ស្ថិតនៅតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី ហើយគ្រួសារដែលមិនយល់ព្រមនឹងចាត់វិធានការរដ្ឋបាលនៅថ្ងៃទី២៦នេះ លោក ហែន ពុទ្ឋី នាយករងរដ្ឋបាលសាលាខេត្តសៀមរាប បានមានប្រសាសន៍ថា ប្រជាពលរដ្ឋចំនួន ១០គ្រួសារ ក្នុងចំណោម១៩គ្រួសារ ដែលបានរស់នៅលើទីតាំងដីរដ្ឋនៃផ្លូវអតីតប្រព័ន្ឋការពាររបស់ខេត្ត ស្ថិតក្នុងភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលបច្ចុប្បន្នបានប៉ះពាល់ដល់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចំនួន៣៨ខ្សៃ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីលើកកម្ពស់សោភ័ណភាពក្រុងសៀមរាបនោះ...
ព័ត៌មានលំអិតទេយ្យទាន ជាគ្រឿងឧបភោគបរិភោគ និង សម្ភារប្រើប្រាស់ ដែលជាអំណោយរបស់រដ្ឋបាលខេត្តសៀមរាប និងសភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ត្រូវបាននាំយកទៅវេប្រគេនព្រះសង្ឃ ចំនួន០៣វត្ត ក្នុងឃុំចាន់សរ និងឃុំតាយ៉ែក នៃស្រុកសូទ្រនិគម ដែលជួបនូវការខ្វះខាតក្នុងបរិបទជំងឺកូវីដ-១៩ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ក្រោមវត្តមានលោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់...
ព័ត៌មានលំអិតរដ្ឋបាលខេត្តសៀមរាប បានអនុវត្តគម្រោងរៀបចំនិងប្រើប្រាស់បណ្តាញបំពង់ខ្សែកាបអុបទិកក្រោមដី តាំងពីឆ្នាំ២០១៨ ក្នុងគោលដៅលុបបំបាត់ទាំងស្រុង ការប្រើប្រាស់បណ្តាញទូរគមនាគមន៍ខ្សែកាប្លិ៍អាកាស ដែលវាមានផលប៉ះពាល់ទាំងផ្នែកបច្ចេកទេស និងសោភ័ណភាព។ នេះបើតាមការបញ្ជាក់ពីលោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប ព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ក្នុងឱកាសដឹកនាំក្រុមការងារចុះកាត់ទំលាក់ខ្សែកាប្លិ៍លើអាកាសនៅតាមបណ្តោយផ្លូវសម្តេចសង្ឃ ទេព វង្ស នៃក្រុងសៀមរាប ចាប់ពីចំណុចស្ពានវត្តរាជបួណ៌ រហូតដល់ស្តុបផ្សារកណ្តាល។...
ព័ត៌មានលំអិតបច្ចុប្បន្ននេះ វិស័យសារព័ត៌មាននៅកម្ពុជា គឺមានភាពទូលំទូលាយណាស់ ហើយការបង្កើតអង្គភាពសារព័ត៌មានក៏កាន់តែទូលំទូលាយថែមទៀត តាមរយៈច្បាប់របស់យើងក៏មិនចង្អៀត តាមរយៈបច្ចេកវិទ្យាក៏កាន់តែទំនើប ដែលអ្នកខ្លះមានត្រឹមតែគ្នា២នាក់ ឬមានស្មាតហ្វូន១គ្រឿង ឬ២គ្រឿង ក៏អាចបង្កើតអង្គភាពសារព័ត៌មានបានដែរ ដោយពួកគេបានធ្វើការឡាយពាសវាលពាសកាល ទៅតាមរយៈនៃសេរីភាពអ្នកសារព័ត៌មាន ប៉ុន្តែអ្វីដែលជាកំហុសឆ្គងនោះ ពួកគេនឹងប្រឈមចំពោះមុខច្បាប់ គឺប្រឈមជាមួយតុលាការ ប្រសិនបើមានការបំពាន ឬការប្រើប្រាស់ការសរសេរនោះប៉ះពាល់ទៅដល់ច្បាប់ដែលគេបានហាមឃាត់ ។ នេះបើតាមប្រសាសន៍ ឯកឧត្តម...
ព័ត៌មានលំអិតរដ្ឋបាលខេត្តសៀមរាបចេញសេចក្តីប្រកាសព័ត៌មានមួយនេះ មានគោលបំណងជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ដើម្បីបានជ្រាប អំពីការបើកឱ្យចេញ-ចូលឡើងវិញ នូវទីតាំងផ្ទះ ចំនួន ១៤កន្លែង ដែលបានបិទខ្ទប់កន្លងមកពាក់ព័ន្ធនឹងអ្នកមានជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះតទៅ។ ដែលករណីបិទខ្ទប់នេះដោយសារពាក់ព័ន្ធនឹងអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ ឈ្មោះ ឈួន សុជាតា ឈ្មោះ លីស ជី និងឈ្មោះ...
