នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តខេត្តសៀមរាប បានជូនដំណឹងពីការធ្វើនិរាករណ៍សេចក្ដីសម្រេច លេខ០០៧/២១ និងគោរពតាមសារសំឡេងពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជូនដល់ឯកឧត្តម លោកជំទាវអភិបាលរាជធានី-ខេត្ត ក្នុងការសម្រួលដល់ការធ្វើដំណើរ និងរស់នៅប្រចាំថ្ងៃ ក្នុងខេត្តសៀមរាប សំដៅធានាស្ថិរភាពនៃដំណើរការជាប្រក្រតីផ្នែកសង្គម សេដ្ឋកិច្ច។ យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ បានណែនាំដល់ឯកឧត្តម...
ព័ត៌មានលំអិតមានប្រសាសន៍នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៤ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អណត្តិទី៣ នាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត បានជំរុញបន្ថែម ត្រូវអនុវត្តសេចក្តីណែនាំលេខ០៣ សណន ចុះថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលឲ្យមានប្រសិទ្ធភាពខ្ពស់ ស្តីពីការពង្រឹង អនុវត្តវិធានការចាំបាច់នានាមួយចំនួន ដើម្បីទប់ស្កាត់...
ព័ត៌មានលំអិតកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីណែនាំបន្ថែមថ្មីមួយទៀត ដល់ក្រុមការងារចម្រុះនៅតាមច្រកត្រួតពិនិត្យសុខភាពបឋម និងស្រង់ស្ថិតិអ្នកដំណើរទាំងពីររបស់ខេត្ត ត្រូវបន្តរឹតបន្តឹង និងណែនាំដល់ អ្នកដំណើរ ជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ ដែលធ្វើដំណើរចូលមកក្នុងខេត្តសៀមរាប ចាំបាច់ត្រូវផ្ដល់សំណាក និងធ្វើចត្តាឡីស័ក ដែលសម្រេចដោយមន្ត្រីសុខាភិបាលខេត្ត។ សេចក្ដីណែនាំស្ដីពី ការអនុវត្តវិធានការចាំបាច់នានាក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី០៥ខែឧសភាឆ្នាំ២០២១នេះ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានដឹកនាំក្រុមការងារ ចុះទៅបិទផ្សារចាស់ និងហាងផ្តិតរូបល្អពេញចិត្ត ស្ថិតនៅក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាបជាបណ្តោះអាសន្នមានពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ-១៩។ លោក ពិន ប្រាកដ បានឱ្យដឹងថា ការសម្រេចបិទទីតាំងទាំងពីរខាងលើជាបណ្តោះអាសន្ន ក្រោយពេលមន្រ្តីជំនាញបានរកឃើញថា អ្នកវិជ្ជមានកូវីដ-១៩ ម្នាក់ ក្នុងចំណោម...
ព័ត៌មានលំអិតអាជ្ញាធរខេត្តសៀមរាប បង្ហាញពីការព្រួយបារម្ភរបស់ខ្លួន ចំពោះវិបត្តិ នៃការឆ្លងរាលដាលជម្ងឺកូវីដ-១៩ ក្នុងសហគមន៍។ រដ្ឋបាលខេត្តសៀមរាប បានបង្កើតឲ្យមានក្រុមការងារតាមដាន-ត្រូតពិនិត្យ និងតាមដានការវិលត្រឡប់មកវិញ របស់ប្រជាពលរដ្ឋក្នុងសង្កាត់ទាំង១២ នៃភូមិសាស្រ្តក្រុងសៀមរាប។ នេះបើតាមការបញ្ជាក់របស់លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប នារសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ក្នុងកិច្ចប្រជុំមួយនៅសាលាខេត្តសៀមរាប ស្តីពីការបង្កើតក្រុមការងារតាមដាន-ត្រូតពិនិត្យ និងតាមដានការវិលត្រឡប់មកវិញរបស់ប្រជាពលរដ្ឋ...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានប្រគល់អំណោយជាថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួនចែកជូនដល់មន្ទីរពេទ្យយោធភូមិភាគទី៤ និងបងប្អូនកងទ័ពដែលមានជំងឺកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យយោធភូមិភាគទី៤ តាមរយៈឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និង មេបញ្ជាការយោធភូមិភាគទី៤ ដោយអំណោយទាំងនោះរួមមាន៖...
ព័ត៌មានលំអិតរដ្ឋបាលខេត្តសៀមរាបនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ បានសម្រេចបិទខ្ទប់ជាបណ្តោះអាសន្ន នៅផ្សារកន្រ្តក ស្ថិតក្នុងភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ក្រោយពីមានការពាក់ព័ន្ធជាមួយនឹងការចេញចូលរបស់អ្នកជំងឺកូវីដ-១៩ ម្នាក់ ឈ្មោះ រិទ្ធ គន្ធី ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅក្នុងភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដែរត្រូវបានរកឃើញថាមានផ្ទុកមេរោគកូវីដ-១៩ កាលពីថ្ងៃទី២៩...
ព័ត៌មានលំអិតក្នុងឱកាសចែកអំណោយមនុស្សធម៌ដល់ក្រុមអ្នករត់ម៉ូតូរ៉ឺម៉កក្នុងក្រុងសៀមរាប ដែលកំពុងខ្វះខាតស្បៀងក្នុងដំណាក់កាលការរាតត្បាតជំងឺកូវីដ-១៩ កាលពីព្រឹកមិញនេះ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានបញ្ជាក់ថា រដ្ឋបាលខេត្តសៀមរាប នឹងបន្តការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងប្រកបរបរប្រឈមផ្ទាល់ជាមួយវិស័យទេសចរ ដូចជាមគ្គុទ្ទេសក៍ទេសចរណ៍ជាដើម និង ជូនដល់ពលរដ្ឋគ្រប់រូប ក្នុងករណីមានវ៉ាក់សាំងមកជាបន្តបន្ទាប់ទៀតនោះ ខណៈកន្លងមក ក្រុមអ្នករត់ម៉ូតូរ៉ឺម៉កចំនួនជាង៤០០នាក់ បានទទួលការចាក់វ៉ាក់សាំងលើកទី១ និងលើកទី២រួចហើយនោះ...
ព័ត៌មានលំអិតនៅក្នុងកិច្ចប្រជុំរបស់ខ្លួន ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជម្ងឺកូវីដ-១៩ខេត្តសៀមរាប បានដាក់ចេញនូវផែនការពង្រឹងបន្ថែម លើការងារគ្រប់គ្រងទិន្នន័យ ចុះឈ្មោះអ្នកដំណើរនៅច្រកចេញចូលខេត្ត និងការតាមដាន-ស្រាវជ្រាវ រកអ្នកពាក់ព័ន្ធ ដើម្បីធ្វើឲ្យមានប្រសិទ្ធភាព រួមនឹងយន្តការកាត់ផ្កាច់ខ្សែចម្លងចូលសហគមន៍ ! បើទោះជារដ្ឋបាលខេត្តសៀមរាប បានដាក់ឲ្យមានការប្រើប្រាស់កម្មវិធី Wab App ដើម្បីជំនួយបន្ថែមលើប្រសិទ្ធភាព នៃការគ្រប់គ្រងទន្នន័យអ្នកធ្វើដំណើរចេញចូល ឬឆ្លងកាត់ខេត្តសៀមរាប នៅតាមបណ្តាច្រកទាំង២ (...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ តំណាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួង គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប បានអញ្ជើញ ចុះពិនិត្យផ្លូវចំនួន ១៣ខែ្ស ដែលស្ថាបនាដោយកងវិស្វកម្មលេខ១៧៨ ស្ពាន...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.