នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

កម្មវិធីសុវត្ថិភាព និងយុត្តិធម៌ នឹងជួយជម្រុញឲ្យពលករទេសន្តរប្រវេសន៍ ទទួលបានការការពារកាន់តែប្រសើរ

គណៈកម្មាធិការ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប វាយតម្លៃថា កម្មវិធីសុវត្ថិភាព និងយុត្តិធម៌ ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមរបស់ Spotlight សម្រាប់ការសម្រេចសិទ្ធិ និងឱកាសដល់ពលករទេសន្តរប្រវេសន៍ ជាស្រ្តីក្នុងតំបន់អាស៊ាន គឺជាកម្មវត្ថុតែមួយ ដែលខេត្តសៀមរាប បាន និងកំពុងអនុវត្ត តាមរយៈនៃគោលដៅអភិវឌ្ឍន៍ ប្រកបដោយចិរភាព។ នៅក្នុងកិច្ចប្រជុំរបស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការខេត្តសៀមរាប ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ប្រចាំឆ្នាំ២០២១...

ព័ត៌មានលំអិត

គម្រោងទីក្រុងឆ្លាតវៃសៀមរាបជំហានទី២ នឹងចាប់ផ្ដើមខែមេសា ឆ្នាំ២០២២ បន្ទាប់ពីការសិក្សាទិន្នន័យបានបញ្ចប់

សេចក្ដីព្រាងផែនការមេចង្អុលផ្លូវ ដែលជាការសិក្សាមូលដ្ឋាន សម្រាប់បង្កើតទីក្រុងឆ្លាតវៃសៀមរាប បានមកដល់ដំណាក់កាលចុងក្រោយហើយ ទន្ទឹមនោះគ្រោងបន្ទាប់ដែលជាជំហានទី២ គ្រោងនឹងអនុវត្តន៍នៅខែមេសា ឆ្នាំ២០២២ នេះបើតាមកិច្ចប្រជុំពិភាក្សា និងអនុម័ត ក្រោមវត្តមានឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប អ្នកតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ហៅកាត់ថា JICA និងទីប្រឹក្សា និងជាអ្នកតំណាងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូននិងទេសចរណ៍...

ព័ត៌មានលំអិត

កិច្ចប្រជុំក្រុមប្រឹក្សានិងគណ:កម្មាធិការប្រតិបត្តិ របស់សមាគមក្រុមប្រឹក្សាក្រុង-ស្រុក ឃុំ-សង្កាត់ ខេត្តសៀមរាប អាណត្តិទី៣ ឆ្នាំ២០២១ 

នៅក្នុងកិច្ចប្រជុំរបស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តសៀមរាប អណត្តិទី៣ ឆ្នាំ២០២១ បានបញ្ចេញឲ្យដឹងថា ខេត្តសៀមរាបត្រូវបានជ្រើសរើសជាដៃគូ អនុវត្តគម្រោងដោយឡែកមួយ (២០២១-២០២៦) មានឈ្មោះថា ភាពជាដៃគូសម្រាប់គំនិតច្នៃប្រឌិត លើការដឹកនាំរបស់ស្រ្តី នៅមូលដ្ឋាន ! នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តសៀមរាប ដោយមានកិច្ចសហការពីរដ្ឋបាលខេត្ត និងមន្រ្តីពាក់ព័ន្ធ បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សា និងគណ:កម្មាធិការប្រតិបត្តិ...

ព័ត៌មានលំអិត

រាត្រីបុណ្យណូអែល MERRY CHRISTMAS មានបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ មកដើរលេងកំសាន្ត ខណ:ពេលដែលខេត្តសៀមរាប កំពុងតុបតែងលម្អសម្រាប់ឆ្លងឆ្នាំសកលនាពេលខាងមុខ !

កាលពីយប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងក្រុងសៀមរាប នៃរាត្រីបុណ្យណូអែល គឺមានបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនមកដើរលេងកំសាន្ត ខណ:ពេលដែលខេត្តនេះកំពុងត្រៀមលក្ខណ: សម្រាប់ពិធីឆ្លងឆ្នាំសកលនាពេលខាងមុខ ប្រកបដោយភាពស្រស់ស្អាត ដើមី្បលើកកម្ពស់សោភ័ណភាពក្រុងសៀមរាប ឱ្យកាន់តែស្រស់ត្រកាលឡើងវិញ ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ក្នុងនោះមានបំពាក់ភ្លើងបំភ្លឺតាមដងផ្លូវសាធារណ: និងបំពាក់ភ្លើងសញ្ញាចរាចរណ៍ ព្រមទាំងរៀបចំតុបតែងសួនច្បារ និងស្ពានព្រះរាជដំណាក់ ក្នុងគោលបំណងចូលរួមអបអរឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ២០២២...

ព័ត៌មានលំអិត

ក្បាលដីចំនួនជាង១.៨០០ក្បាលដីស្ថិតក្នុងភូមិចំនួន២ក្នុងឃុំពួក ត្រូវបានបិទផ្សព្វផ្សាយជាសាធារណៈនូវឯកសារការវិនិច្ឆ័យក្បាលដី

ក្បាលដីចំនួន ១.៨៧៦ក្បាលដី ស្ថិតនៅក្នុងភូមិប្រយុទ្ធ និង ភូមិគោកថ្មី ក្នុងឃុំពួក ស្រុកពួក ខេត្តសៀមរាប ត្រូវបានបិទផ្សព្វផ្សាយជាសាធារណៈ នូវឯកសារការវិនិច្ឆ័យក្បាលដី ដែលមានរយៈពេល ១៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ ដោយគិតរួមទាំងថ្ងៃបុណ្យនឹងថ្ងៃឈប់សំរាក ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណវគ្គសាមគ្គីមុន្នីវង្សី...

