កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ម្សិលមិញនេះ ក្រុមគ្រូពេទ្យក្រុងថៃចូវ ខេត្តជាំងស៊ូ នៃប្រទេសចិន ចុះពិនិត្យព្យាបាលជម្ងឺជូនប្រជាជនក្នុងក្រុងសៀមរាបឥតគិតថ្លៃ ដែលបានប្រព្រឹត្តទៅនៅមន្ទីរពេទ្យអន្តរជាតិរស្មីអង្គរ ក្នុងក្រុងសៀមរាប ។ បើតាមប្រសាសន៍របស់លោក លុយ ជឺជៀ ប្រធានការិយាល័យកុងស៊ុលចិនប្រចាំខេត្តសៀមរាប បានឲ្យដឹងថា គោលបំណងនៃការពិនិត្យ និង ព្យាបាលជម្ងឺជូនដល់ប្រជាពលរដ្ឋកម្ពុជាដោយឥតគិតថ្លៃនាពេលនេះ គឺដើម្បីចូលរួមអបអរសាទរខួបលើកទី៦០ នៃការបង្កើតចំណងការទូតរវាងព្រះរាជាណាចក្រកម្ពុជា...
ព័ត៌មានលំអិតមានប្រសាសន៍ក្នុងកិច្ចប្រជុំលើកទី១ របស់គណៈកម្មការអន្តរក្រសួង ដើម្បីសិក្សារៀបចំផែនការមេ សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តសៀមរាប នៅសាលប្រជុំសាលាខេត្តសៀមរាប កាលពីរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨នេះ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង ជាប្រធានអាជ្ញាធរជាតិអប្សរា បានអះអាងថា ផ្លូវថ្នល់ទាំងអស់ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា រួមទាំងផ្លូវថ្នល់ស្ថិតក្នុងវង់តូច និង វង់ធំផងដែរ...
ព័ត៌មានលំអិតរាជរដ្ឋាភិបាលកម្ពុជា កំពុងសិក្សាការអភិវឌ្ឍ និងពង្រីកផលិតផលទេសចរណ៍ ក្នុងខេត្តសៀមរាប សំដៅពន្យារពេល នៃការស្នាក់នៅរបស់ភ្ញៀវទេសចរអន្តរជាតិ ដោយឈរលើគោលការណ៍ “អភិរក្សដើម្បីអភិវឌ្ឍ ហើយការអភិវឌ្ឍ ដើម្បីទ្រទ្រង់ដល់ការអភិរក្ស”។ បន្ទាប់ពី រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើត «គណៈកម្មការអន្តរក្រសួង ដើម្បីសិក្សារៀបចំផែនការមេ សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តសៀមរាប» គណៈកម្មការនេះ មានតួនាទី និងភារកិច្ច រៀបចំផែនការមេ សម្រាប់ការអភិវឌ្ឍន៍ទេសចរណ៍...
ព័ត៌មានលំអិតក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅខេត្តសៀមរាប កាលពីពេលថ្មីៗនេះ លោកជំទាវ គ្រឿង ធិម៉ាយ សមាជិកការិយាល័យនយោបាយ និងជាប្រធានគណ:ចលនាមហាជនមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បានមានប្រសាសន៍ថា ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា មានគោលនយោបាយដោយចាត់ទុកវិស័យទេសចរណ៍ជាអាទិភាព ជាក្បាលម៉ាស៊ីន និងការស្វាគមន៍យ៉ាងកក់ក្តៅ ដល់អ្នកវិនិយោគបរទេស ដោយគ្មានប្រកាន់ជាតិសាសន៍នោះ បានជំរុញកំណើនផ្នែកសេដ្ឋកិច្ចនៅកម្ពុជាយ៉ាងលឿន ជាពិសេសខាងពាណិជ្ជកម្ម សំណង់ ទេសចរណ៍ ហិរញ្ញវត្ថុ និង...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត នៃក្រសួងការពារជាតិ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យឆ្លងគម្រប់៧ថ្ងៃ ឧទ្ទិសមហាកុសល ជូនវិញ្ញាណខ័ន្តសព ឧត្តមសេនីយឯក ជា ម៉ន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ ក្នុងទឹកចិត្តសម្តែងនូវការសោកស្តាយ និង...
