នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

ប្រធានសភា​ពាណិជ្ជកម្ម​ខេត្តសៀមរាប​-​ឧ​ត្ត​រ​មានជ័យ ស្នើ​អ្នកវិនិយោគ​ចិន បង្កើត​រោងចក្រ​កែច្នៃ​ផលិតផល​កសិកម្ម​

​នៅ​ព្រឹក​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៩ លោក​ឧកញ៉ា​បណ្ឌិត ហ៊ុយ ភៀវ ប្រធានសភា​ពាណិជ្ជកម្ម​ខេត្តសៀមរាប​-​ឧ​ត្ត​រ​មានជ័យ បាន​ជួប​សំណេះសំណាល ជាមួយ​ប្រតិភូ​មកពី​ខេត្ត​ហ៊ឺ​ប៉ី ផ្នែក​ជ​រុញ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ចិន នៅ​សភាពាណិជ្ជកម្ម​ខេត្តសៀមរាប​-​ឧ​ត្ត​រ​មានជ័យ ក្នុង​ក្រុង​សៀមរាប​។​ ​ក្នុង​កិច្ច​សំណេះសំណាល​នោះ ប្រតិភូ​ចិន លើកឡើងថា ខេត្ត​ហ៊ឺ​ប៉ី ទិដ្ឋភាព​សង្គម និង​កត្តាសេដ្ឋកិច្ច​ស្រដៀង​នឹង​ខេត្តសៀមរាប ជាពិសេស​ខេត្ត​ហ៊ឺ​ប៉ី​មានការ​រីកចម្រើន​លើ​វិស័យ​ជាច្រើន ដូចជា​៖...

ព័ត៌មានលំអិត

អាជ្ញាធរ​មីន​កម្ពុជា រៀបចំ​ពិធី​អង្គ​វិបស្សនា​ការងារ​គ្រប់គ្រង​សកម្មភាព​កំចាត់មីន និង​សង្គ្រោះ​ជនពិការ​ដោយសារ​មីន​

​នៅ​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៩ អាជ្ញាធរ​មីន​កម្ពុជា បានរៀបចំ​ពិធី​អង្គ​វិបស្សនា​ការងារ​របស់​អគ្គលេខា​ធិ​ការដ្ឋាន​អាជ្ញាធរ​មីន​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កំចាត់មីន និង​សង្គ្រោះ​ជនពិការ​ដោយសារ​មីន នៅ​ខេត្តសៀមរាប ក្នុង​គោលបំណង​លើកកម្ពស់​ប្រសិទ្ធភាព​ការងារ តាមរយ​:​ការបង្ហាញ​ពី​សមិទ្ធផល​សម្រេចបាន ប្រឈម​ដែល​បាន​ជួបប្រទះ ក្នុង​រយៈពេល​១០​ឆ្នាំកន្លងមក ដើម្បី​រិះរក​ដំណោះស្រាយ​រួមគ្នា និង​ការកំណត់​ទិសដៅ​ការងារ​សម្រាប់​អនុវត្ត​បន្ត​។​ ​ថ្លែង​បើក​ពិធី ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អនុប្រធាន​ទី​២ អាជ្ញាធរ​មីន​កម្ពុជា មានប្រសាសន៍ថា​៖​វិបស្សនា​គឺជា...

ព័ត៌មានលំអិត

ពិធី​បើក​អង្គ​វិបស្សនា​ការងារ​របស់​អគ្គលេខា​ធិ​ការដ្ឋាន​អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កំចាត់មីន និង​សង្គ្រោះ​ជនពិការ​ដោយសារ​មីន​

​កាលពី​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៩​នេះ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អនុប្រធាន​ទី​២ អាជ្ញាធរ​មីន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​អង្គ​វិបស្សនា​ការងារ​របស់​អគ្គលេខា​ធិ​ការដ្ឋាន​អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កំចាត់មីន និង​សង្គ្រោះ​ជនពិការ​ដោយសារ​មីន ដោយមាន​អញ្ជើញ​ចូលរួម​ពី​តំណាង​ដៃគូ​អភិវឌ្ឍ ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក​អាជ្ញាធរ​មីន​ទាំងអស់​។​អង្គ​វិបស្សនា​ការងារ​នេះ រៀបចំឡើង​ក្នុង​គោលបំណង​លើកកម្ពស់​ប្រសិទ្ធភាព​ការងារ តាមរយ​:​ការបង្ហាញ​ពី​សមិទ្ធផល​សម្រេចបាន ប្រឈម​ដែល​បាន​ជួបប្រទះ ដើម្បី​រិះរក​ដំណោះស្រាយ​រួមគ្នា និង​ការកំណត់​ទិសដៅ​ការងារ​សម្រាប់​អនុវត្ត​បន្ត​។​ ​មានប្រសាសន៍​ក្នុងឱកាស​នេះ...

