អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ បានចុះធ្វើការណែនាំ អប់រំផ្សព្វផ្សាយច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ចែកខិតបណ្ណ ចែកមួកសុវត្ថិភាព និងចងបដាពាក្យស្លោកអប់រំអំពីសុវត្ថិភាពចរាចរណ៍នៅតាមដងផ្លូវជាតិ នៅតាមបណ្ដោយផ្លូវជាតិលេខ៦ ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ លោក លី សារី អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា...
ព័ត៌មានលំអិតនាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានសហការជាមួយស្ថាប័នពាក់ព័ន្ធនានា រួមមាន៖ មន្ទីរអប់រំ យុវជន និងកីឡា មន្ទីរសាធារណការ និងដឹកជញ្ជូន និងស្នងការដ្ឋាននគរបាលខេត្ត រៀបចំយុទ្ធនាការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងគោលដៅជំរុញការកាត់បន្ថយអត្រាស្លាប់ និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសក្នុងអំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។ លោក លី ប៊ុនណា លេខាធិការគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត...
ព័ត៌មានលំអិតនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងពាណិជ្ជកម្ម សហការរៀបចំដោយនាយកដ្ឋាននីតិកម្ម និងមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្តីពីប្រតិបត្តិការដែលមានកិច្ចធានា និងរបៀបប្រើប្រាស់ប្រព័ន្ធតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធានា កំណែ ២.០ (SETFO 2.0) (www.setfo.moc.gov.kh) ជូនដល់អ្នកពាក់ព័ន្ធក្នុងខេត្តសៀមរាប ក្រោមអធិបតីភាព លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។...
ព័ត៌មានលំអិតក្រសួងទេសចរណ៍ បានសហការជាមួយរដ្ឋបាលខេត្តសៀមរាប រៀបចំសិក្ខាសាលាពង្រឹងសមត្ថភាពគ្រូបង្គោលអាស៊ាន ស្ដីពីវិធានសុវត្ថិភាព និងអនាម័យ សម្រាប់ប្រតិបត្តិករ និងសហគមន៍នៅក្នុងឧស្សាហកម្មទេសចរណ៍ ដែលសិក្ខាសាលានេះត្រូវបានធ្វើឡើងនៅខេត្តសៀមរាប នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ថុក សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និង លោក ង៉ូវ សេងកាក់...
ព័ត៌មានលំអិតយុវសិស្សចំនួន ៨០រូប ស្រី៥១នាក់ ជាសិស្សានុសិស្សនៃវិទ្យាល័យហ៊ុនសែនស្វាយធំ និងវិទ្យាល័យហ៊ុនសែនប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានបំពាក់កន្សែងជាយុវជនកាកបាទក្រហមកម្ពុជា កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ បន្ទាប់ពីបានបញ្ចប់វគ្គបណ្ដុះបណ្ដាលមូលដ្ឋាន។ ឯកឧត្តម គុជ លីណា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត មានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលមូលដ្ឋាននេះ ជាការពង្រឹងធនធានមនុស្សសម្រាប់បម្រើការងារមនុស្សធម៌ និងការងារសង្គម។ ខ្លឹមសារនៃវគ្គសិក្សារួមមាន...
ព័ត៌មានលំអិតអាជ្ញាធរជាតិអប្សរា បានសហការជាមួយទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ រៀបចំវគ្គបណ្តុះបណ្តាលរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី៨-១១ ខែកញ្ញា ដើម្បីពង្រឹងសមត្ថភាពលើវិស័យទេសចរណ៍បេតិកភណ្ឌជាតិ វគ្គនេះផ្តោតលើការអភិរក្ស ការអភិវឌ្ឍផលិតផលទេសចរណ៍ និងការប្រើប្រាស់បេតិកភណ្ឌវប្បធម៌។ ឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះគឺជាសមិទ្ធផលទីពីរ នៃកិច្ចសហការជាមួយកូរ៉េ ដែលនឹងផ្តល់ទស្សនៈវិស័យថ្មីៗ និងជំនាញដល់សិក្ខាកាម។ ឯកឧត្តមថា...
