ថ្លែងក្នុងពិធីបិទការផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី២៩ នៅវត្តទេពពោធិវង្សស្ថិតក្នុងក្រុងសៀមរាបនារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត បានផ្តល់អនុសាសន៍មួយចំនួនប្រគេន ព្រះមន្ត្រីសង្ឃ តាមវត្តអារាមទូទាំងក្រុងសៀមរាប និងជូនចំពោះ លោកតាអាចារ្យ គណៈកម្មការវត្តនានា សម្រាប់ជាមូលដ្ឋាន ដើម្បីលើកកម្ពស់វិស័យព្រះពុទ្ធសាសនាឱ្យកាន់តែរីកចំរើន និងគួរជាទីជ្រះថ្លាសម្រាប់ជនានុជនគោរពប្រតិបត្តិ។ ក្នុងអនុសាសន៍ទាំងនោះបានជំរុញដល់មន្ត្រីសង្ឃគ្រប់អង្គ ត្រូវពង្រឹង និងធានាឱ្យបាននូវភាពល្អប្រសើររបស់ព្រះពុទ្ធសាសនា...
ព័ត៌មានលំអិតថ្លែងក្នុងពិធីបើក ការផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី២៩ ប្រគេនដល់ព្រះចៅអធិការ ភិក្ខុ-សាមណេរ គណៈកម្មការអាចារ្យ នៅវត្តទេពពោធិវង្សស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាបកាលពីថ្ងៃទី២៩ខែមីនាឆ្នាំ២០២២ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ សមាជិករដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលសៀមរាប បានសំណូមពរដល់អង្គប្រជុំ សូមធ្វើការចាប់អារម្មណ៍ទៅលើខ្លឹមសារទាំង ៧ ចំណុច ដែលមានចែងក្នុងសង្ឃប្រកាស ដើម្បីរក្សាគុណតម្លៃនិងកិត្យានុភាពរបស់ព្រះពុទ្ធសាសនា ដោយបន្តអនុវត្តខ្លឹមសារសង្ឃប្រកាសរបស់អនុសំវច្ឆរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសកន្លងមក...
ព័ត៌មានលំអិតមានប្រសាសន៍នៅក្នុងពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី២៩ នៅវត្តសិលាចារ្យ ក្នុងស្រុកបន្ទាយស្រី កាលពីព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ លោក វណ្ណ ប៊ុនណា ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត បានបញ្ជាក់ថា រយៈកាលកន្លងមក មានតែភិក្ខុ-សាមណេរមួយចំនួនតូច បាននិមន្តបិណ្ឌបាត្រទៅកាន់ទីផ្សារ ឬទីកន្លែងមិនសមរម្យ ហើយការរៃអង្គាសបច្ច័យនេះ វាស្ទើរតែក្លាយជាសកម្មភាពដើរសុំទានទៅហើយ ដូច្នេះក្នុងឱកាសនេះ សូមស្នើដល់ព្រះចៅអធិការគ្រប់វត្ត...
ព័ត៌មានលំអិតប្រជាពលរដ្ឋនៅស្រុកប្រាសាទបាគង ខេត្ដសៀមរាប បានសម្ដែងការសប្បាយចិត្ដ និងបានថ្លៃងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ដសម្ដេចជពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ ដែលបានចុះជួយពិគ្រោះយោបល់ និងព្យាបាលជំងឺទូទៅដល់ពួកគាត់ ដោយមិនគិតថ្លៃ ខណ:ដែលពួកគាត់កំពុងខ្វះខាតជីវភាពក្នុងអំឡុងពេលជំងឺកូវីដ-១៩។ ការព្យាបាលនេះ ធ្វើឡើងនៅមណ្ឌលសុខភាពបាងគង ស្រុកប្រាសាទបាគង ខេត្ដសៀមរា កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២នេះ។ ប្រជាពលរដ្ឋ...
ព័ត៌មានលំអិតក្នុងឱកាសបិទពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី២៩ ប្រគេនដល់មន្ត្រីសង្ឃស្រុកប្រាសាទបាគង កាលពីរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ម្សិលមិញនេះ ព្រះធម្មសេរី អាភាការោ ជុំ គឹមឡេង ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះសុមង្គលសិលាចារ្យព្រះមេគណខេត្តសៀមរាប បានក្រើនរំលឹកដល់ព្រះចៅអធិការតាមបណ្តាវត្តនានាក្នុងទូទាំងខេត្ត ត្រូវណែនាំដល់ភិក្ខុ-សាមណេរក្រោមឱវាទ ត្រូវមានក្រិតក្រមសីលធម៌ គុណធម៌ និងគោរពប្រតិបត្តគ្រូឧប្ឈា និងប្រមុខថ្នាក់ដឹកនាំសង្ឃគ្រប់លំដាប់ថ្នាក់ ហើយករណីភិក្ខុ-សាមណេរអង្គណាមិនស្តាប់ការប្រៀនប្រដៅ មានអស្មឹមានៈ តេះដៀល...
