នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

សម្តេចតេជោនាយករដ្ឋមន្ត្រីនឹងអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ

សម្តេចតេជោនាយករដ្ឋមន្ត្រីនឹងអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្នុងក្រុងសៀមរាប នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ ក្នុងឱកាសដឹកនាំប្រតិភូក្រុមការងារបច្ចេកទេសចុះពិនិត្យគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្នុងក្រុងសៀមរាប កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញនេះ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប នឹងគ្រោងបើកការដ្ឋានសាងសង់នៅថ្ងៃទី៣០...

ព័ត៌មានលំអិត

សេចក្តីព្រាងច្បាប់ថវិកាឆ្នាំ២០២១និងសេចក្តីព្រាងច្បាប់ការទូទាត់ថវិការដ្ឋឆ្នាំ២០១៩

គណៈកម្មការជំនាញរដ្ឋសភា បញ្ចប់ការពិនិត្យពិភាក្សា សេចក្តីព្រាងច្បាប់ថវិកាឆ្នាំ២០២១ និងសេចក្តីព្រាងច្បាប់ការទូទាត់ថវិការដ្ឋឆ្នាំ២០១៩ គណៈកម្មការជំនាញរដ្ឋសភា បញ្ចប់ការពិនិត្យពិភាក្សា សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ និងសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ ត្រូវបានគណៈកម្មការជំនាញរដ្ឋសភា បញ្ចប់ការពិនិត្យសិក្សាតាមនីតិវិធីទំាងស្រុង និងបានត្រៀមផ្ញើជូនទៅគណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភាវិញ ដើម្បីបញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភា នាពេលខាងមុខ។ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយពីសប្បុរសជន សម្រាប់ជួយប្រជាពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់

កាលពីរសៀលថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ២០២០ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានទទួលអំណោយសប្បុរសធម៌ជាស្បៀងអាហារ និងថវិកា ពីសាលាអន្តរជាតិ ស្មាធឃីដ ខេត្តសៀមរាប នៅសាលាខេត្តសៀមរាប ជួយដល់ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់ នាពេលកន្លងមកនេះ ។ មានប្រសាសន៍នោះ លោក...

ព័ត៌មានលំអិត

យុទ្ធនាការផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ ដើម្បីចូលរួមកាត់បន្ថយអត្រានៃការគ្រោះថ្នាក់

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានបើកយុទ្ធនាការផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ ដើម្បីចូលរួមកាត់បន្ថយអត្រានៃការគ្រោះថ្នាក់ដោយប្រការណាមួយ កាលពីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដឹកនាំដោយលោកស្រី សំ សាវ៉ាង មន្ត្រីគម្រោងសុវត្ថិភាពចរាចរណ៍ សហការជាមួយសមត្ថកិច្ច និងអាជ្ញាធរស្រុកប្រាសាទបាគង បើកយុទ្ធនាការផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ នៅក្នុងបរិវេណសាលាអនុវិទ្យាល័យ ហ៊ុន សែន ស្វាយធំ និងក្នុងផ្សារស្វាយធំ តាមបណ្តោយផ្លូវជាតិលេខ៦...

ព័ត៌មានលំអិត

ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០១៩-២០២៣ នឹងជួយបង្កើនការងារនិងសន្តិសុខសេដ្ឋកិច្ច ដល់ជនមានពិការភាព

នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមប្រឹក្សាសកម្មភាពជនពិការ សហការណ៍ជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្តសៀមរាប ក្រោមជំនួយឧបត្ថម្ភរបស់កម្មវិធី អភិវឌ្ឍនៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UNDP) បានរៀបចំសិក្ខាសាលា ផ្សព្វផ្សាយ និងជំរុញការអនុវត្តន៍ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាពឆ្នាំ២០១៩-២០២៣ និងផ្សព្វផ្សាយលិខិតបទដ្ឋានបច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព ក្នុងគោលបំណងធ្វើយ៉ាងណាបង្កើនការងារ និងសន្តិសុខសេដ្ឋកិច្ច...

