បើមិនមានអ្វីប្រែប្រួលទេ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងគ្រោងបើកនៅខែតុលា ឆ្នាំ២០២៣នេះ ខណៈការសាងសង់ជាក់ស្ដែងសម្រេចបានប្រមាណ ៧៥ភាគរយហើយ នេះបើតាមរបាយការណ៍ក្នុង បទបង្ហាញនៃដំណើរទស្សនកិច្ចស្វែងយល់លក្ខណៈបច្ចេកទេស នៃដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។ ថ្លែងក្នុងឱកាសនោះ លោក ហ្សូ ហូយូអ៊ី ប្រធានអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ លើកឡើងថា សៀមរាបគឺជា គុជខ្យងដ៏ភ្លឺចែងចាំងរបស់ប្រទេសកម្ពុជា...
ព័ត៌មានលំអិតក្រសួងកិច្ចការនារី នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពីជំនាញស្វែងរកការគាំទ្រមតិលើបញ្ហាយេនឌ័រ និងពិការភាពដើម្បីបង្កើនការយល់ដឹងជូនដល់មន្ត្រីនៃមន្ទីរកិច្ចការនារី មន្ទីរអប់រំ យុវជន និងកីឡា មន្ទីរសង្គមកិច្ច និងមន្ទីរព័ត៌មាន មកពីខេត្តចំនួន៩ ក្នុងប្រទេសកម្ពុជា។ វគ្គបណ្តុបណ្ដាលនេះធ្វើឡើងនៅសណ្ខាគារសេរីភាព ក្រុងសៀមរាប មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៥ ខែកុម្ភៈ ឆ្នាំ២០២៣។...
ព័ត៌មានលំអិតវេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ រយៈពេលបីថ្ងៃ រៀបចំឡើងក្នុងក្រុងសៀមរាប ត្រូវបានបិទបញ្ចប់ដោយជោគជ័យ ដែលមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័ន រដ្ឋបាលខេត្ត និងស្រុកទូទាំងប្រទេស អង្គការក្នុងស្រុក និងក្រុមហ៊ុនឯកជន និងអ្នកចូលរួមអន្តរជាតិជាតំណាងប្រទេសសមាជិក អង្គការអន្តរជាតិ និងគ្រឹះស្ថានសិក្សាប្រមាណ ៥០០នាក់។ ថ្លែងក្នុងពិធីបិទនោះ ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន...
ព័ត៌មានលំអិតនាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅក្នុងបរិវេណវត្តអម្ពរវ័ន្តស្វាយដង្គំ ហៅវត្តថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប មានរៀបចំវេទិកាសាធារណៈមួយ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្ត កម្មវិធីគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមអធិបតីភាពលោកជំទាវ សេង វណ្ណសាយ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកពួក...
ព័ត៌មានលំអិតក្នុងដំណើរទស្សនកិច្ចនៅសារមន្ទីរសន្តិភាពសកម្មភាពកំចាត់មីន នៅខេត្តសៀមរាប នារសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ឯកឧត្តម វេណូ អាត់សុស៊ី (Ueno Atsushi) អគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានស្វែងយល់ពីការងារបោសសំអាតមីននៅកម្ពុជា និងពិនិត្យមើលគម្រោងសាងសង់អគារសារមន្ទីរសន្តិភាពសកម្មភាពកំចាត់មីន ដែលនឹងចំណាយថវិកាប្រមាណ២,៤៥៤លានយេន ឬប្រហាក់ប្រហែលនឹង ១៨លានដុល្លារអាមេរិក ជាជំនួយរបស់ប្រទេសជប៉ុន។ ឯកឧត្តម ហេង រតនា...
ព័ត៌មានលំអិតការបង្កើតភាពស៊ីសង្វាក់គ្នា ក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ ស្តីពីការប្រែប្រួលអាកាសធាតុតាមរយ:សេដ្ឋកិច្ចចក្រា គឺជាប្រធានបទសំខាន់ដែលបានលើកឡើងក្នុងកិច្ចពិភាក្សានៃវេទិកាថ្នាក់តំបន់អាស៊ីនិងប៉ាស៊ីហ្វិកលើកទី១១ ស្តីពី 3R និងសេដ្ឋកិច្ចចក្រា ដោយមន្ត្រីជំនាញមកពីក្រសួងបរិស្ថាននៃបណ្តាប្រទេសអាស៊ី និងប៉ាស៊ីហ្វិក។ កិច្ចពិភាក្សានេះ ធ្វើឡើងកាលពីថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០២៣ ក្រោយពីពិធីបើកផ្លូវការ ដោយឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួង បរិស្ថាន។ឯកឧត្តម...
ព័ត៌មានលំអិតបើយោងទៅលើការសិក្សា បានបង្ហាញថា សំណល់ប្លាស្ទិកនៅក្នុងពិភពលោកក្នុងពេលបច្ចុប្បន្ន មានប្រមាណ១២ប៊ីលានតោន និងអាចកើនឡើងដល់៣៤ប៊ីលានតោននាពេលខាងមុខ បើសិនជាមិនមានការទប់ស្កាត់។ បរិមាណសំណល់ប្លាស្ទិកនេះ វាច្រើនជាងបរិមាណត្រីនៅក្នុងមហាសមុទ្រទៅទៀត នេះបើតាមប្រសាសន៍របស់ ឯកឧត្តម នេត្រ ភក្ដ្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ក្រោយពិធីបើកវេទិកាថ្នាក់តំបន់អាស៊ីនិងប៉ាស៊ីហ្វិកស្ដីពី 3R និងសេដ្ឋកិច្ចចក្រា ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣...
ព័ត៌មានលំអិតចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា បានទទួលរៀបចំវេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិក លើកទី១១ ស្ដីពី3R និងសេដ្ឋកិច្ចចក្រា នៅខេត្តសៀមរាប ដែលវេទិកានេះ ផ្តោតទៅលើការកាត់បន្ថយការប្រើប្លាស្ទិក ការប្រើឡើងវិញនូវប្លាស្ទិក និងកែច្នៃយកមកប្រើប្រាស់ឡើងវិញ នូវសំណល់ប្លាស្ទិក ហៅកាត់ជា ភាសាអង់គ្លេសថា «3R» និង...
ព័ត៌មានលំអិតនារសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលាខេត្តសៀមរាប មានរៀបចំពិធីប្រកាសចូលកាន់មុខតំណែង លោក ទូច ម៉ាឡា ជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទថ្មី ជំនួសលោក ខេង ញ៉ុល ផ្ទេរតួនាទីភារកិច្ចទៅក្រសួងអភិវឌ្ឍន៍ជនបទវិញ។ ពិធីប្រកាសនេះ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ...
ព័ត៌មានលំអិតក្រោមការគាំទ្រពីនាយកដ្ឋានអតីតយុទ្ធជន និងសុខុមាលភាពមនុស្សចាស់ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានិង រដ្ឋបាលខេត្តសៀមរាប អង្គការមនុស្សចាស់កម្ពុជា បានរៀបចំសិក្ខាសាលាស្តីពីការឆ្លុះបញ្ចាំង និងការរៀបចំផែនការសកម្មភាព ចាប់ពីថ្ងៃទី៧ ដល់ទី៨ ខែកុម្ភៈ ឆ្នាំ២០២៣នៅខេត្តសៀមរាប ដែលមានសិក្ខាកាម ជាមន្ត្រីមន្ទីរ និងតំណាងពីមន្ទីរសង្គមកិច្ច មកពីរាជធានី-ខេត្តចំនួន ៨ រួមមាន ខេត្តបាត់ដំបង...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.