នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋបាលស្រុកស្វាយលើនៃខេត្តសៀមរាប អនុវត្តវិធានការតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការ-ទប់ស្កាត់ ការឆ្លងនៃវារុសកូវីត១៩

មកដល់នឹងពេលនេះ ករណីកូវីត-១៩ ពុំបានរកឃើញនៅតាមបណ្តាស្រុកទាំង១១ជុំវិញខេត្តសៀមរាបនៅឡើយនោះទេ បើទោះជាមានការព្រួយបារម្ភពីសំណាក់អាជ្ញាធរមូលដ្ឋាន ក្នុងពេលដែលពលករខ្មែរ បានវិលត្រឡប់មកកាន់មូលដ្ឋានដើមរបស់ខ្លួនវិញនោះ។ ជាក់ស្តែងស្រុកស្វាយលើនៃខេត្តសៀមរាប ដែលមានចម្ងាយប្រហែលជាង៧០គីឡូម៉ែត្រ នៅភាគខាងជើងឈាងខាងកើតនៃក្រុងសៀមរាប មានប្រជាពលរដ្ឋធ្វើចំណាកស្រុកចេញទៅធ្វើការក្រៅប្រទេសប្រមាណជាជាង៥០០នាក់ និងបានវិលត្រឡប់មកវិញជាង១០០នាក់ហើយនោះ ពុំបានរកឃើញករណីកូវីត-១៩នោះឡើយ បន្ទាប់ពីបងប្អូនពលករចំណាកស្រុកទាំងអស់នោះ ត្រូវបានដាក់ការរស់នៅដាច់ដោយឡែក និងតាមដានសុខភាពអស់រយៈពេល១៤ថ្ងៃហើយនោះ។ លោក ឡុង ហំ អភិបាលរងស្រុកស្វាយលើ បានអះអាងជាថ្មីម្តងទៀតនាព្រឹកថ្ងៃទី០៨មេសានេះ...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាបបើកកិច្ចប្រជុំក្រុមការងារទទួល និងដឹកជញ្ជូនប្រជាពលរដ្ឋខ្មែរត្រឡប់ពីប្រទេសថៃ ដើម្បីបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩

នៅរសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ រដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំក្រុមការងារទទួល និងដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលត្រឡប់ពីប្រទេសថៃ ដើម្បីពិនិត្យ និងតាមដានពីសកម្មភាព នៃការវិលត្រឡប់របស់ ប្រជាពលរដ្ឋខ្មែរ។ ក្នុងនាមឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត បានលើកឡើង...

ព័ត៌មានលំអិត

រដ្ឋបាលស្រុកបន្ទាយស្រី នឹងដាក់ដំណើរការរថយន្ដដឹកសំរាម ៦គ្រឿង បន្ទាប់ពីស្ថានពីជំងឺកូវីដ១៩ បានធូរស្រាល

គម្រោងបន្ទាយស្រីស្អាតឆ្នាំ២០២០ នឹងត្រូវអនុវត្តន៍ នៅក្នុងខែមេសានេះ បន្ទាប់ពី ក្រសួងបរិស្ថាន បានផ្តល់រថយន្តដឹកសំរាមខ្នាតតូចចំនួន៦គ្រឿង ដល់អាជ្ញាធរស្រុកបន្ទាយស្រី នេះបើតាមការឲ្យដឹងពីលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០។ ដោយសារ បញ្ហាជំងឺឆ្លងកូវីដ១៩ លោកអភិបាលស្រុក លើកឡើងថា គម្រោងនេះ ត្រូវបានពន្យារពេលជាបណ្ដោះអាសន្នសិន...

ព័ត៌មានលំអិត

ស្នងការនគរបាលខេត្តសៀមរាប សម្រេចយកឆ្នាំ២០២០ រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ស្របតាមបទបញ្ជារាជរដ្ឋាភិបាល

នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប មានរៀបចំពីធីបើកវគ្គផ្សព្វផ្សាយ ស្តីពីការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសច្បាប់ចរាចរណ៍ផ្លូវគោក និងបំប៉នសមត្ថភាពមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក យោងតាមការកំណែរទម្រង់អនុក្រឹត្យថ្មី ស្តីពីការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសច្បាប់ចរាចរណ៍ផ្លូវគោក។ យោងតាមរបាយការណ៍ របស់អគ្គស្នងការនគរបាលជាតិ ក្នុងឆ្នាំ២០១៩កន្លងទៅ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសមានចំនួន ៤,១២១ករណី កើនលើសឆ្នាំ២០១៨ ចំនួន ២៦ភាគរយ ក្នុងនោះជនរងគ្រោះដែលត្រូវបាត់បងជីវិតមានចំនួន...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប ចុះពិនិត្យ និងរៀបចំសណ្ដាប់ធ្នាប់ជុំវិញមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ ក្រុមការងារចម្រុះ ដឹកនាំដោយ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប ចុះធ្វើការរៀបចំសណ្តាប់ធ្នាប់ ផ្នែកខាងក្រៅ ជុំវិញរបងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដើមី្បលុបបំបាត់ការលក់ដូរអាណាធិបតេយ្យ ធ្វើឲ្យប៉ះពាល់ សោភណ្ឌភាពក្នុងក្រុងសៀមរាប ។ ក្នុងឱកាសនោះ លោក ពិន ប្រាកដ...

