សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ស៊ូឌីម៉ាន់ ហាសេង (Sudirman Haseng) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចំាព្រះរាជាណាចក្រកម្ពុជា ដែលចប់អាណត្តិការទូតពីកម្ពុជា ចូលជួបសម្តែងការគួរសមនិងជម្រាបលា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៨ ខែមករាឆ្នាំ២០២៣នេះ។ ឯកឧត្តម ស៊ូឌីម៉ាន់...
ព័ត៌មានលំអិតនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ អគារអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ ស្ថិតក្នុងតំបន់រមណីយដ្ឋានអង្គរ ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និងអញ្ជើញចូលរួមពីឯកឧត្តម...
ព័ត៌មានលំអិតថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ ស្ថិតនៅក្នុងភូមិគោកតាចាន់ សង្កាត់គោកចក ក្រុងសៀមរាប ព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី បានកោតសរសើរ និងថ្លែងអំណរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរជាតិអប្សរា ក្នុងការជំរុញ និងផ្តួចផ្តើមគំនិត ស្នើផ្លាស់ប្តូរទីតាំងស្នាក់ការចាស់ របស់អង្គភាពនគរបាលការពារបេតិកភណ្ឌ ដែលមានសភាពទ្រុឌទ្រោម...
ព័ត៌មានលំអិតថ្លែងនៅសាលាក្រុងសៀមរាប រសៀលថ្ងៃទី១៦ខែមករា ឆ្នាំ២០២៣នេះ ឯកឧត្ដម លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា បង្ហាញថា ទំហំផ្ទៃដីសរុប ៩៤៦,៥១២ ម៉ែត្រក្រឡា ដែលស្ថិតនៅក្នុងក្រុងសៀមរាប និងស្រុកក្រឡាញ់ត្រូវបានបញ្ចប់ការងារបោសសម្អាតមីនទាំងស្រុង និងប្រកបដោយជោគជ័យ។ ជាមួយនេះដែរ ឯកឧត្ដម លី ធុជ...
ព័ត៌មានលំអិតថ្លែងនៅស្នាក់ការអង្គការ HALO Trust ប្រចាំនៅកម្ពុជា ស្ថិតនៅឃុំខ្នាត ស្រុកពួក ខេត្ដសៀមរាប នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ឯកឧត្ដម លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានបង្ហាញពីផែនការបោសសម្អាតមីនរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបញ្ចប់ការងារបោសសម្អាតមីនដែលនៅសេសសល់ចំនួន ៦៤៨ គីឡូម៉ែត្រក្រឡា...
ព័ត៌មានលំអិតចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ប្រជាពលរដ្ឋដែលមានដីស្ថិតក្នុងភូមិកំព្រហ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប អាចមកពិនិត្យ ផ្ទៀងផ្ទាត់ទិន្នន័យឯកសារការវិនិច្ឆ័យក្បាលដីរបស់ខ្លួន ស្ថិតនៅក្នុងបរិវេណវត្តពើងព្រួត ដែលមានរយៈពេលសរុប១៥ថ្ងៃគិតរួមទាំងថ្ងៃបុណ្យនឹងថ្ងៃឈប់សំរាក។ មានប្រសាសន៍ក្នុងពិធីបិទផ្សព្វផ្សាយជាសាធារណៈនូវឯកសារការវិនិច្ឆ័យក្បាលដីនៅពេលនោះ លោក ប៊ូ ជុំសម្បត្តិ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប...
ព័ត៌មានលំអិតក្នុងជំនួបជាមួយថ្នាក់ដឹកនាំក្រសួងព័ត៌មាន តំណាងរដ្ឋបាលខេត្តរាជធានីទាំង២៥ អង្គភាពប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានទូទាំងប្រទេស សរុបប្រមាណជា៥ពាន់នាក់ នាមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១៤ មករា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើដល់គ្រប់បណ្តាញព័ត៌មាន ត្រូវយកចិត្តទុកដាក់ទៅលើការកសាងសមត្ថភាព កសាងធនធានមនុស្ស និង ត្រូវចេះប្រើបច្ចេកវិទ្យាព័ត៌មានវិទ្យា លើទូរស័ព្ទទំនើប...
ព័ត៌មានលំអិតនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានអញ្ជើញប្រកាសការផ្ទេរភារកិច្ច និង ចូលកាន់មុខតំណែង របស់លោក ភន់ សុខុម ជាអភិបាលស្រុកអង្គរជុំថ្មី ខណៈលោក លុក ផុស អតីតអភិបាលស្រុកអង្គរជុំ បានបំពេញតួនាទីគ្រប់២អាណត្តិ និងបានផ្ទេរភារកិច្ចទៅសាលាខេត្តសៀមរាប។...
ព័ត៌មានលំអិតនៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានអញ្ជើញប្រកាសការផ្ទេរភារកិច្ច និងចូលកាន់មុខតំណែងជាអភិបាលស្រុកក្រឡាញ់ថ្មី ដើម្បីបង្កើននូវប្រសិទ្ធភាពការងារដឹកនាំ ចាត់ចែង គ្រប់គ្រង ជំរុញការអភិវឌ្ឍមូលដ្ឋាន និងផ្តល់សេវាសាធារណៈកាន់តែឆាប់រហ័ស ដែលជាការឆ្លើយតបទៅនឹងតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ ឯកឧត្តម ទៀ សីហា មានប្រសាសន៍ថា ការសម្រេចលើកសំណើសុំតែងតាំងលោក...
ព័ត៌មានលំអិតនាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ នៅសាលាខេត្តសៀមរាប មានរៀបចំបើកកិច្ចប្រជុំសាមញ្ញលើកទី៤៤ របស់ក្រុមប្រឹក្សាខេត្តសៀមរាបអាណត្តិទី៣ ដឹកនាំដោយឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ទៀ សីហា អភិបាលខេត្ត និងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត តំណាងអាជ្ញាធេអប្សារា...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.