នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប បើកការដ្ឋានជួសជុលផ្លូវកៅស៊ូ2SR2 ប្រវែង៨,៥គ.មពីឃុំលាងដៃដល់ឃុំពាក់ស្នែងស្រុកអង្គរធំខេត្តសៀមរាប

ដោយមើលឃើញពីការលំបាកជាក់ស្តែង និងមានសំណើ សំណូមពរពីប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន និងដើម្បីជួយសម្រួលការធ្វើចរាចរណ៍ទៅមក ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប បានសម្រេចបើកការដ្ឋានជួសជុលផ្លូវកៅស៊ូ 2SR2 ប្រវែង៨,៥គីឡូម៉ែត្រ ពីឃុំលាងដៃដល់ឃុំពាក់ស្នែង កាលពីថ្ងៃទី៨ខែមករាឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប ឯកឧត្តម...

ព័ត៌មានលំអិត

ខេត្តសៀមរាបនឹងមានរង្វង់មូលដ៏ធំមួយនៅចំណុចផ្សារស្វាយធំ និងមានផ្លូវវាងក្រុងថ្មីមួយទៀត ដើម្បីជួយសម្រួលដល់ការកកស្ទះចរាចរ 

វឌ្ឍនភាព ស្ដីពីគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប ប្រចាំឆមាសទី២ ឆ្នាំ២០២១ គិតត្រឹមថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ សម្រេចបាន១០០% តាមផែនការ ដែលបានគ្រោងទុក និងជាពេលវេលាស្របគ្នាទៅនឹងថ្ងៃនៃខួបលើកទី២៣ ដែលប្រទេសកម្ពុជា ទទួលបាននូវសុខសន្តិភាពពេញលេញ ក្រោមគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន...

ព័ត៌មានលំអិត

សមាសភាពអនុគណៈកម្មការសាងសង់ស្តូបអនុស្សាវរីយ៍ ឈ្នះ ឈ្នះ នៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានប្រកាសជាផ្លូវការហើយ កាលពីព្រឹកមិញនេះ

សមាសភាពអនុគណៈកម្មការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ នៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានប្រកាសជាផ្លូវការហើយ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់ស្ថូបអនុស្សាវរីយ៍ ឈ្នះ ឈ្នះ ។ មានប្រសាសន៍ក្នុងឱកាសនោះ សម្តេចពិជ័យសេនា បានសម្តែងនូវការកោតសរសើរ...

ព័ត៌មានលំអិត

សម្ដេចពិជ័យសេនា ទៀ បាញ់ បានប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការមេរោគកូវីដ-១៩ ដូសទី៣ ជូនប្រជាពលរដ្ឋក្នុងទូទាំងខេត្តសៀមរាប

នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប បានប្រកាសជាផ្លូវការបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការមេរោគកូវីដ-១៩ ដូសទី៣ ជូនប្រជាពលរដ្ឋក្នុងក្របខណ្ឌទូទាំងខេត្តសៀមរាប ដើម្បីជាសក្ខីភាព ក្នុងការឆ្លើយតបទៅលើអ្វីដែលជា បំណងប្រាថ្នាចង់បានរបស់ប្រជាពលរដ្ឋកម្ពុជា គឺការផ្តល់សិទ្ធិរស់រានមានជីវិត តាមរយៈនៃការផ្តល់វ៉ាក់សាំងបង្កា រារាំងកាត់បន្ថយហានីភ័យ លើស្ថានភាពរាតត្បាតនៃកូវីដ-១៩...

ព័ត៌មានលំអិត

ផ្លូវចំនួន៣៨ខ្សែនៅក្នុងក្រុងសៀមរាប ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន បានសាងសង់រួចរាល់ជាស្ថាពរហើយ

ក្នុងឱកាសដឹកនាំក្រុមការងារគ្រប់ផ្នែកពាក់ព័ន្ធចុះពិនិត្យវឌ្ឍនភាពការងារ នៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្នុងក្រុងសៀមរាប នារសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២ម្សិលមិញនេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្នុងក្រុងសៀមរាប ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន...

ព័ត៌មានលំអិត

មន្ទីរព័ត៌មានខេត្តសៀមរាប បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅឆ្នាំ២០២២ !

កាលពីរសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២នេះ មន្ទីរព័ត៌មានខេត្ដសៀមរាប បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារអនុវត្ដសម្រាប់ឆ្នាំ២០២២នេះ ដើម្បីដកពិសោធន៍ កែលម្អ ការផ្លាស់ប្ដូរបច្ចេកទេស និងពិនិត្យ ដោះស្រាយបញ្ហាប្រឈមនានា ។ កិច្ចប្រជុំនេះ ធ្វើឡើងនៅមន្ទីរព័ត៌មានខេត្ដសៀមរាប ក្រោមអធិបតីភាពឯកឧត្ដម លីវ សុខុន ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្ដ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ...

