ចំណេះដឹង និង ការអប់រំ

ចំណេះដឹង និង ការអប់រំ

យុវជនមកពីគ្រួសារក្រីក្រទទួលបានអាហាររូបករណ៍សិក្សាជំនាញពីរាជរដ្ឋាភិបាល ជឿជាក់ថាពួកគាត់នឹងទទួលបានការងារល្អក្រោយបញ្ចប់ការសិក្សា

សិក្ខាកាមមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានីភ័យ ដែលទទួលបានអាហាររូបករណ៍សិក្សាជំនាញ និងបច្ចេកទេសមិនគិតថ្លៃពីរាជរដ្ឋាភិបាល នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ខេត្តសៀមរាប បានបង្ហាញការជឿជាក់ថា ពួកគាត់នឹងទទួលបានឱកាសការងារល្អសម្រាប់ចិញ្ចឹមជីវិត ក្រោយពីបញ្ចប់វគ្គបណ្ដុះបណ្ដាលកម្រិតជំនាញវិជ្ជាជីវៈ និងបច្ចេកទេស កម្រិត C១។ ក្រុមសិក្ខាកាមពួកគាត់បានលើកឡើងថា ពួកគាត់ជឿលើសមត្ថភាពរបស់ខ្លួនឯង នឹងមានការងារធ្វើល្អមួយសម្រាប់ជីវភាពគ្រួសារ ព្រោះការខិតខំរៀនសូត្រកន្លងទាំងទ្រឹស្ដី ការអនុវត្ដន៍ និងបទពិសោធន៍ចុះកម្មសិក្សា ហើយជំនាញខ្លះក៏មានវិស័យឯកជនទទួលយកទៅធ្វើការដែរ។ មុខជំនាញវិជ្ជាជីវៈបច្ចេកទេសដែលពួកគាត់បណ្ដុះបណ្ដាលរួមមាន...

ព័ត៌មានលំអិត

មន្ត្រីជាន់ខ្ពស់សុខាភិបាល ជំរុញដល់គ្រប់ភាគីពាក់ព័ន្ធបង្កើនការងារនៃថែទាំសុខភាពបឋម ដើម្បីជួយកាត់បន្ថយការចំណាយលើការព្យាបាលជំងឺផ្សេងៗ

ថ្លែងក្នុងសិក្ខាសាលាតម្រង់ទិសថ្នាក់ខេត្តស្តីអំពីការអនុវត្តក្របខ័ណ្ឌ អនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋមនៅកម្ពុជា នៅខេត្តសៀមរាប នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានលើកឡើងថា ការងារថែទាំសុខភាពបឋម ជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នាដែលចាំបាច់ត្រូវធ្វើ ព្រោះបើសុខភាពរបស់យើងល្អ វានឹងនាំឲ្យគ្រួសារមានសុភមង្គល ហើយប្រទេសជាតិក៏កាន់តែរីកចម្រើន។ លោកជំទាវ ឱ វណ្ណឌីន មានប្រសាសន៍ថា...

ព័ត៌មានលំអិត

សិក្ខាកាមនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ជិត២០០នាក់ បានប្រឡងបញ្ចប់វគ្គសិក្សាបច្ចេកទេសវិជ្ជាជីវរៈរបស់ខ្លួន ក្រោយសិក្សារយៈ៤ខែ

សិក្ខាកាមមកពីគ្រួសារក្រីក្រ និងគ្រួសាររងហានីភ័យជិត ២០០នាក់ ដែលសិក្សានៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ខេត្ដសៀមរាប ត្រូវបានប្រឡងបញ្ចប់វគ្គសិក្សាកម្រិតសញ្ញាបត្របច្ចេកទេសវិជ្ជាជីវរៈរបស់ខ្លួន ក្រោយបានបណ្ដុះបណ្ដាលរយៈពេល៤ខែ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤នេះ។ លោក ចាន់ វិចិត្រ អគ្គនាយករង នៃអគ្គនាយកដ្ឋានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍ថា សិក្ខាកាមដែលបានធ្វើការវាយតម្លៃបញ្ចប់កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈនេះ...

