លោក សៀក ប៉េងគៀង អគ្គនាយករង នៃរដ្ឋាករទឹកស្វយ័តខេត្ដសៀមរាប មានប្រសាសន៍ថា គម្រោងសាងសង់រោងចក្រផលិតទឹកស្អាតថ្មីមួយទៀត មានទីតាំងស្ថិតនៅក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ដែលមានសមត្ថភាពអាចផលិត ៦០ ០០០ម៉ែត្រគីបក្នុងមួយថ្ងៃ ក្រោមឥណទានសម្បទានរបស់ JICA បានដាក់បណ្តាញមេ និងបណ្តាញចែកចាយប្រវែង ២៤៧គីឡូម៉ែត្រ បាននឹងកំពុងអនុវត្តគម្រោងស្របទៅតាមផែនការដែលបានគ្រោងទុកដោយគម្រោងអនុវត្តបាន ៩៩ភាគរយហើយ និង...
ព័ត៌មានលំអិតនាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ រដ្ឋបាលបាលខេត្តសៀមរាប បានរៀបចំបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និង ទិសដៅអនុវត្តបន្តឆ្នាំ២០២៣របស់ខ្លួន ក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត មានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម...
ព័ត៌មានលំអិតនៅល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ក្នុងបរិវេណប្រាសាទព្រហ្មកិល នៃតំបន់រមណិយដ្ឋានអង្គរ មានរៀបចំពិធីចុះអនុស្សរណៈយោគយល់គ្នាមួយអាជ្ញាធរជាតិអប្សរា និងក្រុមហ៊ុន AJE ដែលផ្ដោតទៅលើកិច្ចសហប្រតិបត្តិការសំខាន់ៗ ចំនួន២ គឺ ការគ្រប់គ្រងកាកសំណល់ និងធ្វើឲ្យមានភាពបៃតង នៅក្នុងរមណីដ្ឋានអង្គរ។ លោក ហ្វាបបៀន ម៉ូស្កេរ៉ា (Fabian Mosquera) នាយកគ្រប់គ្រងប្រចាំតំបន់...
ព័ត៌មានលំអិតលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានលើកឡើងថា ក្នុងការលើកកម្ពស់វិស័យសុខុមាលភាពនៅកម្ពុជា ត្រូវទាមទារឲ្យមានការចូលរួមទាំងអស់គ្នាជាអន្តរវិស័យ ដោយមិនត្រូវទុកឲ្យតែផ្នែកសុខាភិបាលទទួលខុសត្រូវតែម្នាក់ឯងនោះទេ ហើយក៏មិនត្រូវចាត់ទុកវិស័យសុខាភិបាល ជាវិស័យទោលដែលជាការទទួលខុសត្រូវផ្តាច់មុខរបស់មន្ត្រីសុខាភិបាលនោះទេ ប៉ុន្តែវាជាការទទួលខុសត្រូវរួមគ្នា ដោយក្នុងនោះអាជ្ញាធរមូលដ្ឋានឃុំសង្កាត់ ក៏ជាអ្នកដើរតួនាទីសំខាន់មួយដែរ នៅក្នុងការអប់រំផ្សាយអំពីការសម្អាតអនាម័យ ការថែទាំសុខភាពបឋម ជាដើម។ ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើកសន្និបាតបូកសរុបការងារឆ្នាំ២០២២ ទិសដៅអនុវត្តការងារឆ្នាំ២០២៣ របស់មន្ទីរសុខាភិបាល...
ព័ត៌មានលំអិតមន្ត្រីជាន់ខ្ពស់នៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានជំរុញដល់គ្រប់ភាគីពាក់ព័ន្ធនានា ជួយបង្កើនការខិតខំប្រឹងប្រែងរួមគ្នា កៀរគរធនធានពីប្រភពនានា ដើម្បីការឆ្លើយតប ចំពោះបញ្ហាស្គមស្គាំងរបស់កុមារ ដែលជាការឆ្លើយតបនឹងការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខមាលភាពកុមារ។ ថ្លែងក្នុងសិក្ខាសាលាស្តីពី “ការធ្វើការរួមគ្នាបំពេញកង្វះខាតលើផែនការសកម្មភាពសកលដើម្បីកាត់បន្ថយភាពស្គមស្គាំងរបស់កុមារ នៅថ្នាក់ក្រោមជាតិ” នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ នៅខេត្តសៀមរាប ឯកឧត្តម សំ សារ៉ាត អនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម...
