សាសនា និង មនុស្សធម៌

សាសនា និង មនុស្សធម៌

កម្ពុជាត្រូវការឈាមជាមធ្យមប្រមាណជិត១៨ម៉ឺនប្លោក សម្រាប់សង្គ្រោះជីវិតមនុស្សក្នុងមួយឆ្នាំ

ក្នុងមួយឆ្នាំៗ កម្ពុជាមានតម្រូវការឈាមសម្រាប់សង្គ្រោះជីវិតអ្នកជំងឺទូទាំងប្រទេសប្រមាណជិត១៨ម៉ឺនប្លោក បើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម។ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥នេះ លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានលើកឡើងថា ជារៀងរាល់៥នាទីម្តង កម្ពុជាមានតម្រូវការឈាមមួយប្លោក។ ដូច្នេះនៅទូទាំងប្រទេសគេត្រូវការឈាមប្រមាណ១៨ម៉ឺនប្លោក សម្រាប់សង្គ្រោះជីវិតអ្នកជំងឺ ក្នុងនោះរាជធានីភ្នំពេញមានតម្រូវការឈាមប្រចាំថ្ងៃរហូតដល់៣៥០ប្លោក។ លោកសុខ...

ព័ត៌មានលំអិត

វត្តអារញ្ញសាគរ ប្រារព្ធពិធីបុណ្យពូនភ្នំខ្សាច់ និងរាប់បាត្រព្រះសង្ឃ ឆ្លងឆ្នាំចាស់ផ្លាស់ឆ្នាំថ្មី

នៅថ្ងៃទី២២ ខែមេសានេះ វត្តអារញ្ញសាគរ ក្រុងសៀមរាប បានរៀបចំពិធីបុណ្យពូនភ្នំខ្សាច់ រាប់បាត្រព្រះសង្ឃ៥០អង្គ ដើម្បីបំពេញបុណ្យកុសល និងរំដោះកម្មពៀរ ឧទ្ទិសកុសលជូនដល់ញាតិកាគ្រប់សន្តាន ហើយពិធីនេះធ្វើឡើងទៅតាមលំអានចាស់បុរាណបន្សល់ទុកមក ដែលជាកិច្ចឆ្លងឆ្នាំចាស់ផ្លាស់ឆ្នាំថ្មី។ ព្រះតេជគុណ វិភត្តិមុនីញាណ ហ៊ាក់ គឹមហ៊ត់ វិសារទោ ព្រះគ្រូចៅអធិការវត្ត មានថេរដីកាថា ពិធីពូនភ្នំខ្សាច់ ឆ្លងឆ្នាំចាស់ផ្លាស់ឆ្នាំថ្មី...

ព័ត៌មានលំអិត

មន្ត្រីសង្ឃខេត្តសៀមរាប ចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគប្រគល់ជូនកងទ័ពតាមបណ្ដោយព្រំដែនក្នុងខេត្តឧត្ដរមានជ័យ

នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ ព្រះធម្មសិរី ជុំ គឹមឡេង ព្រះសុមង្គលសិលាចារ្យ ព្រះមេគណខេត្តសៀមរាប រួមនឹងព្រះមន្ត្រីសង្ឃ និងពុទ្ធបរិស័ទខេត្តសៀមរាប បាននិមន្តចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគជាអំណោយរបស់ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ទៅចែកជូនដល់បងប្អូនកងទ័ពនៅប្រាសាទតាមាន់ និងប្រាសាទតាក្របី ដែលកំពុងឈរជើងការពារខ្សែបន្ទាត់ព្រំដែនខេត្តឧត្ដរមានជ័យ។  ...

ព័ត៌មានលំអិត

ថ្នាក់ដឹកនាំខេត្តសៀមរាប រៀបចំពិធីសូត្រមន្តប្រោះព្រំសុំសេចក្ដីសុខ និងសំណេះសំណាលជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត បានដឹកនាំឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាព និងមន្រ្តីរាជការក្នុងខេត្ត រៀបចំពិធីសូត្រមន្ត ប្រោះព្រំសុំសេចក្ដីសុខ...

ព័ត៌មានលំអិត

ស្ត្រីសម្រាលបានកូនភ្លោះ៣នាក់ នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ទទួលបានអំណោយពី សម្ដេចកិត្តិសង្កហបណ្ឌិត ម៉ែន សំអន

នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥នេះ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តសៀមរាប ដឹកនាំដោយ លោកជំទាវ ស៊ិន ណម ប្រធាន សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍន៍ខេត្តសៀមរាប បាននាំយកអំណោយរបស់ សម្ដេចកិត្តិសង្កហបណ្ឌិត ម៉ែន សំអន ប្រគល់ជូនស្រ្តីម្នាក់...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្ដល់ផ្ទះមនុស្សធម៌ទី៩៤ ជូនពលរដ្ឋជាស្ត្រីមេម៉ាយ និងផ្ដល់អំណោយជូនប្រជាពលរដ្ឋ ៨០គ្រួសារក្នុងស្រុកអង្គរធំ

នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥ លោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខា បានដឹកនាំសហការី ប្រគល់ផ្ទះមនុស្សធម៌ទី៩៤ ជូនពលរដ្ឋជាស្ត្រីមេម៉ាយ ឈ្មោះ នៀម...

