ចំណេះដឹង និង ការអប់រំ

ចំណេះដឹង និង ការអប់រំ

ក្រុមប្រឹក្សាជាតិគាំពារសង្គមចុះពិនិត្យការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនមួយចំនួនក្នុងខេត្តសៀមរាប

នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នេះ ក្រុមការងារគណៈកម្មាធិការប្រតិបត្តិ នៃក្រុមប្រឹក្សាជាតិគាំពារសង្គម បានចុះពិនិត្យការអនុវត្តកម្មវិធីផ្តល់ស្បៀងអាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ដើម្បីសិក្សាបន្ថែមសម្រាប់ដាក់ក្នុងកម្មវិធីថ្នាក់ជាតិ នៅតាមសាលាចំនួន២ រួមមានសាលាបឋមសិក្សាវេស្សវ័ណ ស្ថិតនៅឃុំបាគង ស្រុកប្រាសាទបាគង និងសាលាបឋមសិក្សាជ័យ ស្ថិតនៅឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្ដសៀមរាប។ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិកាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ...

ព័ត៌មានលំអិត

សិស្សនគរបាលជាតិ ១៦២នាក់ បានបញ្ចប់ការបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី១

នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី១ ដល់សិស្សនគរបាលជ័យលាភីចំនួន ១៦២នាក់ ស្រី២៩នាក់ នៅសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាប និងពិនិត្យការស្ថាបនាផ្លូវបេតុងប្រវែង ១,៩០០ម៉ែត្រ និងប្រព័ន្ធលូបង្ហូរទឹកប្រវែង៥០០ម៉ែត្រ ជាអំណោយរបស់...

ព័ត៌មានលំអិត

យុវជនជាង ៥០០នាក់មកពី ២៥រាជធានី/ខេត្ដ បានទទួលការបណ្ដុះបណ្ដាលស្ដីពីការស្ម័គ្រចិត្ដដើម្បីហគមន៍ខ្ញុំ

យុវជនជាង៥០០នាក់ មកពីទូទាំង ២៥រាជធានី/ខេត្ដ បានទទួលបានការបណ្ដុះបណ្ដាល ស្ដីពីការស្ម័គ្រចិត្ដដើម្បីសហគមន៍ខ្ញុំ និងផ្សព្វផ្សាយសៀវភៅណែនាំ ដើម្បីអភិវឌ្ឍន៍សមត្ថភាពរបស់យុវជន សហគមន៍ និងស្ថាប័ន តាមរយៈយន្តការការងារស្ម័គ្រចិត្ត ដែលវគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងនៅខេត្ដសៀមរាប មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២២-២៤ ខែឧសភា ឆ្នាំ២០២៣នេះ។ ថ្លែងបិទវគ្គបណ្ដុះបណ្ដាល នៅល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ...

ព័ត៌មានលំអិត

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ ជំរុញឱ្យយុវជនបង្កើតការធ្វើពាណិជ្ជកម្មតាមប្រព័ន្ឋអេឡិចត្រូនិច ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះគំនិតនវានុវត្ដន៍អាជីវកម្មឌីជីថល នៃកម្មវិធីយុវជន២១ ក្រោមប្រធានបទសហគ្រិនឌីជីថលនវានុវត្ដន៍អាជីវកម្ម រដូវកាលទី៣ ដែលធ្វើឡើងនៅមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា នាខេត្ដសៀមរាប នាថ្ងៃទី២៤ខែឧសភាឆ្នាំ២០២៣នេះ ឯកឧត្ដម ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែង ក្នុងការជំរុញ វិស័យឌីជីថលដែលជាកម្លាំងចលករដ៏សំខាន់ ក្នុងការលើកកម្ពស់កំណើនសេដ្ឋកិច្ច...

