នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរខេត្តសៀមរាប គ្រោងនឹងកែលម្អចំណតយានយន្ត នៅខាងមុខផ្សារលើធំថ្មី ចុងសប្តាហ៍ក្រោយនេះ

ក្រុមការងារ នៃគម្រោងជួសជុលកែលម្អថ្មីឡើងវិញ ចំណតយានយន្តផ្សារលើធំថ្មី ក្នុងក្រុងសៀមរាប នឹងចាប់ផ្ដើមការដ្ឋានជួសជុលកែលម្អចំណតយានយន្តខាងមុខផ្សារ ដើម្បីដំណោះស្រាយការកកស្ទះចរាចរណ៍ សណ្តាប់ធ្នាប់ និងសោភណ្ឌភាពក្នុងក្រុង នេះបើតាមប្រសាសន៍លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០នេះ ។ លោកអភិបាលរងខេត្ត បញ្ជាក់ថា នៅព្រឹកនេះ សមាសភាពនៃក្រុមការងារជំនាញពាក់ព័ន្ធ...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាបបើកកិច្ចប្រជុំគណ:កម្មការអភិវឌ្ឍន៍ទេសចរណ៍ខេត្ត ខណៈទេសចរអន្តរជាតិមានការថយចុះប្រមាណ៥១ភាគរយ ក្នុងត្រីមាសទី១ ឆ្នាំ២០២០

ក្នុងត្រីមាសទី១ ឆ្នាំ២០២០នេះ ខេត្តសៀមរាប ទទួលភ្ញៀវទេសចរអន្តរជាតិសរុបជិត ៤០ម៉ឺននាក់ ចំនួននេះមានការថយចុះប្រមាណ៥១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ ដោយខេត្តទេសចរណ៍មួយនេះទទួលបានភ្ញៀវទេសចរអន្តរជាតិជិត៨០ម៉ឺននាក់ នេះបើតាមការបង្ហាញរបស់ លោក ងូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប ក្នុងកិច្ចប្រជុំគណ:កម្មការអភិវឌ្ឍន៍ទេសចរណ៍ខេត្ត នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នៅសាលាខេត្ត សៀមរាប។ លោកប្រធានមន្ទីរទេសចរណ៍ខេត្ត...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប នឹងចូលរួមសន្និសីទសារព័ត៌មានស្ដីពី “វឌ្ឍនភាពនិងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តសៀមរាប” នៅខែឧសភាខាងមុខនេះ

នៅសាលាខេត្តសៀមរាប រសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ មានរៀបចំកិច្ចប្រជុំ ត្រៀមសម្រាប់ការចូលរួមសន្និសីទសារព័ត៌មាន ស្ដីពី "វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តសៀមរាប " នៅទីស្ដីការគណៈរដ្ឋមន្ត្រី ដែលនឹងធ្វើឡើងនៅខែឧសភា ឆ្នាំ២០២០ខាងមុខនេះ។ មានវត្តមានដឹកនាំ ក្នុងកិច្ចប្រជុំនេះ លោក សុខ ថុល នាយករដ្ឋបាលសាលាខេត្តសៀមរាប បង្ហាញជូនដល់...

ព័ត៌មានលំអិត

អភិបាលខេត្តសៀមរាប ចុះពិនិត្យការរុះរើរបង និងបើកផ្លូវដោយស្ម័គ្រចិត្ត របស់ប្រជាពលរដ្ឋគម្រូ ក្នុងសង្កាត់ស្វាយដង្គុំ

អភិបាលខេត្តសៀមរាប ចុះពិនិត្យការរុះរើរបង និងបើកផ្លូវដោយស្ម័គ្រចិត្ត របស់ប្រជាពលរដ្ឋគម្រូ ក្នុងសង្កាត់ស្វាយដង្គុំ   នៅរសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប អមដំណើរដោយលោក ពិន ប្រាកដ អភិបាលរងខេត្ត លោក នួន ពុទ្ធារ៉ា...

ព័ត៌មានលំអិត

ព្រឹកមិញនេះ ក្រុមប្រឹក្សាខេត្តសៀមរាប បានបើកកិច្ចប្រជុំសាមញ្ញលើកទី១២

ព្រឹកមិញនេះ ក្រុមប្រឹក្សាខេត្តសៀមរាប បានបើកកិច្ចប្រជុំសាមញ្ញលើកទី១២   កិច្ចប្រជុំសាមញ្ញលើកទី១២ របស់ក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី០៧ ខែ ឧសភា ឆ្នាំ២០២០នេះ ក្រុមប្រឹក្សាខេត្តសៀមរាប អណត្តិទី៣ បានបើកកិច្ចប្រជុំសាមញ្ញលើកទី១២ នៅសាលាខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម...

