ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា កោតសរសើរទឹកចិត្តរបស់ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាទាំងអស់ ដែលបានចូលរួមចំណែកក្នុងការងារប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ ក្នុងស្មារតីទទួលខុសត្រូវ និងរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាល:ទេស: ! ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណ:កម្មការទី៧ នៃរដ្ឋសភា និងជាប្រធានគណ:កម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា មានប្រសាសន៍លើកឡើងយ៉ាងដូច្នេះ នៅក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពគណ:កម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប និងសំណេះសំណាលជាមួយគណ:កម្មាធិការឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត ក្នុងរចនាសម្ព័ន្ធសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប...
ព័ត៌មានលំអិតលោក ម៉ៃ សាមេត ចៅសង្កាត់សៀមរាប បានអំពាវនាវដល់ព្រះសង្ឃ ដូនជីតាជី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមិនទាន់ទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ គ្រប់ចំនួនកំណត់ទេ សូមរូសរាន់ទៅទទួលការចាក់ឲ្យបានគ្រប់ចំនួនកំណត នៅតាមទីតាំងដែលអាជ្ញាធរបានកំណត់។ បន្ថែមពីនេះសូមបងប្អូនអាណាព្យាបាលទាំងអស់ ក៏ត្រូវត្រៀមឲ្យបានរួចរាល់មានសំបុត្រកំណើត និងសៀវភៅស្នាក់នៅ សម្រាប់កូនចៅដែលមានអាយុ ៣ដល់ឆ្នាំ ដើម្បីចាក់វ៉ាក់សាំងជូនពួកគាត់នៅពេលឆាប់ៗខាងមុខនេះផងដែរ។ លោក ម៉ៃ...
ព័ត៌មានលំអិតប្រធានបទសម្រាប់ ទិវាជាតិសុខភាពមាតា ទារក និងកុមារ ( ២១កុម្ភៈ ) ក្នុងឆ្នាំនេះ បានទាញយកនូវការយកចិត្តទុកដាក់ ពង្រឹងការផ្តល់សេវាសុខភាពបន្តពូជ សុខភាពមាតា និងសុខភាពកុមារផងដែរ ដោយភ្ជាប់ជាមួយគោលដៅឆ្ពោះទៅរក ផ្តល់ការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ជូនដល់ស្រ្តីមានផ្ទៃពោះ មាតាកំពុងបំបៅកូនដោយទឹកដោះម្តាយ ផងដែរ។ ក្រោមវត្តមានរបស់លោកជំទាវ សុខ ណារ៉ូ...
ព័ត៌មានលំអិតធនាគារភ្នំពេញពាណិជ្ជ បានសហការជាមួយអង្គការកណ្ដុរហិតមីន APOPO ប្រគល់ដីចំការទំហំជិត ៣០ហិកតា ជូនប្រជាពលរដ្ឋចំនួន ១៦គ្រួសារនៅស្រុកវ៉ារិន ខេត្ដសៀមរាប ដើម្បីឱ្យពួកគាត់ប្រកបរបរកសិកម្មចិញ្ចឹមជីវិត ក្រោយពេលធនាគារនេះផ្ដល់ថវិកាដល់អង្គការអាប៉ូប៉ូធ្វើការសំអាតគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះរួចរាល់។ ពិធីប្រគល់នេះ ធ្វើឡើងនៅទីតាំងដីផ្ទាល់ ស្ថិតនៅភូមិខ្នារផ្ទោល ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្ដសៀមរាប កាលពីរសៀលថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២២នេះ...
ព័ត៌មានលំអិតកាលពីព្រឹកថ្ងែទី១២ ខែកុម្ភៈ ឆ្នាំ២០២២ ស្រុកស្រីស្នំ បានធ្វើពិធីបើកព្រឹត្តិការណ៍បាល់ទាត់ថ្នាក់ស្រុករបស់ខ្លួន ដែលមានក្រុមកីឡាករ កីឡាការិនីចូលរួមសរុប ៣៣ក្រុម មកពីតាមបណ្ដាសាលាបឋមសិក្សា និងជាមហាជនក្នុងស្រុក ដែលប្រកួតលើទីលានចំនួន៣ទីតាំង និងមានរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១០-១៣ ខែកុម្ភៈ ឆ្នាំ២០២២។ លោក ធិ ម៉ិល ប្រធានការិយាល័យអប់រំ...
