នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ គណៈកម្មាធិការអន្ដរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថាអាយស៊ីស៊ី-អង្គរ បានរៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី៣២ ដើម្បីតាមដានរាល់អនុសាសន៍ដែលគណៈកម្មាធិការនេះបានដាក់ជូនទៅតាមការដ្ឋានអភិរក្សជួសជុល និងអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងរមណីយដ្ឋានអង្គរ។ កិច្ចប្រជុំរបស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ដឹកនាំដោយសហប្រធានបារាំងនិងជប៉ុន លោក Guillaume NARJOLLET ទីប្រឹក្សាស្ថានទូតបារាំង និង លោក Kenichi BESSHO អនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុន...
ព័ត៌មានលំអិតនាព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩នេះ សាលា International School of Siem Reap ( ISSR ) បានរៀបចំសកម្មភាពសម្អាតបរិស្ថាន ដើម្បីប្រមូលសិស្សានុសិស្សនាំគ្នារើសសំរាម ឲ្យស្របជាមួយនឹងការប្រារព្ធទិវាបរិស្ថានពិភពលោក លើកទី៤៧ឆ្នាំ ( ១៩៧២-២០១៩ ) ។...
ព័ត៌មានលំអិតនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩នេះ យុវជនកាកបាទក្រហម កម្ពុជា វិទ្យាល័យ ហ៊ុនសែន ស្វាយធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ចំនួន ៣២ នាក់ បានចុះធ្វើការផ្សព្វផ្សាយ សុវត្ថិភាពចរាចរណ៍ ដល់កុមារ នៅអនុវិទ្យាល័យ និងសាលាបឋមសិក្សា ហ៊ុនសែនស្វាយធំ ក្នុងឃុំកណ្តែក...
ព័ត៌មានលំអិតក្រោមកិច្ចសហការរវាងមន្ទីអប់រំ យុវជន និងកីឡាខេត្តសៀមរាប ស្ថាប័នធានាគុណភាពជប៉ុន (JQA) សាកលវិទ្យាល័យសូហ្វីយ៉ានៃប្រទេសជប៉ុន និង អាជ្ញាធរជាតិអប្សរាបានអនុវត្តកម្មវិធីអប់រំបរិស្ថានកុមារដើម្បីបញ្ជ្រៀបចំណេះដឹងអំពីបរិស្ថាន នៅសាលាបឋមសិក្សាដូនឪ សាលាបឋមសិក្សាត្រពាំងស្វាយ និងសាលាបឋមសិក្សាគោកគ្រើល។ កម្មវិធីបញ្ជ្រៀបចំណេះដឹងបរិស្ថាននេះមានរយៈពេល៧ខែ ពោលគឺចាប់ផ្តើមពីខែវិច្ឆិកា ឆ្នាំ២០១៨ និងបានបិទបញ្ចប់នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩។ ថ្លែងក្នុងពិធីបិទវគ្គ លោក Saturu...
ព័ត៌មានលំអិតក្រោមការឧបត្ថម្ភគាំទ្របច្ចេកទេសសិក្សា ពីវិទ្យាស្ថានទេសចរណ៍ និងវិជ្ជាជីវៈទេសចរណ៍ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិត ចិន កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩នេះ មានរៀប ចំបើកវគ្គបណ្តុះបណ្តាលភាសាចិនសម្រាប់គ្រូបង្រៀនមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិន ដែលបានប្រព្រឹត្តនៅសណ្ឋាគារអង្គរខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខា ធិការក្រសួងទេសចរណ៍ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ថោង ខុន...
