នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ជំរុញដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចូលរួមចុះឈ្មោះលើថ្នាលឌីជីថល ដើម្បីទទួលអត្ថប្រយោជន៍នានាពីការចូលរួមនេះ

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានជំរុញឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងខេត្តសៀមរាប ចូលរួមចុះឈ្មោះលើថ្នាលឌីជីថល ដើម្បីទទួលបានអត្ថប្រយោជន៍នានា ដែលរាជរដ្ឋាភិបាលបាននិងបន្តរៀបចំផ្តល់ជូន ដើម្បីអភិវឌ្ឍខ្លួនឯង ក៏ដូចជាសេដ្ឋកិច្ចសង្គម ដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត និងមិនមានការបង្ខិតបង្ខំ។ ក្នុងយុទ្ធនាការផ្សព្វផ្សាយ និងជំរុញការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងខេត្តសៀមរាប នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា...

ព័ត៌មានលំអិត

សមាជិកក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តសៀមរាប ទទួលបានការបណ្តុះបណ្តាលស្តីពីហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព

នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានសហការជាមួយរដ្ឋបាលខេត្តសៀមរាប មានការគាំទ្រពីកម្មវិធី ACCESS2 និង UNDP បានបើកវគ្គបណ្តុះបណ្តាលស្តីពីហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព ជូនសមាជិកសមាជិកាក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត ក្រោមអធិបតីភាព ឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ និង លោក នាក់ ណេរ៉ុន...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប៖ ផែនការអភិវឌ្ឍន៍ ៥ឆ្នាំ គឺជាឯកសារគោលដ៏មានសារៈសំខាន់សម្រាប់ចូលរួមក្នុងការអភិវឌ្ឍខេត្តទាំងមូល

ក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងផែនការអភិវឌ្ឍន៍ខេត្តរយៈពេល ៥ឆ្នាំ (២០២៥-២០២៩) របស់ក្រុមប្រឹក្សាខេត្តសៀមរាប នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ លោកជំទាវ យូ សុភា សមាជិកក្រុមប្រឹក្សាខេត្ត បានលើកឡើងថា ផែនការអភិវឌ្ឍន៍ ៥ឆ្នាំ គឺជាឯកសារគោលដ៏មានសារៈសំខាន់សម្រាប់ចូលរួមក្នុងការអភិវឌ្ឍខេត្តទាំងមូល ដើម្បីរួមចំណែកឈានទៅសម្រេចបានគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។ លោកជំទាវ យូ សុភា...

ព័ត៌មានលំអិត

សមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា ជំរុញឱ្យអាជ្ញាធរបង្កើនយុទ្ធនាការផ្សព្វផ្សាយពីអត្ថប្រយោជន៍សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥នេះ សមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា បានសហការជាមួយរដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំស្តីពីការត្រៀមរៀបចំយុទ្ធនាការផ្សព្វផ្សាយការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមថ្នាលឌីជីថល ដឹកនាំដោយ ឯកឧត្តម បណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា និង លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូប។ លោក ង៉ូវ...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប គ្រោងរៀបចំ“យុទ្ធនាការគ្រប់គ្រាន់” ដើម្បីជីវជាតិគ្រប់គ្រាន់ អាហារគ្រប់គ្រាន់ នៅចុងខែមីនានេះ

អាជ្ញាធរខេត្តសៀមរាប ដោយមានការសហការជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ គ្រោងរៀបចំ “យុទ្ធនាការគ្រប់គ្រាន់” ដើម្បីជីវជាតិគ្រប់គ្រាន់ អាហារគ្រប់គ្រាន់ ជាមួយការរៀបចំពិព័រណ៍អាហារដ៏សម្បូរបែប ដែលបង្ហាញពីអាហារដែលមានជីវជាតិ និងសុវត្ថិភាពសម្រាប់កុមារ នៅសួនហាត់ប្រាណព្រះរាជដំណាក់ ក្រុងសៀមរាប នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ខាងមុខនេះ។ ក្នុងកិច្ចប្រជុំត្រៀមរៀបចំយុទ្ធនាការ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ លោក អុឹង...

ព័ត៌មានលំអិត

ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញបញ្ចុះបឋមសិលាសាងសង់អគារស្នាក់ការថ្មី សមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប

នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប និងបញ្ចុះបឋមសិលាសាងសង់អគារស្នាក់ការថ្មីសមាគមខេត្ត ក្នុងសង្កាត់ស្រង៉ែ ក្រុងសៀមរាប ដោយពិធីនេះមានការចូលរួមពី ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្តមណ្ឌលសៀមរាប ឯកឧត្តម...

