នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២នេះ លោក ស៊ុ សំអន នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្តសៀមរាប បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនទៅប្រគល់ជូនលោក ងឹន គឹមឡេង ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងខេត្តសៀមរាប នឹងជាភ្នាក់ងារទូរទស្សន៍បាយ័ន ប្រចាំខេត្តសៀមរាប ហើយបច្ចុប្បន្នកំពុងមានជំងឺសម្ពាធសរសៃឈាម ដែលធ្វើឲ្យស្លាប់មួយចំហៀងខ្លួន នឹងកំពុងសម្រាកព្យាបាលនៅនឹងផ្ទះ។ ដោយអំណោយដែលបានផ្ដល់ជូនមាន៖...
ព័ត៌មានលំអិតសាមណសិស្សចំនួន ២៥០រូប មកពីវត្តចំនួន៩ ដែលមានសាលាពុទ្ឋិកសិក្សាក្នុងចំណោម ៣៨វត្ត នៃស្រុកជីក្រែង នារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ បានទទួលចីវពីសាលាអនុគណស្រុកជីក្រែង ដើម្បីជំរុញ និងបណ្តុះទឹកព្រះទ័យដល់សាមណេរ ឱ្យខិតខំរៀនសូត្រ និងបដិបត្តិធម៌វិន័យឱ្យត្រឹមត្រូវ តាមលំអានព្រះពុទ្ឋសាសនា ហើយសំពត់ស្បង់ចីវរទាំងនេះបានមកពីការចូលរួមរបស់មន្ត្រីសង្ឃខេត្ត ព្រះគ្រូចៅអធិការនានា ជាពិសេសសប្បុរសជនទាំងក្នុង និងក្រៅប្រទេស។ ពិធីនេះប្រព្រឹត្តិទៅក្នុងបរិវេនវត្តបុព្វទិសារាម...
ព័ត៌មានលំអិតនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ អង្គការលំនៅឋានមនុស្សជាតិកម្ពុជាសហការជាមួយរដ្ឋបាលក្រុងសៀមរាប និងរដ្ឋបាលខេត្តដឹកនាំដោយលោក លី សំរិទ្ឋ អភិបាលរងខេត្ត រួមនឹងតំណាងស្ថាប័ន អង្គភាពមន្ទីរពាក់ព័ន្ឋ អាជ្ញាធរក្រុង សង្កាត់ អង្គការដៃគូជាតិនិងអន្តរជាតិ និងក្រុមជាងបានចូលរួមនៅក្នុងយុទ្ធនាការនិមិត្តរូប ដឹកនាំសាងសង់លំនៅឋានជូនដល់ប្រជាពលរដ្ឋនៅភូមិវាល សង្កាត់សំបួរ ក្រុងសៀមរាប។ លោកស្រី Bernadette Bolo-Duthy...
ព័ត៌មានលំអិតដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឱ្យមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោកខេត្តសៀមរាប បានអនុវត្តច្បាប់ចរាចរាណ៍កាន់តែមានប្រសិទ្ធភាព មន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ រ៉ូយ៉ាល់ភ្នំពេញ និងមន្ទីរពេទ្យបាងកក តែងតែបានធ្វើការងារសង្គមជាច្រើនជួយដល់ប្រជាពលរដ្ឋកម្ពុជា និងផ្តល់សម្ភារផ្សេងៗ ដល់មន្រ្តីនគរបាលចរាចរណ៍ខេត្តសៀមរាប។ ជាក់ស្តែងនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២នេះ មន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ បានផ្តល់ប៉ុស្តិ៍ប្រចាំការ ចំនួន ១០បន្ថែមទៀត ដល់នគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលខេត្តសៀមរាប។ លោកវេជ្ជបណ្ឌិត និវ៉ាត់ ឥន្ទ្រាវិជ្ឈាន...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានដឹកនាំក្រុមការងារជួបសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន ៣០គ្រួសារ កាលពីយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២កន្លងទៅ ស្ថិតក្នុងភូមិឈូករ័ត្ន ឃុំជន្លាសដៃ ស្រុកក្រឡាញ់។ អំណោយដែលបានផ្ដល់ជូននាឱកាសនេះ ១គ្រួសារទទួលបាន៖...
ព័ត៌មានលំអិតកាលពីព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២នេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ នៃកាកបាទក្រហមកម្ពុជា បាននាំយកថវិកាចំនួន៥ម៉ឺនដុល្លារអាម៉េរិក ដែលជាថវិកាឧបត្ថម្ភលើកទី៤ រួមជាមួយគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ប្រគល់ជូនដល់ដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ក្នុងឱកាសដែលមន្ទីរពេទ្យនេះ ប្រារព្ធកម្មវិធីបុណ្យផ្កាប្រាក់មហាសាមគ្គីឆ្នាំទី៩ ដើម្បីរកមូលនិធិសម្រាប់ការព្យាបាល និងថែទាំសុខភាពកុមារ-ទារកប្រមាណ ៤០០-៥០០នាក់ ក្នុងមួយថ្ងៃដោយឥតគិតថ្លៃ ។...
ព័ត៌មានលំអិតក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្មាយុ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា គម្រប់ខួប៨៦ យាងចូល៨៧ព្រះវស្សា ថ្នាក់ដឹកនាំសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងមន្ត្រីរាជការក្នុងខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងប្រគេនចង្ហាន់ ទេយ្យទានព្រះសង្ឃ...
ព័ត៌មានលំអិតនៅមណ្ឌលសុខភាព សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប បានទទួលអំណោយពីសមាគមសម្ព័ន្ធប្រជាជន ដើម្បីសន្តិភាពប្រចាំខេត្តសៀមរាប កាលពីរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ កម្មវិធីនេះ បានប្រព្រឹត្តិទៅដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ឈើន ប៊ុននិត ប្រធានប្រតិបត្តិស្រុកប្រាសាទបាគងសម្ព័ន្ធប្រជាជន ដើម្បីសន្តិភាពលោក អូន សំអាត នាយករងអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាបលោក វ៉ាន់...
ព័ត៌មានលំអិតលោក ឡុង បូនី ដែលជាអតីតយុទ្ធជនដែលពិការភាពដោយសារសង្គ្រាម និងមានជំងឺប្រចាំកាយ ហើយបច្ចុប្បន្នកំពុងមានជីវភាពខ្វះខាត មានទីលំនៅក្នុងឃុំអំពិល ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប បានទទួលអំណោយនូវរទេះរុញមួយគ្រឿង រួមនឹងគ្រឿងបរិភោគ និងថវិការមួយចំនួន ពីឯកឧត្តម ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកក្រឡាញ់ ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១១...
ព័ត៌មានលំអិតនាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះ ព្រះធម្មសិរី ជុំ គីមឡុង ព្រះរាជាគណៈថ្នាក់កិត្តិយស ជាព្រះមេគណខេត្ត និងព្រះធម្មកវីវង្ស នង មាណវោ ព្រះរាជាគណៈថ្នាក់ត្រី ព្រះមេគណខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយព្រះមន្ត្រីសង្ឃ អាចារ្យ អាចារិនី គណៈកម្មការ គ្រូគង្វាលគ្រីស្ទបរិស័ទ គណៈអ៊ីមុំា...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.