នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋមន្ត្រីកសិកម្មកម្ពុជា ជំរុញដល់គ្រប់ភាគីពាក់ព័ន្ធស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមលើផ្នែកសេដ្ឋកិច្ចកសិកម្ម និងសន្តិសុខស្បៀង

ថ្លែងក្នុងវេទិកាអនាគត ស្តីពីនិរន្តរភាពប្រព័ន្ធស្បៀងអាហារ-ការធានាអនាគត ដែលធ្វើឡើងនៅខេត្តសៀមរាប ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា អង្ករដែលជាអាហារចម្បងសម្រាប់ប្រជាជនជាងពាក់កណ្តាលនៃពិភពលោក និងជាចំណុចកណ្តាលនៃសេដ្ឋកិច្ចកសិកម្ម និងសន្តិសុខស្បៀងរបស់កម្ពុជានោះ ពេលនេះប្រឈមមុខនឹងបញ្ហាយ៉ាងជ្រាលជ្រៅ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ជាបន្ទាន់។ ឯកឧត្តម ឌិត...

ព័ត៌មានលំអិត

ខេត្តសៀមរាប នឹងសាងសង់ផ្លូវវាងក្រុងសៀមរាបមួយខ្សែបន្ថែមទៀត ចាប់ពីស្រុកប្រាសាទបាគង រហូតទៅដល់ស្រុកពួក

ផ្លូវវាងក្រុងសៀមរាប (Green Siem Reap Urban Bypass Road Project) ប្រវែងប្រមាណ ៤៦គីឡូម៉ែត្រ គ្រោងនឹងបញ្ចប់ការសិក្សា និងឈានទៅបើកការដ្ឋាន ចាប់ពីចំណុចភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង រហូតទៅដល់ ភូមិពួកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប។...

ព័ត៌មានលំអិត

ឯកសារវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ២.២៣៤ក្បាលដី ក្នុងស្រុកជីក្រែង ត្រូវបានប្រកាសបិទផ្សាយជាសាធារណៈ

ឯកសារវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធចំនួន ២.២៣៤ក្បាលដី ក្នុងឃុំកំពង់ក្ដី ស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានមន្ទីររៀបចំដែនដីខេត្ត សហការជាមួយរដ្ឋបាលស្រុក បិទផ្សាយជាសាធារណៈ ដើម្បីឱ្យប្រជាពលរដ្ឋ និងអ្នកកាន់កាប់ ឬម្ចាស់ក្បាលដី ធ្វើការពិនិត្យផ្ទៀងផ្ទាត់មុននឹងឈានដល់ការទទួលបានបណ្ណកម្មសិទ្ធិសម្គាល់ម្ចាស់អចលនទ្រព្យ ដែលពិធីនេះធ្វើឡើងក្នុងវត្តបុព្វទិសារាម ហៅវត្តកំពង់ក្ដី នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។ លោក ហ៊ី សាយ...

ព័ត៌មានលំអិត

អគារមជ្ឈមណ្ឌលបេះដូងដែលមានតម្លៃជាង ២លានដុល្លារអាមេរិក ក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ

មជ្ឈមណ្ឌលសម្រាប់ព្យាបាលជំងឺបេះដូង ដែលមានតម្លៃជាង ២លានដុល្លារអាម៉េរិក របស់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រោមជំនួយសមាគមសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ។ លោកសាស្ត្រាចារ្យជំនួយ ប៉ែន ផល្គុន ប្រធានមន្ទីរពេទ្យបង្អែកខេត្ត បានឱ្យដឹងថា មន្ទីរពេទ្យបង្អែកខេត្ត ជាផ្នែកមួយនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប ដែលមានតួនាទីផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត៣ ដែលមានគ្រែសម្រាកពេទ្យសរុបចំនួន ៤៧០គ្រែ...

ព័ត៌មានលំអិត

ភូមិចំនួន៥ក្នុងស្រុកវ៉ារិន ត្រូវបានមន្ត្រីជំនាញប្រកាសកំណត់តំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

ភូមិចំនួន៥ ក្នុងឃុំវ៉ារិនស្រុកវ៉ារិន ត្រូវបានមន្ត្រីជំនាញប្រកាសកំណត់តំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ភូមិចំនួន៥ រួមមានភូមិនេល ភូមិរំដួល ភូមិគោកភ្នំ ភូមិវ៉ារិន និងភូមិគោកស្រុក នៃឃុំវ៉ារិនស្រុកវ៉ារិន ខេត្ដសៀមរាប ត្រូវបានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត សហការជាមួយរដ្ឋបាលស្រុកវ៉ារិន ប្រកាសកំណត់តំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥...

