ចំណេះដឹង និង ការអប់រំ

ចំណេះដឹង និង ការអប់រំ

លោកជំទាវ ទាង អេង ទៀសីហា ៖សិក្ខាកាមផ្នែកបដិសណ្ឋារកិច្ច ជាសរសរទ្រូងដ៏រឹងមាំ នៃវិស័យទេសចរណ៍របស់កម្ពុជា ជាពិសេសខេត្តសៀមរាប

ក្នុងពិធីជួបសំណេះសំណាល និងទទួលទានអាហារជាមួយសិក្ខាកាមកំពុងរៀនផ្នែកបដិសណ្ឋារកិច្ច ចំនួន ៣០០នាក់ នៅសាកលវិទ្យាល័យអង្គរ ខេត្តសៀមរាប នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣នេះ លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានលើកឡើងថា ប្អូនៗដែលកំពុងរៀនផ្នែកបដិសណ្ឋារកិច្ចទាំងអស់ សុទ្ធសឹងតែជាសរសរទ្រូង ដ៏រឹងមាំសម្រាប់វិស័យទេសចរណ៍របស់កម្ពុជា ជាពិសេសខេត្តសៀមរាបផ្ទាល់តែម្តង។...

ព័ត៌មានលំអិត

ការិយាល័យប្រជាពលរដ្ឋខេត្តសៀមរាប បើកវគ្គផ្សព្វផ្សាយស្តីពីតួនាទី ភារកិច្ច និង សមត្ថកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋ និង របៀបប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ (មតិយើង) នៅសាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេសសៀខេត្តសៀមរាប

នៅព្រឹកថ្ងៃទី ១៩ខែ មិថុនា ឆ្នាំ២០២៣នេះ ការិយាល័យប្រជាពលរដ្ឋខេត្តសៀមរាប សហការជាមួយសាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេសសៀខេត្តសៀមរាប បានបើកវគ្គផ្សព្វផ្សាយស្តីពីតួនាទី ភារកិច្ច និង សមត្ថកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត និង របៀបប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ(មតិយើង) ជូនដល់សាស្ត្រាចារ្យ និសិ្សត នៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេសសៀ ចំនួន១២២នាក់ ក្នុងនោះស្រីចំនួន៧៦នាក់ ក្រោមអធិបតីភាពលោក...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប បន្តយុទ្ធនាការអប់រំច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ខណៈអ្នកស្លាប់ដោយគ្រោះថ្នាក់នៅតែកើតមានរាងរាល់ថ្ងៃនៅទូទាំងប្រទេស

ក្រុមការងារលេខាធិការដ្ឋាន នៃអនុគណ:កម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ដសៀមរាប សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងកងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ បានចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវថ្នល់គ្រប់រូបនៅក្នុងស្រុកពួក ខេត្តសៀមរាប។ យុទ្ធនាការនានេះ មានគោលបំណងអប់រំផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក និងជាការពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវថ្នល់ ជាពិសេសអ្នកប្រើប្រាស់ទោចក្រយានយន្តឱ្យមានការប្រុងប្រយ័ត្ន នៅរាល់ពេលធ្វើដំណើរតាមដងផ្លូវ និងមានការចែកជូននូវឯកសារពាក់ព័ន្ធនឹងច្បាប់ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក...

ព័ត៌មានលំអិត

សិក្ខាសាលាអប់រំផ្លូវចិត្ត ស្ដីពីការកសាងសមត្ថភាព និងភាពជាអ្នកដឹកនាំដល់យុវជន នៅខេត្តសៀមរាប

នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ សមាគមលើកកម្ពស់ពលករ និងអតីតពលករដើម្បីសប្បុរសធម៌ និងអង្គការសម្ព័ន្ទយុវជនអន្តរជាតិ នៃសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា បានសហការគ្នារៀបចំសិក្ខាសាលាអប់រំផ្លូវចិត្ត ស្ដីពី “ការកសាងសមត្ថភាព និងភាពជាអ្នកដឹកនាំដល់យុវជន” នៅខេត្តសៀមរាប ដែលសិក្ខាសាលានេះមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃ១២-១៤ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីចូលរួមចំណែកលើកកម្ពស់សមត្ថភាព និងភាពជាអ្នកដឹកនាំដល់យុវជនក្នុងយុគសម័យទំនើបនៃសាកលភាវូបនីយកម្ម ដោយមានអ្នកចូលរួមប្រមាណ...

