នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤នេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ នៃកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានដឹកនាំក្រុមការងារនាំយកថវិកាចំនួន ៥០.០០០ដុល្លារអាមេរិក រួមនឹងថវិកា និងស្បៀងអាហារមួយចំនួនទៀតរបស់សាខាកាកបាទក្រហមខេត្ដសៀមរាប ឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ព្រមបន្តអញ្ជើញសួរសុខទុក្ខបងប្អូនជាស្ដ្រីមានផ្ទៃពោះចំនួន២៨០នាក់...
ព័ត៌មានលំអិតនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤នេះ ព្រះគ្រូចៅអធិការ ព្រះសង្ឃ គណៈកម្មការ អាចារ្យវត្ត អាជ្ញាធរមូលដ្ឋាន រួមនឹងប្រជាពលរដ្ឋចំណុះជើងវត្តប្រាសាទនាគគូ ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានប្រារព្ធពិធីបុណ្យផ្កាប្រាក់សាមគ្គី ដើម្បីប្រមូលបច្ច័យយកទៅបន្តការសាងសងសាលាឆ័ន និងសមិទ្ធិផលនានាបន្ត ដែលកំពុងខ្វះខាតថវិកាច្រើន ហើយបានធ្វើការសាងសងអស់ជាច្រើនខែមកហើយ។ បើតាមព្រះគ្រូចៅអធិការវត្តបានឲ្យដឹងថា សាលាឆ័ននេះបានសាងសងជាច្រើនខែមកហើយ ដោយសាងសងទៅតាមលទ្ធភាពដែលវត្តមានបន្តិចម្ដងៗ ហើយមកទល់នឹងពេលនេះ...
ព័ត៌មានលំអិតពិធីបុណ្យវិសាខបូជា គឺជាបុណ្យ ដ៏ធំ និងសំខាន់ជាងគេ ក្នុងចំណោមពិធីបុណ្យធំៗ នៃវិស័យព្រះពុទ្ធសាសនា។ មិនថាតែនៅប្រទេសកម្ពុជាទេ ដែលតែងរៀបចំពិធីបុណ្យនេះ តែបណ្ដាប្រទេសជិត ២០០ ផ្សេងទៀត ក៏បានកំពុងរៀបចំពិធីនេះផងដែរ។ សម្រាប់ក្រុងសៀមរាប នៅពេលព្រឹក និងពេលរសៀល ថ្ងៃទី២២ ខែឧសភា ដែលជាទិវាបុណ្យវិសាខបូជានេះ គេឃើញមានការរៀបចំក្បួនដង្ហែយ៉ាងអ៊ូរអរ នៅតាមដងផ្លូវសំខាន់ៗ...
ព័ត៌មានលំអិតសម្រាប់ឆ្នាំទី១២ នៃពិធីបំបួសកុលបុត្រកុលធីតា អបអរសាទរបុណ្យវិសាខបូជា នៅវត្តព្រះឥន្ទទេព ទឹកដីអង្គរ នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ មានអ្នកចូលរួមបំបួសចំនួន ៥៤០នាក់ ដែលការបំបួសនេះដែរមានរយៈពេល៥យប់ ៦ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែឧសភា ក្នុងគោលបំណងដើម្បីឱ្យកូនខ្មែរឈ្វេងយល់ និងផ្តល់ឱកាសឱ្យពួកគាត់ចូលសាងផ្នួសដើម្បីតបគុណ ចំពោះអ្នកមានគុណរបស់ខ្លួន មានមាតាបិតា អាណាព្យាបាល...
ព័ត៌មានលំអិតនៅសណ្ឋាការសុខាសៀមរាប នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានប្រារព្ធខួបលើកទី១៦១ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា២០២៤ ក្រោមប្រធានបទ “ រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ ” ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ...
ព័ត៌មានលំអិតមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប បានទទួលអំណោយជាថវិកាចំនួន ៣០លានរៀល ពីធនាគារហត្ថា សម្រាប់ប្រើប្រាស់ក្នុងសកម្មភាពជួយសង្គ្រោះជីវិតកុមារកម្ពុជាជាច្រើននាក់ ដែលកំពុងសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរនេះជារៀងរាល់ថ្ងៃ។ ក្នុងឱកាសនាំយកអំណោយជូនមន្ទីរពេទ្យកុមារអង្គរ និងចុះសួរសុខទុក្ខអ្នកជំងឺដែលកំពុងសម្រាកព្យាបាល នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ លោក Wee Mun Seng អនុប្រធានអគ្គនាយក នៃធនាគារហត្ថា បានថ្លែងនូវការអរគុណ និងកោតសរសើរដល់ថ្នាក់ដឹកនាំ បុគ្គលិកនៃមន្ទីរពេទ្យទាំងអស់...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ផាន់ណារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និង លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប រួមនឹងថ្នាក់ដឹកនាំជាច្រើនរូបទៀត បានរៀបចំពិធីក្រុងពាលីបួងសួងសុំសេចក្ដីសុខ ត្រៀមរៀបចំព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងកម្មវិធីសម្តែងក្បាច់គុនសាវលីញ និងគុនល្បុក្កតោ នៅបរិវេណព្រលានជល់ដំរី នៃក្រុងអង្គរធំ ខេត្តសៀមរាប...
ព័ត៌មានលំអិតនៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ព្រះវិបុលសត្ថា រី សាត ព្រះចៅអធិការវត្តកេសរារាម ក្រុងសៀមរាប រួមនឹងព្រះចៅអធិការវត្តមួយចំនួន បានសហការជាមួយអាជ្ញាធរសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បាននាំយកអំណោយជាសម្ភារៈប្រើប្រាស់ ស្បៀងអាហារ និងថវិកាមួយចំនួនទៀត ដែលទទួលបានពីសប្បុរសជននានា នាំយកមកចែកជូនដល់គ្រួសារប្រជាពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារអគ្គិភ័យចំនួន ៥គ្រួសារ ដើម្បីជាការជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃ ស្ថិតក្នុងភូមិសាលាកន្សែង...
ព័ត៌មានលំអិតកុដិថ្ម១ខ្នង ផ្លូវបេតុងចូលវត្ត១ខ្សែ ប្រវែង ១៥៤ម៉ែត្រ ទទឹង ៥ម៉ែត្រការ៉េ កំរ៉ាស់ ១តឹកកន្លះ និងជើងទង់ ៦ដើម ចំណាយថវិកាអស់ជាង ៧ម៉ឺនដុល្លារ នៅវត្តរតនមុនីរោងគោ ក្នុងភូមិរោងគោ ឃុំរោងគោ ស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រូវបានកាត់ខ្សែបូរសម្ពោធឆ្លងដាក់ឲ្យប្រើប្រាស់នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤...
ព័ត៌មានលំអិតមជ្ឈមណ្ឌលសិក្សាពេញមួយជីវិតមួយខ្នង ស្ថិតក្នុងភូមិត្រពាំងស្វាយ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប មានបណ្តោយ ១៥ម៉ែត្រ ទទឹង៨ម៉ែត្រ មាន៣បន្ទប់ រួមទាំងការបំពាក់គ្រឿងសង្ហារឹម បរិក្ខាថាមពលអគ្គីសនី ម៉ាស៊ីនបន្សុទ្ធទឹកសុទ្ធ និងថវិកាសម្រាប់ប្រតិបត្តិការ និងទុនវិនិយោគគម្រោងកម្មវិធី សរុបថវិកាចំនួន ១០០.000 ដុល្លា ជាជំនួយរបស់អង្គការយូណេស្កូជប៉ុនប្រចាំកម្ពុជា ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៩ ខែមេសា...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.