នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

ទូរទស្សន៍​ជាតិ​កម្ពុជា នឹង​បង្កើត​ប៉ុស្តិ​ទូ​រទស្ស​ន៍ឌីជីថល​ជា​ភាសា​ខ្មែរ​រវាង​ក្រុមហ៊ុន​ឌីជីថល​ធី​វី​ខេត្ត​យូ​ណាន​

​នៅ​ល្ងាច​ថ្ងៃទី​២០​ខែតុលា​ឆ្នាំ​២០១៨ តំណាង​អគ្គនាយក​សារ​ព័ត​មាន វិទ្យុ មិង​ទូរទស្សន៍ ខេត្ត​យូ​ណា​នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន និង អគ្គនាយក​ទូរ​ស​ទស្សន៍​ជាតិ​​កម្ពុជា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចុះហត្ថលេខា​លើ​អនុស្សរណ​យោគយល់​​ស្តីពី​កិច្ចសហប្រតិបត្តិការ​បង្កើត​ប៉ុស្តិ​ទូ​រទស្ស​ឌីជីថល​ជា​ភាសា​ខ្មែរ ដើម្បី​ឱ្យ​ប្រព័ន្ឋ​​ផ្សព្វផ្សាយ​នៃ​ប្រទេស​ទាំង​ពីរ​កាន់តែ​រីកចម្រើន​និង​ជឿនលឿន​ទៅ​មុខ​បន្ថែមទៀត​។ ពិធី​នេះ បាន​ប្រារព្ធ ក្រោម​អធិបតីភាព ឯកឧត្តម ខៀវ កាញារីទ្ឋ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​កម្ពុជា និង ឯកឧត្តម Fan Wie...

ព័ត៌មានលំអិត

អាជ្ញាធរ​ខេត្ដ​សៀមរាប សុំ​ឲ្យ​សមាគ​មមួយ​មក​ពី​ប្រទេស​ចិន បន្ត​ជួយ​អភិវឌ្ឍន៍ និង​ជួយ​ដល់​ពលរដ្ឋ​ក្រីក្រ​នៅក្នុង​ខេត្ដ ខណៈ​ប្រធាន​សមាគម​សន្យាថា នឹង​ជួយ​កៀងគរ​សប្បុរសជន ដើម្បី​ជួយ​ពលរដ្ឋ​ក្រីក្រ​កម្ពុជា​

ថ្លែង​ក្នុង​ឱកាស​ពិធី​បើក​សម្ភោ​ធ​សមាគម​ចិន​ឈ្មោះ វី ឆា​រី​ថេប​ល ហ្វោ​ន​ដេ​សិន នៅ​ខេត្ដ​សៀមរាប កាលពី​ល្ងាច​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៨​នេះ លោក ពៅ ពិសិដ្ឋ បាន​អំពាវនាវ​ដល់​សមាគម បន្ត​ជួយ​អភិវឌ្ឍន៍ និង​ជួយ​ដល់​ពលរដ្ឋ​ក្រីក្រ​នៅក្នុង​ខេត្ដ​សៀមរាប ព្រោះថា កម្ពុជា​ធ្លាប់​មាន​សេដ្ឋកិច្ច​រីកចម្រើន​មុន​ឆ្នាំ ១៩៧០ ហើយ​ដោយសារ​សង្គ្រាម បាន​ធ្វើឱ្យ​ប្រទេស​កម្ពុជា​បាត់បង់​អ្វី​ទាំងអស់ ។​...

ព័ត៌មានលំអិត

ព្រឹក​មិញ​នេះ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ បើក​សិក្ខាសាលា​មួយ​នៅ​ខេត្តសៀមរាប សម្រាប់​មន្ត្រី​របស់​ខ្លួន​ប្រមាណ ១០០​នាក់ ស្តី​ពី​ការយល់ដឹង​ទូទៅ​នៃ​ឥទ្ឋិពល​គ្រឿងញៀន និង​ការរីក​រាលដាល​នៃ​ការឆ្លង​មេរោគ​អេដស៍ ជម្ងឺអេដស៍

​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ បាន​រៀបចំ​សិក្ខាសាលា​មួយ កាលពី​ព្រឹក​ថ្ងៃទី​១៨ ព្រឹក​មិញ​នេះ នៅ​សណ្ឋាគារ​អង្គរ​ដាវ័​ណ្ណ ក្នុង​ក្រុង​សៀមរាប ស្តី​ពី​ការយល់ដឹង​ទូទៅ​នៃ​ឥទ្ឋិពល​គ្រឿងញៀន នឹង​ការរីក​រាលដាល​នៃ​ការឆ្លង​មេរោគ​អេដស៍ ជម្ងឺអេដស៍ សម្រាប់​មន្ត្រី​ក្រោម​ឱវាទ​របស់​ក្រសួង​និង​មន្ត្រី​នៃ​គណៈកម្មាធិការ​ប្រយុទ្ឋប្រឆាំង​នឹង​ជម្ងឺ​អេដស៍ ប្រមាណ ១០០​នាក់ មកពី​ខេត្ត​កំពង់ធំ , សៀមរាប , ឧត្តរមានជ័យ , បន្ទាយមានជ័យ...

