នៅក្នុងឱកាសនៃការដឹកនាំប្រតិភូសម្ព័ន្ធមេត្រីភាព ជួបសំណេះសំណាលសួរសុខទុក្ខ និងយកអំណោយមួយចំនួន ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឧបត្ថម្ភជូនដល់កងវរៈសេនាតូចលេខ១ ចំណុះតំបន់ប្រតិបត្តិការសឹករងសៀមរាប។ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម សៀង ណាំ សមាជិកសភាមណ្ឌលសៀមរាប និងជាប្រធាននៃក្រុមសម្ព័ន្ធមេត្រីភាព លើកឡើងថា ៖ សកម្មភាព និង ពលិកម្មរបស់កងយោធពលខេមរភូមិន្ទ...
ព័ត៌មានលំអិតលោក យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ដើម្បីលើកកម្ពស់សោភ័ណភាពក្នុងរមណីយ ដ្ឋានអង្គរ និងជួយសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជា ពលរដ្ឋ និងអ្នកទេសចរនោះ អាជ្ញាធរជាតិអប្សរា នឹងស្ថាបនា និងជួសជុលផ្លូវក្នុងតំបន់ឧទ្យានអង្គរនេះឲ្យរួចទាំងអស់ក្នុងឆ្នាំ២០២០ ខណៈបច្ចុប្បន្ននេះអាជ្ញាធរជាតិអប្សរាធ្វើស្ថាបនា និងជួសជុលផ្លូវនៅតំបន់អង្គរឱ្យស្អាតបានជាច្រើនខ្សែមកហើយ ។ លោក យិត ចាន់ដារដ្ឋ មានប្រសាសន៍ទៀតថា ការកសាងផ្លូវថ្នល់នៅក្នុងតំបន់អង្គរនេះ...
ព័ត៌មានលំអិតឯកឧត្តម អ៊ុ សុថា រដ្ឋលេខាធិការក្រសួងឧស្សាហកម្មនិងសិប្បកម្ម និង ជាប្រធានក្រុមប្រឹក្សាភិបាល មានប្រសាសន៍ថាដើម្បីធានាបានក្នុងការផ្គត់ផ្គង់ទឹកស្អាតនៅក្នុងក្រុងសៀមរាបឲ្យបានគ្រប់គ្រាន់ ទៅតាមទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់នៅឆ្នាំ២០២៥ គឺធ្វើឲ្យប្រជាពលរដ្ឋមានទឹកស្អាតប្រើប្រាស់គ្រប់គ្នានោះ សូមឲ្យអង្គភាពរដ្ឋាករទឹកស្វយ័តសៀមរាប ត្រូវធ្វើការពង្រីកបណ្តាញបំពង់ទឹកស្អាត និង តំណតភ្ជាប់ទៅផ្ទះប្រជាពលរដ្ឋឲ្យបានគ្រប់ៗគ្នា ដើម្បីបំពេញតាមសេចក្តីតម្រូវការរបស់ពួកគាត់ ខណៈបច្ចុប្បន្ននេះយើងនៅមិនទាន់បានប្រើប្រាស់អស់លទ្ធភាពនៅឡើយនោះ រួមទាំងការផ្សព្វផ្សាយ និង អប់រំដល់ប្រជាពលរដ្ឋ ឲ្យពួកគាត់បង្វែរពីការប្រើប្រាស់ទឹក...
ព័ត៌មានលំអិតនៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី ០៤ ខែ មេសា ឆ្នាំ២០១៩នេះ បានរៀបចំកិច្ចប្រជុំពិភាក្សា ស្តីពីគម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ ដែលមានទីតាំងនៅជាប់ព្រំប្រទល់ស្រុកបី គឺស្រុកសូទ្រនិគម ស្រុកជីក្រែង និង ស្រុកស្វាយលើ របស់ខេត្តសៀមរាប លើផ្ទៃដីទំហំ ៧០០ហិកតា ។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមកិច្ចដឹកនាំរបស់ឯកឧត្តម...
