នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) បើកកិច្ចប្រជុំពិសេសលើកទី២ ឆ្នាំ២០២២ និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅខេត្តសៀមរាប

គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្សកម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំពិសេសលើកទី២ ឆ្នាំ២០២២ របស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន (អាយឆា) និងកិច្ចប្រជុំពាក់ព័ន្ធនានា ដោយមានការចូលរួមពីតំណាងប្រទេសសមាជិកអាស៊ានទាំងអស់ប្រចាំអាយឆា និងលេខាធិការដ្ឋានអាស៊ាន តាមរយៈចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវិឌីអូ ដែលរៀបចំឡើងនៅសណ្ឋាគារអេមព្រីស អង្គរ-ខេត្តសៀមរាប ចាប់ពីថ្ងៃទី១៥-១៩ ខែវិច្ឆិកា ឆ្នាំ២០២២។ តាមរយៈកាលវិភាគនៃកិច្ចប្រជុំចាប់ពីថ្ងៃទី១៥-១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម កែវ...

ព័ត៌មានលំអិត

សម្តេចពញាចក្រី ហេង សំរិន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា និងបានអនុម័តកំណត់បន្តសម័យប្រជុំលើកទី៨ នីតិកាលទី៦ ទៅថ្ងៃទី២៩ ខែវិច្ឆិកា ដោយមានរបៀបវារៈចំនួន៤

គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃអង្គារទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅវិមានរដ្ឋសភា។ កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំលើកទី៨ នីតិកាលទី៦ ទៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានរបៀបវារៈ ចំនួន៤រួមមាន៖ ទី១៖ ការពិភាក្សា និងអនុម័តសេចក្តីស្នើ...

ព័ត៌មានលំអិត

ក្រសួងកិច្ចការនារីបើកវគ្គបណ្តុះបណ្តាលស្តីពី ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងឌីជីថល និងកម្មវិធីជំនាញដែលអនុវត្តជាក់ស្តែងសម្រាប់សិស្សមជ្ឈមណ្ឌលអភិវឌ្ឍស្ត្រី

ក្រសួងកិច្ចការនារី សហការជាមួយធនាគារជាតិកម្ពុជា (NBC) ក្រោមការគាំទ្រពីក្រុមហ៊ុនវីសា (Visa) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី“ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងឌីជីថល និងកម្មវិធីជំនាញដែលអនុវត្តជាក់ស្តែងសម្រាប់សិស្សមជ្ឈមណ្ឌលអភិវឌ្ឍស្ត្រី“ ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ឋហ្សូម ដើម្បីផ្តល់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងឌីជីថលនិងលើកកម្ពស់សុខុមាលភាពហិរញ្ញវត្ថុ និងអនាគតរបស់សិស្ស និងសហគ្រិនស្ត្រីនៅក្នុងសង្គមឌីជីថលរបស់កម្ពុជា។ វគ្គបណ្ដុះបណ្ដាលនេះមានរយៈពេល ២ថ្ងៃគឺថ្ងៃទី១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសោមាទេវីខេត្តសៀមរាប ដោយសិក្ខាកាមចូលរួមមាន៖...

ព័ត៌មានលំអិត

អនុប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌា អញ្ជើញជាអធិបតី សម្ភោធបញ្ចប់ការជួសជុលសាលរបាំប្រាសាទតាព្រហ្ម !

នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ឯកឧត្តម JAGDEEP DHANKHAR អនុប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌា បានដឹកនាំគណ:ប្រតិភូជាន់ខ្ពស់របស់ខ្លួន ព្រមទាំងវត្តមានលោកជំទាវ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុចា អញ្ជើញមកទស្សន:កិច្ចនៅប្រាសាទអង្គរវត្ត និងសម្ភោធបញ្ចប់ការជួសជុលសាលរបាំប្រាសាទតាព្រហ្ម ក្នុងខេត្តសៀមរាប។ ឯកឧត្តម JAGDEEP DHANKHAR និងគណ:ប្រតិភូ បានអញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិសៀមរាប នៅម៉ោង...

ព័ត៌មានលំអិត

ពិធីប្រគល់ទទួលជំនួយរដ្ឋាភិបាលចិន អំពីគម្រោងជួសជុលនិងអភិរក្សប្រាសាទតាកែវ នៃរមណីយដ្ឋានអង្គរ

ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពស់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់-ទទួលជំនួយរដ្ឋាភិបាលចិន ស្ដីអំពីគម្រោងជួសជុល និងអភិរក្សប្រាសាទតាកែវ...

ព័ត៌មានលំអិត

សិក្ខាសាលាអាស៊ាន ស្តីពីការចែករំលែកឧត្តមានុវត្តន៍ ក្នុងការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធនសម្រាប់បុគ្គលស្វ័យនិយោជន៍ !

