នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រសួងអប់រំ យុវជន និងកីឡា សហការនិងអង្គការយូនីសេហ្វ បានរៀបចំសិក្ខាសាលាណែនាំ ស្តីពីការរៀបចំផែនការសកម្មភាពគាំពារ និងអភិវឌ្ឍកុមារតូចថ្នាក់ក្រោមជាតិ នៅខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ប្រាក់ កុសល អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិគាំពារ និងអភិវឌ្ឍកុមារតូច (គ.ជ.គ.ក) និងជាប្រធាននាយកដ្ឋានអប់រំកុមារតូចនៃក្រសួងអប់រំ លោកជំទាវ...
ព័ត៌មានលំអិតថ្លែងនៅក្នុងកិច្ចប្រជុំ ស្តីពីការងារពង្រឹងការគ្រប់គ្រង អភិរក្សធនធានធម្មជាតិ និងការបង្ក្រាបបទល្មើសជលផល ដែលមានការចូលរួមពី តំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប រដ្ឋបាលក្រុង ស្រុកជាប់បឹងទន្លេសាប កងកម្លាំងទាំង៣ និងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធនៅរសៀលថ្ងៃទី៣ ខែកុម្ភៈម្សិលមិញនេះ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បញ្ចាក់ថា រដ្ឋបាលខេត្តសៀមរាប មានការប្ដេជ្ញាខ្ពស់ក្នុងការបង្ក្រាបបទល្មើសនៅជាប់តំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រខេត្តសៀមរាប ដែលជាការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី...
ព័ត៌មានលំអិតថ្លែងក្នុងកិច្ចប្រជុំសាមញ្ញលើកទី៩ របស់ក្រុមប្រឹក្សាខេត្តសៀមរាប នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត បានណែនាំឱ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ទូទាំងខេត្ត ត្រូវក្តាប់ឱ្យបានលើការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពនៅក្នុងមូលដ្ឋាន ដើម្បីភាពសុខសាន្តរបស់បងប្អូនប្រជាពលរដ្ឋ។ ក្នុងឱកាសនោះដែរ ឯកឧត្តម លី សំរិទ្ធ ក៏បានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងាររបស់រដ្ឋបាលខេត្ត...
ព័ត៌មានលំអិតផ្លូវមួយខ្សែតភ្ជាប់ពីឃុំក្រូចគរ ស្រុកក្រឡាញ់ ទៅឃុំគោល ស្រុកអង្គរជុំ ខេត្តសៀមរាប ជាប្រភេទផ្លូវក្រាលដីល្បាយក្រួស មានប្រវែង៥.៣៦៩ម៉ែត្រ ទទឹង៨ម៉ែត្រ កម្រាស់០,២ម៉ែត្រ ត្រូវបានបើកការដ្ឋានជួសជុលឡើងវិញជាផ្លូវការ នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ។ ក្នុងនាមអាជ្ញាធរ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងពីរ...
ព័ត៌មានលំអិតកាលពីសប្តាហ៍កន្លងទៅនេះ រដ្ឋបាលខេត្តសៀមរាប ដឹកនាំកិច្ចប្រជុំដោយ លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប ធ្វើការពិភាក្សាពាក់ព័ន្ធនឹងការគ្រប់សំរាម សំណល់រឹង និងអនាម័យបរិស្ថាន នៅក្នុងភូមិសាស្រ្តក្រុងសៀមរាប ដើម្បីរក្សាបាននូវបរិស្ថានស្អាត និងទប់ស្កាត់បំពុលដល់បរិយាកាស ដែលបង្កឲ្យប៉ះពាល់សុខភាពប្រជាជន និងភ្ញៀវទេសចរ។ កិច្ចប្រជុំ ពិភាក្សានេះ មានខ្លឹមសារណែនាំសំខាន់ៗ រួមមាន :...
