នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រាព្ធទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ ដើម្បីរំលឹកដល់កម្មករនិយោជិតដែលបានបាត់បង់ជីវិត ដោយគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈនៅកន្លែងធ្វើការ

នៅខេត្ដសៀមរាប នាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នំា២០២២នេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហការជាមួយសមាគមនិយោជក និងសហជីព នៃបណ្តាប្រទេសសមាជិកអង្គការអន្តរជាតិខាងការងារ (ILO) បានប្រាព្ធទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារ ដើម្បីរំលឹកដល់កម្មករនិយោជិត ដែលបានបាត់បង់ជីវិតដោយគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈនៅកន្លែងធ្វើការ ក្រោមប្រធានបទ “ធ្វើសកម្មភាពរួមគ្នា ដើម្បីកសាងវប្បធម៌សុវត្ថិភាព និងសុខភាពជាវិជ្ជមាន”។...

ព័ត៌មានលំអិត

លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ រដ្ឋសភា អនុញ្ញាតឱ្យគណៈប្រតិភូសហព័ន្ធសន្តិភាពសកលចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ រដ្ឋសភា និងជាប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) បានអនុញ្ញាតឱ្យគណៈប្រតិភូសហព័ន្ធសន្តិភាពសកល (Universal Peace Federation-UPF) ដឹកនាំដោយ ឯកឧត្តម Ek Nath Dhakal...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំពិភាក្សាពាក់ព័ន្ឋនឹងកិច្ចសហការលើការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិរវាងអាជ្ញាធរ និងអង្គការក្រៅរដ្ឋាភិបាល

នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២នេះ លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំពិភាក្សាពាក់ព័ន្ឋ នឹងកិច្ចសហការលើការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលមានការចូលរួមពី អង្គការថែរក្សាការពារធនធានធម្មជាតិ និង អង្គការការពារបរិស្ថាននិងសិទ្ឋិពលរដ្ឋកម្ពុជា ដែលមានមូលដ្ឋានក្នុងក្រុងសៀមរាប ដើម្បីពិភាក្សាបង្កើតកិច្ចសហការល្អ...

ព័ត៌មានលំអិត

ជប៉ុននឹងជួយសាងសង់សារមន្ទីរសន្ដិភាពសកម្មភាពកំចាត់មីនថ្មីមួយនៅខេត្ដសៀមរាប

ប្រទេសជប៉ុន បានសន្យាថានឹងជួយសាងសង់អគារថ្មីមួយដែលមានកម្ពស់ ២ជាន់ ជូនសារមន្ទីរសន្តិភាពសកម្មភាពកំចាត់មីនកម្ពុជា នៅខេត្តសៀមរាប ដើម្បីតម្កល់គ្រាប់យុទ្ធភ័ណ្ឌសំណល់ពីសង្គ្រាមនៅកម្ពុជា ក៏ដូចជាឯកសារផ្សេងៗផងដែរ។ ថ្លែងក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅសារមន្ទីរសន្តិភាពសកម្មភាពកំចាត់មីន របស់ប្រតិភូមួយក្រុមដែលដឹកនាំដោយអតីតរាជទូតជប៉ុន ប្រចាំកម្ពុជា លោក Gorato Ogawa នៅព្រឹកថ្ងៃទី០៤ ខែកក្កដានេះ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានឲ្យដឹងថា...

ព័ត៌មានលំអិត

មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តសៀមរាប រៀបចំពិធីផ្សព្វផ្សាយ ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះ

នៅសាលប្រជុំសាលាស្រុកបន្ទាយស្រី នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២នេះ មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ចខេត្តសៀមរាប សហការជាមួយអាជ្ញាធរស្រុកបន្ទាយស្រី និងមន្ទីរកិច្ចការនារីខេត្ត បានរៀបចំពិធីផ្សព្វផ្សាយច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ ក្រោមអធិបតីភាពលោក លឹម ភក្តី ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្ត , លោក ភន់ សុខុម...

ព័ត៌មានលំអិត

កិច្ចប្រជុំឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងាររយៈពេល៦ខែឆ្នាំ២០២២របស់ការិយាល័យប្រជាពលរដ្ឋនៃរាជធានី-ខេត្ត

នៅសាលប្រជុំសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី០១ ខែ កក្កដា ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងសហការជាមួយអង្គការតម្លាភាពកម្ពុជា បានរៀបចំបើកកិច្ចប្រជុំឆ្លុះបញ្ចាំងមួយ ស្តីពីការអនុវត្តការងាររយៈពេល ៦ខែដើមឆ្នាំ២០២២ របស់ការិយាល័យប្រជាពលរដ្ឋនៃរាជធានី-ខេត្ត ក្រោមកិច្ចដឹកនាំរបស់ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និង លោក នាក់ ណេរ៉ុន...