ព័ត៌មានលំអិត

យុវជនក្នុងខេត្តសៀមរាបចំនួន៣០០នាក់ ទទួលការបណ្តុះបណ្តាលផ្នែកបដិសណ្ឋារកិច្ចរយៈពេលវែងពីសមាគមក្លឹបទេសចរណ៍សៀមរាប

យុវជនមកពីបណ្ដាស្រុកក្នុងខេត្តសៀមរាប ចំនួន ៣០០នាក់ ក្នុងនោះនារីចំនួន ១៦៩នាក់ បានមកទទួលបានការបណ្តុះបណ្តាលលើមុខជំនាញបដិសណ្ឋារកិច្ច “ ផ្នែកការិយាល័យជួរមុខ គេហកិច្ច សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ” ដែលការសិក្សានេះមានរយៈពេល ៦ខែ នៅសាកលវិទ្យាល័យអង្គរ តាមរយៈគំនិតផ្តួចផ្តើមរបស់សមាគមក្លឹបទេសចរណ៍សៀមរាប ដោយទទួលបានការគាំទ្រសហហិរញ្ញប្បទានរវាងវិស័យឯកជន និងរាជរដ្ឋាភិបាលកម្ពុជា និងតាមរយៈមូលនិធិអភិវឌ្ឍន៍ជំនាញ Skill Development...

ព័ត៌មានលំអិត

សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីក្លាយជាកន្លែងផ្តល់ចំណេះដឹងដល់សិស្សានុសិស្សលើវិស័យវាយនភណ្ឌ

សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ត្រូវបានគេមើលឃើញថា បានក្លាយជាកន្លែងផ្តល់ចំណេះដឹងដល់សិស្សានុសិស្សលើវិស័យវាយនភណ្ឌ តាមរយៈកិច្ចសហការជាមួយគ្រឹះស្ថានសិក្សានានាក្នុងការដឹកនាំសិស្សានុសិស្សមកសិក្សាឈ្វេងយល់ដោយផ្ទាល់។ សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បានដាក់តាំងពិព័រណ៍នូវផលិតផលសូត្រជាច្រើនមុខមកពីបណ្ដាប្រទេសនៅតាមដងទន្លេមេគង្គ រួមមាន ឥណ្ឌា កម្ពុជា ថៃ ឡាវ ភូមា និងវៀតណាម ព្រមទាំងមានការអនុវត្តដោយផ្ទាល់លើការងារជ្រលក់ពណ៌ផងដែរ។ នាយកស្តីទីនៃសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីលោក សែន គឹមស៊ុន ឱ្យដឹងថា សារមន្ទីរមានសេចក្តីសោមនស្សរីករាយដែលគណៈគ្រប់គ្រង និងលោកគ្រូអ្នកគ្រូដែលយល់ដឹងចង់បង្ហាញពីការយកចិត្តទុកដាក់ការលើកតម្លៃលើវិស័យវាយនភណ្ឌលើប្រទេសទាំង៦...

ព័ត៌មានលំអិត

កម្មវិធីយុវជន២១ បើវគ្គបណ្ដុះគំនិតនវានុវត្ដន៍អាជីវកម្ម ដល់និស្សិតឧត្ដមសិក្សាជិត១០០នាក់ នៅសៀមរាប

ក្រសួងអប់រំយុវជន និងកីឡា បានបើកវគ្គបណ្ដុះគំនិតនវានុវត្ដន៍អាជីវកម្ម ដល់យុវជន១០០នាក់មកពីគ្រឹះស្ថានឧត្ដមសិក្សារដ្ឋ និងឯកជនចំនួន២៤ នៃកម្មវិធីយុវជន២១ ក្រោមប្រធានបទ សហគ្រិនឌីជីថលនាវានុវត្ដន៍អាជីវកម្ម ដែលពិធីនេះ ធ្វើឡើងមានរយៈពេល៧ថ្ងៃ នៅមជ្ឍមណ្ឌលជាតិយុវជនកម្ពុជាខេត្ដសៀមរាប ដើម្បីសម្រេចបាននូវចក្ខុវិស័យការអភិវឌ្ឍសេដ្ឋកិច្ចបែបឌីជីថល ។ ឯកឧត្ដម ចឹក លីម អគ្គនាយករង នៃអគ្គនាយកដ្ឋានយុវជនបានថ្លែងនៅក្នុងពិធីបើកវគ្គ នាថ្ងៃទី១៨ខែឧសភានេះថា កម្មវិធី...