ព័ត៌មានលំអិតកងកម្លាំងប្រដាប់អាវុធ រួមមានកងយោធពលខេមរភូមិន្ទ កងកម្លាំងនគរបាលការពារព្រំដែន អតីតយុទ្ធជន ព្រមទាំងក្រុមគ្រួសារកងទ័ព បានចាប់ផ្ដើមទទួលវ៉ាក់សាំងដូសទី៤ ឬដូសជម្រុញ ដើម្បីបង្ការជំងឺកូវីដ-១៩ ដោយការផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៤នេះ ធ្វើឡើងនៅទីបញ្ជាការយោធភូមិភាគទី៤ ខេត្ដសៀមរាប មានរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ២០២២នេះ ។ ឯកឧត្ដមឧត្ដមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក...
ព័ត៌មានលំអិតនៅថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២២នេះ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុ ប្រធានប្រចាំការនៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប បានដឹកនាំគណ:ប្រតិភូក្រសួងអញ្ជើញជិះកង់ពិនិត្យមើលផ្លូវទោចក្រយាន និងផ្លូវសម្រាប់អ្នកថ្មើរជើង ក្រោយពេលគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ត្រូវបានបញ្ចប់ជាស្ថាពរ...
ព័ត៌មានលំអិតលោកគ្រូអ្នកគ្រូក្នុងខេត្តសៀមរាប បានសម្ដែងការអបអរសាទរ និងសប្បាយរីករាយចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃប្រទេសកម្ពុជា ដែលបានទទួលជ័យលាភី “ពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២ (SUNHAK PEACE PRIZE 2022) ពីមូលនិធិសន្តិភាពស៊ុនហាក់របស់ប្រទេសកូរ៉េខាងត្បូង។ ក្នុងនាមជាប្រជាពលរដ្ឋ និងជាគ្រូបង្រៀន នៅសាលានេះ ពួកគាត់មានមោទកភាព និងសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសំម្តែងនូវការអបអរសាទរដ៏ស្មោះបំផុត...
ព័ត៌មានលំអិតក្នុងដំណើរទស្សនៈកិច្ចរបស់គណៈប្រតិភូស្ថានទូតអាមេរិក ប្រចាំកម្ពុជា មកកាន់ខេត្តសៀមរាបក្នុងរយៈពេល ៧ថ្ងៃកន្លងមក ឬហៅថាសប្ដាហ៍ស្ថានទូត ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅនេះ ឯកឧត្ដម W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះខេត្ដសៀមរាប ដែលជាទីក្រុងទេសចរណ៍ដ៏ធំ របស់កម្ពុជាមួយនេះ ដែលមានទំនាក់ទំនងយ៉ាងល្អប្រសើរ ទៅលើមិត្តភាពយូរអង្វែងរបស់ប្រជាជនកម្ពុជា និងសហរដ្ឋអាមេរិក ក៏ដូចជាប្រជាជននៅតំបន់អាស៊ីអាគ្នេយ៍។...
ព័ត៌មានលំអិតថ្នាក់ដឹកនាំមន្ទីរព័ត៌មានខេត្តសៀមរាប ទទួលជួបពិភាក្សា និងស្វែងយល់ការងារមួយចំនួន ជាមួយមន្ត្រីជាន់ខ្ពស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ដឹកនាំដោយលោក ឆែត រ៉ូដឹម៉ៃយ័រ មន្ត្រីព័ត៌មាន នៃការិយាល័យកិច្ចការសាធារណ: និងជាអ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិក អមដោយលោកស្រី ឆាយ ចាន់នីដា មន្ត្រីផ្នែកព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា នៅមន្ទីរព័ត៌មានខេត្តសៀមរាប ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ និងស្វែងយល់ពីគ្នាទៅវិញ ទៅមកលើវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ។ ក្នុងកិច្ចជំនួបនោះ...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.