ព័ត៌មានលំអិតឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារបណ្តុះបណ្តាលនិងវិជ្ជាជីវៈ បានមានប្រសាសន៍ថា វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ហៅកាត់ថា ធីវេត ( TVET ) នេះ គឺជាវិស័យមួយដែលប្រើប្រាស់ដើម ទុន វិនិយោគខ្ពស់ និងទាមទារថវិកាច្រើន ដើម្បីធ្វើការអប់រំបណ្តុះបណ្តាលគ្រូបង្រៀនថ្មី និងចាស់ បំពាក់សម្ភារបច្ចេកទេសឧបករណ៍ថ្មីៗ...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី0៧ ខែឧសភា ឆ្នាំ២០១៩នេះ សាលាប្រេនី អ៊ិនធឺ ណេសិនណល (CMA Cambodia) និង សាលាអន្តរជាតិអូស្ត្រាលីប៉ាស៊ីហ្វិក (API) ដែលជាសមាជិកសហគ្រិនវ័យក្មេងសាខាខេត្តសៀមរាបដូចគ្នា បានចុះអនុស្សរណៈយោគយល់រួមគ្នាមួយ ក្នុងគោលបំណងផ្តល់ឱកាសដល់សិស្សានុសិស្សនៃសាលាអន្តរជាតិអូស្ត្រាលីប៉ាស៊ីហ្វិក បានសិក្សាកម្មវិធីអភិវឌ្ឍន៍ខួរក្បាល ស៊ីអឹមអេ ឬកម្មវិធីគិតលេខរហ័ស ស្របតាមបរិបទអប់រំពិភពលោក ។ លោក...
ព័ត៌មានលំអិតវិស័យពុទ្ធិកសិក្សា បានដើរតួយ៉ាងសំខាន់ នៅក្នុងស្ថាប័នព្រះពុទ្ធសាសនានិងសង្គមជាតិ ដោយវិស័យនេះ បានផ្តោតទៅលើការសិក្សារៀនសូត្ររបស់បព្វជិតពុទ្ធសាសនា និងពលរដ្ឋទូទៅ ហើយសាលាពុទ្ធិកវិទ្យាល័យរាជបូណ៌ ត្រូវបានចាត់ទុកថា ជាសាលាអាទិភាពមួយក្នុងចំណោមសាលាពុទ្ធិកទូទាំងប្រទេស នេះបើតាមប្រសាសន៍ នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ មេបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៤និងទី៥។ មានប្រសាសន៍ ក្នុងពិធីបើកបវេសនកាលសាលាពុទ្ធិកវិទ្យាល័យរាជបូណ៌ ឆ្នាំសិក្សាថ្មី ២០១៩-២០២០ នៅវត្តរាជបូណ៌...
ព័ត៌មានលំអិតកាលពីព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ម្សិលមិញនេះ សាលាអន្តរជាតិ A.L.A ស្ថិតនៅក្នុងក្រុងសៀមរាប បានរៀបចំពិធីប្រគល់ប័ណ្ណសរសើរ ជូនដល់សិស្សពូកែសម្រាប់ឆមាសទី១ ក្នុងឆ្នាំសិក្សា២០១៨-២០១៩ ចំនួន៧៥នាក់ ទាំងខេមរភាសា និង ភាសាអង់គ្លេស ក្នុងនេះសិស្សខេមរភាសាកម្រិតបឋម មានចំនួន១៨នាក់ ខណៈដែលសាលាមានសិស្សចំនួន៥៥៥នាក់ ក្នុងនេះសិស្សកុមារតូចកម្រិតថ្នាក់បឋម នៃខេមរភាសាមានចំនួន ៩៣នាក់ ក្នុងនោះកុមារីចំនួន៤៥នាក់...
ព័ត៌មានលំអិតកាលពីព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩នេះ យុវសិស្សចំនួន២០៥នាក់ មកពីវិទ្យាល័យចំនួន០២ និង អនុវិទ្យាល័យចំនួន១ក្នុងក្រុងសៀមរាប រួមមានវិទ្យាល័យ១០មករា១៩៧៩ , វិទ្យាល័យអង្គរ និង អនុវិទ្យាល័យព្រះឥន្ធកោសា ត្រូវបានបំពាក់កន្សែងជាយុវជនកាកបាទក្រហមកម្ពុជា ដើម្បីបំពេញបន្ថែមសមាជិកយុវជនដែលបានប្រឡងចេញ ឬ ត្រូវបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា និងដើម្បីពង្រីកសមាជិកយុវជនថ្មី សម្រាប់បំពេញសកម្មភាពមនុស្សធម៌ ដែលពិធីនេះ បានប្រព្រឹត្តទៅនៅបរិវេណវិទ្យាល័យ១០មករា១៩៧៩...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.