំពុងរងគ្រោះថ្នាក់ឱ្យទាន់ពេលវេលា។ ក្នុងនោះមូលហេតុនៃការទ្រុឌទ្រោមរចនាសម្ព័ន្ធរបស់កំពែង និងប្រាសាទ គឺបណ្តាលមកពីកត្តាធម្មជាតិ...
ព័ត៌មានលំអិតឯកឧត្តម Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានបង្ហាញថា វិស័យទេសចរណ៍បានផ្តល់ជីវភាពឲ្យមនុស្សរាប់រយលាននាក់នៅលើពិភពលោក ប៉ុន្តែពិតជាក្រៀមក្រំខ្លាំងណាស់ នៅពេលដែលបានឃើញវិស័យទេសចរណ៍ត្រូវបំផ្លាញដោយកូវីដ១៩ ដូច្នេះពេលនេះ ពិតជាមានភាពចាំបាច់បំផុត ដែលត្រូវកសាងវិស័យទេសចរណ៍ឡើងវិញ ក៏ប៉ុន្តែត្រូវស្ថិតក្នុងបរិបទសុវត្ថិភាព សមភាព មិនប៉ះពាល់អាកាសធាតុ និងត្រូវមានការកសាងបទពិសោធន៍ធ្វើដំណើរប្រកបដោយសុវត្តិភាព និងការទទួលខុសត្រូវសម្រាប់សហគមន៍ ម្ចាស់ផ្ទះ អ្នកបំរើការងារ និងអ្នកធ្វើដំណើរ...
ព័ត៌មានលំអិតកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ អគ្គនាយកអាជ្ញាធរជាតិអប្សរា រួមនិងលោក គ្រីស្ដុហ្វ ហ្សីហ្កូដូ (CHRISTOPHE GIGAUDAUT) ទីប្រឹក្សាសហប្រតិបត្តិការ និងកិច្ចការវប្បធម៌ នៃស្ថានទូតបារាំងប្រចាំកម្ពុជា បានធ្វើទស្សនកិច្ចទៅកាន់ការដ្ឋានជួសជុលប្រាសាទមេបុណ្យខាងលិច ស្ថិតនៅកណ្ដាលបារាយណ៍ទឹកថ្លា ឬហៅថាបារាយណ៍ខាងលិច ដើម្បីស្វែងយល់ពីការងារទូទៅ។ ទស្សនកិច្ចដំបូងរបស់សហប្រធានភាគីបារាំងនេះ គឺបន្ទាប់ពីលោក បានចូលកាន់តំណែង ជំនួសអតីតសហប្រធានចាស់...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.