នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

អនុប្រធានទី១ អាជ្ញាធរមីន៖ ចក្រភពអង់គ្លេស ជាដៃគូមួយយ៉ាងសំខាន់ក្នុងចំណោមដៃគូអភិវឌ្ឍដទៃទៀត លើវិស័យសកម្មភាពមីននៅកម្ពុជា

កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងការរួមចំណែកពីប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ បានធ្វើឱ្យកម្ពុជាសម្រេចបាននូវសមិទ្ធផលយ៉ាងធំធេងសម្រាប់វិស័យសកម្មភាពមីនរយៈពេលជាង៣០ឆ្នាំមកនេះ ដោយក្នុងនោះចក្រភពអង់គ្លេស គឺជាដៃគូមួយយ៉ាងសំខាន់ ក្នុងចំណោមប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ដទៃទៀត ដែលបានរួមចំណែកយ៉ាងខ្លាំងក្លាលើសកម្មភាពមនុស្សធម៌នេះ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ក្នុងឱកាសចុះឈ្វេងយល់អំពីសកម្មភាព និងចុះពិនិត្យលទ្ធផលនៃការងារបោសសម្អាតមីនរបស់អង្គការ HALO Trust នៅចំការមីនលើភ្នំគូលែន...

ព័ត៌មានលំអិត

គណៈកម្មការលទ្ធកម្មឃុំពង្រក្រោម ប្រកាសបញ្ចប់ការដេញថ្លៃគម្រោងជួសជុលផ្លូវដីស ក្រាលក្រួសក្រហម៤ខ្សែ ដោយជោគជ័យ

នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥នេះ គណៈកម្មការលទ្ធកម្មឃុំពង្រក្រោម ស្រុកជីក្រែង ខេត្តសៀមរាប បានសម្រេចការដេញថ្លៃជាស្ថាពរនូវគម្រោងជួសជុលផ្លូវដីស ក្រាលក្រួសក្រហម៤ខ្សែ ប្រវែងជាង៣គីឡូម៉ែត្រ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសសាលាខេត្ត អាជ្ញាធរស្រុក គណៈកម្មការលទ្ធកម្មឃុំ អ្នកព័ត៌មាន រួមនឹងតំណាងក្រុមហ៊ុនដេញថ្លៃ។ លោក ថោង បូរាណ ប្រធានគណៈកម្មការលទ្ធកម្មឃុំពង្រក្រោម ស្ដីទី បានឱ្យដឹងថា...

ព័ត៌មានលំអិត

គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប ជំរុញដល់អ្នកពាក់ព័ន្ធត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់ ត្រៀមឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិ

ក្នុងកិច្ចប្រជុំត្រួតពិនិត្យ ពិភាក្សា និងផ្ដល់យោបល់លើសេចក្ដីព្រាងសៀវភៅផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយទឹកជំនន់ ឆ្នាំ២០២៥ នៅថ្ងៃទី០៨ ខែឧសភានេះ លោក ចឹក គឹមជុន នាយករងរដ្ឋបាលសាលាខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍លេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប បានជំរុញដល់អ្នកពាក់ព័ន្ធទាំងអស់ ត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់ ដើម្បីឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិ ជាពិសេសនៅក្នុងរដូវវស្សាខាងមុខនេះ។ លោក ចឹក គឹមជុន បញ្ជាក់ថា កាលពីបណ្ដាឆ្នាំកន្លងទៅ...

ព័ត៌មានលំអិត

គិតត្រឹមឆ្នាំ២០២៥រដ្ឋាករទឹកស្វយ័តសៀមរាប ពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតជូនពលរដ្ឋបាន២៣ឃុំ/សង្កាត់ ក្នុងក្រុងស្រុកចំនួន៤

