នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥នេះ លោក នឹម វ៉ាន់សំ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប បានស្នើដល់កម្លាំងសមត្ថកិច្ច អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ និងអង្គភាពពាក់ព័ន្ធ ត្រូវផ្តល់កិច្ចសហការនឹងគ្នា ដើម្បីឲ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោតប្រព្រឹត្តទៅដោយរលូនល្អ និងទទួលបានជោគជ័យ ស្ថិតក្នុង បរិយាកាសនយោបាយស្ងប់ស្ងាត់ ប្រកបដោយសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់...
ព័ត៌មានលំអិតនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការអាជ្ញាធរទន្លេសាប ដោយមានការចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ បានបើកកិច្ចប្រជុំពិភាក្សាបច្ចេកទេសអន្តរក្រសួងលើរបាយការណ៍បច្ចុប្បន្នភាព ស្តីពីការកំណត់តំបន់ការពារ និងអភិវឌ្ឍប្រភពទឹកបឹងទន្លេសាប សម្រាប់ផ្គត់ផ្គង់ទឹកស្អាត ក្នុងក្រុងសៀមរាប និងតំបន់ជុំវិញ ខេត្តសៀមរាប។ កិច្ចប្រជុំនេះដែរ គឺដើម្បីធ្វើការពិនិត្យ និងពិភាក្សាបច្ចេកទេសលម្អិត ជាមួយមន្ត្រីរដ្ឋាករទឹកស្វយ័តសៀមរាប និងមន្ត្រីបច្ចេកទេសអង្គភាពជំនាញពាក់ព័ន្ធ...
ព័ត៌មានលំអិតក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយក្រសួងទេសចរណ៍ គ្រោងនឹងបើកវគ្គបណ្ដុះបណ្ដាលវិក្រឹត្យការដល់ជនមានពិការភាពភ្នែក លើជំនាញម៉ាស្សា និងស្ប៉ា កម្រិតអាស៊ាន ដើម្បីបំប៉នសមត្ថភាពបន្ថែមដល់ជនមានពិការភាពភ្នែកប្រកបមុខរបរផ្នែកម៉ាស្សា នៅសមាគមសំនៀងជនពិការឱ្យពួកគាត់មានជំនាញច្បាស់លាស់ស្របតាមស្ដង់ដា និងឱកាសទទួលបានការងារនៅតាមបណ្ដាលប្រទេសក្នុងតំបន់អាស៊ាន។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ចាប តូ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនជនមានពិការភាពភ្នែក ប្រកបមុខរបរផ្នែកម៉ាស្សាដៃទេព...
ព័ត៌មានលំអិតតាមរយៈចំណងមិត្តភាព មិត្តដែកថែប ភាគីចិន បានប្ដេជ្ញាចិត្តខ្ពស់ រួមគ្នាជាមួយកម្ពុជាពង្រឹងការផ្លាស់ប្ដូរវប្បធម៌ និងប្រជាជន ជាពិសេសជំរុញកិច្ចខិតខំប្រឹងប្រែងប្រឆាំងអំពើពុករលួយឆ្លងដែន ដើម្បីទទួលលទ្ធផលជាច្រើនក្នុងការប្រឆាំងអំពើពុករលួយ និងកសាងបរិយាកាសសង្គមស្អាតស្អំរវាងប្រទេសកម្ពុជា និងចិន។ ក្នុងដំណើរទស្សនកិច្ចនៅមន្ទីរអធិការកិច្ចខេត្តសៀមរាប នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នេះ លោក ឡី កាង (Lei Gang) សមាជិកអចិន្ត្រៃយ៍នៃគណៈត្រួតពិនិត្យកិច្ចការរដ្ឋចិន...
ព័ត៌មានលំអិតមន្ត្រីរាជការ បុគ្គលិកអង្គការ សហគមន៍ និងអ្នកពាក់ព័ន្ធក្នុងខេត្តសៀមរាប បានទទួលការបណ្ដុះបណ្ដាលស្ដីពីការរៀបចំផែនការយុទ្ធសាស្ត្រសម្រាប់គម្រោងប្រព័ន្ធស្បៀង និងអាហារូបត្ថម្ភប្រចាំខេត្តសៀមរាប ដែលការបណ្ដុះបណ្ដាលនេះ មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៥ ខែមេសា ឆ្នាំ២០២៥នេះ។ លោក ឡុង វ៉ាន់សាក់ ប្រធានការិយាល័យផែនការ នៃមន្ទីរផែនការខេត្ត បានឱ្យដឹងថា វគ្គបណ្ដុះបណ្ដាលនេះ គឺដើម្បីអភិវឌ្ឍសមត្ថភាពបន្ថែមដល់ក្រុមការងារតាមវិស័យ ក្នុងការរៀបចំផែនការសម្រាប់គម្រោងប្រព័ន្ធស្បៀង...