ព័ត៌មានលំអិត

មន្ត្រីជំនាញអំពាវដល់គ្រប់អាណាព្យាបាល ប្រសិនបើមានការសង្ស័យ ឬដឹងថាកូនរបស់ខ្លួនប្រើប្រាស់គ្រឿងញៀន សូមសហការ និងរាយការណ៍ជូនសមត្ថកិច្ច

ក្នុងពិធីផ្សព្វផ្សាយច្បាប់ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅវិទ្យាល័យកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤នេះ សមត្ថកិច្ច រួមនឹងមន្ត្រីជំនាញ បានសំណូមពរដល់ឳពុកម្ដាយ ឬអាណាព្យាបាល ត្រូវចេះតាមដានគ្រប់សកម្មភាពកូនៗរបស់ខ្លួន ទាំងអត្តចរិក ទាំងការសិក្សា ហើយប្រសិនបើមានការសង្ស័យ ឬដឹងថាកូនរបស់ខ្លួនប្រើប្រាស់គ្រឿងញៀន ត្រូវសហការ និងរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច...

ព័ត៌មានលំអិត

យុវជនក្រីក្រ និងរងហានីភ័យជាង ៣០០នាក់ បានទទួលការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកទេសពីវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប

យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសាររងហានីភ័យជាង៣០០នាក់ បានទទួលការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីរៈ និងបច្ចេកទេស ដោយមិនគិតថ្លៃ ក្នុងជំហ៊ានទីមួយ ស្ថិតនៅវិទ្យាស្ថានពហុបច្ចេកទេសទេសភូមិភាគតេជោសែនសៀមរាប ខេត្ដសៀមរាប។ លោកស្រី ផង់ ពុទ្ធី នាយិកាវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា ការទទួលឱ្យចូលរៀននេះ មានរយៈពេល៤ខែ ដែលបានចាប់ផ្ដើមចូលរៀនពីមករាឆ្នាំ២០២៤ ដោយមានយុវជនមកពីគ្រួសារក្រីក្រ...

ព័ត៌មានលំអិត

សាលារៀនមួយចំនួននៅខេត្តសៀមរាប ស្វែងរកការជួយអន្តរាគមន៍ពីរថយន្តពន្លត់អគ្គីភ័យដោយសារអាកាសធាតុក្តៅខ្លាំង

ក្នុងកាលៈទេសៈដែលអាកាសធាតុក្តៅខ្លាំង សាលារៀនមួយចំនួនក្នុងខេត្តសៀមរាប បានស្នើសុំការជួយអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យ មកបាញ់ទឹកបង្កើតជាភ្លៀងសិប្បនិម្មិត ដើម្បីជួយកាត់បន្ថយកម្តៅ ជួយសម្រួលដល់ការសិស្សានុសិស្ស។ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានឲ្យដឹងថា គិតត្រឹមនៅរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤នេះ កម្លាំងនៃការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះរបស់ស្នងការដ្ឋាននគរបាលខេត្ត បានបាញ់ទឹកស្រោចបរិវេណ និងដំបូលរោងសាលារៀនចំនួនបីទីតាំង។ ក្នុងនោះនៅរសៀលថ្ងៃទី៣០...

ព័ត៌មានលំអិត

រដ្ឋបាលស្រុកបន្ទាយស្រី ជំរុញដល់អាណាព្យាបាលនិងសិស្សានុសិស្សក្នុងសហគមន៍សិក្សាភាសាបរទេសបន្ថែមពីលើភាសាជាតិ

នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤នេះ រដ្ឋបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប ចាប់ផ្ដើមបើកដំណើរការគម្រោងសាកល្បងបង្រៀនបន្ថែមម៉ោងលើមុខវិជ្ជាភាសាអង់គ្លេស និងភាសាចិន ដល់សិស្សសាលាបឋមសិក្សាក្នុងសហគមន៍ នៃស្រុកបន្ទាយស្រី ដើម្បីលើកកម្ពស់ការសិក្សារបស់កុមារនៅកម្រិតបឋម និងឈានទៅរកកម្រិតបន្តបន្ទាប់ រហូតដល់ឧត្តមសិក្សា។ លោក សាំង វឌ្ឍនា អភិបាលរងស្រុកបន្ទាយស្រី មានប្រសាសន៍ថា ក្រៅពីការសិក្សាភាសាជាតិ កុមារក៏មានឱកាសជាច្រើនទៀតក្នុងការចាប់យកចំណេះដឹងពីភាសាបរទេស ដែលជាភាសាដែលមានតម្រូវការខ្ពស់។...