ព័ត៌មានលំអិត

មន្ត្រីជំនាញបញ្ជាក់ថា ស្ថានីយប្រេងនិងហ្គាសដែលមិនបានបិទផ្លាកថ្លៃ និងប្រកាសថ្លៃតាមប្រកាសអន្តរក្រសួង អាចនឹងប្រឈមមុខពិន័យអន្តរការណ៍រហូតដល់៤លានរៀល ឬបិទស្ថានីយបណ្តោះអាសន្ន

មន្ត្រីជំនាញបញ្ជាក់ថា ស្ថានីយប្រេងនិងហ្គាសដែលមិនបានបិទផ្លាកថ្លៃ និងប្រកាសថ្លៃតាមប្រកាសអន្តរក្រសួង អាចនឹងប្រឈមមុខពិន័យអន្តរការណ៍រហូតដល់៤លានរៀល ឬបិទស្ថានីយបណ្តោះអាសន្ន   លោក ខៀវ បញ្ញាវឌ្ឍន៍ ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំខេត្តសៀមរាប បានឲ្យដឹង ថា ផ្អែកទៅលើប្រកាសលេខ១៧២ ចុះថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧ ស្តីពីការបិទស្លាកថ្លៃលើមុខទំនិញនិងសេវាគ្រប់ប្រភេទ ពាណិជ្ជករ...

ព័ត៌មានលំអិត

មន្ទីរបរិស្ថានខេត្តសៀមរាប ទទួលម៉ូតូចំនួន ៦គ្រឿង របស់គម្រោង និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា

មន្ទីរបរិស្ថានខេត្តសៀមរាប ទទួលម៉ូតូចំនួន ៦គ្រឿង របស់គម្រោង និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា   សៀមរាប៖ នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០នេះ ក្រសួងបរិស្ថានបានប្រគល់ម៉ូតូចំនួន ៦គ្រឿង ក្រោមក្របខណ្ឌ គម្រោង និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា ជូនដល់មន្ទីរបរិស្ថានខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម...

ព័ត៌មានលំអិត

រយៈពេល៥ថ្ងៃ សមត្ថកិច្ចចរាចរណ៍ឃាត់យានយន្តបានជាង៥ពាន់គ្រឿង និងភាគច្រើនណែនាំដោយគ្មានការផាកពិន័យ

រយៈពេល ៥ថ្ងៃ នៃការរឹតបន្តឹងការអនុវត្តអនុក្រឹត្យថ្មី ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក នៅទូទាំងខេត្តសៀមរាប ឃាត់បាន យានយន្តល្មើសច្បាប់ចរាចរណ៍សរុបជាង៥ពាន់ករណី និងធ្វើការផាកពិន័យ៥៩៥ករណី នេះបើតាមការបញ្ជាក់របស់លោកវរសេនីយ៍ឯក ជឹម សុវណ្ណ ប្រធានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០នេះ។ លោកវរសេនីយ៍ឯក ជឹម សុវណ្ណ បញ្ជាក់បន្ថែមថា...

ព័ត៌មានលំអិត

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ណែនាំប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ បង្កើតកម្មវិធីផ្សាយផ្ទាល់ និងសំណួរតាមទូរស័ព្ទពាក់ពន្ធ័នឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី

រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានណែនាំដល់ប្រព័ន្ធផ្សព្វផ្សាយ របស់រដ្ឋ ត្រូវបង្កើតកម្មវិធីតុមូលផ្សាយផ្ទាល់ ដែលបើកឲ្យមានការហៅទូរស័ព្ទចូល ពីសាធារណៈជនទូទៅ អាចសួរទាក់ទងទៅនឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី។ ក្នុងឱកាសដឹកនាំកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានជំរុញដល់ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ ដូចជា វិទ្យុជាតិ...

ព័ត៌មានលំអិត

កូនឈើចម្រុះប្រមាណ១១ម៉ឺនដើម អាចនឹងរៀបចំពិធីដាំក្នុងតំបន់អង្គរ ប្រសិនបើជំងឺកូវីដ១៩មានភាពល្អប្រសើរ

កូនឈើចម្រុះប្រមាណ១១ម៉ឺនដើម នៅក្នុងស្ថានីយបណ្ដុះកូនឈើទាំង៤របស់អាជ្ញាធរជាតិអប្សរា គ្រោងនឹងចែកជូនប្រជាពលរដ្ឋ រួមនិងការត្រៀមរៀបចំពិធីដាំកូនឈើធំៗដទៃទៀត ប្រសិនបើស្ថានភាពជំងឺកូវីដ១៩ មានភាពល្អប្រសើរជាសកល នេះបើតាមការលើកឡើងរបស់ មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ នៅដើមខែឧសភា ឆ្នាំ២០២០នេះ។ លោក ឡី គឹមស៊ី មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន និងជាអ្នកទទួលបន្ទុកការងារបណ្ដុះកូនឈើ និងដាំឈើបានបន្ថែមថា កូនឈើចម្រុះសម្រាប់ដាំក្នុងតំបន់អង្គរទាំងនេះ...

ព័ត៌មានលំអិត
Page 217 of 304 1 216 217 218 304

Recommended

សូម Like និង Follow ពួកយើង