ក្រោយទទួលដំណឹងពីការតស៊ូ និងធ្វើដំណើរទៅសាលារៀន ដោយការជិះពោងបណ្ដែតតាមទឹកទន្លេសាប របស់កុមារី ឆុង គន្ធា ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណ:អភិបាលខេត្តសៀមរាប បានចុះជួបសួរសុខទុក្ខគ្រួសាររបស់កុមារីគន្ធាដល់លំនៅឋាន ស្ថិតក្នុងភូមិពាមតាអួរ ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប ដែលជាសហគមន៍បណ្ដែតទឹកនៃបឹងទន្លេសាប ដើម្បីជាការលើកទឹកចិត្តដល់រូបនាង និងបង្ហាញភាពជាគំរូដ៏ល្អ សម្រាប់សិស្សានុសិស្សគ្រប់រូបយកតម្រាប់តាម...
ព័ត៌មានលំអិតសាលាមត្តេយ្យសិក្សានៅទូទាំងប្រទេសមានចំនួនសរុបជាង ៨ពាន់សាលា ក្នុងនោះសាលាមត្តេយ្យសិក្សាសហគមន៍ប្រមាណ ៣ពាន់សាលានៅពេលខាងមុខ នឹងត្រូវបន្តពង្រឹងគុណភាពឱ្យមានស្តង់ដារ ដើម្បីដាក់បញ្ជុលជាកម្រងសាលារបស់រដ្ឋ ទន្ទឹមនោះ លោកគ្រូ អ្នកគ្រូនៃសាលាមត្តេយ្យសិក្សាសហគមន៍ទាំងនោះ ក៏នឹងទទួលបានការបណ្តុះបណ្តាល និងប្រាក់បៀរវត្សរ៍ផងដែរ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា...
ព័ត៌មានលំអិតដើម្បីចូលរួមចំណែកក្នុងការផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងតាមរយៈការផ្តល់ចំណេះដឹង និងសារអប់រំ ក្រុមយុវវ័យ អង្គការរ៉ាក់ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣នេះ បានរៀបចំកម្មវិធីជិះកង់ដើម្បីសុខភាព ផ្លូវភេទសុខភាពបន្តពូជ នេះដើម្បីជម្រុញឱ្យយុវវ័យទាំងអស់បានឈ្វេងយល់ពីចំណេះដឹងអំពីសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិ ដែលអាចឱ្យពួកគេធ្វើការសម្រេចចិត្តបានត្រឹមត្រូវលើរឿងផ្លូវភេទរបស់ខ្លួន។ លោកស្រីបណ្ឌិត សាផន សុមោលីរស្មី នាយិការងប្រតិបត្តិនៃអង្គការរ៉ាក់ បានមានប្រសាសន៍ថា ការលើកកម្ពស់ក្នុងការផ្សព្វផ្សាយអំពីសុខភាពផ្លូវភេទ សុខភាពបន្តពូជ...
ព័ត៌មានលំអិតសមាគមទីភ្នាក់ងារធ្វើដំណើរអាស៊ីប៉ាស៊ីហ្វិក ហៅកាត់ថា PATA បានសហការជាមួយក្រសួងទេសចរណ៍ បើកបណ្តុះបណ្តាលអ្នកជំនាញបន្ថែម (Upskiing) ដល់ប្រតិបត្ដិករទេសចរណ៍ ដើម្បីស្ដារ និងលើកស្ទួយទេសចរណ៍មុននឹងក្រោយវិបត្តិកូវីដ-១៩ ដែលវគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងនៅសណ្ឋាគារសុខាល័យអង្គរ មានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៣នេះ។ ឯកឧត្ដម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ មានប្រសាសន៍ថា...
ព័ត៌មានលំអិតក្រសួងអប់រំយុវជន និងកីឡា និងអង្គការអេដ អេ អាកស្យុង បានសហការជាមួយអង្គការ TDSO រៀបចំសិក្ខាសាលាឆ្លុះបញ្ចាំងកម្មវិធីបណ្ដុះបណ្ដាលវិធីសាស្ត្របង្រៀន និងរៀនបែបចម្រុះភាសាអង់គ្លេស ជូនដល់គ្រូបង្រៀនមកពីសាលាបឋមសិក្សាចំនួន៣១ ដែឡសិក្ខាសាលានេះ ធ្វើឡើងនៅសាលបឋមសិក្សាវត្ដបូព៌ ក្រុងសៀមរាប នាថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ ។ លោក កាន់ ពុទ្ធី...