ព័ត៌មានលំអិត

ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន

នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពី សិទ្ធិទទួលព័ត៌មាន។ ច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានកំណត់អំពីសិទ្ធិ និងកាតព្វកិច្ចក្នុងការទទួល និងផ្ដល់ព័ត៌មាន នីតិវិធី ស្នើសុំ និងផ្តល់ព័ត៌មាន និងអំពីព័ត៌មានសម្ងាត់ក្នុងគោលបំណង ដើម្បីធានាឱ្យសាធារណជនគ្រប់រូប នូវសិទ្ធិក្នុងការទទួល បានព័ត៌មានពីស្ថាប័នសាធារណៈ។...

ព័ត៌មានលំអិត

គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាបបើកកិច្ចប្រជុំបូកសរុបការងារឆមាសទី១ ឆ្នាំ២០២២

នៅសាលប្រជុំសលាខេត្តសៀមរាប នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២នេះ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប ដែលហៅកាត់ថា គ.ខ.ប.ជ. បានបើកកិច្ចប្រជុំបូកសរុបការងារឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅបន្តសម្រាប់ឆមាសទី២ ក្រោមការដឹកនាំរបស់លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគ.ខ.ប.ជ ដោយមានការចូលរួមពីសំណាក់លោក លោកស្រី ជាសមាជិក សមាជិកា...

ព័ត៌មានលំអិត

រដ្ឋមន្ត្រីសុខាភិបាលអំពាវនាវឲ្យបង្កើនការប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម ខណៈខេត្តសៀមរាប មានការកើនឡើងខ្លាំងបើធៀបឆ្នាំ២០២១

ក្នុងឱកាសចុះអបរំ ផ្សព្វផ្សាយអំពីវិធានការបង្ការជំងឺគ្រុនឈាម ក្នុងបរិវេណវត្តប្រាសាទគោកចក ក្នុងសង្កាត់គោកចក ក្រុងសៀមរាប នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល មានជំរុញដល់អាជ្ញាធរមូលដ្ឋានត្រូវណែនាំដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះជំងឺគ្រុនឈាម ព្រោះការឆ្លងជំងឺគ្រុនឈាមនេះ បានកើតឡើងមិនត្រឹមតែនៅក្នុងខេត្ដសៀមរាបនោះទេ គឺកើតឡើងនៅទូទាំងប្រទេស ដូចនេះប្រជាពលរដ្ឋទំាងអស់ត្រូវអនុវត្ដតាមការណែនាំពីអ្នកជំនាញសុខាភិបាល ដើម្បីទប់ស្កាត់កុំឱ្យជំងឺនេះឆ្លងបន្ថែមទៀត។...

ព័ត៌មានលំអិត

យុវជនជាង៥០០នាក់ ទទួលបានការបណ្ដុះបណ្ដាលពីការបង្កើតគម្រោងដើម្បីសហគមន៍

យុវជនប្រមាណជាង៥រយនាក់ បានទទួលនូវការបណ្ដុះបណ្ដាលពីការបង្កើតគម្រោង និងអនុវត្តគម្រោងដើម្បីជាទុនដល់យុវជន សម្រាប់បំណិនជីវិតប្រចាំថ្ងៃ និងការបំពេញការងារ ក្នុងការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ដែលអាចត្រៀមខ្លួនឱ្យកាន់តែប្រសើរសម្រាប់ការអនុវត្តជាក់ស្តែងនៅក្នុងសហគមន៍។ វគ្គបណ្តុះបណ្តាលនេះ រៀបចំដោយកម្មវិធី ”ការស្ម័គ្រចិត្ដដើម្បីសហគមន៍ខ្ញុំ “ អស់រយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២នេះ ដែលធ្វើឡើងនៅមជ្ឍមណ្ឌលជាតិយុវជនកម្ពុជា ស្ថិតនៅសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្ដសៀមរាប...

ព័ត៌មានលំអិត
Page 135 of 304 1 134 135 136 304

Recommended

សូម Like និង Follow ពួកយើង