ព័ត៌មានលំអិតខណ:ពេលដែលខេត្តសៀមរាប កំពុងដំណើរការជួសជុល និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ឋផ្លូវចំនួន៣៨ខ្សែ ព្រមទាំងប្រព័ន្ឋលូបង្ហូររំដោះទឹកស្អាត ទឹកកខ្វក់ ប្រព័ន្ឋអគ្គីសនី ប្រព័ន្ឋបណ្តាញទឹកស្អាត និងបណ្តាញទូរគមនាគមន៍នានា ត្រូវបានជួបប្រទះភាពរអាក់រអួល ដែលជាការរំខានដល់អ្នកប្រើប្រាស់ ជាពិសេសបណ្តាញខ្សែកាប ខ្សែអ៊ិនធឺណែតផ្សេងៗ ក៏ជួបបញ្ហាដែរ។ ទោះជាយ៉ាងណាគេសង្ឃឹមថា ក្រោយពីជួសជុលកែលំអនូវផ្លូវទាំង៣៨ខ្សែនេះរួច បណ្តាញទាំងអស់នេះនឹងលែងចោទជាបញ្ហាទៀតឡើយ។ ផ្ទុយទៅវិញនឹងជួយរួមចំណែកតាមគម្រោងផែនការទីក្រុងសៀមរាប ធ្វើឱ្យស្អាត នឹងក្លាយជាទីក្រុងឆ្លាតវៃទៀតផង។ ជាមួយនឹងនោះប្រព័ន្ឋអ៊ិនធឺណែត...
ព័ត៌មានលំអិតនាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ នីសាលប្រជុំសាលាខេត្តសៀមរាប គណៈកម្មការចម្រុះរវាងរដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា បានបើកកិច្ចប្រជុំពិភាក្សាមួយ ដែលផ្តោតជាសំខាន់ ទៅលើការបំពេញតួនាទី ភារកិច្ច របស់គណៈកម្មការចម្រុះ ដើម្បីសម្របសម្រួលការប្រើប្រាស់ដីធ្លី ការទប់ស្កាត់សំណង់ខុសច្បាប់ និងរៀបចំសណ្តាប់ធ្នាប់នៅតំបន់រមណីយដ្ខានអង្គរ ដោយឈរលើមូលដ្ឋាននៃការអនុវត្តសេចក្តីសំរេចរបស់រាជរដ្ឋាភិបាលកម្ពុជា លេខ ៧០ សសរ ចុះថ្ងៃទី១៦ ខែវិច្ឆិកា...
ព័ត៌មានលំអិតមន្ដ្រីជំនាញ បានអះអាងថា ក្រុមការងារកំពុងមមាញឹកតបណ្ដាញខ្សែកាប្លិ៍អ៊ុបទិក នៅតាមផ្លូវសំខាន់ៗមួយចំនួន ក្នុងក្រុងសៀមរាប ដើម្បីធ្វើយ៉ាងណានឹងលែងមាននៅលើអាកាសទៀតហើយនៅឆ្នាំ២០២៣ខាងមុខ ដោយបណ្ដាញខ្សែនោះបានបង្វែដាក់ក្នុងបំពង់កប់ក្រោមដីវិញ ។ លោក សុខ សីហា ប្រធានមន្ទីរប្រៃសនីយ៍ និងទូរគមនាគមន៍ ខេត្ដសៀមរាប បានឱ្យដឹងកាលពីថ្ងៃទី១៦ខែឧសភានេះថា បច្ចុប្បន្ននេះ ក្រុមការងារពាក់ព័ន្ធរួមមាន អង្គភាពអគ្គិសនី រដ្ឋករទឹកនិងក្រុមការងារសាងសង់ផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប បានសហការគ្នា...
ព័ត៌មានលំអិតនៅយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តសៀមរាប ប្រកាសជាផ្លូវការ អំពីការផ្លាស់ប្តូរទីតាំងពិនិត្យសុខភាពបឋម និង ស្កែន QR Code Stop COVID-19 “ទប់ស្កាត់ជំងឺកូវីដ-១៩ ព្រមទាំងចុះឈ្មោះអ្នកដំណើរចូលភូមិសាស្ត្រខេត្តសៀមរាប នៅចំពូចព្រំប្រទល់ខេត្តសៀមរាប-កំពង់ធំ ពីចំណុចឃុំល្វែងឬស្សី ស្រុកជីក្រែង ជិតព្រំប្រទល់ស្រុកស្ទោង ខេត្តកំពង់ធំ មកទីតាំងវិទ្យាល័យកំពង់ក្តី...
ព័ត៌មានលំអិតក្នុងកិច្ចប្រជុំតាមវីដេអូZoom ជាមួយក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តសៀមរាប នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុង សម្បត្តិ អគ្គនាយករងក្រុមប្រឹក្សាសកម្មភាពជនពិការកម្ពុជា បានថ្លែងកោតសរសើរដល់អាជ្ញាធរ និងក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តសៀមរាប ដែលបានផ្តល់ការគាំទ្រ ជាថវិកាបណ្តុះបណ្តាលជំនាញ លើកកម្ពស់សិទ្ធិ និងការស្តាលទ្ធភាពដល់ជនពិការក្នុងខេត្តសៀមរាប និង ជាខេត្តមួយដែលគាំទ្រខ្លាំងដល់ជនពិការដូចជា បង្កើតឱ្យមានសាលាគរថ្លង់ , មជ្ឈមណ្ឌលស្តាលទ្ធភាពពលកម្មកាយសម្បទាជនពិការ...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.