សិក្ខាសាលានេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងផ្តល់ឱកាស ឱ្យមានការចែករំលែកបទពិសោធន៍រវាងបណ្តារដ្ឋសមាជិកអាស៊ាន ដែលអាចរៀនសូត្របានពីគ្នាទៅវិញទៅមក នូវភាពជោគជ័យ បញ្ហាប្រឈម ដំណោះស្រាយ និងបទពិសោធន៍នានា នៃការអនុវត្តរបបសន្តិសុខសង្គមរៀងៗខ្លួន។ ចំពោះកម្ពុជា ការចែករំលែកនេះ គឺជាធាតុចូលបន្ថែមដ៏មានសារ:សំខាន់បំផុត សម្រាប់ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន ក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសម្រាប់បុគ្គលស្វ័យនិយោជន៍ ដើម្បីធានាថាពលរដ្ឋទាំងនោះទទួលបានការងារសមរម្យ សន្តិសុខប្រាក់ចំណូល សមធម៌សង្គម សេចក្តីថ្លៃថ្នូរ...

ព័ត៌មានលំអិត

ឯកឧត្ដមសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង អញ្ជើញបើកសន្និសីទអន្តរជាតិគន្ធបុប្ផាលើកទី៨ នៃមន្ទីរពេទ្យគន្ធបុប្ផា នៅខេត្ដសៀមរាប 

ឯកឧត្ដមសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានអញ្ជើញជាអធិបតី បើកសន្និសីទអន្ដរជាតិគន្ធបុប្ផាលើកទី៨ និងទិវាគម្រប់ខួប ៣០ឆ្នាំ នៃការបង្កើតមន្ទីរពេទ្យគន្ធបុប្ផា។សន្និសីទអន្ដរជាតិ បានធ្វើឡើងនៅមន្ទីរពេទ្យកុមារគន្ធបុប្ផាខេត្ដសៀមរាប នាថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ ឯកឧត្ដមសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល មានប្រសាសន៍ថា ការរៀបចំសន្និសីទអន្តរជាតិគន្ធបុប្ផាលើកទី៨ នៃមន្ទីរពេទ្យគន្ធបុប្ផានេះ ដោយឈរលើស្មារតីលើកកម្ពស់វិជ្ជាជីវ:វេជ្ជសាស្ត្រ...

ព័ត៌មានលំអិត

ក្រុមប្រឹក្សាខេត្តសៀមរាប បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤២ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែ

នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រុមប្រឹក្សាខេត្តសៀមរាប បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤២ ក្នុងឆ្នាំទី៤ នៃអាណត្តិទី៣ ដឹកនាំដោយ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ព្រមទាំងវត្តមានចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត លោក...

ព័ត៌មានលំអិត

ប្រទេសជាសមាជិកអេកម៉ិក (ACMECS) គាំទ្រ និងជំរុញការតភ្ជាប់គោលដៅទេសចរណ៍រួមគ្នា

រដ្ឋមន្ត្រីទេសចរណ៍ នៃប្រទេសជាសមាជិក នៃយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់ទន្លេអាយ៉េយ៉ាវ៉ាឌី-ចៅផ្រាយ៉ា-មេគង្គ ហៅកាត់ថាអេកម៉ិក (ACMECS) រួមមានប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម បានគាំទ្រយ៉ាងពេញទំហឹង ក្នុងការជំរុញឱ្យមានតភ្ជាប់គោលដៅទេសចរណ៍រួមគ្នារវាងប្រទេសទាំង៥ក្នុងតំបន់ នេះបើតាមខ្លឹមសារនៃកិច្ចប្រជុំ រដ្ឋមន្ត្រីទេសចរណ៍អេកម៉ិកលើកទី៥ ក្រោមអធិបតីភាពឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងជាប្រធានប្ដូរវេនអេកម៉ិក (ACMECS)...

ព័ត៌មានលំអិត

ក្រសួងទេសចរណ៍កម្ពុជា រៀបចំកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ទេសចរណ៍ ACMECS លើកទី៥ នៅខេត្តសៀមរាប

ក្រសួងទេសចរណ៍កម្ពុជា បានដឹកនាំរៀបចំកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ទេសចរណ៍អេកម៉ិក (ACMECS) លើកទី៥ កិច្ចប្រជុំរដ្ឋមន្ត្រី និងឧត្តមមន្ត្រីទេសចរណ៍កម្ពុជា ឡាវ ម៉ីយ៉ាន់ម៉ា ថៃ និងវៀតណាម (CLMV) លើកទី៦ អមដោយកិច្ចសន្ទនាទេសចរណ៍ ACMECS-CLMV លើកទី១ ដែលកិច្ចប្រជុំនេះចាប់ពីថ្ងៃទី១ ដល់ទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅខេត្តសៀមរាប...

ព័ត៌មានលំអិត
Page 118 of 304 1 117 118 119 304

Recommended

សូម Like និង Follow ពួកយើង