ព័ត៌មានលំអិត

ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្ដិទី៣ បើកកិច្ចប្រជុំសាមញ្ញលើកទី៣២ របស់ខ្លួន ដើម្បីអនុម័តការងារប្រចាំឆ្នាំ២០២១ និងពិនិត្យលើរបាយការណ៍ រដ្ឋបាលខេត្តបានអនុវត្ត នៅឆ្នាំ២០២១ និងទិសដៅអនុវត្តបន្ត អនុម័តនិងពិភាក្សាលើរបៀបវីរៈនិងបញ្ហប្រឈមនានា

នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្ដិទី៣ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៣២ របស់ខ្លូន ដើម្បីស្តាប់លើកឡើងពីបញ្ហាប្រឈម មួយចំនួននៅក្នុងខេត្ដ អនុម័តការងារប្រចាំឆ្នាំ២០២១ និងពិនិត្យលើរបាយការណ៍ រដ្ឋបាលខេត្តបានអនុវត្តក្នុងឆ្នាំ២០២១ និងទិសដៅអនុវត្តបន្ត អនុម័តនិងពិភាក្សាលើរបៀបវីរៈមួយចំនួនដែលបានគ្រោងទុក ។ កិច្ចប្រជុំនេះ ប្រព្រឹត្តិទៅនៅអាគារប្រជុំសាលាខេត្ត ក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន...

ព័ត៌មានលំអិត

គម្រោងទីក្រុងឆ្លាតវៃ សៀមរាប-អង្គរ !

កិច្ចប្រជុំសាមញ្ញលើកទី៣២ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ បានបង្ហាញមួយជ្រុងសំខាន់ថា គោលដៅអនុវត្គគម្រោងទីក្រុងឆ្លាត គឺជាការបំពាក់សម្បទាសម្រាប់ទីក្រុងទេសចរណ៍សៀមរាប-អង្គរ ! ការពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំឆ្នាំ២០២១ ស្តីពីការអនុវត្តការងារ របស់រដ្ឋបាលខេត្តសៀមរាប គឺជារបៀបវារៈដ៏សំខាន់មួយ នៅលើរបៀបវារៈសំខាន់ចំនួន៦ផ្សេងទៀត របស់កិច្ចប្រជុំសាមញ្ញលើកទី៣២ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ដែលបានដំណើរការនាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២...

ព័ត៌មានលំអិត

ឯកឧត្តម ខៀវ កាញារីទ្ធ ជួបក្រុមការងារ ស.ស.យ.ក វិស័យព័ត៌មាន ដឹកនាំដោយ ឯកឧត្តម ងឿនចន្ទ័លីន ប៉ូឡែន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន

ក្នុងឱកាសអញ្ជើញចូលជួបសំដែងការគួរសម និងជម្រាបជូនពីវឌ្ឍនៈភាពការងារសំខាន់ៗ ដែលអនុវត្តន៍បាននាពេលកន្លងមករបស់ថ្នាក់ដឹកនាំ និងសមាជិកសមាជិកា សហភាពសហពន្ធ័យុវជនកម្ពុជាវិស័យព័ត៌មាន ដឹកនាំដោយ ឯកឧត្តម ងឿន ចន្ទ័លីនប៉ូឡែន អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន ក៏បានធ្វើការគោរពថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដែលជានិច្ចកាលតែងបានគាំទ្រ ដល់សកម្មភាពការងារ របស់សហភាពសហពន្ធ័យុវជនកម្ពុជាវិស័យព័ត៌មាន ដើម្បីធ្វើយ៉ាងណាអោយដំណើរការប្រព្រឹត្តទៅបានល្អ។...

ព័ត៌មានលំអិត

ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងអនុគណៈកម្មការទី៥ ដើម្បីរៀបចំផែនការសកម្មភាព សម្រាប់ត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅឆ្នាំ២០២២

នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ និងជាប្រធានអនុគណៈកម្មការទី៥ សារព័ត៌មាន និងផ្សព្វផ្សាយ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុង អនុគណៈកម្មការទី៥ ដើម្បីរៀបចំផែនការសកម្មភាព និងគម្រោងថវិកាចំណាយសម្រាប់ត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំ ពាក់ព័ន្ធនៅឆ្នាំ២០២២។ កិច្ចប្រជុំនេះធ្វើឡើងដោយមានការចូលរួមពី ឯកឧត្តមលោកជំទាវជាថ្នាក់ដឹកនាំ នៃអគ្គនាយកទាំង៥ រួមជាមួយមន្រ្តីជំនាញសំខាន់ៗពាក់ពន្ធ័ក្នុងផ្នែកការងារទំនាក់ទំនងអន្តរជាតិនៃក្រសួងព័ត៌មាន។...

ព័ត៌មានលំអិត
Page 150 of 303 1 149 150 151 303

Recommended

សូម Like និង Follow ពួកយើង