ព័ត៌មានលំអិតប្រជាពលរដ្ឋប្រមាណជាង២៧០នាក់ នៅឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្ដសៀមរាប ត្រូវបានទទួលការពិនិត្យ ពិគ្រោះ និងព្យាលជំងឺ ដោយមិនគិតថ្លៃ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ដសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ ។ការពិនិត្យពិគ្រោះ និងព្យាបាលជំងឺនេះ ធ្វើឡើងនៅមណ្ឌលសុខភាពឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្ដសៀមរាប ថ្ងៃទី២៣ ខែមីនា...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២នេះ នៅសាលាខេត្តសៀមរាប លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត បានទទួលអំនោយជាឧបករណ៍ធ្វើតេស្តរហ័សរកវីរុសកូវិដ-១៩ និង អង់ទីករ ចំនួន ១ម៉ឺនគ្រឿង ដែលជាអំណោយរបស់អង្គការ រ៉ូតារី អន្តរជាតិ កូរ៉េ នៃសាធារណរដ្ឋកូរ៉េ ផ្តល់តាមរយៈ លោក...
ព័ត៌មានលំអិតថ្លែងក្នុងពិធីបើកការផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃស្រុកជីក្រែង លោក តាន់ ប៊ុនឆន អភិបាលរងស្រុកជីក្រែង ខេត្តសៀមរាប បានស្នើដល់អង្គសន្និបាតពិភាក្សា និងចាប់អារម្មណ៍ផ្តោតទៅលើការពង្រឹងរចនាសម្ព័ន្ឋគ្រប់គ្រងការគោរពប្រតិបត្តិធម៌វិន័យរបស់ព្រះសង្ឃ ពិសេសចូលរួមអប់រំសីលធម៌សង្គមដល់យុវជនឱ្យបានខ្លាំងក្លា ដើម្បីទប់ស្កាត់នូវអំពើអសកម្មទាំងឡាយរបស់យុវវ័យដូចជាការប្រើប្រាស់គ្រឿងញៀន អំពើអបាយមុខ និងក្មេងទំនើងក្នុងមូលដ្ឋានជាដើម។ល។ លើសពីនេះត្រូវពិភាក្សាការពង្រឹងការងារអភិបាលកិច្ចគ្រប់លំដាប់ថ្នាក់ ដោយផ្សារភ្ជាច់ទៅនឹងបច្ចេកវិទ្យាទំនើប ដើម្បីឱ្យកិច្ចការព្រះពុទ្ឋសាសនាមានសណ្តាប់ធ្នាប់ល្អ ធានានូវសាមគ្គីភាពផ្ទៃក្នុងជួរពុទ្ឋសាសនិក លុបបំបាត់នូវការបែងចែកនិន្នាការសាសនា ទៅតាមជំនឿដោយគ្មានហេតុផល។ លោកអភិបាលរងស្រុក ក៏បានសំណូមពរដល់សាសនិកទាំងអស់...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ លោកជំទាវ សុខ ណារ៉ូ ពៅហេង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងសហការី បានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន១៧ គ្រួសារក្នុងស្រុកន្ទាយស្រី ក្នុងនោះមានឃុំឃុនរាម រលំផ្ទះចំនួន៣ខ្នង របើកដំបូលផ្ទះចំនួន១២ខ្នង និងឃុំត្បែង រលំផ្ទះចំនួន១ខ្នង និងរបើកដំបូលផ្ទះចំនួន១ខ្នង ដែលបានរងគ្រោះកាលពីថ្ងៃទី៨ ខែមីនា...
ព័ត៌មានលំអិតនាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ម្សិលមិញនេះ ឯកឧត្ដម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងសហការី បានជួបសំណេះសំណាល និង យកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅឃុំកន្ទួត ស្រុកស្វាយលើ ចំនួន ២៩គ្រួសារ កាលពីរសៀល ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២កន្លងទៅនេះ ដែលពិធីនេះបានប្រារព្ធឡើងនៅវត្តខ្នាតក្រៅ...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.