ព័ត៌មានលំអិត

ព្រឹកមិញនេះរដ្ឋបាលខេត្តសៀមរាបរៀបចំកិច្ចប្រជុំគណ:កម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩

នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តសៀមរាបបានរៀបចំកិច្ចប្រជុំគណ:កម្មការប្រយុទ្ធនឹងជំងឺកូវីដ- ១៩ ក្រោមអធិបតីភាព លោក ពិន ប្រាកដ អភិបាលរងខេត្ត និងជាអនុប្រធានគណ:កម្មការប្រយុទ្ធនឹងជម្ងឺកូវីដ- ១៩ ខេត្ត និងវត្តមាន ឯកឧត្តម លោកជំទាវលោក លោកស្រី សមាជិក សមាជិកា រួមមាន...

ព័ត៌មានលំអិត

រាជរដ្ឋាភិបាលកំណត់ថា ឆ្នាំ២០២៣ ទូរទស្សន៍នៅកម្ពុជាទាំងអស់នឹងត្រូវប្រើប្រព័ន្ធទូរទស្សន៍ឌីជីថល

រាជរដ្ឋាភិបាល កំណត់ថា នៅឆ្នាំ២០២៣ខាងមុខ ទូរទស្សន៍នៅកម្ពុជានឹងត្រូវប្រើប្រព័ន្ធទូរទស្សន៍ឌីជីថលទាំងអស់ ដើម្បីដើរឱ្យទាន់ជាមួយនឹងយុគបច្ចេកវិទ្យានៃសម័យទំនើប។ ក្នុងឱកាសអនុញ្ញាតឱ្យលោកយ៉ាវ អ៊ីយ៉ា អគ្គនាយកប្រតិបត្តិក្រុមហ៊ុនហួវៃថេកណឡូជី (ខេមបូឌា) ខូអិលធីឌី ចូលជួបសម្តែងការគួរសម នឹងពិភាក្សាការងារ នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ នាទីស្តីការក្រសួងព័ត៌មានឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា...

ព័ត៌មានលំអិត

ពិធីប្រកាសចូលកាន់មុខតំណែងថ្មី របស់ប្រធានមន្ទីរព័ត៌មានខេត្តពោធិ៍សាត់

នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ នាសាលប្រជុំ សាលាខេត្តពោធិ៍សាត់ មានរៀបចំពិធីប្រកាសចូលកាន់មុខតំណែង របស់លោក លាង ទិត្យដ្ឋាន ជាប្រធានមន្ទីរព័ត៌មានខេត្តពោធិ៍សាត់ថ្មី ជំនួសលោក ឡាយ ចេងលាង ដែលបានចូលនិវត្តន៍។ អញ្ជើញជាអធិបតីក្នុងពិធីនោះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន...

ព័ត៌មានលំអិត

ស្រុកក្រឡាញ់ អាចនឹងក្លាយជាស្រុកដំបូងគេទទួលបានគម្រោងប្រព័ន្ធចម្រោះទឹកកខ្វក់ពីJICA

សំណើរសុំគម្រោងប្រព័ន្ធចម្រោះទឹកកខ្វក់ របស់រដ្ឋបាលស្រុកក្រឡាញ់ ទៅកាន់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាប តាំងពីឆ្នាំ២០១៤ បានបង្ហាញរូបរាងជាបន្តបន្ទាប់ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិរបស់ជប៉ុន ហៅកាត់ថា ចាយកា (JICA)។ គម្រោងប្រព័ន្ធចម្រោះទឹកកខ្វក់នេះ ចាយកា បានធ្វើការសិក្សាទៅលើស្រុកពួក ស្រុកប្រាសាទបាគង ស្រុកសូទ្រនិគម និងស្រុកក្រឡាញ់។ ប្រសិនបើគម្រោងនេះ ត្រូវបានសម្រេច ចាយកា នឹងផ្ដល់ជំនួយទាំងថវិកា...

ព័ត៌មានលំអិត

អគ្គនាយកអាជ្ញាធរជាតិអប្សរាចុះពិនិត្យកិច្ចការអភិរក្សនិងអភិវឌ្ឍន៍ទាំងក្នុងនិងក្រៅបរិវេណប្រាសាទអង្គរវត្ត

នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អមដំណើរដោយអគ្គនាយករង ប្រធាននាយកដ្ឋាន និងសហការីជំនាញ បានចុះពិនិត្យកិច្ចការអភិរក្សនិងការអភិវឌ្ឍនៅក្នុងនិងក្រៅបរិវេណប្រាសាទអង្គរវត្ត។ ដំណើរចុះពិនិត្យនេះ ឯកឧត្តមនិងក្រុមអ្នកជំនាញបានអញ្ជើញទៅការដ្ឋានកំណាយស្រះខាងជើង ដើម្បីតាមដានការវិវឌ្ឍនៃការកាយកំណកដី ការរៀបចំហេដ្ឋារចនាសម្ពន្ធស្រះ និងផ្តល់អនុសាសន៍កែលម្អចំណុចខ្វះខាតផងដែរ។ បន្ទាប់ពីនោះ ក៏បានចុះពិនិត្យមើលប្រព័ន្ធបង្ហូរទឹកនិងសម្ភារ (ទុយយោ) សម្រាប់ដាក់ពង្រាយតាមប្រឡាយតូចៗដើម្បីស្រោចស្រពស្មៅក្នុងបរិវេណអង្គរវត្ត។...

ព័ត៌មានលំអិត
Page 220 of 304 1 219 220 221 304

Recommended

សូម Like និង Follow ពួកយើង