ព័ត៌មានលំអិត

ព្រះសង្ឃនិងប្រជាពលរដ្ឋក្នុងស្រុកសូទ្រនិគម បន្តជំនឿស្រោចទឹកប្រោះព្រំតាមផ្ទះប្រជាពលរដ្ឋ សុំសេចក្តីសុខចម្រើនក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ជាជំនឿ ឬទម្លាប់ របស់បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប ឱ្យតែដល់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គឺប្រជាពលរដ្ឋក្នុងឃុំសំរោងទាំងមូលតែងតែនិមន្តព្រះសង្ឃស្រោចទឹក នៅតាមផ្ទះនិមួយៗព្រមគ្នាតែម្តងដើម្បីឱ្យគ្រោះចង្រៃហូរទៅតាមទឹក និងសុំសេចក្តីសុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលឆ្នាំនេះបានធ្វើឡើងនៅរសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥នេះ។ លោកយាយ ភី ពលរដ្ឋរស់នៅមូលដ្ឋាននេះ បានឱ្យដឹងថា ព្រះសង្ឃនិមន្តមកសូត្រមន្តស្រោចទឹកដល់ប្រជាពលរដ្ឋនៅតាមបណ្តាភូមិនេះ គឺជាជំនឿមួយ...

ព័ត៌មានលំអិត

ថ្នាក់ដឹកនាំក្រសួងធម្មការនិងអាជ្ញាធរខេត្ត ផ្ដល់អណ្តូងទឹក និងគ្រឿងឧបភោគបរិភោគជូនប្រជាពលរដ្ឋក្រីក្រក្នុងភូមិសាស្រ្តខេត្តសៀមរាប

នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្ដម ខាន់ ខុន អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និង លោក លី សារី អភិបាលរងខេត្តសៀមរាប បានប្រគល់អណ្ដូងស្នប់អាហ្វ្រ៊ីដេសចំនួន ៥អណ្ដូង និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ជូនដល់គ្រួសារប្រជាពលរដ្ឋក្រីក្រ ងាយរងគ្រោះរស់នៅក្នុងខេត្តសៀមរាប ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងសហគមន៍ និងដោះស្រាយជីវភាព។...

ព័ត៌មានលំអិត

ពិធីរាប់បាត្រព្រះសង្ឃ ៦៥០អង្គ ឧទ្ទិសមហាកុសលថ្វាយ សម្ដេចព្រះសង្ឃរាជ ជួន ណាត និងក្រុមជំនុំព្រះត្រៃបិដកខ្មែរ

នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥នេះ នៅវត្តរាជបូណ៌ ក្រុងសៀមរាប មានរៀបចំរាប់បាត្រព្រះសង្ឃ ៦៥០អង្គ ដើម្បីឧទ្ទិសមហាកុសលថ្វាយ សម្ដេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត និងក្រុមជំនុំព្រះត្រៃបិដកខ្មែរ ក្រោមវត្តមានចូលរួម លោកជំទាវ កុយ សាលីណា ខេង សុមេធ តំណាងដ៏ខ្ពង់ខ្ពស់...

ព័ត៌មានលំអិត

ពិធីដង្ហែរូបសំណាក់រំឭកព្រះឧបការគុណ សម្ដេចព្រះសង្ឃរាជ ជួន ណាត និងក្រុមជំនុំព្រះត្រៃបិដកខ្មែរ លើកទី១៤ មានអ្នកចូលរួមយ៉ាងច្រើនកុះករ

នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥នេះ វត្តរាជបូណ៌ ក្រុងសៀមរាប បានរៀបចំដង្ហែព្រះត្រៃរតន៍ ក្នុងឱកាសប្រារព្ធទិវាបុណ្យរំឭកព្រះឧបការគុណ សម្ដេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត និងក្រុមជំនុំព្រះត្រៃបិដកខ្មែរ លើកទី១៤ នៅតាមបណ្តាផ្លូវមួយចំនួនក្នុងក្រុងសៀមរាប ដោយមានការនិមន្តចូលរួមពីមន្ត្រីសង្ឃខេត្ត ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើនអង្គ/នាក់។...

ព័ត៌មានលំអិត
Page 8 of 110 1 7 8 9 110

Recommended

សូម Like និង Follow ពួកយើង