ព័ត៌មានលំអិតសិស្ស និស្សិតប្រមាណជិត ១០០នាក់ នៅសាកលវិទ្យាល័យអង្គរ ខេត្ដសៀមរាប បានទទួលការបណ្ដុះបណ្ដាលផ្នែកកសាងសមត្ថភាពសម្រាប់ការអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយនិរន្ដរភាព ក្នុងយុគ្គសម័យសន្ដិភាព និងការអភិវឌ្ឍន៍។ វគ្គបណ្ដុះបណ្ដាល ស្ដីពីក្នុងដំណើរឆ្ពោះទៅរកការស់នៅប្រកបដោយសុខសន្ដិភាពក្នុងសហគមន៍អាស៊ី ដែលធ្វើឡើងកាលពីរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ នៅសាកលវិទ្យាលអង្គរ ក្រុងសៀមរាប ក្រោមជំនួយមូលនិធិអ៊ឺរ៉ាស៊ី ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន។ លោកសាស្រ្តាចារ្យបណ្ឌិត CHUNG JOON...
ព័ត៌មានលំអិតនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ រដ្ឋបាលស្រុក សហការជាមួយកងកម្លាំងសមត្ថកិច្ច និងមន្ត្រីរាជការនៃស្រុកក្រឡាញ់បានអនុវត្តឱ្យមានការគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងដើម្បីរួមចំណែកថែរក្សា លើកកំពស់អត្តសញ្ញាណជាតិ និងដាស់ អារម្មណ៍ ស្មារតីដល់សាធារណៈជន ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលធ្វើដំណើរឆ្លងកាត់ទីរួម ស្រុកក្រឡាញ់ និងមន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស វិស័យឯកជន បងប្អូនអាជីវករគ្រប់ប្រភេទ...
ព័ត៌មានលំអិតកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិញនេះ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបចំនួន១៥០នាក់ មកពីវិទ្យាល័យចំនួន៣ ក្នុងខេត្តសៀមរាប រួមមាន ៖ វិទ្យាល័យអង្គរ វិទ្យាល័យ១០មករា និងវិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគងបានមកធ្វើទស្សនកិច្ចសិក្សា ការធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យា នៅបរិវេណវត្តកោះកែវជុលាមុនីព្រះធម្មចេតិយ (ហៅវត្តចេតិយ) ស្ថិតក្នុងសង្កាត់សំបួរ...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣នេះ មជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរនៃអាជ្ញាធរជាតិអប្សរា បានរៀបចំកិច្ចប្រជុំមួយស្តីពីការកំណត់អត្តសញ្ញាណអ្នកពាក់ព័ន្ធ និងសិទ្ធ អំពីការបំរែបំរួលអាកាសធាតុ និងការបន្សុំានៅតំបន់បេតិកភណ្ឌ ដោយកិច្ចប្រជុំនេះផ្តោតសំខាន់ទៅលើ ការចូលរួមចំណែកផ្សព្វផ្សាយ ការចែករំលែកចំណេះដឹង ការពិភាក្សារួមគ្នាអំពី ការបំរែបំរួលអាកាសធាតុ ដែលអាចមានផលប៉ះពាល់ជាមួយនឹងបេតិកភណ្ឌ។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានលើកឡើងថា...
ព័ត៌មានលំអិតថ្លែងក្នុងពីធីសំណេះសំណាលជាមួយសិស្សានុស្ស និងលោកគ្រូអ្នកគ្រូ នៃវិទ្យាល័យហ៊ុន សែន អង្គរធំ ស្រុកអង្គរធំ ខេត្តសៀមរាប នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្ដម ផៃ សុខខេង នាយករង ខុទ្ទការល័យសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានណែនាំដល់សិស្សានុសិស្សលោកគ្រូអ្នកគ្រូ...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.