ព័ត៌មានលំអិត

ជប៉ុនសម្រេចផ្ដល់អគារព្យាបាលអ្នកជំងឺមួយខ្នង កម្ពស់៤ជាន់តម្លៃជិត២០លានដុល្លារអាម៉េរិក ជូនដល់មន្ទីរពេទ្យបង្អែកខេត្ដសៀមរាប

រាជរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន ដែលហៅកាត់ថា JICA ក្រោមគម្រោងអភិវឌ្ឍន៍ធ្វើឲ្យប្រសើរឡើងដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានសម្រេចផ្ដល់នូវអគារព្យាបាលអ្នកជំងឺមួយខ្នង កម្ពស់៤ជាន់ មានតម្លៃប្រមាណ១៩លានដុល្លារអាម៉េរិក ជូនដល់មន្ទីរពេទ្យបង្អែកខេត្ដសៀមរាប ដែលមានគ្រែសម្រាប់អ្នកជំងឺជាង២០០គ្រែ ។ ថ្លែងក្នុងឱកាសប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់ជាផ្លូវការ កាលពីព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាល...

ព័ត៌មានលំអិត

ការប្រឡងជ្រើសរើសក្របខណ្ឌមន្ត្រីរាជការស៊ីវិលក្រសួងមហាផ្ទៃ នៃរដ្ឋបាលខេត្តសៀមរាប មានបេក្ខជន បេក្ខនារី ចំនួន៣៥៧នាក់ ដាក់ពាក្យចូលប្រឡង 

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តសៀមរាប រៀបចំប្រឡងក្របខណ្ឌមន្ត្រីរាជការស៊ីវិលក្រសួងមហាផ្ទៃ នៃរដ្ឋបាលខេត្ត ដែលបានធ្វើឡើងនៅវិទ្យាល័យអង្គរ ក្រុងសៀមរាប ក្រោមការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់បើកវិញ្ញាសារប្រលងពីសំណាក់ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និងជាប្រធានគណ:កម្មការរៀបចំការប្រឡងនេះ។ យោងតាមរបាយការណ៍របស់គណ:កម្មការប្រឡងបានឲ្យដឹងថា មានបេក្ខជនចំនួន ៣៥៧នាក់ ស្រីចំនួន១៩៤នាក់ ក្នុងការដាក់ពាក្យប្រឡង។ ក្នុងនោះមានអ្នកដាក់ពាក្យប្រឡងចូលក្របខណ្ឌរដ្ឋបាលជាន់ខ្ពស់ចំនួន ៧៦នាក់...

ព័ត៌មានលំអិត

ក្បាលដីចំនួនជាង៣ពាន់នៅភូមិគោកត្នោត ក្នុងស្រុកប្រាសាទបាគង ត្រូវបានបិទផ្សព្វផ្សាយជាសាធារណៈនូវឯកសារការវិនិច្ឆ័យក្បាលដីចាប់ពីថ្ងៃនេះតទៅ

ក្បាលដីចំនួន ៣.២៣០ក្បាលដី ស្ថិតនៅក្នុងភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានបិទផ្សព្វផ្សាយជាសាធារណៈ នូវឯកសារការវិនិច្ឆ័យក្បាលដី ដែលមានរយៈពេល ១៥ ថ្ងៃ គឺចាប់ពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដោយគិតរួមទាំងថ្ងៃបុណ្យនឹងថ្ងៃឈប់សំរាក ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណសាលាឆទានភូមិគោកត្នោត។ សម្រាប់ឲ្យម្ចាស់ដី...

ព័ត៌មានលំអិត

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅសកម្មភាពការងារឆ្នាំ២០២២ របស់អង្គភាពច្រកចេញចូលតែមួយ រាជធានី-ខេត្ត

អគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ សហការជាមួយរដ្ឋបាលខេត្តសៀមរាប រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅសកម្មភាពឆ្នាំ២០២២ របស់អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត នៅសាលប្រជុំសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប...

ព័ត៌មានលំអិត

អាកាសចរស៊ីវិលកម្ពុជាបើកវគ្គបណ្តុះបណ្តាលស្ដីពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋតាមប្រព័ន្ធ SARMIS និងវិធីសាស្រ្តរៀបចំរបាយការណ៍សមិទ្ធកម្ម

នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១នេះ អាកាសចរស៊ីវិលកម្ពុជា បានបើកវគ្គបណ្តុះបណ្តាលស្ដីពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋតាមប្រព័ន្ធ SARMIS និងវិធីសាស្រ្តរៀបចំរបាយការណ៍សមិទ្ធកម្ម ដែលសិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងចូលរួមចំណែកបញ្ជ្រៀបការយល់ដឹង និងពង្រឹងសមត្ថភាពដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្នុងការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន គ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ នៅរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ឱ្យទទួលបានភាពជោគជ័យបន្ថែមទៀត។ ឯកឧត្ដម គឹម សុភ័ណ រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល មានប្រសាសន៍ថា...

ព័ត៌មានលំអិត
Page 153 of 304 1 152 153 154 304

Recommended

សូម Like និង Follow ពួកយើង