ការដេញថ្លៃគម្រោងសាងសង់សាលាមតេ្តយ្យសហគមន៍ និងបង្គន់អនាម័យ ក្នុងសង្កាត់សៀមរាប ក្រុងសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសខេត្ត អាជ្ញាធរក្រុង គណៈកម្មការលទ្ធកម្មសង្កាត់ ក្រុមហ៊ុនម៉ៅការ និងអ្នកពាក់ព័ន្ធជាច្រើនរូប។ លោក ម៉ៃ សាមេត ប្រធានគណៈកម្មាធិការលទ្ធកម្មសង្កាត់ បានឱ្យដឹងថា ចំពោះមូលនិធិសង្កាត់ឆ្នាំ២០២៥នេះ សង្កាត់បានដាក់ដេញថ្លៃគម្រោងសាងសង់សាលាមត្ដេយ្យសហគមន៍...
ព័ត៌មានលំអិតអាជ្ញាធរខេត្តសៀមរាប បានលើកឡើងថា ការងារគាំពារ និងអភិវឌ្ឍន៍កុមារតូច ត្រូវបានចាត់ទុកជាកិច្ចការដ៏មានសារៈសំខាន់ និងជាអាទិភាពខ្ពស់របស់រាជរដ្ឋាភិបាល ដែលបានឆ្លុះបញ្ចាំងយ៉ាងច្បាស់នៅក្នុងគោលនយោបាយជាតិ ជាពិសេសគឺផ្នែកមួយនៃ "យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១" ក្នុងការកសាងធនធានមនុស្សប្រកបដោយគុណភាព។ ក្នុងកិច្ចប្រជុំស្ដីពីការរៀបចំកិច្ចប្រជុំវិភាគទិន្នន័យស្ថានភាពកុមារតូច សម្រាប់រៀបចំផែនការគាំពារ និងអភិវឌ្ឍន៍កុមារតូចរយៈពេល ៣ឆ្នាំ (២០២៦-២០២៨) របស់រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥នេះ...
ព័ត៌មានលំអិតអត្រាប្រជាជនវ័យចាស់មានការកើនឡើង ខណៈចំនួនប្រជាជនវ័យក្មេងថយចុះ កំពុងក្លាយជាប្រធានបទដ៏សំខាន់មួយ ដែលប្រទេសជាច្រើននៅទូទាំងពិភពលោកកំពុងយកចិត្តទុកដាក់ និងត្រៀមខ្លួនក្នុងការដោះស្រាយនូវបញ្ហាប្រឈមនេះ ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។ ថ្លែងក្នុងសិក្ខាសាលាស្តីពីនីតិវិធីក្នុងការជំរុញ និងពង្រឹងសមាគមមនុស្សចាស់ឃុំ សង្កាត់ នៅខេត្តសៀមរាប នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត បានបញ្ជាក់ថា បច្ចុប្បន្នសកលលោកមានការប្រែប្រួលលឿន ជាមួយនឹងភាពមិនប្រាកដប្រជាខ្ពស់...
ព័ត៌មានលំអិតមន្ត្រីជាន់ខ្ពស់អាជ្ញាធរមីនកម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជា ក៏ដូចជាបណ្ដាប្រទេសក្នុងតំបន់មេគង្គ-ឡានឆាង បានទទួលសមិទ្ធផលគួរឱ្យកត់សម្គាល់ក្នុងវិស័យសកម្មភាពមីន ក៏ប៉ុន្តែការគំរាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅតែបន្តមាន ដែលតម្រូវឱ្យមានការពង្រឹងកិច្ចសហការដើម្បីដោះស្រាយបញ្ហានេះ។ ក្នុងពិធីបិទសិក្ខាសាលាស្ដីពីសកម្មភាពមីននៅក្នុងតំបន់មេគង្គ-ឡានឆាង នៅខេត្តសៀមរាប នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម លី បញ្ញារិទ្ធិ៍ អគ្គលេខាធិការអាជ្ញាធរមីន បានបញ្ជាក់ថា ការគំរាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅតែបន្តមាន...
ព័ត៌មានលំអិតក្នុងយុទ្ធនាការ “និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ - Say No to Fake News” របស់មន្ទីរព័ត៌មានខេត្តសៀមរាប នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ លោក សុខ ណារ៉េត អភិបាលស្រុកក្រឡាញ់ បានលើកឡើងថា ស្របពេលប្រព័ន្ធផ្សព្វផ្សាយឌីជីថលកាន់តែរីកចម្រើន យុវជនក៏កំពុងក្លាយជាក្រុមដែលងាយនឹងទទួលឥទ្ធិពលពីព័ត៌មានក្លែងក្លាយ ខណៈជនខិលខូចនៅតែបន្តធ្វើសកម្មភាពញុះញង់...