ព័ត៌មានលំអិត

កិច្ចប្រជុំ​ត្រួតពិនិត្យ​ការអនុវត្ត​ផែនការ​សកម្មភាព​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ឆ្នាំ​២០១៩ របស់​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្តសៀមរាប​

​នា​ព្រឹក​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៩​នេះ គណ​:​ក​ម្មា​ធិ​ការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្តសៀមរាប បាន​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការអនុវត្ត​ផែនការ​សកម្មភាព​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោគ​ឆ្នាំ​២០១៩ នៅ​រដ្ឋបាល​សាលាខេត្ត​សៀមរាប ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម​នាយក​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​អនុគណៈកម្មការ​ទី​២ នៃ​ក្រុមការងារ​ជំរុញ​អនុវត្ត​ផែនការ​សកម្មភាព​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ។​ ​តាម​សេចក្តីរាយការណ៍​របស់​ក្រុមការងារ​លេខាធិការដ្ឋាន​នៃ អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា មូលហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​តែង​កើតឡើង​នៅក្នុង​ខេត្ត ក៏ដូចជា​នៅក្នុង​កម្ពុជា​យើង​ទាំងមូល គឺ​បណ្តាលមកពី​កំណើន​យានយន្ត និង​កត្តា​សំខាន់ៗ...

ព័ត៌មានលំអិត

ប្រធានាធិបតីនៃ​សាធារណរដ្ឋ​ហុង​គ្រី ធ្វើ​ទស្សនកិច្ច​រយៈពេល​២​ថ្ងៃ នៅ​ខេត្តសៀមរាប​

​នៅ​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៩ ឯកឧត្តម យ៉ា​ណូ​ស អា​ឌ័​រ (János Áder) ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ហុង​គ្រី និង​លោកជំទាវ បានធ្វើ​ដំណើរ​តាម​ជើងយន្តហោះ​ពិសេស មកដល់​ព្រលានយន្តហោះ​អន្តរជាតិ​ខេត្តសៀមរាប នៅវេលា​ម៉ោង​១១:១០​នាទី​ព្រឹក ដោយមាន​ការទទួល​ប​ដិ​ស​ណ្ឋា​រ​កិច្ច​យ៉ាង​កក់ក្ដៅ​ជាទីបំផុត​ពី​សំណាក់ ឯកឧត្តម អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម...

ព័ត៌មានលំអិត

សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប បន្ត​ចុះ​អប់រំ​ផ្សព្វផ្សាយ​ពី​ហានិភ័យ​នៃ​ការបើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង និងមិន​ពាក់មួក​សុវត្ថិភាព​

​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ ២០១៩​នេះ ក្រុមការងារ​សាខា​កាក​បា​ក្រហម​កម្ពុជា​ខេត្តសៀមរាប ដឹកនាំ​ដោយ លោកស្រី សំ សា​វ៉ាង មន្ត្រី​គម្រោង​សុវត្ថិភាព​ចរាចរណ៍​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ដោយបាន​សហការ​ជាមួយ យុវជន​ស្ម័គ្រចិត្ត​របស់​កាកបាទក្រហម​កម្ពុជា​ខេត្ត​សរុប ចំនួន ២២ នាក់ ស្រី ១៦ នាក់ បាន​ចុះ​ផ្សព្វផ្សាយ​ពី​ហានិភ័យ​នៃ​ការបើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង និង...

ព័ត៌មានលំអិត

ក្រុង​ស្រុក​ទាំង​១២នៃ​ខេត្តសៀមរាប នឹង​បែង​ចែកជា​តំបន់​សេដ្ឋកិច្ច ទេសចរណ៍ និង​ទីប្រជុំ​សំខាន់ៗ នាពេល​អនាគត​

​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់​ខេត្ត​ស្ដីអំពី "​ការកំណត់​ចក្ខុវិស័យ សេណា​រី​យ៉ូ គោលដៅ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​" ផែនការ​រៀបចំ​ដែនដី​ខេត្តសៀមរាប នៅ​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៩ ក្នុង​ក្រុង​សៀមរាប បានបង្ហាញ​ពី​ការកំណត់​តំបន់​ឧ​ស្សហកម្ម អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​ថ្មី គោលដៅ​ទេសចរណ៍ តំបន់​ដី​កសិកម្ម ទីប្រជុំជន​សំខាន់ៗ និង​តំបន់​ជាច្រើន​ទៀត សម្រាប់​ក្រុង​ស្រុក​ទាំង​១២ ក្នុង​ខេត្តសៀមរាប ដើម្បី​បង្កើត​ការងារ និង​លើកកម្ពស់​សេដ្ឋកិច្ច...