ព័ត៌មានលំអិតលោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានលើកឡើងថា តាមរយៈការស្ទង់មតិរបស់យុវជនខេត្តសៀមរាប គាំទ្រដោយ វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ ស្ដីអំពី “យុវជន និងព័ត៌មានការងារ ក្នុងខេត្តសៀមរាប” ដែលបានបង្ហាញថា យុវជនក្នុងខេត្តមួយនេះ ទទួលបានព័ត៌មានអំពីឱកាសទទួលបានការងារ នៅមានកម្រិតទាបពីស្ថាប័នរដ្ឋ គឺនៅមិនទាន់ស្រង់មតិបានគ្រប់ជ្រុងជ្រោយ និងគ្រប់ភាគីនៅឡើយទេ។ នេះបើតាមប្រសាសន៍របស់លោក...
ព័ត៌មានលំអិតក្នុងឱកាសចូលជួបសម្ដែងការគួរសមជាមួយលោកឧត្តមសេនីយ៍ ទោ ទិត្យ ណារ៉ុង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩នេះ ឯឧត្តម Park Sungjin ឣគ្គកុងស៊ុលកូរ៉េប្រចាំខេត្តសៀមរាប បានសម្ដែងនូវការកោតសសើរចំពោះការដឹកនាំរបស់លោកស្នងការ ក៏ដូចជាកងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបកន្លងមក ក្នុងការការពារថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ...
ព័ត៌មានលំអិតកំណាត់ផ្លូវវង់ធំក្នុងរមណីយដ្ឋានអង្គរ ចាប់ពីប្រាសាទនាគព័ន្ធរហូតដល់ប្រាសាទមេបុណ្យខាងកើត ត្រូវបានជួសជុលកែលម្អដោយបានអ៊ុតកៅស៊ូប្រវែង៥.០០០ម៉ែត្រ បានបញ្ចប់ជាស្ថាពរហើយកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ ដើម្បីជាប្រយោជន៍ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋទូទៅក្នុងតំបន់ក្នុងការធ្វើដំណើរឆ្លងកាត់ ការប្រកបរបរចិញ្ចឹមជីវិត ការដឹកជញ្ជូនទំនិញចេញចូល រួមទាំងបម្រើឱ្យវិស័យទេសចរណ៍ផងដែរ ខណៈដែលគម្រោង នេះ អាជ្ញាធរជាតិអប្សរាបានសិក្សាច្ចេកទេសចាប់តាំងពីឆ្នាំ២០១៦ ហើយកន្លងមក ក្រុមអ្នកជំនាញការលើផ្នែកអភិរក្សបុរាណវិទ្យា នៃគណៈកម្មការអាយស៊ីស៊ី-អង្គរ ក៏បានចុះពិនិត្យនិងផ្តល់យោបល់នៅនឹងកន្លែង ព្រមទាំងផ្តល់ការការអនុម័តឱ្យធ្វើការជួសជុលក្នុងកិច្ចប្រជុំអាយស៊ីស៊ី-អង្គរ កាលពីខែធ្នូ ឆ្នាំ២០១៧កន្លងមកដែរ...
ព័ត៌មានលំអិតកាលពីព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩នេះ ឯកឧត្ដម ទៀ សីហា អភិបាលខេត្ត និង ឯកឧត្ដម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានដឹកនាំឯកឧត្ដម លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្ត្រីអ្នកមុខអ្នកការ...
ព័ត៌មានលំអិតឯកឧត្តមបណ្ឌិត ឌុច វនទីតូ អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ដើម្បីឲ្យការគ្រប់គ្រង និងអភិវឌ្ឍន៍ក្រុងសៀមរាប ប្រកបដោយចីរភាព គណៈកម្មាធិការៀបចំដែនដី និងនគររូបនីយកម្មខេត្ត និងក្រុងសៀមរាប ក្រោមការគាំទ្របច្ចេកទេសដោយក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានរៀបចំនូវ ប្លង់គោលប្រើប្រាស់ដីក្រុងសៀមរាប ចក្ខុវិស័យឆ្នាំ២០៣៥ ដើម្បីជាមូលដ្ឋានក្នុងការគ្រប់គ្រងនិងតម្រង់ទិសអភិវឌ្ឍដែនដីក្រុងសៀមរាបទាំងមូល...
ព័ត៌មានលំអិតនៅថ្ងៃទី ០២ ខែ មេសា ឆ្នាំ២០១៩នេះ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និង ឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំគណៈប្រតិភូខេត្ត និង នាំយកនូវគ្រឿងឧបភោគបរិភោគ ដែលជាអំណោយរបស់រដ្ឋបាលខេត្តសៀមរាប ជូនដល់នាយទាហាន ពលទាហាន...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.