ព័ត៌មានលំអិតស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប រៀបចំពិព័រណ៍ការសិក្សានៅអាមេរិក (EducationUSA Fair) ប្រចាំឆ្នាំ២០២៥ នៅខេត្តសៀមរាប ដើម្បីបើកឱកាសឱ្យសិស្ស-និស្សិតកម្ពុជាដែលចាប់អារម្មណ៍អាចបន្តការសិក្សានៅសហរដ្ឋអាមេរិក។ លោកស្រី សារា ហ្វយៀស្ទីន (Sara Feuerstein) ប្រធានស្ដីទីផ្នែកកិច្ចការសាធារណៈនៃស្ថានទូតអាមេរិកប្រចាំកម្ពុជា បានថ្លែងថា ពិព័រណ៍នេះមានទាំងមន្ត្រីផ្នែកកុងស៊ុលដែលនឹងផ្ដល់ប្រឹក្សាអំពីរបៀបដាក់ពាក្យស្នើសុំទិដ្ឋាការ ព្រមទាំងមានការិយាល័យប្រឹក្សា EducationUSA...
ព័ត៌មានលំអិតគ្រូបង្គោលនៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិស្តីពីការជំរុញវិធានការគន្លឹះនៃវិស័យអប់រំ បានលើកទឹកចិត្តដល់អាណាព្យាបាលទាំងអស់ សូមយកចិត្តទុកដាក់ និងតាមដានការសិក្សារបស់កូនៗ ពិសេសការណែនាំ និងបង្រៀនបន្ថែមតាមសមត្ថភាព ក្នុងអំឡុងពេលវិស្សមកាលនេះ ព្រោះមានតែសមាជិកគ្រួសារប៉ុណ្ណោះដែលនៅជាមួយពួកគាត់ជាប្រចាំ។ ក្នុងពិធីចែករង្វាន់សិស្សពូកែ សិស្សជួបការលំបាក នៅសាលាបឋមសិក្សាពួក នាថ្ងៃទី១ ខែកញ្ញានេះ លោកជំទាវ អ៉ី សុធារី គ្រូបង្គោលប្រចាំតំបន់៤ នៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិស្តីពីការជំរុញវិធានការគន្លឹះនៃវិស័យអប់រំរបស់រាជរដ្ឋាភិបាលនៃនីតិកាលទី៧ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្លាំងលើការអភិវឌ្ឍន៍ធនធានមនុស្ស...
ព័ត៌មានលំអិតក្នុងពិធីចែកបណ្ណសរសើរដល់សិស្សពូកែមានស្នាដៃល្អប្រចាំឆ្នាំ របស់សាលាបឋមសិក្សាចុងឃ្នៀស ក្នុងសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប នៅថ្ងៃទី១ ខែកញ្ញានេះ លោក ទុយ រ៉ន នាយកសាលា បានអំពាវនាវដល់មាតាបិតា អាណាព្យាបាលសិស្ស និងសប្បុរសជនទាំងអស់ បន្តជួយគាំទ្ររាល់សកម្មភាពនានាដែលសាលាបានអនុវត្ត ដើម្បីជំរុញឱ្យសាលាមានការរីកចម្រើន ជឿនលឿនទៅមុខ សាកសមជាសាលាកុមារមេត្រី និងស្តង់ដារសាលាគំរូ ស្របតាមគោលការណ៍ក្រសួងអប់រំ។ លោក...
ព័ត៌មានលំអិតអាជ្ញាធរខេត្តសៀមរាប បានបង្ហាញថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ថ្ងៃដំបូងនេះ នៅខេត្តសៀមរាប បានដំណើរការទៅដោយរលូន និងមានភាពល្អប្រសើរ ទាំងសណ្តាប់ធ្នាប់ និងរបៀបរៀបរយនៅតាមមណ្ឌលនីមួយៗ ក្រោមការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមគណៈកម្មការមេប្រយោគ រួមទាំងមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ។ ក្នុងឱកាសអញ្ជើញបើកវិញ្ញាសាប្រឡង នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ នេះ ឯកឧត្តម ប្រាក់...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.