ព័ត៌មានលំអិត

ស្ពានឈើ​ប្រវែង​១៨៣​ម៉ែត្រ ក្នុង​ប្រវែង​សរុប​២៦៣​ម៉ែត្រ នៅ​ប្រាសាទបេង​មា​លា ត្រូវបាន​អាជ្ញាធរ​ជាតិ​អប្សរា ចាប់ផ្តើម​ជួសជុល​ស្ពានឈើ​ឡើងវិញ ខណៈ​ស្ពាន​ចាស់​មាន​ភាព​ពុកផុយ​ដោយ​អន្លើ​

​ស្ពានឈើ​មាន​ប្រវែង​២៦៣​ម៉ែត្រ នៅក្នុង​ប្រាសាទបេង​មា​លា ដែល​សាងសង់​កាលពី​ឆ្នាំ​២០០២​កន្លងមកនេះ ត្រូវបាន​អាជ្ញាធរ​ជាតិ​អប្សរា បាន​ចាប់ផ្តើម​ធ្វើ​ការជួស​ជុល​ឡើងវិញ​ហើយ ក្នុង​ប្រវែង​១៨៣​ម៉ែត្រ​ប៉ុណ្ណោះ កាលពី​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៨ កន្លង​ទៅ​ថ្មីៗ​នេះ បន្ទាប់ពី​បាន​ពិនិត្យឃើញថា ស្ពានឈើ​នេះ​មាន​ភាព​ពុកផុយ​ដោយ​អន្លើ រួម​ទាំង​ការពង្រីក​តួ​ស្ពាន​ធំ​ជាង​មុន ព្រោះ​ស្ពាន​នេះ​មាន​សភាព​តូចចង្អៀត ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៨​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​ជា​អ្នកទទួលខុសត្រូវ​លើ​បច្ចេកទេស​ជួសជុល រី​ឯ​ក្រុមហ៊ុន ខាំ សា​មេ​ត ជា​អ្នក​ផ្តល់​ថវិកា​ទិញ​សម្ភារ...

ព័ត៌មានលំអិត

ថ្នាក់ដឹកនាំ​ក្រសួង​ផែនការ បង្ហាញថា ប្រជាជន​វ័យចាស់​នៅ​កម្ពុជា គឺជា​ភាពចាំបាច់ ក្នុង​ការធានា​ឲ្យមាន​ការ​ធ្វើ​ផែនការអភិវឌ្ឍ មាន​លក្ខណៈ​គ្របដណ្តប់​និង​គ្រប់​ជ្រុងជ្រោយ​

​ឯកឧត្តម​បណ្ឌិត ប៉ូច ប៊ុ​ណ្ណាក់ រដ្ឋលេខាធិការ​ក្រសួង​ផែនការ មានប្រសាសន៍ថា គោលនយោបាយ​ជាតិ​ប្រជាជន​ឆ្នាំ ២០១៦-២០៣០ គឺជា​ការឆ្លើយតប​ទៅនឹង​បម្រែបម្រួល​សង្គម​-​សេដ្ឋកិច្ច និង សង្គម​ប្រជាសាស្ត្រ ដែល​កម្ពុជា​បាន​នឹង​កំពុង​ឆ្លងកាត់​សំដៅ​ធានា​ឲ្យបាន​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គមកិច្ច ដែល​កម្ពុជា​បាន​នឹង​កំពុង​ឆ្លងកាត់ និង មាន​សន្ទុះ​លឿន​ជាង​មុន​ប្រកបដោយ​ចីរភាព កាត់បន្ថយ​ភាពក្រីក្រ និង ធ្វើឲ្យ​ប្រសើរឡើង គុណភាព​ជីវិត​ប្រជាជន ព្រោះ​ប្រជាជន គឺជា​មធ្យោបាយ​នៃ​ការអភិវឌ្ឍ...

ព័ត៌មានលំអិត

មន្ត្រី​ក្របខណ្ឌ​ក្រសួង​មហាផ្ទៃ​ដែល​ប្រឡង​ជាប់​ក្នុង​ឆ្នាំ​២០១៧ ចំនួន​៤៨​នាក់ មកពី​ខេត្ត​ចំនួន​៦​ក្នុងប្រទេស​កម្ពុជា បានទទួល​ការបណ្តុះបណ្តាល​បឋម នៅ​ខេត្ត​សៀមរាប​

​មន្ត្រីរាជការ​ស៊ីវិល​នៃ​ក្រសួង​មហាផ្ទៃ​ដែល​ប្រឡង​ជាប់​ក្នុង​ឆ្នាំ​២០១៧ បាន​កំពុង​បម្រើ​ការងារ​នៅតាម​អង្គភាព​ក្នុង ខេត្តសៀមរាប , កំពត , កែប , ឧត្តរមានជ័យ , ព្រះវិហារ និង ខេត្ត​កោះកុង ចំនួន​៤៨​នាក់ ក្នុងនោះ​ស្រី​ចំនួន​១៤​នាក់ បានទទួល​ការបណ្តុះបណ្តាល​បឋម​មួយ នៅ​សាលាខេត្ត​សៀមរាប នា​ថ្ងៃ​ទី ១៦ ខែតុលា...

