នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

កិច្ចប្រជុំក្រុមការងារសម្របសម្រួល ការរៀបចំកំណត់បែងចែកតំបន់គ្រប់គ្រង បោះបង្គោលព្រំប្រទល់ រៀបចំផែនការគ្រប់គ្រង និងចុះបញ្ជីដីរដ្ឋនៅតាមបណ្តាតំបន់ការពារធម្មជាតិ ភូមិសាស្រ្តខេត្តសៀមរាប

  នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ នៅរដ្ឋបាលខេត្តសៀមរាប មានបើកកិច្ចប្រជុំ ក្រុមការងារសម្របសម្រួល ការរៀបចំកំណត់បែងចែកតំបន់គ្រប់គ្រង បោះបង្គោលព្រំប្រទល់ រៀបចំផែនការគ្រប់គ្រង និងចុះបញ្ជីដីរដ្ឋនៅតាមបណ្តាតំបន់ការពារធម្មជាតិ ភូមិសាស្រ្ត ខេត្តសៀមរាប ក្រោមគណៈអធិបតីភាព ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាង ឯកឧត្ដម...

ព័ត៌មានលំអិត

ឯកឧត្តម ខៀវ កាញារីទ្ធ ប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់គណ:កម្មការសម្របសម្រួលដោះស្រាយវិវាទអ្នកសារព័ត៌មាន

  កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់គណ:កម្មការសម្របសម្រួលដោះស្រាយវិវាទអ្នកសារព័ត៌មាន ជាមួយក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បានធ្វើឡើងនៅព្រឹកថ្ងៃទី០៨ ខែ កញ្ញា ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន និង វត្តមាន ឯកឧត្តម គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្ត...

ព័ត៌មានលំអិត

ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ បើកកិច្ចប្រជុំសាមញ្ញលើកទី១៦របស់ខ្លួន ដែលមានរបៀបវារ:ចំនួន៦ រួមនឹងបញ្ហាសំខាន់ៗមួយចំនួនទៀត នៅព្រឹកមិញនេះ

  កាលពីព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០នេះ នៅសាលប្រជុំធំសាលាខេត្តសៀមរាប មានបើកកិច្ចប្រជុំសាមញ្ញលើកទី១៦ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ក្រោមអធិបតីភាពឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវ...

ព័ត៌មានលំអិត

មន្ទីរសង្គមកិច្ចខេត្ត និងអង្គការឡុតទុស វើល នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រ១ និងក្រ២ ៦០គ្រួសារ ក្នុងស្រុកសូទ្រនិគម

  នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តសៀមរាប សហការជាមួយអាជ្ញាធរឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប នាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ដែលជាការឧបត្ថម្ភរបស់ទីភ្នាក់ងារសហប្រតិបត្តការអន្តរជាតិកូរ៉េ ហៅកាត់ថា កយ កា(Koica) តាមរយៈអង្គការឡុតទុស វើល (Lotus World)ខេត្តសៀមរាប...

ព័ត៌មានលំអិត

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រគល់ពានរង្វាន់ ដល់អ្នកសារព័ត៌មានឆ្នើម ក្នុងការប្រកួតសរសេរអត្ថបទព័ត៌មាន លើប្រធានបទកម្ពុជាក្នុងបរិបទកូវីដ១៩

នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជា អធិបតីក្នុងពិធីប្រគល់ពានរង្វាន់ ក្នុងការប្រកួតប្រជែង សរសេរអត្ថបទសារព័ត៌មាន លើប្រធានបទ កូវីដ១៩ ពានរង្វាន់ក្លឹបអ្នកកាសែតកម្ពុជា ដែលបានធ្វើឡើងនៅ ភោជនីយដ្ឋាន ទន្លេបាសាក់២។ តាមការបញ្ចាក់របស់ លោក ប៉ែន...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប បន្តពិធីកាន់បិណ្ឌវេនទី៤ នៅវត្តទេពពោធិវង្សហៅវត្តថ្មី ក្រុងសៀមរាប

រដ្ឋបាលខេត្តសៀមរាប បន្តពិធីកាន់បិណ្ឌវេនទី៤ នៅវត្តទេពពោធិវង្សហៅវត្តថ្មី ក្រុងសៀមរាប   នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម អុឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និងលោកជំទាវ រួមជាមួយឯកឧត្តម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត មន្ត្រីសាលាខេត្ត មេបញ្ជាការ មេបញ្ជាការរង កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ...