គិតចាប់ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០២៥នេះ រដ្ឋាករទឹកស្វយ័តសៀមរាប បានធ្វើការពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋបានចំនួន ២៣ឃុំ/សង្កាត់ ក្នុងក្រុងស្រុកចំនួន៤ ក្នុងនោះសម្រាប់ក្រុងសៀមរាប និងក្រុងរុនតាឯកតេជោសែន មានចំនួន១៤សង្កាត់ និងស្រុកប្រាសាទបាគង និងស្រុកអង្គរធំ មាន៩ឃុំ ជាមួយនឹងបណ្ដាញចែកចាយប្រវែងជាង ៩០០គីឡូម៉ែត្រ ខណៈក្នុង១ថ្ងៃប្រជាពលរដ្ឋប្រើប្រាស់ទឹកអស់ប្រមាណជាង ៣ម៉ឺនម៉ែត្រគូប។ បើតាម លោក យ៉ៃ មុន្នីរ័ត្ន...

ព័ត៌មានលំអិត

មណ្ឌលសុខភាពកណ្ដែក ប្ដេជ្ញាបង្កើនគុណភាពក្នុងផ្ដល់សេវា ខណៈប្រជាពលរដ្ឋបង្ហាញការពេញចិត្តចំពោះការផ្ដល់សេវារបស់ក្រុមគ្រូពេទ្យ

គណៈកម្មការគ្រប់គ្រង និងក្រុមគ្រូពេទ្យនៃមណ្ឌលសុខភាពកណ្ដែក ក្នុងឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានបង្ហាញការប្ដេជ្ញាចិត្តខ្ពស់ក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យបានកាន់តែរហ័ស យកចិត្តទុកដាក់ និងប្រសិទ្ធភាព ជាមួយនឹងក្រុមគ្រូពេទ្យមានសុជីវធម៌ ឥរិយាបថ អាកប្បកិរិយាល្អ និងរួសរាយរាកទាក់ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈទៅកាន់ពលរដ្ឋដែលមកទទួលសេវា។ លោក ពត វុទ្ធា ប្រធានមណ្ឌលសុខភាពកណ្ដែក បានបង្ហាញថា មណ្ឌលសុខភាពមួយនេះ មានផ្ដល់សេវាព្យាបាល...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប ស្នើដល់ជនបរទេសអន្តោប្រវេសន៍ក្នុងខេត្ត ចូលរួមសហការរាយការណ៍ពេលឃើញមានបទល្មើសផ្សេងៗក្នុងមូលដ្ឋាន

អាជ្ញាធរខេត្តសៀមរាប បានស្នើដល់ជនបរទេសអន្តោប្រវេសន៍ទាំងអស់ទូទាំងខេត្ត ត្រូវចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច និងត្រូវរាយការណ៍បន្ទាន់ប្រសិនជាឃើញមានការប្រើប្រាស់ ឬចែកចាយគ្រឿងញៀន ឬបទល្មើសជលផល និងបទល្មើសផ្សេងទៀតនៅក្នុងមូលដ្ឋាន ដើម្បីអាជ្ញាធរចាត់វិធានការតាមផ្លូវច្បាប់។ ការស្នើនេះធ្វើឡើងនៅថ្ងៃទី០៦ ខែឧសភានេះ ក្នុងពិធីផ្សព្វផ្សាយច្បាប់ស្ដីពីអន្តោប្រវេសន៍ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធមួយចំនួន ដល់ជនបរទេសអន្តោប្រវេសន៍ដែលកំពុងរស់នៅលើផ្ទៃទឹក ក្នុងភូមិសាស្ត្រភូមិទី៧ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ដឹកនាំដោយ លោក សំកុល សុចិត្រា...