ព័ត៌មានលំអិតប្រធានសភាពាណិជ្ជកម្មមណ្ឌលសៀមរាប-ឧត្តរមានជ័យ លោកឧកញ៉ា ហ៊ុយ ភៀវ បានបញ្ជាក់ថា អគ្គកុងស៊ុលចិន ប្រចាំខេត្តសៀមរាប បានធ្វើការសន្យាថា នឹងធ្វើសហប្រតិបត្តិការជាមួយសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ ក្នុងការធ្វើឲ្យប្រសើរឡើងនូវកំណើនសេដ្ឋកិច្ចក្នុងតំបន់មួយនេះ។ ក្នុងឱកាសដឹកនាំសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មមណ្ឌលសៀមរាប-ឧត្តរមានជ័យ ដើម្បីជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក លី ជីជៀ ( Lui Zhi Jie)...
ព័ត៌មានលំអិតនៅសាលាប្រជុំសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ចាជីវៈខេត្ត បានរៀបចំបើកវគ្គផ្សព្វផ្សាយស្ដីពី ការងារគ្រប់គ្រង ហត្ថពលកម្មបរទេសនៅព្រះរាជាណាចក្រកម្ពុជាដល់រោងចក្រ សហគ្រាស គ្រឹះស្ថាននានា ទូទាំងខេត្តសៀមរាប ក្រោមអធិបតីភាពលោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ជាអគ្គកុងស៊ុលវៀតណាម អគ្គកុងស៊ុលចិនប្រចាំ...
ព័ត៌មានលំអិតប្រជាពលរដ្ឋបានលើកឡើងថា ការខិតខំនាំមកនូវសន្តិភាពជូនកម្ពុជា ពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រី បានបើកឱកាសឲ្យកម្ពុជា អាចរៀបចំនូវព្រឹត្តិការណ៍ជាតិ និងអន្តរជាតិធំៗ ជាពិសេសការរៀបចំកីឡាស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ នាពេលខាងមុខ។ អ្នកស្រី បាក់ ថេងគាង ប្រជាពលរដ្ឋមកពីក្រុងប៉ោយប៉ែត នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ បានបង្ហាញពីអារម្មណ៍រំភើបរីករាយយ៉ាងក្រៃលែង នៅពេលដែលកម្ពុជាអាចរៀបចំនូវការប្រកួតកីឡាលំដាប់អន្តរជាតិបាន។ អ្នកស្រីលើកឡើងថា កាលពីពេលកន្លងមក...
ព័ត៌មានលំអិតនៅថ្ងៃទី២០ខែមីនាឆ្នាំ២០២៣ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស និងការលើកតម្លៃព្រះវិហារ ហៅកាត់ថា ICC Preah Vihear បានរៀបចំសន្និសីទអន្តរជាតិពិសេសមួយ ស្តីពីតំបន់បេតិកភណ្ឌព្រះវិហារ និងកោះកេរ នៅខេត្តសៀមរាប ដែលអញ្ជើញជាអធិបតីពី លោកជំទាវ ឌីវីយ៉ានី អ៊ូតា ខបប្រាន (Divyani Utar Khobrante) អគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ នេះរដ្ឋបាលខេត្តសៀមរាប និង សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាបដឹកនាំដោយលោក ឃឹម ហ្វីណង់ អភិបាលរងខេត្ត និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្រ្តីរាជការ មន្ទីរ-អង្គភាពនានាក្នុងខេត្ត កងកម្លាំងប្រដាប់អាវុធ ក្រុមហ៊ុនឯកជន អាជ្ញាធរក្រុង លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស រួមនឹងប្រជាពលរដ្ឋជាច្រើនរូប បានរៀបចំយុទ្ធនាការទិវាសម្អាតអនាម័យបរិស្ថាននៅតាមដងផ្លូវ និងតាមមាត់ស្ទឹងក្នុងក្រុងសៀមរាប...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.