នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត និង មន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្ត សហការជាមួយមន្ត្រីនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានរៀបចំយុទ្ឋនាការរឹតបន្តឹងការពាក់មួកសុវត្ថិភាព ដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវឱ្យមានការប្រុងប្រយ័ត្ន នៅតាមបណ្តោយជាតិលេខ៦ ស្ថិតក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លរក្រាម ក្រុងសៀមរាប ដែលយុទ្ធនាការនេះ មានការចែកជូននូវឯកសារពាក់ព័ន្ធនឹងច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក , ការរៀបចំជាកម្មវិធីសួរឆ្លើយសំណួរស្តីពីច្បាប់ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ,...
ព័ត៌មានលំអិតបន្ទាប់ពី លោកជំទាវ ឈឹម ពៅសុកាន់ឌី ទទួលបានការតែងតាំង ពីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាអគ្គនាយិកាថ្មី នៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ជំនួស ឯកឧត្តម ទន់ សារ៉ាត ដែលបានចូលនិវត្តន៏ នៅថ្ងៃទី៣០ ខែ មករា ឆ្នាំ ២០១៩ លោកជំទាវ...
ព័ត៌មានលំអិតឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានប្រកាសគាំទ្រដល់សកម្មភាពនៃគម្រោងលាភ និង សមាសភាពអ្នកសម្របសម្រួល ព្រមទាំងធ្វើការជំរុញ និង ធ្វើកិច្ចសហការ ដើម្បីជាផលប្រយោជន៍ដល់សង្គមជាតិ និង ប្រជាជនកម្ពុជា សំខាន់ប្រជាជនខេត្តសៀមរាប ក្នុងការលើកកម្ពស់សេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋទៅអនាគត ពីព្រោះកិច្ចការងារគម្រោងលាភនេះ ខេត្តសៀមរាបមានអភិបាលរងខេត្តមួយទទួលបន្ទុក ហើយក៏បានអនុវត្តនាពេលកន្លងមកផងដែរ ។ ឯកឧត្តម...
ព័ត៌មានលំអិតលោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានឲ្យដឹងថា ដើម្បីដោះស្រាយបញ្ហាសំរាមនៅក្នុងក្រុងសៀមរាប ឲ្យ កាន់តែមានប្រសិទ្ធភាពខ្ពស់ អាជ្ញាធរក្រុងសៀមរាបកំពុងតែរៀបចំគម្រោងផែនការថ្មី ដោយចាប់ពីឆ្នាំ២០១៩នេះតទៅអាជ្ញាធរគ្រោងដាក់ឲ្យក្រុមហ៊ុនចំនួនបីធ្វើការប្រមូល និងដឹកសំរាមចេញពីក្រុង និងមានការរៀបចំប្រព័ន្ធគ្រប់គ្រងទីលានចាក់សំរាមឲ្យបានល្អ។ ហើយក្រុមហ៊ុនទាំងនោះ នឹងមានការបែងចែកតំបន់គ្នាប្រមូល និងដឹកជញ្ជូនសំរាមចេញ ដូចជា ក្រុមហ៊ុនមួយធ្វើការប្រមូលសំរាមនៅផ្នែកខាងលិចស្ទឹង , មួយធ្វើការប្រមូលផ្នែកខាងកើតស្ទឹង និងមួយទៀតធ្វើការប្រមូលតាមទីសាធារណៈ...
ព័ត៌មានលំអិតកាលពីរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ម្សិលមិញនេះ នៅសាលាខេត្តសៀមរាប លោកស្រី យូ សុភា អភិបាលរងខេត្ត តំណាងឲ្យរដ្ឋបាលខេត្តសៀមរាប និង លោក សេបាស្យៀន ម៉ារ៉ូ នាយកប្រតិបត្តិអង្គការហ្វ្រេន អ៊ីនធើណាសិនណល ប្រចាំប្រទេសកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាមួយ ដើម្បីឲ្យរដ្ឋបាលខេត្តសៀមរាប និង អង្គការហ្វ្រេនអ៊ីនធើណាសិនណល...