ព័ត៌មានលំអិត

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកា ក្រុមការងារយុវជនសហភាពសហព័ន្ឋយុវជនកម្ពុជាប្រចាំសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ

នៅរសៀលថ្ងៃទី៣០ខែមេសាឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ឋយុវជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកា ក្រុមការងារយុវជនសហភាពសហព័ន្ឋយុវជនកម្ពុជាប្រចាំសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀខេត្តសៀមរាប នៅសណ្ឋាគារសុខាសៀមរាប ដោយមានវត្តមានអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ សហភាពសហព័ន្ឋយុវជនកម្ពុជា និងសមាជិក សមាជិកា ក្រុមការងារយុវជន សហភាពសហព័ន្ឋយុវជនកម្ពុជាប្រចាំសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ ចំនួនប្រមាណជា២៥០០នាក់។ លោក សៀន...

ព័ត៌មានលំអិត

មន្ត្រីអប់រំ៖បច្ចុប្បន្នវិស័យអប់រំទាំងរដ្ឋ និងឯកជនមានតួនាទីយ៉ាងសំខាន់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សឲ្យមានសមត្ថភាពក្នុងការអភិវឌ្ឍប្រទេសជាតិ

ក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាភាសារចិនជូនសិស្សានុសិស្សចំនួន ១៥០នាក់ នៅសាលាភាសាជីងហ៊ួ ក្រុងសៀមរាប នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ លោកស្រី សូ ចិន្ដា មន្ដ្រីទទួលបន្ទុកអប់រំកុមារ នៃការិយាល័យអប់រំ យុវជន និងកីឡាក្រុងសៀមរាប មានប្រសាសន៍ថា បច្ចុប្បន្នវិស័យអប់រំទាំងរដ្ឋ និងឯកជនមានតួនាទីយ៉ាងសំខាន់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សឲ្យមានសមត្ថភាពក្នុងការអភិវឌ្ឍប្រទេសជាតិ។ លោកស្រីបានបញ្ជាក់ថា ដើម្បីឱ្យកុមារបានទទួលបានការបណ្តុះបណ្តាលគ្រប់ៗគ្នា...

ព័ត៌មានលំអិត

ការចែកចាយព័ត៌មាននិងមាតិកាល្អៗ ស្មើនឹងការផ្តល់ចំណេះដឹង និងលើកទឹកចិត្តដល់យុវវ័យ ចេះអភិវឌ្ឍន៍សមត្ថភាពស្គាល់ច្បាស់ពីសង្គមទាំងមូល

ក្នុងឱកាសដាក់ឱ្យដំណើរការគម្រោង “ទំនាក់ទំនងយុវវ័យ” នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក ខេត្ដសៀមរាប កាលពីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤នេះ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ថ្លែងថា បច្ចុប្បន្នមានយុវវ័យគំរូរជាច្រើនតែងតែចែកចាយនូវព័ត៌មាន និងមាតិកាល្អៗ ដែលវាគឺជាការផ្តល់នូវចំណេះដឹង និងលើកទឹកចិត្តយុវវ័យផ្សេងទៀត ឱ្យមានក្តីសង្ឃឹម និងចេះអភិវឌ្ឍន៍ចំណេះដឹងពីបណ្តាញសង្គមនានា ដែលធ្វើឱ្យប្រជាជនយើងបានស្គាល់...

ព័ត៌មានលំអិត
Page 15 of 77 1 14 15 16 77

Recommended

សូម Like និង Follow ពួកយើង