ព័ត៌មានលំអិត

អភិបាលខេត្តសៀមរាប ក្រើនរំលឹកដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងខេត្ត ត្រូវបង្កើនការយកចិត្តទុកដាក់ដើម្បីឲ្យដំណើរការព្រះរាជពិធីបុណ្យអុំទូកនៅខេត្តសៀមរាបក្នុងឆ្នាំនេះ កាន់តែប្រសើរជាងឆ្នាំមុន

​ឯកឧត្តម ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប មានប្រសាសន៍ថា ដើម្បីឲ្យ​ដំណើរការ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​នៅ​ខេត្ត​សៀមរាប​ក្នុង​ឆ្នាំនេះ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២១ និង​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ខាងមុខនេះ ប្រព្រឹត្តទៅ​ដោយ​រលូន និង មាន​ភាព​ប្រសើរ​ជាង​ឆ្នាំ​មុន​នោះ សូមឲ្យ​អនុគណៈកម្មការ ព្រមទាំង​មន្ទីរ អង្គភាព និង​ស្ថាប័ន​ពាក់​ព​ន្ឋ័​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​លើ​បញ្ហា​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ សន្តិសុខ សុវត្ថិភាព...

ព័ត៌មានលំអិត

អភិបាលខេត្ត​សៀមរាប ប្រារព្ធ​ពិធី​គោរព​ដល់​ដួង​ព្រះ​វិញ្ញាណក្ខ័ន្ត ព្រះ​បរម​រតន​កោដិ គម្រប់​០៦​ឆ្នាំ​នៃ​ការយាង​សោយ​ទីវង្គត​

​ថ្ងៃទី​១៥ ខែ តុលា​ឆ្នាំ​២០១៨ ជា​ថ្ងៃ​គម្រប់​ខួប​០៦​ឆ្នាំ នៃ​ការយាង​ចូល​ទីវង្គត​របស់​ព្រះករុ​ណា​សម្តេច ព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ជាតិ ព្រះ​បរម​រតន​កោដិ អតីត​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ​ឯកឧត្តម បណ្ឌិត ឃឹម ប៊ុន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត ឯកឧត្តម អ៊ឹង ហឿន ប្រធាន​ស្តីទី​ក្រុមប្រឹក្សា​ខេត្ត...

ព័ត៌មានលំអិត

ឧបនាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ស្លូ​វាក អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​ខេត្តសៀមរាប និង​ទស្សនា​សំណង់​ស្ថាបត្យកម្ម​ប្រវត្តិ​ដ៏​អស្ចារ្យ​របស់​កម្ពុជា​

 ឯកឧត្តម ភី​ធើ កា​ស្ស៊ី​មៀ Peter Kazimir ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ នៃ​សាធារណរដ្ឋ​ស្លូ​វាក នៅក្នុង​ដំណើរ​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ខេត្តសៀមរាប ឯកឧត្តម​បាន​បង្ហាញ​អំពី​គោលជំហរ​ទូលំទូលាយ នៃ​ការធ្វើឲ្យ​ប្រសើរ​ឡើង​ថែម​ទៀត នូវ​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ពីរ​! ​តាម​យន្តហោះ​ពិសេស​ហោះ​ត្រង់​មក​កាន់​កម្ពុជា នៅ​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៨ គណៈប្រតិភូ​ជាន់ខ្ពស់ នៃ​សាធារណរដ្ឋ​ស្លូ​វ៉ាក ដែល​ដឹកនាំ​ដោយ ឯកឧត្តម...

ព័ត៌មានលំអិត

ព្រឹក​មិញ​នេះ រដ្ឋបាល​ខេត្ត​សៀមរាប រៀបចំ​ប្រារព្ធ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះមហាវីរៈក្សត្រ ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ​

​នា​ព្រឹក​ថ្ងៃ​ចន្ទ ០៦​កើត ខែ​អស្សុជ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៨​នេះ រដ្ឋបាល​ខេត្ត​សៀមរាប បាន​រៀបចំ​ប្រារព្ធ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ​ជាតិខ្មែរ គម្រប់​ខួប​៦​ឆ្នាំ ដែល​ព្រះអង្គ​បាន​យាង​សោយ​ទីវង្គត​។​...

ព័ត៌មានលំអិត
Page 299 of 304 1 298 299 300 304

Recommended

សូម Like និង Follow ពួកយើង