នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប រួមនឹង ឯកឧត្តម លោកជំទាវ លោកលោកស្រីជាថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាព មន្ត្រីរាជការ ចូលរួមកាន់បិណ្ឌវេនទី១០ នៅវត្តប្រាសាទគោកចក...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ បងប្អូនជាជនភៀសសឹកចំនួន ១០២គ្រួសារ ដែលកំពុងស្នាក់នៅក្នុងវត្តបូណ៍ខ្នាតេជោ ឃុំជន្លាសដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប បានទទួលអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាពីសប្បុរសជន តាមរយៈលោក ផែង វណ្ណៈ ដែលការផ្ដល់ជូននេះ ក៏មានការចូលរួមពី លោក ឌី រ៉ាដូ អភិបាលរងខេត្ត...
ព័ត៌មានលំអិតក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត អានៀបាន ឆាតឺរជី នាយករងអង្គការយូនីសេហ្វប្រចាំកម្ពុជា នារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានអំពាវនាវ និងសំណូមពរដល់ Unicef បន្តជួយគាំទ្រដល់រដ្ឋបាលខេត្ត ទាំងធនធាន និងបច្ចេកទេស សំដៅកាត់បន្ថយភាពក្រីក្រ ក៏ដូចជាបំពេញតម្រូវការជាក់ស្តែងនៅថ្នាក់មូលដ្ឋាន។...
ព័ត៌មានលំអិតក្រោមគំនិតផ្ដួចផ្ដើមរបស់ ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ ទុយ ជិ ប្រាក់ សោ ភ័ណ អនុប្រធានគណៈកម្មាធិការសាខា បានដឹកនាំក្រុមការងារប្រគល់ផ្ទះមនុស្សធម៌ទី៩៦ ជូនដល់លោកយាយ នួន ជួន...
ព័ត៌មានលំអិតនាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នេះ គណៈប្រតិភូក្រសួងការពារជាតិ ដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់បងប្អូនយោធិនពិការ...
ព័ត៌មានលំអិត នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អមដំណើរដោយ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញដឹកនាំរៀបចំពីធីបួងសួងសុំសេចក្ដីសុខ នៅតាមទីសក្ការក្នុងខេត្តសៀមរាប ដើម្បីសុំឱ្យបងប្អូនកងទ័ពនៅសមរភូមិមុខមានជ័យជម្នះ...
ព័ត៌មានលំអិតនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម សោម សារ៉ូ សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប និង លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត រួមនឹងថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាព មន្ត្រីរាជការ និងប្រជាពលរដ្ឋ ចូលរួមកាន់បិណ្ឌវេន៣ នៅវត្តពុទ្ធស្ថាននគររាជធម្មមេត្តា និង វត្តព្រះឥន្ទកោសីយ៍...
ព័ត៌មានលំអិតនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម សោម សារ៉ូ សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប និង លោក អ៉ឹង គឹមលាង អភិបាលរងខេត្តសៀមរាប រួមនឹងថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាព មន្ត្រីរាជការ បានចូលរួមជាមួយប្រជាពលរដ្ឋ កាន់បិណ្ឌវេនទី២ នៅវត្តរាជបូណ៌ និងវត្តទេពពោធិវង្ស ក្រុងសៀមរាប...
ព័ត៌មានលំអិតកាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានទទួលអំណោយជាគ្រឿងឧបភោគ-បរិភោគ និងសម្ភារប្រើប្រាស់ពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងប្រតិភូក្រសួងមហាផ្ទៃ ប្រគល់ជូនរដ្ឋបាលខេត្ត និងស្នងការដ្ឋាននគរបាលខេត្តសៀមរាប សម្រាប់បន្តចែកជូនដល់សមរភូមិជួរមុខ និងប្រជាពលរដ្ឋជាជនភៀសសឹក ដែលស្នាក់នៅតាមមណ្ឌលសុវត្ថិភាពក្នុងខេត្តសៀមរាប។...
ព័ត៌មានលំអិតនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម នូ ផល្លា តំណាងរាស្ត្រសៀមរាប និងក្រុមគ្រួសារ និងប្រជាពលរដ្ឋ បានរួមគ្នាកាន់បិណ្ឌវេនទី១ នៃពិធីបុណ្យកាន់បិណ្ឌ នៅវត្តអារញ្ញសាគរ ក្រុងសៀមរាប ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់លោកអ្នកមានគុណ ជីដូន ជីតា ញាតិកាដែលបានចែកឋាន និងឧទ្ទិសមគ្គផលជូនដល់ដល់ព្រលឹងបុព្វបុរស យុទ្ធជនយុទ្ធនារី ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិកម្ពុជា។...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.