ព័ត៌មានលំអិតនាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ រៀបចំសិក្ខាសាលាស្ដីពីសកម្មភាពមីននៅក្នុងតំបន់មេគង្គ-ឡានឆាង ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧-២៩ ខែតុលា ឆ្នាំ២០២៥ នៅខេត្តសៀមរាប ក្នុងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការ រួមគ្នាឆ្ពោះទៅសម្រេចបានតំបន់មេគង្គ-ឡានឆាង ដែលមិនមានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន មានប្រសាសន៍ថា...
ព័ត៌មានលំអិតនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ មន្ទីរកិច្ចការនារីខេត្តសៀមរាប បានបើកកិច្ចប្រជុំត្រៀមរៀបចំយុទ្ធនាការទិវាក្មេងស្រីអន្តរជាតិ ក្រោមប្រធានបទ “ភាពជាអ្នកក្លាហានដឹកនាំរបស់ក្មេងស្រីដើម្បីទាំងអស់គ្នា” ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ និងអង្គការជាដៃគូជាច្រើនរូបផងដែរ។ លោកស្រី ក្រង់ ស៉ីថាវី ប្រធានមន្ទីរកិច្ចការនារីខេត្តសៀមរាប បានលើកឡើងថា ទិវាអន្តរជាតិនេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សិទ្ធិរបស់ក្មេងស្រី តាមរយៈការបង្ហាញនូវវឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅ ព្រមទាំងដាក់ចេញវិធានការដោះស្រាយបញ្ហាប្រឈមនានា ដែលរារាំងសក្ដានុពល...
ព័ត៌មានលំអិតថ្លែងបើកសិក្ខាសាលាតម្រង់ទិស ស្តីអំពីការប្រើប្រាស់កញ្ចប់ឧបករណ៍យុទ្ធនាការលើកកម្ពស់សម្ភារគាំពារ និងអភិវឌ្ឍន៍កុមារតូច នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ លោកជំទាវ ស៊ិន ណម សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់ស្ត្រី និងកុមារខេត្តសៀមរាប បានធ្វើការជំរុញដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវខិតខំធ្វើយ៉ាងណា ជំរុញដល់កិច្ចគាំពារកុមារនៅតាមទីជនបទបន្ថែមទៀត។ លោកជំទាវ ស៊ិន ណម បានលើកឡើងថា ដោយការគិតគូរពីរាជរដ្ឋាភិបាលចំពោះកុមារតូច...
ព័ត៌មានលំអិតអាជ្ញាធរស្រុកវ៉ារិន ខេត្តសៀមរាប បានបង្ហាញការប្ដេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ - Say No to Fake News» ដើម្បីជំរុញឱ្យប្រជាពលរដ្ឋទទួលបាន និងផ្សព្វផ្សាយតែព័ត៌មានពិតប្រាកដ។ ការប្ដេជ្ញាចិត្តនេះធ្វើឡើងក្នុងឱកាសដែលមន្ទីរព័ត៌មានខេត្តសៀមរាប បានបន្តយុទ្ធនាការនេះនៅគោលដៅទី៨ ក្នុងស្រុកវ៉ារិន កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ក្នុងគោលដៅអប់រំ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យយល់ដឹងពីផលប៉ះពាល់ធ្ងន់ធ្ងរនៃព័ត៌មានក្លែងក្លាយ...
ព័ត៌មានលំអិតថ្លែងក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ គោលដៅទី៧ នៅស្រុកបន្ទាយស្រី នាថ្ងៃទី២២ ខែតុលានេះ លោក រិន ឡូត អភិបាលស្រុកបន្ទាយស្រី បានអំពាវនាវឱ្យអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ ពិសេសយុវជន ចូលរួមអនុវត្តន៍តាមការណែនាំរបស់ក្រសួងព័ត៌មាន និងមន្ទីរព័ត៌មានខេត្ត រួមគ្នាលុបបំបាត់ព័ត៌មានក្លែងក្លាយ តាមរយៈការមិនបង្កើត មិនផ្សព្វផ្សាយ និងមិនចែករំលែកនូវព័ត៌មានមិនពិត ឬគ្មានប្រភពច្បាស់លាស់ ជំរុញការផ្សព្វផ្សាយព័ត៌មានពិត...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.