នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ អាជ្ញាធរសង្កាត់ជ្រាវ ក្រុងសៀមរាប បានប្រគល់សម្លៀកបំពាក់ឯកសណ្ឋានប្រជាការពារភូមិចំនួន៦០សម្រាប់ ជូនបងប្អូនប្រជាការពារភូមិខ្នារ សម្រាប់ប្រើប្រាស់បម្រើការងារប្រចាំថ្ងៃ ជាពិសេសសម្រាប់ការងារបិទខ្ទប់តំបន់ហានីភ័យនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ នេះ។ លោកគង់ ប៊ឹប ចៅសង្កាត់រងទី១ សង្កាត់ជ្រាវ បានឱ្យដឹងថា សម្លៀកបំពាក់ជាឯកសណ្ឋានប្រជាការពារទាំងអស់នេះ បានមកពីការចូលរួមរបស់សប្បុរសជនតាមរយៈលោកផ្ទាល់ ហើយក្រៅពីការប្រគល់ជូនប្រជាការពារនៅក្នុងភូមិខ្នារនេះ លោកនឹងនាំយកសម្លៀកបំពាក់ជាឯកសណ្ឋានប្រជាការពារ ទៅចែកជូនដល់បងប្អូនប្រជាការពារតាមបណ្ដាភូមិផ្សេងៗទៀត...
ព័ត៌មានលំអិតនាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត ក្នុងនាមគណៈបញ្ជាការឯកភាពខេត្តសៀមរាប បង្ហាញថា ផែនការរឹតបន្តឹង បន្ថែមលើវិធានការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ក្នុងក្រុងសៀមរាបនេះ កម្លាំងប្រតិបត្តិការកំពុងធ្វើសកម្មភាពយាមល្បាតយ៉ាងតឹងរ៉ឹង នៅលើទីតាំងគោលដៅជាង១០០គោលដៅ។ លោកស្នងការ បានបញ្ជាក់ថា ក្រោមបទបញ្ជារបស់ឯកឧត្តម ទៀ សីហា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តសៀមរាប...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការនីតិកម្ម នៃក្រសួងព័ត៌មាន បានដឹកនាំប្រតិភូក្រសួងព័ត៌មាន ចូលរួមកិច្ចប្រជុំពិភាក្សាពិនិត្យលើសេចក្តីព្រាងច្បាប់ ស្តីពី សិទ្ធិទទួលព័ត៌មាន ជាមួយ ឯកឧត្តម ជីវ ស៊ុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងថ្នាក់ដឹកនាំរួមទាំងមន្រ្តីបច្ចេកទេសច្បាប់ តាមរយៈប្រព័ន្ធវីដេអូ...
ព័ត៌មានលំអិតដោយមើលឃើញពីការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងតំបន់ក្រហម កំណត់ដោយរដ្ឋបាលខេត្ត ដែលជាតំបន់កំពុងប្រឈមនឹងហានីភ័យខ្ពស់ចំពោះការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នោះ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត សហការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងសាលាខេត្តសៀមរាប បានរៀបចំយុទ្ធនាការផ្គត់ផ្គង់ស្បៀង អាហារដល់ប្រជាពលរដ្ឋជួបការខ្វះខាត ដោយគិតមកត្រឹមនៅថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ២០២១នេះ បានផ្គត់ផ្គង់ស្បៀងអាហារដល់បងប្អូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិ...
ព័ត៌មានលំអិតថ្មីៗនេះ ព្រះយសមុនីវង្សី រិត ស៊ីធីម យសលាភោ ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះគ្រូសូត្រស្តាំវត្តពោធិ៍បន្ទាយជ័យ ស្ថិតក្នុងសង្កាត់សៀមរាប ក្រុងសៀមរាប បានរៀបចំជាទេយ្យទានប្រគេនព្រះសង្ឃចំនួន ៣០អង្គ គង់ប្រចាំនៅវត្តពោធិ៍បន្ទាយជ័យ ក្នុងនោះព្រះសង្ឃមួយអង្គៗ ទទួលបានទេយ្យទាន រួមមាន ៖ អង្ករ ២០គីឡូក្រាម, ត្រីខ ១យួរ,...
ព័ត៌មានលំអិតមានប្រសាសន៏ក្នុងឱកាសដឹកនាំកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៏ ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដែលមានការចូលរួមជុំផ្ទាល់ និងតាមរយះប្រពន្ធ័ Zoom នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានធ្វើការរំលឹកជូនដល់ក្រុមការងារប្រឆាំងព័ត៌មានក្លែងក្លាយ បន្តពិនិត្យមើល និងបូកសរុបថា តើមានគេហទំព័រប៉ុន្មាន និងឈ្មោះអ្វីខ្លះ? ដែលបានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ប៉ុន្មានដងនៅក្នុងរយ:បីខែ? ហើយដល់ពេល...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ លោក ឡំ សុខាក់ នាយករដ្ឋបាលសាលាក្រុងតំណាងលោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានទទួលអំណោយជាអង្ករចំនួន ១តោន ពីក្រុមហ៊ុនសហគ្រាស ចុង ជៀន ថុង អ៊ិចប្រេស ១៦៨ សម្រាប់ចែកជូនដល់គ្រួសារប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ លោក គាំ គឿន និងក្រុមគ្រួសារ រស់នៅភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប បាននាំយកនូវអង្ករចំនួន១.១០០គីឡូក្រាម , ត្រីខ ២កេសធំ , ប្រេងឆា១១០ដប , ប៊ីចេង១១០កញ្ចប់ និងពងទា៦៦០ពង មកប្រគល់ជូនដល់រដ្ឋបាលសង្កាត់ជ្រាវ...
ព័ត៌មានលំអិតរដ្ឋបាលខេត្តសៀមរាប បន្តទទួលអំណោយពី ក្លឹបបាល់ទាត់អង្គរថាយហ្គឺ និងប្រធានកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញទទួលអំណោយពី លោក AKIHIRO KATO ប្រធានសមាគមបាល់ទាត់ក្លឹបបាល់ទាត់អង្គរថាយហ្គឺ និងប្រធានកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប នូវថវិកាចំនួន ១១,០០០ដុល្លារសហរដ្ឋអាមេរិក...
ព័ត៌មានលំអិតនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ នៅសាលាខេត្តសៀមរាប លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានទទួលអំណោយពី ក្រុមហ៊ុន Khmer Times Media Group នូវ៖ អង្ករ...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.