ក្បាលដីចំនួន ៣.២៣០ក្បាលដី ស្ថិតនៅក្នុងភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានបិទផ្សព្វផ្សាយជាសាធារណៈ នូវឯកសារការវិនិច្ឆ័យក្បាលដី ដែលមានរយៈពេល ១៥ ថ្ងៃ គឺចាប់ពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដោយគិតរួមទាំងថ្ងៃបុណ្យនឹងថ្ងៃឈប់សំរាក ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណសាលាឆទានភូមិគោកត្នោត។ សម្រាប់ឲ្យម្ចាស់ដី...
ព័ត៌មានលំអិតអគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ សហការជាមួយរដ្ឋបាលខេត្តសៀមរាប រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅសកម្មភាពឆ្នាំ២០២២ របស់អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត នៅសាលប្រជុំសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១នេះ អាកាសចរស៊ីវិលកម្ពុជា បានបើកវគ្គបណ្តុះបណ្តាលស្ដីពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋតាមប្រព័ន្ធ SARMIS និងវិធីសាស្រ្តរៀបចំរបាយការណ៍សមិទ្ធកម្ម ដែលសិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងចូលរួមចំណែកបញ្ជ្រៀបការយល់ដឹង និងពង្រឹងសមត្ថភាពដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្នុងការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន គ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ នៅរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ឱ្យទទួលបានភាពជោគជ័យបន្ថែមទៀត។ ឯកឧត្ដម គឹម សុភ័ណ រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល មានប្រសាសន៍ថា...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ ខេត្តសៀមរាប បានប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លើកទី១៥ ឆ្នាំ២០២១ ក្រោមប្រធានបទ “កុំយកកូវីដ-១៩ ជាឱកាសប្រព្រឹត្តអំពើជួញដូរមនុស្ស” គឺមានអត្ថន័យស្មើនឹងការព្រមានដល់ជនល្មើសថា បើទោះជាក្នុងកាលៈទេសៈណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា នឹងមិនអត់ឱនចំពោះអ្នកប្រព្រឹត្តអំពើជួញដូរមនុស្សជាដាច់ខាត។ បន្ទាប់ពីការអាក់ខានក្រោមវិបត្តិនៃជំងឺឆ្លងកូវីដ-១៩ កម្មវិធីទិវាជាតិប្រឆាំងការជួញដូរមនុស្ស ត្រូវបានប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំ គឺនៅថ្ងៃទី១២ ខែធ្នូ ដើម្បីធ្វើជាយុទ្ធនាការបំផុសការយល់ដឹងអំពីព្រឹត្តិការណ៍...
ព័ត៌មានលំអិតសៀមរាប៖ មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា បើទោះបីជាបច្ចុប្បន្ន រាជរដ្ឋាភិបាលបានខិតខំយកចិត្តទុកដាក់ បង្កើតនូវយន្តការជាច្រើនក្នុងការគ្រប់គ្រង និងផ្តល់សេវាដល់មុខសញ្ញាកុមារទូទៅ និងកុមាររងគ្រោះយ៉ាងណាក៏ដោយ ក៏នៅមានកុមារមួយចំនួនកំពុងរស់នៅក្នុងស្ថានភាពលំបាក រងគ្រោះ ដែលត្រូវការការគាំទ្រ និងអន្តរាគមន៍ បន្ថែមទៀតជាចាំបាច់។ ថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ នៅក្រុងសៀមរាប ឯកឧត្តម...
ព័ត៌មានលំអិតថ្លែងក្នុងពិធីចែកវិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាបឋមភូមិដល់សិស្សចំនួន ១៤៤នាក់ និងផ្តល់អាហារូបករណ៍ដល់សិស្សឆ្នើមរបស់សាលាវេសហ្គេតអន្តរជាតិ ក្នុងឆ្នាំសិក្សា២០២០-២០២១ ស្ថិតក្នុងសង្កាត់គោកចក ក្រុងសៀមរាប នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប ទទួលបន្ទុកការងារអប់រំ លើកឡើថា៖ មានកត្តាបីយ៉ាង ប្រៀបដូចជាមុំត្រីកោណជួយឱ្យវិស័យអប់រំនៅគ្រប់កម្រិតទទួលបានជោគជ័យ ក្នុងនោះមាន ទី១ សិស្សានុសិស្សខ្លួនឯង...
ព័ត៌មានលំអិតនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប រួមជាមួយលោក ចឹក គឹមជុន នាយករងរដ្ឋបាលសាលាខេត្ត, លោក ង៉ូវ សេងកាក់ប្រធានមន្ទីរទេសចរណ៍ខេត្ត, លោកទិព្វ...
ព័ត៌មានលំអិតប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក ង៉ូវ សេងកាក់ បានឱ្យដឹងថា សម្រាប់ខេត្តសៀមរាប មានសណ្ឋាគារប្រមាណជិត ២ម៉ឺនបន្ទប់ និងផ្ទះសំណាក់ចំនួន ៨,០០០បន្ទប់ បានបើកដំណើរការជាផ្លូវការនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១នេះ។ លោកបន្តថា បានឱ្យដឹងថា ការបើកដំណើរការឡើងវិញនូវផ្ទះសំណាក់ និងសណ្ឋាគារនេះ ដោយសារភ្ញៀវទេសចរនឹងចាប់ផ្តើមធ្វើដំណើរមកកម្សាន្តនៅខេត្តនេះជាបណ្តើរៗហើយ ។ លោកថា...
ព័ត៌មានលំអិតក្នុងឱកាសជួបប្រជុំជាមួយក្រុមការងារពិនិត្យ និងស្រាវជ្រាវការកាប់ទន្រ្ទានព្រៃលិចទឹក និងកាន់កាប់ដីដោយខុសច្បាប់នៅតំបន់បឹងនៅក្នុងក្រឡាញ់ កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ម្សិលមិញនេះ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារទី២ ទទួលបន្ទុកស្រុកក្រឡាញ់ នៃក្រុមការងារពិនិត្យ និងស្រាវជ្រាវការកាប់ទន្រ្ទានព្រៃលិចទឹក និងកាន់កាប់ដីដោយខុសច្បាប់នៅតំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្រ្តខេត្តសៀមរាប បានមានប្រសាសន៍ថា ដើម្បីអនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានអញ្ជើញជួបប្រជុំ និងចុះហត្ថលេខាលើកំណត់ត្រានៃកិច្ចពិភាក្សា នៃការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេស សម្រាប់គម្រោងទីក្រុងឆ្លាតវៃ ជាមួយលោកស្រី Kamei Haruko (កាមេយ ហារូកុ) ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំប្រទេសកម្ពុជា ដោយមានការចូលរួមពីសំណាក់លោក...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.