បើតាមលោក ង៉ា ចុង ចៅសង្កាត់នគរធំ ក្រុងសៀមរាប បានបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១ ជូនប្រជាពលរដ្ឋនៅក្នុងសង្កាត់នគរធំ ត្រូវបានបិទបញ្ចប់ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ ក្រោមការអនុវត្តដោយក្រុមគ្រូពេទ្យនៃកងយោធពលខេមរភូមិន្ទ មកពីកងពលតូចថ្មើរជើងលេខ៤២ នៃយោធភូមិភាគទី៤ ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ប៉ែន វ៉ូយ...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ លោក ទា គឹមសុទ្ឋ ប្រធានមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានដឹកនាំបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២១ ដើម្បីឆ្លុះបញ្ចាំងការងារទៅនឹងផែនការប្រចាំឆ្នាំ២០២១ តាមរយៈការរាយការណ៍របស់ជំនាញទាំង១២ ចំណុះមន្ទីរដែលស្ថិតនៅក្នុងកម្មវិធីផែនការចំនួន៥ នៃជំនាញនីមួយ និងវាយតម្លៃផែនការដែលបានកំណត់ ឆ្នាំ២០២១ ក្នុងបរិបទកូវីដ-១៩ ដោយមានការអញ្ជើញចូលរួមពី...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្ដមនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ រួមនឹងសហការី បានអញ្ជើញចុះជួបសាកសួរសុខទុកក្រុមគ្រូពេទ្យដែលកំពុងមមារញឹកក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ លើកទី១ ជូនប្រជាពលរដ្ឋក្នុងក្រុងសៀមរាប និងបាននាំយកអំណោយមួយចំនួនប្រគល់ជូនមណ្ឌលចាក់វ៉ាក់សាំងចំនួន២កន្លែង ដោយមណ្ឌលសាលាបឋមសិក្សាខ្នារ សង្កាត់ជ្រាវ និងមណ្ឌលចាក់វ៉ាក់សាំងវត្តពោធិ៍លង្កា សង្កាត់ស្លរក្រាម ក្រុងសៀមរាប ដោយក្នុងមួយមណ្ឌលទទួលបាន៖ ទឹកបរិសុទ្ធចំនួន ៣០០យួរ,...
ព័ត៌មានលំអិតក្នុងឱកាសដឹកនាំក្រុមការងារចុះត្រួតពិនិត្យដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៦ ខែកក្កដានេះ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប បានបញ្ជាក់ថា នៅក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា ក៏ដូចជាពិភពលោកកំពុងជួបនូវវិបត្តិជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានខិតខំរកវិធីសាស្ត្ររំដោះប្រទេសកម្ពុជាចេញពីវិបត្តនេះ ដោយបានបញ្ជាទិញវ៉ាក់សាំងយកមកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ ប៉ុន្តែប្រការដែលសំខាន់នោះ គឺបងប្អូនប្រជាពលរដ្ឋទាំងអស់...
ព័ត៌មានលំអិតថ្លែងក្នុងកិច្ចប្រជុំពិភាក្សា អំពីវឌ្ឍនភាពការងារអនុវត្តគម្រោងសាងសង់ផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញនេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន មានប្រសាសន៍ថា វឌ្ឍនភាពការងារជារួមនៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប គិតត្រឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ សម្រេចបាន៦៦,៣៤ភាគរយហើយ ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន៧ខែ គិតចាប់ពីថ្ងៃទី៣០...
ព័ត៌មានលំអិតលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានឲ្យដឹងថា បន្ទាប់ពីទទួលបាននូវវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពីប្រមុខរាជរដ្ឋាភិបាល ដោយមិនគិតថ្លៃ ដើម្បីចាក់ជូនបងប្អូនប្រជាពលរដ្ឋនៅស្រុកបន្ទាយស្រី ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅនោះ ហើយក្នុងស្រុកបន្ទាយស្រីនេះ បានដំណើរការចាក់វ៉ាក់សាំងកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញនេះ ដូច្នេះគិតត្រឹមព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ មានប្រជាពលរដ្ឋនៅក្នុងឃុំព្រះដាក់ ចំនួនសរុប ២.២៣៨នាក់...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្ដម ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសម្របសម្រួលចាក់វ៉ាក់សាំងនៅស្រុកអង្គរធំ បានដឹកនាំក្រុមការងារ និងក្រុមគ្រូពេទ្យ នៃកងពលតូចអន្ដរាគមន៍លេខ៨ ចាប់ផ្ដើមដំណើរការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋរស់នៅស្រុកអង្គរធំ ខេត្ដសៀមរាប។ ឯកឧត្ដម ស ថាវី បានបញ្ជាក់ថា ការចាក់វ៉ាក់សំាងជូនប្រជាពលរដ្ឋនៅពេលនេះ មានចំនួន៤ឃុំ...
ព័ត៌មានលំអិតលោក ស៊ិន ចាន់ថុល អភិបាលស្រុកពួក មានប្រសាសន៍ថា យុទ្ធនាការនៃការចាក់វ៉ាក់សាំងការពារជំងឺកូវី-១៩ ដោយឥតគិតថ្លៃ ជូនបងប្អូនប្រជាពលរដ្ឋក្នុងឃុំពួក ដែលមានអាយុចាប់ពី១៨ឆ្នាំឡើង បានចាប់ផ្ដើមដំណើរការហើយនៅ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ ក្នុងបរិវេណវត្តខេមរាសាមគ្គីមុន្នីរង្សី ហៅវត្តធម្មយុត្ត ហើយការសម្រេចឲ្យដំណើរការចាក់វ៉ាក់សាំងនេះ គឺធ្វើឡើងបន្ទាប់ពីក្រុមការងារចម្រុះខេត្ត ដឹកនាំដោយលោកស្រី យូ សុភា...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋក្នុងស្រុកប្រាសាទបាគង បានកុំពុងមមារញឹកនាំគ្នាទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវី-១៩ ពីក្រុមគ្រូពេទ្យបន្ទាប់រាជរដ្ឋាភិបាលបានសម្រេចឲ្យអាជ្ញាធរខេត្ដសៀមរាប ផ្ដល់វ៉ាក់សាំងជូនពលរដ្ឋក្នុងក្រុងរយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ កន្លងមក។ បើតាមលោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលគ្រប់អាយុត្រូវបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅទូទាំងស្រុកប្រាសាទបាគង មានចំនួនជាង៥ម៉ឺននាក់ ហើយទីតាំងកន្លែងចាក់វ៉ាក់សាំងមានចំនួន៩ទីតាំង...
ព័ត៌មានលំអិតរាជរដ្ឋាភិបាលកម្ពុជាសម្រេចយកខេត្តសៀមរាប ជាខេត្តសម្រាប់ទទួលប្រជាពលរដ្ឋខ្មែរចំណាកស្រុកពីក្រៅប្រទេស បន្ទាប់ពីខេត្តឧត្តរមានជ័យខ្វះខាតកន្លែង មិនអាចទទួលដាក់ប្រជាពលរដ្ឋខ្មែរចំណាកស្រុកបន្ដទៀតបាន។ នេះបើតាមការបញ្ជាក់ពីលោកវេជ្ជបណ្ឌិត ប៉ែន ផលគុណ ប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញ។ លោកវេជ្ជបណ្ឌិត ប៉ែន ផលគុណ បានឲ្យដឹងថា បច្ចុប្បន្នដោយមានការភ័យខ្លាចចំពោះការរកឃើញវិរុសបំប្លែងខ្លួនថ្មីប្រភេទ ឌែលតា (Delta) ទៅលើប្រជាពលរដ្ឋខ្មែរ...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.