ព័ត៌មានលំអិត

មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ ជំរុញឱ្យអ្នកពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងវិស័យទេសចរណ៍

មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ បានជំរុញដល់អ្នកពាក់ព័ន្ធទាំងអស់ ធ្វើយ៉ាងណាយកចិត្តទុកដាក់ពិភាក្សាអំពីការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យទេសចរណ៍ ការផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថល ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីសម្រួលការធ្វើដំណើរ និងការស្នាក់នៅភ្ញៀវទេសចរ ពិសេសទេសចរព្រះពុទ្ធសាសនា ឬកម្មវិធីបែបប្រពៃណីសាសនារបស់កម្ពុជា ដូចជា បុណ្យមាឃបូជា វិសាខបូជា និងភ្ជុំបិណ្ឌជាដើម។ ក្នុងវេទិកាទេសចរណ៍ និងវប្បធម៌ព្រះពុទ្ធសាសនា ឆ្នាំ២០២៥ នៅខេត្តសៀមរាប នាថ្ងៃទី១៤...

ព័ត៌មានលំអិត

សមាគមក្រុមប្រឹក្សាក្រុងស្រុក ឃុំសង្កាត់នៃខេត្តសៀមរាប បើកមហាសន្និបាតអាណត្តិទី៤ ដើម្បីពិនិត្យកែសម្រួល អនុម័តសេចក្តីព្រាងលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សមាគម

នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ សមាគមក្រុមប្រឹក្សាក្រុងស្រុក ឃុំសង្កាត់ នៃខេត្តសៀមរាប បានបើកមហាសន្និបាតអាណត្ដិទី៤ ដើម្បីធ្វើការពិនិត្យកែសម្រួល និងអនុម័តសេចក្តីព្រាងលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សមាគម និងដំណើរការបោះឆ្នោតជ្រើសរើសអង្គអភិបាលកិច្ចរបស់សមាគមសម្រាប់អាណត្តិទី៤ ដែលពិធីនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ដ លោក ឌី រ៉ាដូ អភិបាលរងខេត្ដ...

ព័ត៌មានលំអិត

មន្ទីរពេទ្យបង្អែកកម្រិត២សូទ្រនិគម ត្រៀមរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្នែកសង្រ្គោះបន្ទាន់ និងបន្ទប់វះកាត់ ដើម្បីលើកកម្ពស់ការផ្ដល់សេវា

ដោយមានការណែនាំពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥កន្លងទៅនេះ ឯកឧត្តម វេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះពិនិត្យទីតាំងមន្ទីរពេទ្យបង្អែកសូទ្រនិគម ខេត្តសៀមរាប ដែលជាមន្ទីរពេទ្យបង្អែកកម្រិត២ ដើម្បីពិនិត្យផ្ដល់យោបល់ លើការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្នែកសង្រ្គោះបន្ទាន់ ប្រពោធនកម្ម និងបន្ទប់វះកាត់...

ព័ត៌មានលំអិត

មន្ត្រីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម ជំរុញដល់គ្រប់អ្នកពាក់ព័ន្ធ រួមគ្នាពន្លឿនការងារធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋគ្រប់តំបន់ឆាប់បានទឹកស្អាតប្រើប្រាស់

មន្ត្រីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានជំរុញដល់ប្រតិបត្តិករ អាជ្ញាធរ មន្ទីរអង្គភាព ក្រសួងស្ថាប័នពាក់ព័ន្ធ រួមគ្នាពន្លឿនការងារ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទទួលបានទឹកស្អាតប្រើប្រាស់ទាំងអស់គ្នា ទាំងនៅទីក្រុង ទីប្រជុំជន និងជនបទ ដោយការសហការគាំទ្រគ្នាទៅវិញទៅមក សាមគ្គីគ្នាជាធ្លុងមួយ បង្កើតជាបរិយាកាសសុខដុមនីយកម្មនៅក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងនោះទាំងអ្នកប្រើប្រាស់ ទាំងអ្នកផ្គត់ផ្គង់ ត្រូវមានផ្នត់គំនិតមួយថា ទឹកស្អាតជារបស់រួម...

ព័ត៌មានលំអិត
Page 21 of 304 1 20 21 22 304

Recommended

សូម Like និង Follow ពួកយើង