ព័ត៌មានលំអិត

កម្មវិធីអប់រំសុខភាពភ្នែកនៅតាមគ្រឹះស្ថានសិក្សាជាប្រចាំ គឺបានរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពពិការភ្នែកប្រកបដោយលទ្ធផលល្អប្រសើរ

ការអនុវត្តកម្មវិធីអប់រំផ្សព្វផ្សាយពីបញ្ហាសុខភាពភ្នែកនៅតាមគ្រឹះស្ថានសិក្សា គឺបានចូលរួមចំណែកយ៉ាងច្រើន ក្នុងការកាត់បន្ថយភាពពិការភ្នែក ដែលអាចបង្ការបានប្រកបដោយលទ្ធផលល្អប្រសើរ និងបានសហការជាមួយអ្នកពាក់ព័ន្ធនានា ក្នុងការវាស់គំហើញសិស្សនៅតាមគ្រឹះស្ថានសិក្សា ក្នុងគោលបំណងស្តារគំហើញរបស់សិស្សានុសិស្សដែលបញ្ហាខ្សោយគំហើញ ដើម្បីឱ្យពួកគេ មានលទ្ធភាពសិក្សារៀនសូត្រពេញលេញ។ ថ្លែងក្នុងកម្មវិធីអប់រំផ្សព្វផ្សាយ ស្ដីពីសុខភាពភ្នែកដល់ក្រុមយុវជនជាសិស្សវិទ្យាល័យអង្គរ នៅក្រុងសៀមរាប នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣នេះ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានបញ្ជាក់ថា...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរាររៀបចំវគ្គបណ្ដុះបណ្ដាលអ្នកគ្រប់គ្រងប្រាសាទ

នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ អាជ្ញាធរជាតិអប្សរាបានរៀបចំវគ្គបណ្ដុះបណ្ដាលអ្នកគ្រប់គ្រង ប្រាសាទ ទៅដល់ថ្នាក់ដឹកនាំតាមប្រាសាទនានាសម្រាប់ភ្នាក់ងារទេសចរណ៍ និងភ្នាក់ងារសណ្ដាប់ធ្នាប់ សរុបប្រមាណ៧០នាក់។​ ថ្លែងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលដែលធ្វើឡើងនៅនាយកដ្ឋានសណ្ដាប់ធ្នាប់ ឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានណែនាំដល់ក្រុមការងារគោលដៅទាំងអស់ ត្រូវបង្កើនប្រសិទ្ធភាពការងារ និងគោរពតាមក្រមវិន័យការងាររបស់ថ្នាក់ដឹកនាំដែលបានដាក់ជូន។ ឯកឧត្តមបន្ថែមថា ភ្នាក់ងារទេសចរណ៍ និងភ្នាក់ងារសណ្ដាប់ធ្នាប់នៅតាមគោលដៅប្រាសាទ សុទ្ធសឹង​មានចំណែក...

ព័ត៌មានលំអិត

ពលរដ្ឋមានសិទ្ធិធ្វើការប្តឹងមន្ត្រីផ្តល់សេវាដែលបានប្រើប្រាស់ពាក្យសម្តីមិនសមរម្យមកលើអតិថិជនដែលមកទទួលសេវា

ក្នុងដំណើរទស្សនកិច្ចសិក្សារបស់យុវជនឆ្នាំ២០២៣ ក្រោមប្រធានបទ «សេវាសាធារណៈសម្រាប់ទាំងអស់គ្នា» របស់ប្រតិភូនៃអង្គការអាក់សិនអេតកម្ពុជា ដើម្បីស្វែងយល់ពីអង្គភាពច្រកចេញចូលតែមួយខេត្ត និងការិយាល័យប្រជាពលរដ្ឋខេត្តខេត្តសៀមរាប នៅរសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ លោក នេត ផល្គុន ប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត បានបញ្ជាក់ថា ប្រជាពលរដ្ឋទាំងអស់ គឺអាចមានសិទ្ធធ្វើការប្តឹង ចំពោះមន្ត្រីផ្តល់សេវាណា ដែលបានប្រើប្រាស់ពាក្យសម្តីមិនសមរម្យមកលើអតិថិជនដែលមកទទួលសេវាក្នុងទីតាំងរបស់ខ្លួន។ លោកស្រី លូង...