ព័ត៌មានលំអិតជំនួបពិភាក្សា សម្តែងការគួរសមនៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី ២៩ ខែ មករា ឆ្នាំ២០១៩នេះ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត សៀមរាប បានអនុញ្ញាតឲ្យលោកស្រី ហាលី អាលីន អគ្គនាយិកាបវរកញ្ញា ភពផែនដី លើពិភពលោក និង សហការី...
ព័ត៌មានលំអិតតាមប្រសាសន៍របស់លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា ក្នុងឆ្នាំ២០១៩នេះ អាជ្ញាធរជាតិអប្សរាកំពុងតែមមាញឹកក្នុងការជួសជុល និងកែលម្អផ្លូវសំខាន់ៗមួយចំនួនក្នុងតំបន់អង្គរឱ្យមានភាពល្អប្រសើរ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើររបស់ភ្ញៀវទេសចរ និងបម្រើផលប្រយោជន៍ទូទៅផ្សេងទៀតដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប។ ជាក់ស្តែង កំណាត់ផ្លូវកូម៉ៃចាប់ពីចំណុចផ្លូវកែងសួនគ្រឿងទេសរបស់អាជ្ញាធរជាតិអប្សរា ឆ្ពោះទៅប្រាសាទអង្គរ ត្រូវបានជួសជុល និងកែលម្អឡើងវិញហើយដោយអ៊ុតកៅស៊ូបេទីម ដែលមានគុណភាពខ្ពស់ និងប្រើប្រាស់ជាប់បានយូរ។ រហូតមកដល់ថ្ងៃ២៩ ខែមករា...
ព័ត៌មានលំអិតឯកឧត្តម ហោ មុន្នីរ័ត្ន រដ្ឋលេខាធិការក្រសួងទេសចរណ៍ នៃកម្ពុជា បានឲ្យដឹងថា ៖ ក្នុងឱកាសដែលឯកឧត្តម ឡ ស៊ូកាង រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ នៃសាធារណរដ្ឋប្រជាមានិតចិន បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩នេះ...
ព័ត៌មានលំអិតក្នុងឱកាសដែលឯកឧត្តម ឡ ស៊ូកាង រដ្ឋមន្ត្រីក្រសួងវប្បធម៌និងទេសចរណ៍ នៃសាធារណរដ្ឋប្រជាមានិតចិន បានចុះទៅពិនិត្យមើលការដ្ឋានសាងសង់ឧទ្យានច្នៃប្រឌិតវប្បធម៌កម្ពុជា-ចិនដ៏ធំមួយ ដែលស្ថិតនៅក្នុងបរិវេណសណ្ឋាគារសុខាសៀមរាប ក្នុងក្រុងសៀមរាប កាលពីរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ម្សិលមិញនេះ លោក Liu Zhijie ប្រធានការិយាល័យកុងស៊ុលចិនប្រចាំនៅខេត្តសៀមរាប បានឲ្យដឹងថា ឧទ្យានច្នៃប្រឌិតវប្បធម៌កម្ពុជា-ចិននេះ ត្រូវបានក្រុមហ៊ុនចិន Yunnan Cultural...
ព័ត៌មានលំអិតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូលដំបូងបង្អស់របស់កម្ពុជា ត្រូវបានបង្កើតឡើងនៅស្រុកបន្ទាយស្រី ជាប់ជើងភ្នំគូលែន ។ មជ្ឈមណ្ឌលនេះត្រូវបានដាក់ឈ្មោះជាផ្លូវការថា " មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន " មជ្ឈមណ្ឌលនេះបង្កើតឡើង ក្នុងគោលបំណងផ្តោតការអភិរក្ស និងស្រាវជ្រាវពូជកេសរកូលគ្រប់ប្រទភេទដែលកំពុងមានវត្តមាននៅប្រទេសកម្ពុជា ។ លោកសុខ វិជ្ជា ជំនួយការបច្ចេកទេស...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.