ព័ត៌មានលំអិតស្ថិតក្នុងសម័យបច្ចេកវិទ្យាឌីជីថល ការផ្សព្វផ្សាយព័ត៌មានតាមបណ្ដាញសង្គម និងឧបករណ៍អេឡិចត្រូនិច បានទទួលការចាប់អារម្មណ៍ពីសំណាក់ប្រជាជនកម្ពុជាស្ទើរគ្រប់វ័យ ជាមួយនេះឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានណែនាំដល់ មន្ត្រីព័ត៌មាន នៃមន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវចុះផលិតព័ត៌មាននានានៅតាមមូលដ្ឋានឱ្យបានច្រើន ដើម្បីបង្ហាញពីភាពទាក់ទាញនៅក្នុងមូលដ្ឋាន សំដៅជួយលើកកម្ពស់ការប្រកបរបរ និងជីវភាពរបស់ប្រជាជននៅនឹងកន្លែង។ ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរព័ត៌មានខេត្តសៀមរាប នាថ្ងៃទី៣០ ខែមករា ឯកឧត្តម...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥នេះ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប (គ.ខ.ប.ជ) បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្តឆ្នាំ២០២៥ ក្រោមអធិបតីភាព លោកជំទាវ ឧត្តមសេនីយ៍ឯក ប៉ុណ្ណ សំខាន់ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លោកជំទាវ ស៊ិន ណម សមាជិកក្រុមប្រឹក្សាខេត្ត និងលោកស្រី ម៉ននី រង្សី...
ព័ត៌មានលំអិតបន្ទាប់ពីមានការសំណូមពរពីប្រជាពលរដ្ឋជុំវិញបញ្ហាដីហុយតាមផ្លូវនៃគម្រោងកែលម្អស្ទឹងសៀមរាប នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥នេះ លោក លី សារី អភិបាលរងខេត្ត បានដឹកនាំក្រុមការងារពាក់ព័ន្ធចុះពិនិត្យទីតាំងជាក់ស្ដែង ដោយបានណែនាំដល់ក្រុមហ៊ុនម៉ៅការ នៃគម្រោងស្ដារស្ទឹងចាប់ពីស្ពានគង់ម៉ុច ទៅដល់ចុងភូមិអារញ្ញ សង្កាត់សៀមរាប ធ្វើយ៉ាងកាត់បន្ថយការរំខានដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅក្បែរនោះ ជាពិសេសអ្នកធ្វើដំណើរជាមួយបញ្ហាដីហុយ។ លោក លី សារី ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ជុំវិញការដ្ឋាននៃគម្រោងកែលម្អស្ទឹងសៀមរាប សូមមានការយោគយល់អាធ្យាស្រ័យចំពោះបញ្ហារំខានមួយចំនួន...
ព័ត៌មានលំអិតឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជំរុញដល់មន្ត្រីនៃមន្ទីរព័ត៌មានខេត្តសៀមរាប ត្រូវបន្តយកចិត្តទុកដាក់បង្កើនការផលិត និងផ្សព្វផ្សាយពីសក្តានុពលតំបន់ទេសចរណ៍ កសិកម្ម ផលិតផលក្នុងមូលដ្ឋាន រួមនឹងសមិទ្ធផលដែលរដ្ឋបាលខេត្តសម្រេចបានជូនដល់សាធារណជនបានដឹងកាន់តែច្បាស់ និងត្រូវបន្តចូលរួមក្នុងការទប់ស្កាត់ព័ត៌មានក្លែងក្លាយឱ្យបានកាន់តែសកម្មបន្ថែមទៀត។ ក្នុងឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរព័ត៌មានខេត្តសៀមរាប នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា មានប្រសាសន៍ថា...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តសៀមរាប និងតម្រង់ទិសការងារអំពីគោលការណ៍នៃការធ្វើកំណែទម្រង់ទៅលើរដ្ឋបាលសាធារណៈដែលមានធាតុបីសំខាន់គឺ ទី១.ការពង្រឹងប្រសិទ្ធភាពស្ថាប័ន និងគុណភាពការងារ ទី២.គឺប្រព័ន្ធជ្រើសរើសមន្រ្ដី និងទី៣.ប្រព័ន្ធលើកទឹកចិត្ដ ដោយពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក សុខ ថុល អភិបាលរងខេត្ត រួមនឹងប្រតិភូអមដំណើរ...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.