ព័ត៌មានលំអិត

ថ្នាក់ដឹកនាំគណៈចលនាសាសនិកឥស្លាមខេត្តសៀមរាប នាំយកសម្ភារៈសិក្សាចែកជូនដល់លោកគ្រូអ្នកគ្រូ សិស្សានុសិស្សនៅសាលារៀនអាន់នៀនម៉ះ ក្នុងក្រុងសៀមរាប

នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម អែល សៀត សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈចលនាសាសនិកឥស្លាមខេត្តសៀមរាប បានចុះជួបសំណេះសំណាលល និងនាំយកនូវសម្ភារៈសិក្សាចែកជូនដល់លោកគ្រូអ្នកគ្រូ និងប្អូនៗសិស្សានុសិស្សជាសាសនិកឥស្លាម ដែលកំពុងសិក្សានៅសាលារៀនអាន់នៀម៉ះ ស្ថិតនៅក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម អែល សៀត បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់...

ព័ត៌មានលំអិត

ពុទ្ធភាសិត និងបុរាណភាសិត និងពាក្យស្លោករាប់រយពាក្យ ជាច្រើនត្រូវបានដាក់បង្ហាញក្នុងបរិវេណវត្តស្វាយរមៀត ដើម្បីអប់រំមនុស្សឱ្យចេះដឹង និងធ្វើតែអំពើល្អ

ពុទ្ធភាសិត និងបុរាណភាសិត និងពាក្យស្លោករាប់រយពាក្យ ត្រូវបានព្រះគ្រូចៅអធិការវត្តស្វាយរមៀត រៀបចំដាក់បង្ហាញនៅក្នុងបរិវេណវត្ត សម្រាប់ឱ្យយុវជន និងភ្ញៀវទេសចរបានឈ្វេងយល់ និងសិក្សារៀនសូត្រ ព្រោះពុទ្ធភាសិត បុរាណភាសិតទាំងនេះ បានអប់រំមនុស្សចេះដឹងសុខត្រូវ និងធ្វើតែអំពើល្អ។ ព្រះសច្ចានុបាល នឿម វុទ្ធី ព្រះគ្រូចៅអធិការវត្តស្វាយរមៀត ស្ថិតនៅភូមិបន្ទាយឈើ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប...

ព័ត៌មានលំអិត

យុវជនក្នុងខេត្តសៀមរាប បង្ហាញថាវេទិការទស្សកិច្ចការងារបានបង្កើតឱកាសងាយស្រួលសល់ពួកគេ ក្នុងការស្វែងរកការងារតាមជំនាញ

ក្រុមយុវជនដែលបានមកទស្សនាការតាំងពិព័រណ៍ការងារ នៅក្នុងខេត្តសៀមរាប បានលើកឡើងថា ព្រឹត្តិការណ៍នេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ពួកគេក្នុងការស្វែងរកការងារធ្វើទៅតាមចំណេះជំនាញ និងសំណូមពរដល់រាជរដ្ឋាភិបាលកម្ពុជា រៀបចំឲ្យបានញឹកញាប់បន្ថែមទៀត។ ក្រុមយុវជន បានលើកឡើងថា គាត់មកទីនេះ ដើម្បីរកមើលថា តើមានការងារណាត្រូវជំនាញគាត់ដែរ ឬទេ។ យុវជនរូបនេះបន្តថា ការរៀបចំឲ្យមានពិព័រណ៍បែបនេះ ក៏ជាផ្នែកមួយសម្រាប់ផ្តល់ឱកាសដល់សិស្សនិស្សិតដែលកំពុងសិក្សា អាចស្វែងរកការងារធ្វើនៅក្រៅម៉ោង។ ពួកគាត់ក៏បានយល់ឃើញដូចគ្នានឹងយុវជនដទៃទៀតដែរ ថា...

ព័ត៌មានលំអិត
Page 27 of 77 1 26 27 28 77

Recommended

សូម Like និង Follow ពួកយើង