អភិបាលខេត្តសៀមរាបមានប្រសាសន៍ថា លទ្ធផលនៃការបើកបង្រៀនសិស្សជាបណ្តុំសាកល្បងក្នុងកម្រឹតថ្នាក់អទិភាពកន្លងមក គឺជាមូលដ្ឋានបទពិសោធន៍ ឈានទៅរកលទ្ធភាព នៃការបើកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈគ្រប់កម្រឹតឡើងវិញនាពេលខាងមុខ តាមការជម្រុញរបស់ក្រសួងអប់រំ យុវជន និងកីឡា ។ នៅក្នុងកិច្ចប្រជុំពីចម្ងាយតាមប្រព័ន្ធ Online Zoom នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ របស់គណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃការបើកដំណើរការឡើងវិញ នូវគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន ក្នុងភូមិសាស្រ្តខេត្តសៀមរាប ក្រោមវត្តមានរបស់...
ព័ត៌មានលំអិតនារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញប្រគល់ប័ណ្ណជ័យលាភីសាលាមេត្រីបរិស្ថានមេដាយប្រាក់ ជូនដល់សាលាបឋមសិក្សាក្រវ៉ាន់ ស្ថិតនៅភូមិក្រវ៉ាន់ សង្កាត់អង្គរធំ ក្រុងសៀមរាប ខេត្តសៀមរាប ដែលទទួលបានជ័យលាភី ក្នុងការប្រឡងប្រណាំងសាលាមេត្រីបរិស្ថានថ្នាក់ជាតិលើកទី៣ ឆ្នាំ២០២១។...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះ គ្រឹះស្ថានសិក្សារដ្ឋកម្រិតមធ្យមចំនួន៤៤សាលា ស្ថិតនៅក្នុងស្រុកចំនួន៨ នៃខេត្តសៀមរាប ដែលបានដាក់ពាក្យស្នើសុំកន្លងមក រួមមាន ៖ ១. ស្រុកបន្ទាយស្រី , ២. ស្រុកស្វាយលើ , ៣. ស្រុកសូទ្រនិគម , ៤. ស្រុកប្រាសាទបាគង...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តសៀមរាប បានរៀបចំពិធីគោរពវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបិតា ឯករាជ្យជាតិ ដែលជាអង្គសម្តេចឪ សម្តេចតា សម្តេចតាទួត នៃប្រជារាស្ត្រខ្មែរ ដែលព្រះអង្គបានយាងសោយទីវង្គតអស់គម្រប់ខួប៩ឆ្នាំ នៅព្រះរាជដំណាក់ក្នុងក្រុងសៀមរាប ក្រោមមអធិបតីភាពឯកឧត្ដម អ៊ាន...
ព័ត៌មានលំអិតក្រុមភ្នាក់ងារទេសចរណ៍ នៃអាជ្ញាធរជាតិអប្សរាដែលប្រចាំការប្រាសាទនានា ក្នុងរមណីយដ្ឋានអង្គរទទួលការបណ្ដុះបណ្ដាលស្ដីពី ការគ្រប់គ្រងហានិភ័យប្រាសាទ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ។ លោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានឱ្យដឹងថា អាជ្ញាធរជាតិអប្សរាតែងតែយកចិត្តទុកដាក់ បង្កើនសមត្ថភាពផ្ទៃក្នុង ក្នុងរង្វង់ស្ថាប័នអាជ្ញាធរជាតិអប្សរាដោយផ្ទេរចំណេះដឹង និងបទពិសោធន៍ពីអ្នកចេះដឹងច្រើនទៅអ្នកចេះតិច។ ពិសេសភ្នាក់ងារទេសចរណ៍ដែលធ្វើការងារផ្ទាល់នឹងប្រាសាទ។ លោកបញ្ជាក់ថា ការសិក្សាបានបង្ហាញពីចំណេះដឹងទូទៅ...