ព័ត៌មានលំអិត

អាជ្ញាធរ​ខេត្តសៀមរាប​បើក​សិក្ខាសាលា​ស្តីពី​រៀបចំ​ផែនការ​សកម្មភាពនិង​ថវិកា​ឆ្នាំ​២០២០ ​ក្នុង​ក្របខ័ណ្ឌ​គម្រោង​កាត់បន្ថយ​ភាពក្រីក្រ និង អភិវឌ្ឍ​ន៏​កសិកម្ម​ខ្នាតតូច តំបន់​ទន្លេសាប ជំហាន​២

​នា​ព្រឹក​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៩​នេះ នៅ​សាលា​ខេត្តសៀមរាប​មាន​បើក​អង្គសិក្ខាសាលា​មួយ​ស្តីពី ការរៀបចំ​ផែនការ​សកម្មភាព និង​ថវិកា​ឆ្នាំ​២០២០ ក្នុង​ក្របខ័ណ្ឌ​គម្រោង​កាត់បន្ថយ​ភាពក្រីក្រ និង អភិវឌ្ឍ​ន៏​កសិកម្ម​ខ្នាតតូច តំបន់​ទន្លេសាប ជំហាន​២ ក្រោម​អធិបតីភាព​លោក លី សំរឹទ្ធ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត ដោយមាន​ការចូលរួម ពី​អគ្គនាយកដ្ឋាន​កសិកម្ម មន្ត្រី​ហិរញ្ញវត្ថុ រួមទាំង​អស់លោក លោកស្រី...

ព័ត៌មានលំអិត

ក្រុមការងារ​ចម្រុះរ​ដ្ឋ​បាល​ខេត្តចុះ​ពិនិត្យ​ផ្លូវ ចំនួន​៣​ខ្សែនិង​បណ្ដាញ​លូបង្ហូរទឹកក្នុង​ក្រុង​សៀមរាប ដើម្បី​ដំណើរការ​សាងសង់​

​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៩​នេះ លោក ពិន ប្រាកដ អភិបាលរង​ខេត្ត តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន​ដឹកនាំ​ក្រុមការងារ​ចម្រុះ​អាជ្ញាធរខេត្ត​ចុះ​ពិនិត្យ​ផ្លូវ និង​បណ្ដាញ​លូទឹក​ចំនួន ៣​ខ្សែ ក្នុងចំណោម​ផ្លូវ និង​បណ្ដាញ​លូទឹក​ចំនួន ១៧​ខ្សែ​ដែល​ត្រូវ​សាងសង់​ចាក់​បេតុង និង​ដាក់លូ​បង្ហូរទឹក​ចេញពី​ក្រុង...

ព័ត៌មានលំអិត

អាជ្ញាធរ​ជាតិ​អប្សរា​ត្រៀម​ដាំ​ឈើ​ប្រណីត​ក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត​

​ដើម្បី​លើក​តម្លៃ​បរិស្ថាន​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ នាយកដ្ឋាន​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន នៃ​អាជ្ញាធរ​ជាតិ​អប្សរា កំពុង​មមាញឹក​ក្នុង​ការចុះ​កាត់​ក្រី និង​ដកហូត​ដើមឈើ​មួយចំនួន​នៅ​បរិវេណ​ប្រាសាទអង្គរវត្ត​និង​ត្រៀម​ដាំ​ដើមឈើ​ធ្នង់​ជំនួស​វិញ​។​ ​លោក មាឃ បូរ៉ា មន្ត្រី​នាយកដ្ឋាន​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន បានឱ្យដឹងថា បច្ចុប្បន្ន​ក្រុមការងារ​បាន​កាត់​ក្រី​មែកឈើ​តូចធំ និង​កាត់​ដកហូត​ប្រភេទ​ដើមឈើ​ឥតប្រយោជន៍​មួយចំនួន​រួមមាន ដើម​ពុទ្រា ដើម​ទឹកដោះ ដើម​ចេក និង​ដើម​ស្វាយ​ជាដើម​។​ល​។​...

ព័ត៌មានលំអិត
Page 235 of 304 1 234 235 236 304

Recommended

សូម Like និង Follow ពួកយើង