នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្ដសៀមរាប» នៅទីស្ដីការគណៈរដ្ឋមន្ដ្រី ក្រោមអធិបតីភាពឯកឧត្ដម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង ជា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងគោលដៅបំផុស និងបង្ហាញជាសាធារណៈនូវយន្ដការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងផ្សព្វផ្សាយពីភាពជោគជ័យ ដែលថ្នាក់មូលដ្ឋានខិតខំប្រឹងប្រែងអនុវត្ត...
ព័ត៌មានលំអិតមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ បានលើកឡើងថា ក្នុងបុព្វហេតុស្វែងរកសន្តិភាពជូនជាតិមាតុភូមិ យុទ្ធជនកម្ពុជា បានធ្វើពលីកម្មយ៉ាងធំធេង ក្នុងនោះយុទ្ធជនខ្លះបានបាត់បង់ជីវិត ខ្លះបាត់បង់អវៈយវៈក្លាយជាជនពិការ។ ថ្លែងក្នុងពិធីបំពាក់ឋានន្តរស័ក្កិ ជូនដល់នាយទាហាន មជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោ ហ៊ុន សែន គូលេន៣១៧សៀមរាប នារសៀលថ្ងៃ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្តម នាយឧត្តមសេនីយ៍...
ព័ត៌មានលំអិតសៀមរាប៖ សភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ និងសាខាពន្ធដារខេត្តសៀមរាប ដោយមានការគាំទ្រសហការពីអាជ្ញាធរជាតិអប្សរា បានធ្វើយុទ្ធនាការដាំដើមឈើចម្រុះ ចំនួនប្រមាណ១,២០០ដើម នៅបរិវេណខាងលិចត្រពាំងសេស ដើម្បីអភិរក្សរមណីយដ្ឋានអង្គរ ឱ្យមានទេសភាពស្រស់ស្អាត បៃតងគ្រប់រដូវកាល ស័ក្តិសមជាតំបន់បេតិកភណ្ឌពិភពលោក។ មានប្រសាសន័នៅក្នុងពិធីដាំកូនឈើចម្រុះ និងស្មៅ កាលពីរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះ លោកឧកញ៉ា ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មសៀមរាប-ឧត្តមានជ័យ...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នេះ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប សហការជាមួយ រដ្ឋបាលស្រុកសូទ្រនិគម បានធ្វើការបិទផ្សាយជាសាធារណៈ នូវឯកសារវិនិច្ឆ័យការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ របស់កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ដែលគាំទ្រថវិកាដោយរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងវត្តខ្ចាស់ឃុំខ្ចាស់ ស្រុកសូទ្រនិគម ក្រោមអធិបតីភាព លោក ប៊ូ ជុំសម្បត្តិ អនុប្រធានមន្ទីររៀបចំដែនដី...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចពិជ័យសនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និង ទិសដៅអនុវត្តបន្តឆ្នាំ២០២៣ បន្ទាប់ពីបានដំណើរការអស់រយៈពេលពេញមួយថ្ងៃ នាថ្ងៃទី២៧ ខែមីនា ម្សិលមិញនេះ ។ មានប្រសាសន៍ក្នុងឱកាសនោះ សម្ដេចពិជ័យសេនា...
ព័ត៌មានលំអិតលោក សៀក ប៉េងគៀង អគ្គនាយករង នៃរដ្ឋាករទឹកស្វយ័តខេត្ដសៀមរាប មានប្រសាសន៍ថា គម្រោងសាងសង់រោងចក្រផលិតទឹកស្អាតថ្មីមួយទៀត មានទីតាំងស្ថិតនៅក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ដែលមានសមត្ថភាពអាចផលិត ៦០ ០០០ម៉ែត្រគីបក្នុងមួយថ្ងៃ ក្រោមឥណទានសម្បទានរបស់ JICA បានដាក់បណ្តាញមេ និងបណ្តាញចែកចាយប្រវែង ២៤៧គីឡូម៉ែត្រ បាននឹងកំពុងអនុវត្តគម្រោងស្របទៅតាមផែនការដែលបានគ្រោងទុកដោយគម្រោងអនុវត្តបាន ៩៩ភាគរយហើយ និង...
ព័ត៌មានលំអិតនាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ រដ្ឋបាលបាលខេត្តសៀមរាប បានរៀបចំបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និង ទិសដៅអនុវត្តបន្តឆ្នាំ២០២៣របស់ខ្លួន ក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត មានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម...
ព័ត៌មានលំអិតនៅល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ក្នុងបរិវេណប្រាសាទព្រហ្មកិល នៃតំបន់រមណិយដ្ឋានអង្គរ មានរៀបចំពិធីចុះអនុស្សរណៈយោគយល់គ្នាមួយអាជ្ញាធរជាតិអប្សរា និងក្រុមហ៊ុន AJE ដែលផ្ដោតទៅលើកិច្ចសហប្រតិបត្តិការសំខាន់ៗ ចំនួន២ គឺ ការគ្រប់គ្រងកាកសំណល់ និងធ្វើឲ្យមានភាពបៃតង នៅក្នុងរមណីដ្ឋានអង្គរ។ លោក ហ្វាបបៀន ម៉ូស្កេរ៉ា (Fabian Mosquera) នាយកគ្រប់គ្រងប្រចាំតំបន់...
ព័ត៌មានលំអិតលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានលើកឡើងថា ក្នុងការលើកកម្ពស់វិស័យសុខុមាលភាពនៅកម្ពុជា ត្រូវទាមទារឲ្យមានការចូលរួមទាំងអស់គ្នាជាអន្តរវិស័យ ដោយមិនត្រូវទុកឲ្យតែផ្នែកសុខាភិបាលទទួលខុសត្រូវតែម្នាក់ឯងនោះទេ ហើយក៏មិនត្រូវចាត់ទុកវិស័យសុខាភិបាល ជាវិស័យទោលដែលជាការទទួលខុសត្រូវផ្តាច់មុខរបស់មន្ត្រីសុខាភិបាលនោះទេ ប៉ុន្តែវាជាការទទួលខុសត្រូវរួមគ្នា ដោយក្នុងនោះអាជ្ញាធរមូលដ្ឋានឃុំសង្កាត់ ក៏ជាអ្នកដើរតួនាទីសំខាន់មួយដែរ នៅក្នុងការអប់រំផ្សាយអំពីការសម្អាតអនាម័យ ការថែទាំសុខភាពបឋម ជាដើម។ ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើកសន្និបាតបូកសរុបការងារឆ្នាំ២០២២ ទិសដៅអនុវត្តការងារឆ្នាំ២០២៣ របស់មន្ទីរសុខាភិបាល...
ព័ត៌មានលំអិតមន្ត្រីជាន់ខ្ពស់នៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានជំរុញដល់គ្រប់ភាគីពាក់ព័ន្ធនានា ជួយបង្កើនការខិតខំប្រឹងប្រែងរួមគ្នា កៀរគរធនធានពីប្រភពនានា ដើម្បីការឆ្លើយតប ចំពោះបញ្ហាស្គមស្គាំងរបស់កុមារ ដែលជាការឆ្លើយតបនឹងការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខមាលភាពកុមារ។ ថ្លែងក្នុងសិក្ខាសាលាស្តីពី “ការធ្វើការរួមគ្នាបំពេញកង្វះខាតលើផែនការសកម្មភាពសកលដើម្បីកាត់បន្ថយភាពស្គមស្គាំងរបស់កុមារ នៅថ្នាក់ក្រោមជាតិ” នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ នៅខេត្តសៀមរាប ឯកឧត្តម សំ សារ៉ាត អនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.