ព័ត៌មានលំអិត

ប្រភពដើមផលិតកម្មបិតលើផលិតផលដាក់លក់នៅលើទីផ្សារ មិនត្រឹមតែផ្ដល់ទំនុកចិត្តដល់អ្នកប្រើប្រាស់ និងពង្រីកទីផ្សារនៅក្រៅប្រទេសទេ ប៉ុន្តែវានឹងក្លាយជាកម្លាំងស្រូបទាញទេសចរណ៍ជាតិ និងបរទេស

អត្តសញ្ញាណនៃប្រភពដើមផលិតកម្មបិតលើផលិតផល ដែលដាក់លក់នៅលើទីផ្សារ មិនត្រឹមតែផ្ដល់ទំនុកចិត្តដល់អ្នកប្រើប្រាស់ និងពង្រីកទីផ្សារប្រហុកនៅក្រៅប្រទេសនោះទេ ប៉ុន្តែម៉ាកនេះនឹងក្លាយជាកម្លាំងស្រូបទាញទេសចរណ៍ជាតិ និងបរទេស ឱ្យមកធ្វើទស្សនកិច្ចក្នុងតំបន់ផលិតកម្ម ដែលជាឱកាសសម្រាប់សហគមន៍កសិកម្ម ឬយុវជនជូនដល់ភ្ញៀវដែលមកកំសាន្តនៅក្នុងតំបន់របស់សហគមន៍ អាចបង្កើតប្រភពចំណូលបន្ថែមទៀតផង និងផ្សព្វផ្សាយពីវប្បធម៌ប្រពៃណីរបស់កម្ពុជាបន្ថែមទៀត។ ថ្លែងក្នុងសិក្ខាសាលាស្តីពី៖ ទស្សនទាន និងអត្ថប្រយោជន៍នៃការកសាងឈ្មោះប្រហុកសៀមរាប ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញខេត្តសៀមរាប នាព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ លោក ភឿង...

ព័ត៌មានលំអិត

មន្ទីរព័ត៌មានខេត្តសៀមរាប រៀបចំសិក្ខាសាលាស្តីពី តួនាទី ភារកិច្ច និងសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន ជូនដល់មន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មានក្នុងខេត្ត

នៅសាលប្រជុំសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣នេះ មន្ទីរព័ត៌មានខេត្តសៀមរាប បានរៀបចំបើកអង្គសិក្ខាសាលាស្តីពី តួនាទី ភារកិច្ច និងសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន ជូនដល់មន្ត្រីព័ត៌មាន និង អ្នកសារព័ត៌មានក្នុងខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន, សយ ទិត្យាវង្ស សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប...

ព័ត៌មានលំអិត

មន្ត្រីព័ត៌មានកម្ពុជា ៣១រូបទទួលបានការបំប៉នជំនាញច្ចេកទេសថតរូបភាពនៅប្រទេសវៀតណាម សម្រាប់ព្រឹត្តិការណ៍កីឡាសុីហ្គេម លើកទី៣២ នៅកម្ពុជា

ក្នុងរយ:ពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២០-២៥ ខែមេសា ឆ្នាំ២០២៣ គណៈប្រតិភូនៃក្រសួងព័ត៌មាន ដែលបានដឹកនាំដោយ ឯកឧត្ដម ជ្រីម ឆេងលីម ទីប្រឹក្សា និងអគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ រួមទាំងសក្ខាកាមទាំង ៣១ រូបបានមកទស្សនៈកិច្ចសិក្សា និងបំប៉នបន្ថែមលើបច្ចេកទេសថតរូប នៅទីក្រុងហូជីមុីញ ប្រទេសវៀតណាម។ ឯកឧត្ដម...

ព័ត៌មានលំអិត
Page 28 of 77 1 27 28 29 77

Recommended

សូម Like និង Follow ពួកយើង