កាលពីរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ម្សិលមិញនេះ ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកក្រឡាញ់ បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងឃុំចំនួន២ គឺឃុំសំបួរ និងឃុំស្រណាល ដែលកំពុងអាស្រ័យផលនៅលើផ្ទៃដីក្នុងតំបន់៣ នៃតំបន់បឹងទន្លេសាបស្ថិតក្នុងភូមិសាស្ត្រស្រុកក្រឡាញ់ ខេត្តសៀមរាប ពិសេសដើម្បីធ្វើការផ្សព្វផ្សាយប្រសាសន៍របស់ម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អំពីការកែសម្រួលការបោះបង្គោលព្រំប្រទល់ដី និងកាត់ឆ្វៀលដីនៅក្នុងតំបន់បឹងទន្លេសាបជូនប្រជាពលរដ្ឋដែលបានអាស្រ័យផលជាក់ស្ដែងយូរឆ្នាំ រួមទាំងការផ្សព្វផ្សាយអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលទៅលើការអភិរក្ស...
ព័ត៌មានលំអិតនៅរសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ លោក ស៊ិន ចាន់ថុល អភិបាលស្រុកពួក តំណាងលោក ប្រាក់ សោភ័ណ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារទី៥ បានចុះផ្សព្វផ្សាយពីអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីបឹងទន្លេសាប ដោយមានការចូលរួមពីមន្ទីរ...
ព័ត៌មានលំអិតនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងឯកឧត្ដម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប រួមជាមួយអាជ្ញាធរស្រុកជីក្រែង និងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានចុះពិនិត្យមើលស្ថានភាពដីនៅតំបន់២ និងតំបន់៣ ក្នុងភូមិសាស្ត្រឃុំស្ពានត្នោត និងឃុំអន្លង់សំណរ ដែលប្រជាពលរដ្ឋកំពុងអាស្រ័យផលយូរឆ្នាំ និងតំបន់មួយចំនួនទៀតជាភូមិចាស់របស់ពួកគាត់...
ព័ត៌មានលំអិតនៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ អាជ្ញាធរខេត្តសៀមរាប រួមនិងអាជ្ញាធរស្រុកសូទ្រនិគម ចុះជួបសំណេះសំណាល និងផ្សព្វផ្សាយប្រសាសន៍របស់ម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អំពីការកែសម្រួលការបោះបង្គោលព្រំប្រទល់ដី និងកាត់ឆ្វៀលដីនៅក្នុងតំបន់បឹងទន្លេសាបជូនប្រជាពលរដ្ឋដែលបានអាស្រ័យផលជាក់ស្ដែងយូរឆ្នាំ ស្ថិតក្នុងបរិវេណវត្តកំពង់ឃ្លាំង ឃុំកំពង់ឃ្លាំង ស្រុកសូត្រនិគម។ មានប្រសាសន៍ក្នុងឱកាសនោះ លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប...
ព័ត៌មានលំអិតថ្លែងទៅកាន់សមាជិក សមាជិកា គណៈបក្សប្រជាជនកម្ពុជា នៅឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប ក្នុងឱកាសយុទ្ឋនាការឃោសបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្រ្តមណ្ឌលសៀមរាប បានអំពាវនាវដល់បងប្អូនពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតគ្នា...
ព័ត៌មានលំអិតលោក នឹម វ៉ាន់សំ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះ មានគណបក្សនយោបាយចំនួន២ ក្នុងចំណោមគណបក្សនយោបាយចំនួន១៣ ដែលបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ បានធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតដោយការហែក្បួន ក្នុងនោះមាន៖ ១.គណបក្សភ្លើងទៀន បានហែក្បួននៅឃុំចំនួន៣ ក្នុងស្រុកស្វាយលើ រួមមាន ៖ ឃុំបឹងមាលា,...
ព័ត៌មានលំអិតនាបរិវេណវត្តបុព្វទិសារាម ហៅវត្តកំពង់ក្តី ព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តសៀមរាប សហការជាមួយអាជ្ញាធរស្រុកជីក្រែង បានរៀបចំពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យក្បាលដីចំនួន ៩០៧ក្បាលដី នៃភូមិពោធិសិរី ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប ដើម្បីប្រជាពលរដ្ឋធ្វើការពិនិត្យព័ត៌មានក្បាលដីរបស់ខ្លួនឱ្យបានច្បាស់លាស់ និងធ្វើការតវ៉ាក្នុងករណីព័ត៌មានទាំងនោះមិនត្រឹមត្រូវ។ មានប្រសាសន៍ក្នុងពិធីនោះ...
ព័ត៌មានលំអិតទឹកកខ្វក់ រួមនិងកាកសំណល់ផ្សេងៗ ដែលត្រូវបានបង្ហូរចេញតាមប្រព័ន្ធលូទឹកកខ្វក់ក្នុងក្រុងសៀមរាប នឹងត្រូវកែច្នៃទៅជាជីសរីរាង្គ ឬជីមមោក ដើម្បីធ្វើឱ្យប្រសើរឡើងវិញ នូវប្រព័ន្ធគ្រប់គ្រងកាកសំណល់ភក់ចេញពីលូទឹកកខ្វក់ និងចូលរួមលើកកម្ពស់ជីវភាពប្រជាកសិករ តាមរយៈការផ្គត់ផ្គង់ផលិតផលជីក្នុងតម្លៃទាប នេះបើតាមជំនួបរវាងលោក ប្រាក់ សោភ័ណ អភិបាលរងខេត្តសៀមរាប និងលោកស្រី អារៀណា អាដេស៊ី (Arianna ARDESI) តំណាងសមាគមអភិបាលក្រុងនិយមនិយាយភាសាបារាំង (AIMF)...
ព័ត៌មានលំអិតគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារខេត្តសៀមរាប សម្រាប់ឆ្នាំ២០១៥-២០២៥ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំស្តីពីការអនុម័តផែនការសកម្មភាពឆ្នាំ២០២២-២០២៣ ក្រោមអធិបតីភាពឯកឧត្តម សោម ចំណាន អនុរដ្ឋលេខាធិការក្រសួងការងារ នឹងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការអន្តរក្រសួង និង លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មការ...
ព័ត៌មានលំអិតអតីតសមាជិកគណបក្សសង្គ្រោះជាតិចំនួន ៦២នាក់ និងអតីតគណបក្សហ្វ៊ុនស៊ិនប៉ិចចំនួន ២៩នាក់ សរុបចំនួន ៩១នាក់ ត្រូវបានធ្វើពិធីប្រកាសទទួលស្គាល់ និងបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា ក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះ នៅស្នាក់ការគណបក្សស្រុកស្រីស្នំ។ ការប្រារព្ធពិធីបញ្ចូលសមាជិកគណបក្សថ្មីនេះ ក្រោមអធិបតីភាពឯកឧត្តម លន់ សុធី ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានស្រុកស្រីស្នំ ឯកឧត្តម...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.