ព័ត៌មានលំអិត

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ជំរុញឱ្យអាជីវករលក់ជី និងថ្នាំកសិកម្ម ត្រូវជួយណែនាំឱ្យកសិករទិញទៅប្រើប្រាស់ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម បានជំរុញឱ្យអាជីវករលក់ជី និងថ្នាំកសិកម្ម ត្រូវចូលរួមបំពេញតួនាទីជាស្ពានចម្លង ណែនាំ និងពន្យល់ដល់កសិករ ដែលទិញជី ឬថ្នាំកសិកម្មយកទៅប្រើប្រាស់ឱ្យស្របតាមបច្ចេកទេស ណែនាំពួកគាត់ឱ្យទិញជី និងថ្នាំដែលមានចុះបញ្ជីត្រឹមត្រូវ និងមានប្រភពច្បាស់លាស់ និងបង្ហាញអំពីហានីភ័យ និងគ្រោះថ្នាក់ ប្រុងប្រយ័ត្នចំពោះការទិញជី ឬថ្នាំកសិកម្មក្លែងក្លាយ ដែលនាំឱ្យមានការខាតបង់ក្នុងផលិតកម្មដំណាំ ព្រមទាំងបង្កគ្រោះថ្នាក់ដល់សុខភាពសាធារណៈ និងបរិស្ថាន។ ក្នុងពិធីសំណេះសំណាលជាមួយអាជីវករលក់ជី និងថ្នាំកសិកម្មក្នុងខេត្តសៀមរាប...

ព័ត៌មានលំអិត

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ បច្ចុប្បន្នយើងកំពុងរស់នៅក្នុងសន្តិភាព ប៉ុន្តែក្នុងបណ្តាញសង្គមនៅមានសង្គ្រាមយ៉ាងក្ដៅគគុកដែលទាមទារឱ្យយើងត្រូវចេះគ្រប់គ្រង

  ក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលស្ដីពី“ប្រសិទ្ធភាពនៃការងារព័ត៌មាន និងនាំពាក្យ” នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្ដម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា បច្ចុប្បន្ននេះ នៅកម្ពុជាពលរដ្ឋកំពុងរស់នៅក្នុងសង្គមដែលពោពេញដោយសន្តិភាព ប៉ុន្តែបើយើងក្រឡេកមើលនៅតាមបណ្តាញសង្គមនានាវិញ វាជាសង្គ្រាមយ៉ាងក្ដៅគគុក។ ឯកឧត្ដម ប៉ែន បូណា...

ព័ត៌មានលំអិត

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បើកវគ្គបណ្តុះបណ្តាលស្តីពី “ប្រសិទ្ធភាពនៃការងារព័ត៌មាន និងនាំពាក្យ” ដល់មន្ត្រី និងអ្នកនាំពាក្យខេត្តសៀមរាប

នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានសហការជាមួយរដ្ឋបាលខេត្តសៀមរាប បើកវគ្គបណ្តុះបណ្តាលស្តីពី “ប្រសិទ្ធភាពនៃការងារព័ត៌មាន និងនាំពាក្យ” ដល់មន្ត្រី និងអ្នកនាំពាក្យនៃរដ្ឋបាលខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដោយមានការចូលរួមពី លោក សុខ ថុល...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប ជំរុញដល់អាជ្ញាធរមូលដ្ឋានបង្កើនការផ្សព្វផ្សាយពីការថែទាំសុខភាពបឋម ដើម្បីជួយកាត់បន្ថយការចំណាយលើការព្យាបាលជំងឺ

ក្នុងកិច្ចប្រជុំក្រុមការងារគ្រប់គ្រងក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋមខេត្តសៀមរាប នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត បានលើកឡើងថា ការងារថែទាំសុខភាពបឋម ជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នាជាអាជ្ញាធរមូលដ្ឋានដែលចាំបាច់ត្រូវធ្វើ តាមរយៈការអប់រំផ្សព្វផ្សាយពីការថែទាំសុខភាពបឋមជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងន័យដើម្បីជួយកាត់បន្ថយការចំណាយលើការព្យាបាលជំងឺជំងឺផ្សេងៗ។ លោក នាក់ ណេរ៉ុន មានប្រសាសន៍ថា ក្នុងនីតិកាលទី៧នេះ រាជរដ្ឋាភិបាលកម្ពុជា បានកំពុងយកចិត្តទុកដាក់ពង្រឹង...

ព័ត៌មានលំអិត

មន្ទីរជំនាញប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យនៅភូមិចំនួន៨ ក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប បានសហការជាមួយអាជ្ញាធរស្រុកស្រីស្នំ បានប្រកាសកំណត់តំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនដល់ប្រជាពលរដ្ឋនៅភូមិចំនួន៨ មានភូមិស្លែងស្ពាន ភូមិច្រនៀង ភូមិភ្នំដី ភូមិដំណាក់ដំរី ភូមិចំការចេក ភូមិព្រះខ្សែត ភូមិធ្លក និងភូមិត្រាំកង់ ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប...

ព័ត៌មានលំអិត
Page 26 of 304 1 25 26 27 304

Recommended

សូម Like និង Follow ពួកយើង