ព័ត៌មានលំអិតអាជ្ញាធរខេត្តសៀមរាបលើកឡើងថា ការរៀនរស់ជាមួយកូវីដ១៩ គឺជាតំណាក់កាលនៃការប្រើប្រាស់យន្តការប្រកបដោយការទទួលខុសត្រូវ ធ្វើឲ្យដំណើរការឡើងវិញលើវិស័យដែលមានផលប៉ះពាល់ ហើយការមិនដំណើរការសាលារៀន គឺជាវិបត្តិនៅក្នុងវិស័យបណ្តុះបណ្តាលធនធានមនុស្ស ដែលជាឧបករណ៍អភិវឌ្ឍជាតិ នាថ្ងៃអនាគត ។ កិច្ចប្រជុំពីចម្ងាយតាមប្រព័ន្ធអនឡាញ ព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ដែលដឹកនាំការពិភាក្សាដោយលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប អនុប្រធានប្រចាំការនៃគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃការបើកដំណើរការឡើងវិញ នូវគ្រឹះស្ថានសិក្សាសាធារណៈ...
ព័ត៌មានលំអិតបេសកកម្មរបស់ក្រុមការងារ នៃគណ:កម្មការត្រួតពិនិត្យ និងវាយតម្លៃការបើកដំណើរការឡើងវិញ នូវគ្រឹះស្ថានសិក្សាសាធារណ: និងឯកជន ក្នុងភូមិសាស្ត្រខេត្តសៀមរាប គឺជាការចេញដំណើរក្នុងជំហ៊ានដំបូង ឆ្ពោះទៅរកការបើកបង្រៀន និងរៀនតាមបណ្តុំ ដែលកន្លងមកខេត្តសៀមរាប មានត្រឹមតែការអនុវត្តការបង្រៀន និងរៀនពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិច និងបណ្តុំក្នុងកម្រឹតសហគមន៍ ដែលមិនមែនជាការបើកសាលារៀននោះឡើយ ! មកដល់ពេលនេះ ការបើកសាលារៀនឡើងវិញ ដើម្បីបង្រៀន និងរៀនតាមបណ្តុំ ដែលជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ...
ព័ត៌មានលំអិតកាលពីរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ ក្រុមការងារចុះរបស់រដ្ឋបាលខេត្តសៀមរាប រដ្ឋបាលក្រុង និងមន្ទីរពាណិជ្ជកម្ម ព្រមទាំងក្រុមការងារតោះទៅលេងសៀមរាប បានចុះណែនាំ និងផ្សព្វផ្សាយដល់អាជីវករផ្សារលើធំថ្មី និងផ្សារសាមគ្គី ឱ្យបានយល់អំពីដំណើរការប្រើប្រាស់ប្រព័ន្ធស្កែន QR Code ដើម្បីត្រៀមបើកដំណើរការផ្សារឡើងវិញ ហើយការរៀបចំរបៀបនេះជាជំនួយដល់ការគ្រប់គ្រង និងតាមដានការរាតត្បាតនៃជំងឺកូវីដ-១៩ ផងដែរ។ មួយវិញទៀត ក្រុមការងារក៏បានរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងផ្សារទាំងពីរ...
ព័ត៌មានលំអិតឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពី ការរៀបចំបង្កើតក្រុមការងារមនុស្សធម៌ ជួយសិស្សក្រីក្រ រៀនភាសាចិន នៅតាមូលដ្ឋានខេត្តក្រុងនានា។ សម្រាប់ក្រុមការងារសកម្មភាពមនុស្សធម៌ ជួយកុមារសិស្សក្រីក្ររៀនភាសាចិននេះ បានរៀបចំបង្កើតឡើងដោយគំនិតផ្តួចផ្តើមពីឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ហើយក្រុមការងារនេះ មានឯកឧត្តម...
ព័ត៌មានលំអិតខណៈដែលខេត្ដសៀមរាប បាននឹងកំពុងមានរីករាលដាលនូវជំងឺកូវីដ-១៩ កាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ គួរឱ្យព្រួយបារម្ភនោះ គម្រោងបើកគ្រិះស្ថានសិក្សាឡើងវិញ ទាំងរដ្ឋ និងទាំងឯកនៅខេត្ដនេះ ត្រូវបានអាជ្ញាធរពន្យាពេលគ្មានពេលកំណត់។ លោក លី ប៊ុណ្ណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ដសៀមរាប បានឱ្យដឹងនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១នេះថា ការពន្យាពេលគម្រោងបើកសាលារៀនឡើងវិញនៅខេត្ដនេះ ដោយសារជំងឺកូវីដ-១៩នេះ បាននឹងកំពុងរីករាលដាលយ៉ាងធ្ងន់ធ្ងរ...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.