នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

ឯកឧត្តមអភិបាលខេត្តសៀមរាប កោតសរសើរដល់សិស្សមានពិការភាព នៅវិទ្យាល័យអប់រំពិសេសសៀមរាប ក្នុងការចូលរួមការប្រឆាំងទប់ស្កាត់ជំងឺកូវីដ-១៩

ទោះបីមានពិការភាព សិស្ស គ ថ្លង់ និងពិការភ្នែក នៅវិទ្យាល័យអប់រំពិសេសសៀមរាប បាននិងកំពុងអនុវត្តន៍យ៉ាងពេញលេញ នូវវិធានការសុវត្ថិភាពនានា ដើម្បីចូលរួមការប្រឆាំងទប់ស្កាត់ជំងឺកូវីដ-១៩ នេះបើតាមការលើកឡើងពី សិស្សនារី គ ថ្លង់ ឈ្មោះ សោម វណ្ណៈ រៀនថ្នាក់ទី១២ និងប្រែសម្រួលដោយអ្នកគ្រូប្រចាំថ្នាក់។ ក្នុងនោះសិស្សមានពិការភាព (គថ្លង់...

ព័ត៌មានលំអិត

រយៈពេល០៧ថ្ងៃ មន្ដ្រីរាជការ និងកងកម្លាំងប៉ូលីសក្នុងខេត្តសៀមរាប ជិត៣ពាន់នាក់ ទទួលការចាក់វ៉ាក់សាំងការពារកូវីដ-១៩ លើកទី១

តាមការឲ្យដឹងពី លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាល ខេត្ដសៀមរាប នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ រយៈពេល០៧ថ្ងៃ ថ្ងៃទី០១ដល់ថ្ងៃទី០៧ខែមីនានេះ មានមន្ដ្រីរាជការ និងកងកម្លាំងប៉ូលីសក្នុងខេត្តសៀមរាប ជិត៣ពាន់នាក់ ទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើកទី១ ពីមន្ទីរពេទ្យបង្អែកខេត្ដសៀមរាប។ លោកប្រធានមន្ទីរសុខាភិបាលខេត្ដ បន្ថែមថា វ៉ាក់សាំងដែលបានចាក់ជូនមន្ដ្រីនាពេលនេះ...

ព័ត៌មានលំអិត

អភិបាលខេត្តសៀមរាប ជំរុញឱ្យអាជ្ញាធរស្រុកបន្ទាយស្រី រៀបចំចរនាសម្ព័ន្ធគ្រប់គ្រងប្រជាពលរដ្ឋដែលប្តូរទីតាំងពីមាត់ស្ទឹងសៀមរាប ទៅរស់នៅភូមិធម្មជាតិរុនតាឯកឱ្យមានភាពល្អប្រសើរ

ក្នុងឱកាសឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានដឹកនាំមន្រ្តីជំនាញចុះពិនិត្យមើលដំណើរការរៀបចំកន្លែងរស់នៅថ្មីរបស់ប្រជាពលរដ្ឋដែលបានប្តូរទីតាំងរស់នៅថ្មីពីមាត់ស្ទឹងសៀមរាបទៅរស់នៅភូមិធម្មជាតិរុនតាឯក នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្តមអភិបាលខេត្ត បានជំរុញឱ្យអាជ្ញាធរស្រុកបន្ទាយស្រី រៀបចំចរនាសម្ព័ន្ធគ្រប់គ្រងប្រជាពលរដ្ឋ ដែលប្តូរទីតាំងពីមាត់ស្ទឹងសៀមរាបទៅរស់នៅភូមិធម្មជាតិរុនតាឯកឱ្យមានភាពល្អប្រសើរ ដើម្បីឱ្យពួកគាត់មានភាពកក្តៅបន្ថែមទៀត ។ ជាមួយគ្នានេះដែរ ឯកឧត្តម អភិបាលខេត្តសៀមរាប បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ ដើម្បីបានដឹងពីជីវភាពរស់នៅរបស់បងប្អូន មើលឲ្យឃើញជាក់ស្តែងប្រជាពលរដ្ឋដែលបានមករស់នៅទីនេះ...

ព័ត៌មានលំអិត

ក្រុមយុវជនថ្នាក់ខេត្ត និង រដ្ឋបាលស្រុកស្រីស្នំ រៀបចំកម្មវិធីជិះកង់ ដើម្បីអបអរសាទរទិវានារីអន្តរជាតិនារី៨មីនា និង ផ្សព្វផ្សាយតំបន់ទេសចរណ៍ដែលមានស្រាប់នៅក្នុងមូលដ្ឋាននេះ

ដោយមានការសហការគាំទ្រពីរដ្ឋបាលខេត្តសៀមរាប ក្រុមប្រឹក្សាខេត្ត និងរដ្ឋបាលស្រុកស្រីស្នំ នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១នេះ ជាថ្ងៃស្របទិវាអន្តរជាតិនារី ៨មីនា ដែលជាព្រឹត្តិការណ៍ជាសកលនោះ ក្រុមយុវជនថ្នាក់ខេត្តចុះជួយស្រុកស្រីស្នំ បានរៀបចំកម្មវិធីជិះកង់ ក្រោមប្រធានបទ តោះជិះកង់លេងនៅស្រុកស្រីស្នំ ដែលចាប់ផ្ដើមពីសាលាស្រុកស្រីស្នំ ឆ្ពោះទៅទំនប់ធនធានទឹកស្ទឹងស្រែង១ ស្ថិតនៅភូមិដំណាក់ដំរី ឃុំស្លែងស្ពាន ក្នុងចំងាយប្រមាណ១៧គីឡូម៉ែត្រ ដោយមានអ្នកចូលរួមពីសំណាក់ឯកឧត្ដម លោក...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប បន្តរៀបចំវេទិកាសាធារណ:របស់ក្រុមប្រឹក្សាខេត្ត គោលដៅទី៥ ក្រុងសៀមរាប និងស្រុកពួក

នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តសៀមរាប បានបន្តរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ គោលដៅទី៦ ក្រុងសៀមរាប និងស្រុកពួក ដើម្បីផ្ដល់ឱកាសជូនដល់ប្រជាពលរដ្ឋ លើកឡើងនូវបញ្ហា ក៏ដូចជាសំណួរសំណូមពរផ្សេងៗមកកាន់ថ្នាក់ដឹកនាំខេត្ត និងមន្ទីរ អង្គភាពជំនាញធ្វើការដោះស្រាយ។ វេទិកានេះ មានការដឹកនាំដោយឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត...

ព័ត៌មានលំអិត

រដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ ជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវផ្សេងទៀត

សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ បានពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ ក្រោយពីបានដំណើរការកិច្ចប្រជុំតាមនីតិវិធី អង្គប្រជុំរដ្ឋសភាបានអនុម័តខ្លឹមសារទាំងមូលនៃសេចក្តី ព្រាងច្បាប់នេះដែលមាន ៦ជំពូក និង១៨មាត្រា។ សេចក្តីព្រាងច្បាប់នេះនឹងក្លាយជាយន្តការមួយដ៏សំខាន់ក្នុងការកំណត់អំពីវិធានការសុខាភិបាល វិធានការរដ្ឋបាល...

ព័ត៌មានលំអិត

អភិបាលរងខេត្តសៀមរាបជំរុញដល់ថ្នាក់ដឹកនាំ និងមន្ត្រីបរិស្ថានខេត្ត បន្តខិតខំការពារ និងស្តារព្រៃឈើឡើងវិញ ក្នុងតំបន់ការពារធម្មជាតិ

លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប បានជំរុញដល់មន្ត្រី នៃមន្ទីរបរិស្ថានខេត្ត បន្តខិតខំទប់ស្កាត់ការកាប់រានដីព្រៃក្នុងតំបន់ការពារធម្មជាតិ និង ដាំស្តារព្រៃឈើឡើងវិញក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន” ខណៈបទល្មើសនៅតែកើតមាន ក្នុងរូបភាពផ្សេងៗ ក្នុងភូមិសាស្ត្រខេត្តសៀមរាប នេះបើតាមការលើកឡើង នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការ ចំនួន១៥រូប នៃមន្ទីរបរិស្ថានខេត្តសៀមរាប។...

ព័ត៌មានលំអិត

ក្រុមយុវជនស្ម័គ្រចិត្តក្នុងខេត្តសៀមរាប បិតផ្សព្វផ្សាយ QR Code Stop COVID-19 សរុប៧១កន្លែង ក្នុងក្រុងសៀមរាប

រយៈពេល៩ថ្ងៃ ចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ រហូតដល់ថ្ងទី០៤ ខែមីនានេះ ដោយក្រុមយុវជនស្ម័គ្រចិត្ត ឈ្មោះថា តោះ! ទៅលេងសៀមរាប ស្ថិតក្នុងខេត្តសៀមរាប បានបញ្ចប់យុទ្ធនាការចុះជួយណែនាំ និងបង្កើត ស្គេន « QR Code ទប់ស្កាត់ជំងឺកូវីដ-១៩ ដែលហៅថា Stop COVID...

ព័ត៌មានលំអិត

ការអភិវឌ្ឍវិជ្ជាជីវៈ ជាគុណសម្បត្តិចាំបាច់របស់អ្នកយកព័ត៌មាន ក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថល បដិវត្តន៍ឧស្សាហកម្ម៤.០

លើកឡើង នៅក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំខែកុម្ភៈ នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម លីវ សុខុន ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប បង្ហាញថា ដើម្បីលើកកម្ពស់អភិបាលកិច្ច ឲ្យកាន់តែប្រសើរឡើង ការបញ្ជូនដំណឹង ឬព័ត៌មាន ទៅដល់ប្រជាពលរដ្ឋ ជាគោលដៅដ៏ចាំបាច់បំផុត និងជាការឆ្លើយតប ចំពោះសិទ្ធិទទួលបានរបស់ប្រជាពលរដ្ឋ។ ទន្ទឹមនោះ...

ព័ត៌មានលំអិត

រដ្ឋសភាប្រជុំវិសាមញ្ញនៅថ្ងៃស្អែកដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ និងជំងឺសាហាវផ្សេងទៀត

រដ្ឋសភានឹងបើកសម័យប្រជុំជាវិសាមញ្ញនៅថ្ងៃសុក្រ ទី៥ មីនាឆ្នាំ២០២១ស្អែកនេះ ដើម្បីពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត បន្ទាប់ពីគណៈកម្មការជំនាញរដ្ឋសភាបានពិនិត្យសិក្សាចប់សព្វគ្រប់នោះ។ នេះជាការសម្រេចរបស់កិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃទី៤ ខែមីនាឆ្នាំ២០២១នេះ។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានដឹកនាំសម័យប្រជុំគណៈកម្មាធិការអិចន្រ្តៃយ៍រដ្ឋសភា ក្រៅពីការអនុម័តលើកយករបៀបវារៈសម្រាប់សម័យប្រជុំជាវិសាមញ្ញាហើយនោះ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានសម្រេចសមាសភាពលេខាធិការសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញចំនួនបីរូប រួមមាន...

ព័ត៌មានលំអិត
Page 185 of 304 1 184 185 186 304

Recommended

សូម Like និង Follow ពួកយើង