ព័ត៌មានលំអិតនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នេះ អគ្គនាយកដ្ឋានពន្ធដារ បានរៀបចំបើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្ដីពីពន្ធដារថ្មីៗ នៅខេត្តសៀមរាប ដើម្បីធ្វើការផ្សព្វផ្សាយច្បាប់ និងឯកសារបទដ្ឋានគតិយុត្តថ្មីៗ ប្រកាស និងអំពីវិធាន នីតិវិធីផ្សេងៗពាក់ព័ន្ធទៅនឹងពន្ធ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ មន្ត្រីពន្ធដារមកពីខេត្តព្រះវិហារ ប៉ៃលិន ឧត្តរមានជ័យ បាត់ដំបង ខេត្តសៀមរាប និងអ្នកពាក់ព័ន្ធផ្សេងៗទៀត។...
ព័ត៌មានលំអិតនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥នេះ លេខាធិការដ្ឋានរៀបចំការបោះឆ្នោត ខេត្តសៀមរាប បើកវគ្គបណ្ដុះ បណ្តាល រយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី២៤ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ស្តីពី ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ ជូនដល់មន្ត្រី លេខាធិការដ្ឋានរៀបចំការបោះឆ្នោត តំណាងគណបក្សនយោបាយ សមាគម...
ព័ត៌មានលំអិតថ្នាក់ដឹកនាំខេត្តសៀមរាប ប្រទេសកម្ពុជា និង ខេត្តឡាមដុង (Lam Dong) នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានប្ដេជ្ញាបន្តពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរទៅវិញទៅមក នឹងធ្វើឱ្យមានការអភិវឌ្ឍរួមគ្នាកាន់តែប្រសើរឡើង ពិសេសការងារវិនិយោគរវាងខេត្តទាំងពីរ។ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងថ្នាក់ដឹកនាំខេត្តសៀមរាប ជាមួយសមាជិកគណៈកម្មាធិការរណសិរ្សមាតុភូមិខេត្ត Lam Dong នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី២២ ខែមេសានេះ លោក...
ព័ត៌មានលំអិតប្រធានក្រុមការងារកិច្ចការពារកុមារខេត្តសៀមរាប បានស្នើឱ្យគ្រប់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ជាពិសេសអាជ្ញាធរឃុំសង្កាត់ សូមបន្តធ្វើការតាមដាន ត្រួតពិនិត្យ និងការវាយតម្លៃ ជាពិសេសត្រូវធ្វើបច្ចុប្បន្នកម្មជាប្រចាំ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពជាក់ស្ដែងនឹងកិច្ចការពាររបស់កុមារ។ ក្នុងកិច្ចប្រជុំប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ ស្ដីពីការពិនិត្យវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពកិច្ចការពារកុមារខេត្ត នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារកិច្ចការពារកុមារខេត្តសៀមរាប បានបញ្ជាក់ថា...
ព័ត៌មានលំអិតមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក បានអះអាងថា សហរដ្ឋអាមេរិក បានប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើជាដៃគូសន្ទនាជាមួយបណ្ដាប្រទេសអាស៊ាន ទាំងកិច្ចការពារតំបន់អាស៊ាន ទាំងកិច្ចការជួយលើកស្ទួយតំបន់អាស៊ានឱ្យក្រោកឈរបានរឹងមាំ។ ក្នុងឱកាសដឹកនាំគណប្រតិភូសហរដ្ឋអាមេរិក ចូលរួមប្រជុំកិច្ចសន្ទនាអាស៊ាន-អាមេរិក លើកទី៣៧ នៅខេត្តសៀមរាប នាថ្ងៃទី២២ ខែមេសានេះ មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក លោក សៀន អូនៀល (Sean O’Neill) បានថ្លែងកោតសរសើរចំពោះរដ្ឋាភិបាលកម្ពុជា ដែលជាដៃគូនៃកិច្ចសន្ទនាគ្រប់ជ្រុងជ្រោយ...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.