ព័ត៌មានលំអិត

សម្តេចតេជោ ហ៊ុន សែន សម្រេចផ្ដល់ថវិកា ១៥០លានដុល្លារ សម្រាប់សាងសង់ផ្លូវចំនួន ៣៨ខ្សែក្នុងទីរួមខេត្តសៀមរាប

ទោះបីជំងឺកូវីដ១៩ បានបង្កបញ្ហាប្រឈមដល់សេដ្ឋកិច្ចជាតិ ក៏ការអភិវឌ្ឍនៅតែបន្តទៅមុខដោយខានមិនបាន ជាក់ស្ដែង នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០នេះ តាមរយៈហ្វេសប៊ុកផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចផ្ដល់ថវិកា ១៥០លានដុល្លារ សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវតូចធំ ដែលមានចំនួន ៣៨ ខ្សែ នៅក្នុងទីរួមខេត្តសៀមរាប។ តាមរយៈហ្វេសប៊ុកដដែល...

ព័ត៌មានលំអិត

មន្រ្តីជាន់ខ្ពស់នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ផ្ដាំផ្ញើដល់អាជ្ញាធរទាំងនៅថ្នាក់ខេត្តនិងមូលដ្ឋាន សូមយកបញ្ហាគ្រឿងញៀន ជាអទិភាពក្នុងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់

ឯកឧត្ដមឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានមានប្រសាសន៍ថា ប្រទេសកម្ពុជាមិនមែនជាប្រទេសផលិតគ្រឿងញៀននោះទេ ប៉ុន្តែជាប្រទេសដែលឧក្រិដ្ឋជនគ្រឿងញៀន បាននាំចូលគ្រឿងញៀនមកធ្វើការចែកចាយបន្ត និង មានអ្នកប្រើប្រាស់បន្ត បើទោះជាមានការបិទទ្វារព្រំដែននៃប្រទេសនិមួយៗលើពិភពលោក បិទជើងហោះហើរជាអន្តរជាតិក្នុងដំណាក់កាលនៃការគម្រាមកំហែងធ្ងន់ធ្ងរដោយវិបត្តិកូវីដ១៩យ៉ាងណាក៏ដោយ ហើយបើតាមរបាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបង្ហាញថា ក្នុងឆមាសទី១ ឆ្នាំ២០២០នេះ ការបង្ក្រាបបទល្មើសគ្រឿងញៀនកើនជាង២២ភាគរយ បើធៀបនឹងឆមាសទី១ ឆ្នាំ២០១៩...

ព័ត៌មានលំអិត

មន្ទីរបរិស្ថានខេត្តសៀមរាប នឹងចាត់វិធានការតាមច្បាប់ ដល់ម្ចាស់អាជីវកម្មទិញ និងរក្សាទុកសំណល់អេឡិចត្រូនិច មិនគោរពសេចក្ដីណែនាំពីវិធានការគ្រប់គ្រងសំណល់អេឡិចត្រូនិច

ម្ចាស់អាជីវកម្ម ទិញ និងរក្សាទុក នូវសំណល់អេឡិចត្រូនិចគ្រប់ប្រភេទ ដូចជា ទូរទស្សន៍ ម៉ាញ៉េ ទូរស័ព្ទដៃ និងបរិក្ខាអេឡិចត្រូនិចគ្រប់ប្រភេទ នឹងត្រូវរងការផាកពិន័យ ឬមានទោស ក្នុងករណីមិនបានអនុវត្តន៍តាមសេចក្ដីណែនាំ ស្ដីពីវិធានការគ្រប់គ្រងសំណល់អេឡិចត្រូនិចឲ្យបានត្រឹមត្រូវ នេះបើតាមការលើកឡើងរបស់ លោក ណម គឹមអ៊ន អនុប្រធានការិយាល័យគាំពារបរិស្ថាន នៃមន្ទីរបរិស្ថានខេត្តសៀមរាប នៅថ្ងៃទី០១...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋចំនួន២ភូមិនៅក្នុងសង្កាត់សំបួរបានទទួលប័ណ្ណកម្មសិទ្ធិដីធ្លីពីក្រុមការងារជំនាញនៃមន្ទីររៀបចំដែនដីនគរូបណីយកម្មសំណង និងសុរិយោដីខេត្តសៀមរាប

នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០នេះ មន្ទីររៀបចំដែនដីនគរូបណីយកម្មសំណង និងសុរិយោដីខេត្តសៀមរាប សហការជាមួយរដ្ឋបាលសង្កាត់សំបួរ ក្នុងក្រុងសៀមរាប បានរៀបចំពិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន២ភូមិ ក្នុងសង្កាត់សំបួរ គឺភូមិជ្រៃ និងភូមិសំបួរ ដែលមានក្បាលដីចំនួន១.៥៨១ ក្បាលដី ខណៈការចែកប័ណ្ណនេះ បានចាប់តាំងពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ មក ហើយនឹងបញ្ចប់នៅពេលដែលប្រជាពលរដ្ឋទទួលនៅប័ណ្ណកម្មសិទ្ធិដីធ្លីគ្រប់គ្នា ។...

ព័ត៌មានលំអិត
Page 204 of 303 1 203 204 205 303

Recommended

សូម Like និង Follow ពួកយើង