ព័ត៌មានលំអិត

គម្រោងសាងសង់លូជ្រុងមួយកន្លែងក្នុងឃុំសំរោង ស្រុកសូទ្រនិគម ត្រូវបានបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ការដាក់សំណើដេញថ្លៃគម្រោងសាងសង់លូជ្រុងមួយកន្លែង ក្នុងឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវបានបញ្ចប់ការដេញថ្លៃដោយជោគជ័យ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥នេះ ដោយមានការចូលរួមពីប្រធានលទ្ធកម្មឃុំ មន្ត្រីបច្ចេកទេសខេត្ត ក្រុមហ៊ុនម៉ៅការ អ្នកសារព័ត៌មាន និងមានអ្នកពាក់ព័ន្ធជាច្រើនរូប។ លោកស្រី ឃុន ស៊ីយ៉ុន ប្រធានគណៈកម្មការលទ្ធកម្មឃុំសំរោង ស្រុកសូទ្រនិគម បានឱ្យដឹងថា ចំពោះគម្រោងមូលនិធិឃុំឆ្នាំ២០២៥នេះ...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប ស្នើដល់គ្រប់អ្នកពាក់ព័ន្ធអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ស្ដីពីការងារ សហជីព និងរបបសន្តិសុខសង្គម

អាជ្ញាធរខេត្តសៀមរាប បានស្នើដល់គ្រប់មន្ទីរអង្គភាពជំនាញ ប្រតិបត្តិករទេសចរណ៍ ម្ចាស់សហគ្រាស អាជីវកម្ម កម្មករនិយោជិត និយោជកទាំងអស់ បន្តយកចិត្តទុកដាក់ក្នុងការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ស្ដីពីការងារ សហជីព របបសន្តិសុខសង្គម និងច្បាប់ស្ដីពី ប្រាក់ឈ្នួលអប្បបរមា និងអនុសញ្ញាអន្តរជាតិខាងការងារនានា អនុលោមតាមស្ដង់ដារសេវាកម្មអាស៊ាន ធានាឱ្យការផ្ដល់សេវាកម្មរបស់យើងមានគុណភាព និងកាន់តែមានភាពទាក់ទាញភ្ញៀវទេសចរ។ ក្នុងឱកាសប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៣៩ ទិវាពលកម្មអន្តរជាតិ ១ឧសភា ក្រោមប្រធានបទ...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប ណែនាំដល់អាជ្ញាធរក្រុងស្រុក និងអ្នកពាក់ព័ន្ធ ត្រៀមខ្លួនឱ្យបានរួចរាល់ដើម្បីជួយសង្គ្រោះពលរដ្ឋពេលមានគ្រោះធម្មជាតិ

ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១២ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ នៅថ្ងៃទី០៥ ខែឧសភានេះ លោក សំកុល សុចិត្រា អភិបាលរងខេត្ត បានណែនាំដល់អាជ្ញាធរក្រុងស្រុកទូទាំងខេត្ត និងអ្នកពាក់ព័ន្ធ ធ្វើយ៉ាងណាត្រៀមលក្ខណៈសម្បត្តិឱ្យបានរួចរាល់ ក្នុងការត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋពេលមានករណីកើតមានគ្រោះមហន្តរាយណាមួយដែលកើតឡើងជាយថាហេតុ នៅក្នុងរដូវវស្សានេះ។ លោក សំកុល សុចិត្រា មានប្រសាសន៍ថា កត្តាសំខាន់នោះ សូមឱ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់...

ព័ត៌មានលំអិត

ក្រសួងពាក់ព័ន្ធជំរុញឲ្យអ្នកផលិតត្រូវចុះបញ្ជីកម្មសិទ្ធិបញ្ញាដើម្បីការពារផលិតផលរបស់ខ្លួន

នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើការជំរុញដល់អ្នកផលិតទាំងអស់ត្រូវប្រញាប់យកផលិតផលរបស់ខ្លួនមកចុះបញ្ជីការពារកម្មសិទ្ធិបញ្ញា ដើម្បីចៀសវៀងការលួចបន្លំ ឬចម្លងយកស្នាដៃនាំឲ្យខាតប្រយោជន៍ផ្ទាល់ខ្លួន។ការជំរុញបានធ្វើឡើងនៅក្នុងទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៥ ក្រោមមូលបទ កម្មសិទ្ធិបញ្ញា និងតូរ្យតន្ត្រី កម្មវិធីនេះរៀបចំឡើងនៅក្នុងក្រុងសៀមរាប។ ឯកឧត្តម...

ព័ត៌មានលំអិត
Page 15 of 304 1 14 15 16 304

Recommended

សូម Like និង Follow ពួកយើង