ស្ថិតក្នុងសម័យបច្ចេកវិទ្យាឌីជីថល ការផ្សព្វផ្សាយព័ត៌មានតាមបណ្ដាញសង្គម និងឧបករណ៍អេឡិចត្រូនិច បានទទួលការចាប់អារម្មណ៍ពីសំណាក់ប្រជាជនកម្ពុជាស្ទើរគ្រប់វ័យ ជាមួយនេះឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានណែនាំដល់ មន្ត្រីព័ត៌មាន នៃមន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវចុះផលិតព័ត៌មាននានានៅតាមមូលដ្ឋានឱ្យបានច្រើន ដើម្បីបង្ហាញពីភាពទាក់ទាញនៅក្នុងមូលដ្ឋាន សំដៅជួយលើកកម្ពស់ការប្រកបរបរ និងជីវភាពរបស់ប្រជាជននៅនឹងកន្លែង។ ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរព័ត៌មានខេត្តសៀមរាប នាថ្ងៃទី៣០ ខែមករា ឯកឧត្តម...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥នេះ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប (គ.ខ.ប.ជ) បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្តឆ្នាំ២០២៥ ក្រោមអធិបតីភាព លោកជំទាវ ឧត្តមសេនីយ៍ឯក ប៉ុណ្ណ សំខាន់ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លោកជំទាវ ស៊ិន ណម សមាជិកក្រុមប្រឹក្សាខេត្ត និងលោកស្រី ម៉ននី រង្សី...
ព័ត៌មានលំអិតបន្ទាប់ពីមានការសំណូមពរពីប្រជាពលរដ្ឋជុំវិញបញ្ហាដីហុយតាមផ្លូវនៃគម្រោងកែលម្អស្ទឹងសៀមរាប នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥នេះ លោក លី សារី អភិបាលរងខេត្ត បានដឹកនាំក្រុមការងារពាក់ព័ន្ធចុះពិនិត្យទីតាំងជាក់ស្ដែង ដោយបានណែនាំដល់ក្រុមហ៊ុនម៉ៅការ នៃគម្រោងស្ដារស្ទឹងចាប់ពីស្ពានគង់ម៉ុច ទៅដល់ចុងភូមិអារញ្ញ សង្កាត់សៀមរាប ធ្វើយ៉ាងកាត់បន្ថយការរំខានដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅក្បែរនោះ ជាពិសេសអ្នកធ្វើដំណើរជាមួយបញ្ហាដីហុយ។ លោក លី សារី ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ជុំវិញការដ្ឋាននៃគម្រោងកែលម្អស្ទឹងសៀមរាប សូមមានការយោគយល់អាធ្យាស្រ័យចំពោះបញ្ហារំខានមួយចំនួន...
ព័ត៌មានលំអិតឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជំរុញដល់មន្ត្រីនៃមន្ទីរព័ត៌មានខេត្តសៀមរាប ត្រូវបន្តយកចិត្តទុកដាក់បង្កើនការផលិត និងផ្សព្វផ្សាយពីសក្តានុពលតំបន់ទេសចរណ៍ កសិកម្ម ផលិតផលក្នុងមូលដ្ឋាន រួមនឹងសមិទ្ធផលដែលរដ្ឋបាលខេត្តសម្រេចបានជូនដល់សាធារណជនបានដឹងកាន់តែច្បាស់ និងត្រូវបន្តចូលរួមក្នុងការទប់ស្កាត់ព័ត៌មានក្លែងក្លាយឱ្យបានកាន់តែសកម្មបន្ថែមទៀត។ ក្នុងឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរព័ត៌មានខេត្តសៀមរាប នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា មានប្រសាសន៍ថា...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តសៀមរាប និងតម្រង់ទិសការងារអំពីគោលការណ៍នៃការធ្វើកំណែទម្រង់ទៅលើរដ្ឋបាលសាធារណៈដែលមានធាតុបីសំខាន់គឺ ទី១.ការពង្រឹងប្រសិទ្ធភាពស្ថាប័ន និងគុណភាពការងារ ទី២.គឺប្រព័ន្ធជ្រើសរើសមន្រ្ដី និងទី៣.ប្រព័ន្ធលើកទឹកចិត្ដ ដោយពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក សុខ ថុល អភិបាលរងខេត្ត រួមនឹងប្រតិភូអមដំណើរ...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥នេះ អង្គការទស្សនពិភពលោក និងរដ្ឋបាលខេត្ដសៀមរាប បានបើកកិច្ចប្រជុំពិភាក្សាស្វែងរកការផ្ដល់ធាតុចូល និងការគាំទ្រពីអ្នកពាក់ព័ន្ធ សម្រាប់រៀបចំយុទ្ធនាការគ្រប់គ្រាន់ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២២ខែកុម្ភៈ ឆ្នាំ២០២៥ខាងមុខនេះ ដោយដឹកនាំប្រជុំក្រោមអធិបតីភាព លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត និងមានការចូលរួមពីអង្គភាពពាក់ព័ន្ធ និងតំណាងអង្គការទស្សនពិភពលោក សរុបប្រមាណ៣០នាក់។ ជាមួយគ្នានេះដែរ លោក...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ មន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប បានបើកសន្និបាតបូកសរុបលទ្ធផលការងារអប់រំឆ្នាំ២០២៣-២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៤-២០២៥ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកស្រីអភិបាលរងខេត្ត...
ព័ត៌មានលំអិតអគារសិក្សាចំនួន៨ខ្នង ស្មើនឹង៣៤បន្ទប់ និងសមិទ្ធផលជាច្រើនទៀត ស្ថិតក្នុងសាលាបឋមសិក្សាខ្នារ ក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្ដសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥នេះ ក្រោមវត្តមាន ឯកឧត្ដម អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ដ្រខេត្ដសៀមរាប ដោយមានការចូលរួមពី លោកស្រី ម៉មនី...
ព័ត៌មានលំអិតឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប បានជំរុញឱ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ធ្វើយ៉ាងណាត្រូវសហការគ្នាឱ្យបានល្អ លើការងារថែរក្សា ការពារតំបន់បឹងទន្លេសាប និងតំបន់ភ្នំគូលែន ដែលជាតំបន់សំខាន់របស់កម្ពុជាយើង។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា លើកឡើងថា ព្រៃឈើនៅតំបន់ភ្នំគូលែន គឺជាប្រភពទឹកដ៏សំខាន់សម្រាប់ផ្គត់ផ្គង់ដល់វិស័យកសិកម្ម...
ព័ត៌មានលំអិតសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តសៀមរាប ត្រូវបានបិទបញ្ចប់ជាផ្លូវការនៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.