ក្រុមសប្បុរសជនមកពីប្រទេសកូរ៉េខាងត្បូង តាមរយៈអង្គការមិត្ដកម្ពុជា បានចូលរួមជួយសាងសង់ផ្ទះជាង២៦០ខ្នងផ្ទះ ជូនប្រជាពលរដ្ឋខ្មែរនៅតាមជនបទ នៃស្រុកបន្ទាយស្រី ខេត្ដសៀមរាប ដើម្បីជួយសម្រួលដល់ជីវភាពរបស់ពួកគាត់ ជាពិសេសដើម្បីឱ្យចំណងមិត្ដភាពប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំថែមទៀត។ លោក សាត មាស តំណាងឱ្យអង្គការមិត្ដកម្ពុជា ដឹកនាំក្រុមសប្បុរសជន បានឱ្យដឹងនៅថ្ងៃទី០២ខែមិថុនាឆ្នាំ២០២៣នេះថា ក្រុមសប្បុរសជនប្រទេសកូរ៉េនេះ គឺជាអ្នកស្ម័គ្រចិត្ដជួយរកមូលនិធិនៅក្នុងប្រទេសរបស់ពួកគាត់ យកទៅជួយសាងសង់ផ្ទះជូនប្រជាពលរដ្ឋដោយផ្ទាល់ មានជីវភាពខ្វះខាត ទើបរៀបការបែកចេញពីគ្រួសារឪពុកម្ដាយរបស់ពួកគេ...
ព័ត៌មានលំអិតដើម្បីលើកទឹកចិត្ដដល់កុមារ ក្នុងឱកាសអបអរសាទរខួបលើកទី៧៤ ទិវាកុមារអន្ដរជាតិ ១មិថុនា និងការព្យាបាលជំងឺកុមារដោយមិនគិតថ្លៃរបស់មន្ទីរពេទ្យកុមារអង្គរ នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣នេះ សាលាកុមារសុវណ្ណភូមិខេត្ដសៀមរាប រួមនឹងអាណាព្យាបាលសិស្ស បាននាំយកសម្ភារៈ និងថវិកាមួយចំនួនជួយឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ។ កញ្ញា យក់ សុគីម នាយិកាសាលារៀនកុមារសុវណ្ណភូមិ ខេត្ដសៀមរាប បានបញ្ជាក់ថា អំណោយជាសម្ភារៈសិក្សាដែលនាំយកមកប្រគល់ជូននាពេលនេះ ទទួលបានពីសាលារៀនសុវណ្ណភូមិ...
ព័ត៌មានលំអិតនារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្ដម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសហការី បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ប្រគល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់បណ្ដាលឱ្យរបើកដំបូលចំនួន ១៤៤ខ្នងផ្ទះ ស្មើ១៤៤គ្រួសារ មកពីឃុំចំនួន៨ នៃស្រុកជីក្រែង ខេត្តសៀមរាប។ មានប្រសាសន៍នាឱកាសនោះ ឯកឧត្ដម គុជ...
ព័ត៌មានលំអិតនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ លោក លី វណ្ណៈ នាយករដ្ឋបាលខេត្តសៀមរាប រួមមនឹងលោកនាយក នាយករងទីចាត់ការទីចាត់ការនៃរដ្ឋបាលខេត្ត បាននាំយកថវិកាចំនួន ២០,៣៨៥,០០០រៀល ប្រគល់ជូនដល់សាខាកាកបាទក្រហមខេត្តសៀមរាប ដើម្បីចូលរួមអបអរសាទរខួបលើកទី១៦០ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ២០២៣។ ក្នុងនាមឯកឧត្តម ទៀត សីហា...
ព័ត៌មានលំអិតក្រុមប្រឹក្សាមូលនិធិគន្ធបុប្ផាកម្ពុជា នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ បានចុះសួរសុខទុក្ខថ្នាក់ដឹកនាំបុគ្គលិក ក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យកុមារគន្ធបុប្ផា ឬមន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧ ខេត្ដសៀមរាប ដើម្បីលើកទឹកចិត្ដដល់ក្រុមគ្រូពេទ្យដែលបានលះបង់កម្លាំងកាយចិត្ដក្នុងការស្រោចស្រង់ជីវិតកុមារដោយមិនគិតថ្លៃ។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងថា មន្ទីរពេទ្យគន្ធបុប្ផាសៀមរាប គឺជាមន្ទីរពេទ្យដែលមានភាពល្បីល្បាញមួយ...
ព័ត៌មានលំអិតកាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានឧបត្ថម្ភជាលើកទី៥ នូវថវិកាចំនួន ២ម៉ឺនដុល្លារអាម៉េរិក រួមជាមួយគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់មួយចំនួនទៀត...
ព័ត៌មានលំអិតថ្លែងក្នុងទិវាជាតិនៃការចងចាំ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣នេះ លោក រិន ឡូត អភិបាលស្រុកបន្ទាយស្រី លើកឡើងថា ទោះកន្លងផុតអស់ជិត ៤០ឆ្នាំហើយក្ដី ប៉ុន្តែប្រជាជនកម្ពុជាគ្រប់ៗរូប នៅតែចងចាំមិនអាចបំភ្លេចបាននូវរបបកម្ពុជាប្រជាធិបតេយ្យ ឬរបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ –...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តសៀមរាប បានរៀបចំទិវាជាតិនៃការចងចាំ ២០ឧសភានៅក្នុងបរិវេណវត្តពោធិវង្ស ក្រុងសៀមរាប ខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប និង ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ដោយមានការនិមន្តនិងអញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃ ឯកឧត្តម លោកជំទាវ...
ព័ត៌មានលំអិតនៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្ដម ស ថាវី អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកអង្គរធំ ខេត្តសៀមរាប បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺនៅមណ្ឌលសុខភាពពាក់ស្នែង និងបាននាំយកអំណោយមួយចំនួនជូនមណ្ឌលសុខភាព និងអ្នកជំងឺ ដើម្បីជួយសម្រួលដល់ការប្រើប្រាស់ប្រចាំថ្ងៃផងដែរ។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដម ស ថាវី បាននាំយកនូវការសួរសុខទុក្ខពីសំណាក់សម្ដេចពិជ័យសេនា ទៀ បាញ់ ប្រធានក្រុមការងារចុះមូលដ្ឋានខេត្ដសៀមរាប...
ព័ត៌មានលំអិតនាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ម្សិលមិញនេះ រដ្ឋបាលខេត្តសៀមរាប បានរៀបចំប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម៧០ ព្រះវស្សាយាងចូល ៧១ព្រះវស្សា ក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.