ព័ត៌មានលំអិត

ប្រព័ន្ធធារាសាស្ត្រចំនួន៣៧ទីតាំងនៃរាជធានីខេត្តចំនួន៩រួមទាំងខេត្តសៀមរាប នឹងត្រូវជួសជុលឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង

ប្រព័ន្ធធារាសាស្រ្តរាជធានីខេត្តចំនួន៩ សរុប ៣៧ទីតាំង ដែលរួមមានខេត្តសៀមរាបផងនោះ នឹងត្រូវធ្វើការជួសជុលឡើងវិញ នេះបើតាមការឲ្យដឹងពីលោក មាស តារា អនុប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្មនៃក្រសួងធនធានទឹកនិងឧតុនិយម កាលពីពេលថ្មីៗនេះ។ លោក បញ្ជាក់ថា សម្រាប់ប្រព័ន្ធធារាសាស្រ្ត ស្ថិតក្នុងខេត្តសៀមរាប មានចំនួន ៨ទីតាំង ការជួសជុលនេះដែរ នឹងជួយដល់សម្រួលឡើងវិញ ដល់ការធ្វើកសិកម្ម នារដូវប្រាំងខាងមុខ...

ព័ត៌មានលំអិត

ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងស្រុក និងនាយករដ្ឋបាល ស្រុកស្រីស្នំ ខេត្តសៀមរាប

នៅថ្ងៃទី១១ ខែវិច្ចិកា ឆ្នាំ២០២០ ននៅសាលាស្រុកស្រីស្នំមានរៀបចំប្រកាសចូលកាន់ដំណែងលោក ឡុត ញាន ឋានន្តរសកិ្តនាយក្រមការ ថ្នាក់លេខ៦ ជាអភិបាលរងស្រុក និងលោក ហម សុផល ឋានន្តរសកិ្ត ក្រមការដើមខ្សែ ជានាយករដ្ឋបាលសាលាស្រុកស្រីស្នំ ក្រោម អធិបតីភាពរបស់ លោក នាក់ ណេរ៉ុន...

ព័ត៌មានលំអិត

អភិបាលរងខេត្តសៀមរាបជម្រុញឱ្យនាយករដ្ឋបាលក្រុងដែលទើបប្រកាសចូលកាន់តំណែងត្រូវជំរុញការងារឱ្យមានប្រសិទ្ធភាពបន្ថែមទៀត

នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅរដ្ឋបាលក្រុងសៀមរាបបានរៀបចំពិធីប្រកាសចូលកាន់តំណែងលោក ឡំ សុខាក់ ពីប្រធានការិយាល័យស្ថិតិនិងអាត្រនុកូលដ្ឋាន នៃទីចាត់ការរដ្ឋបាលសាលាខេត្តសៀមរាប ឋានន្តរស័ក្តិ លេខាធិការរដ្ឋបាលថ្នាក់លេខ៧ ចូលកាន់តំណែងជានាយករដ្ឋបាលក្រុងសៀមរាប ក្រោមអធិបតីភាពរបស់លោក ង៉ាន់ ភិរុណ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប បង្ហាញនូវការគាំទ្រចំពោះគម្រោងជំនាញដើម្បីភាពជោគជ័យ

អាជ្ញាធរខេត្តសៀមរាប បង្ហាញនូវការគាំទ្រចំពោះគម្រោងជំនាញដើម្បីភាពជោគជ័យ ព្រោះនឹងធ្វើឲ្យជនងាយរងគ្រោះ ទទួលបានការងារសមរម្យ និងបង្កើននូវប្រាក់ចំណូល ឬ ការប្រកបមុខរបរដោយខ្លួនឯង លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា គម្រោងជំនាញដើម្បីភាពជោគជ័យ គឺជាគម្រោងល្អមួយ ព្រោះគម្រោងនេះ បានធ្វើការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឱ្យកាន់តែប្រសើរឡើង និងបង្កើតឱកាសទទួលបានការងារសមរម្យ និងបង្កើនប្រាក់ចំណូលដល់យុវជនទាំងបុរសនិងស្ត្រី ដែលជាជនងាយរងគ្រោះ...

ព័ត៌មានលំអិត

ប្រជាកសិករចំនួន ១៨០គ្រួសារនៅស្រុកអង្គរធំ ទទួលបានពូជបន្លែដោយឥតគិតថ្លៃ

ប្រជាកសិករចំនួន ១៨០គ្រួសារនៅស្រុកអង្គរធំ ទទួលបានពូជបន្លែដោយឥតគិតថ្លៃ ដែលជាអំណោយរបស់រាជរដ្ឋាភិបាល កាលពីរសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញនេះ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប និងក្រុមការងារ បាននាំយកពូជបន្លែចំនួន១៨០កញ្ចប់ រួមមាន ៖ ពូជត្រប់វែង , ពោត , ស្ពៃចង្កឺះ...

ព័ត៌មានលំអិត
Page 197 of 303 1 196 197 198 303

Recommended

សូម Like និង Follow ពួកយើង