ព័ត៌មានលំអិតក្នុងឱកាសជួបពិភាក្សាការងារ ជាមួយឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប កាលពីពេលថ្មីៗនេះ លោក លី ជីជា អគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាប បានឲ្យដឹងថា នៅពេលខាងមុខនេះ រដ្ឋាភិបាលចិន នឹងផ្តល់នូវរថយន្តសម្អាតធូលីដីនៅតាមដងផ្លូវសាធារណៈចំនួន ០២ គ្រឿង និង រថយន្តលាងសម្អាតផ្លូវ១គ្រឿងដល់ខេត្តសៀមរាប សម្រាប់កិច្ចការលើកកម្ពស់សោភ័ណភាពក្នុងក្រុងសៀមរាបផង និង...
ព័ត៌មានលំអិតលោក អឿន ធារិទ្ធិ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានឲ្យដឹងថា ក្រោមជំនួយឥតសំណងជាថវិកាជិត៩លានដុល្លារអាម៉េរិករបស់សាធារណរដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍កូរ៉េសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលហៅកាត់ជាភាសាបរទេសថា KOICA សម្រាប់រៀបចំផែនការមេ ស្តីពីការអភិវឌ្ឍជនបទនៅកម្ពុជារយៈពេល៥ឆ្នាំ និងការអនុវត្តគម្រោងភូមិគំរូសាកល្បងចំនួន៣០ ដោយប្រើវិធីសាស្ត្រគម្រោងអភិវឌ្ឍ ចលនាភូមិថ្មី មានរយៈពេល៣ឆ្នាំ លើគោលដៅនៃខេត្តចំនួន៣ រួមមាន ខេត្តកំពង់ស្ពឺ ,...
ព័ត៌មានលំអិតបើតាមប្រសាសន៍ ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា CMAC បានលើកឡើងថា ក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានកម្ទេច គ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះបានចំនួនជាង២លាន៧សែនគ្រាប់ នៅលើផ្ទៃដីជាង១ពាន់គីឡូម៉ែត្រក្រឡា។ ឯកឧត្ដម ហេង រតនា បានបញ្ជាក់ថា កម្ពុជាបានបែងចែកស្ថានភាពគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជា៤ផ្នែក...
ព័ត៌មានលំអិតលោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា ដោយមើលឃើញច្បាស់ពីផលប៉ះពាល់អវិជ្ជមាន នៃកង្វះខាតការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យល្អនៅជនបទសម្រាប់ប្រទេសកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា និងបណ្តាដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិទាំងអស់ បានប្រមើលមើលនូវយុទ្ធសាស្ត្រគន្លឹះនានា វិភាគអំពីលទ្ធភាពនៃធនធាន ក្នុងការអនុវត្តនូវផែនការយុទ្ធសាស្ត្រនេះ ហើយតាមរយៈការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ សំដៅសម្រេចឲ្យបាននូវទស្សនវិស័យ នៅឆ្នាំ ២០២៥ ប្រជាជនគ្រប់រូបនៅសហគមន៍ជនបទ...
ព័ត៌មានលំអិតផ្លូវ ៦០ម៉ែត្រ ឬហៅម្យ៉ាងទៀតថាផ្លូវអង្គរឃ្យូងយូរ ចាប់ពីចំណុចកែងមុខមន្ទីរពេទ្យគន្ធបុប្ផា ដល់ទីស្នាក់ការអាជ្ញាធរជាតិអប្សរា ចាប់ពីពេលនេះតទៅ នឹងត្រូវបានដូរឈ្មោះជា «វិថីសម្ដេចវិបុលបញ្ញា សុខ អាន»។ នេះបើតាមសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តសៀមរាប ស្របតាមសំណើររបស់អាជ្ញាធរជាតិអប្សរា ។ មូលហេតុនៃការដូរឈ្មោះនេះ គឺដើម្បីតបស្នងសងគុណដ៏ថ្លៃថ្លារបស់សម្ដេចវិបុលបញ្ញា សុខ អាន ក្នុងបុព្វហេតុលើវិស័យបេតិកភណ្ឌ។ វិថីសម្ដេចវិបុលបញ្ញា សុខ...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.