នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់អនុគណៈកម្មការបច្ចេកទេសរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងអុចកាំជ្រួច

នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ម្សិលមិញនេះ នៅសាលាខេត្តសៀមរាប មានរៀបចំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់អនុគណៈកម្មការបច្ចេកទេសរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដឹកនាំដោយលោក អុឹង គឹមលាង អភិបាលរងខេត្ត និងជាប្រធានអនុគណៈកម្មការបច្ចេកទេស ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។ មានប្រសាសន៍ក្នុងឱកាសនោះ លោក អុឹង គឹមលាង...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប រៀបចំពិធីផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងស្តីពីយុវជនប្តេជ្ញាប្រកាន់យកឥរិយាបទវិជ្ជមានដើម្បីបញ្ចប់ជំងឺអេដស៍

នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានរៀបចំពិធីផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងស្តីពីយុវជនប្តេជ្ញាប្រកាន់យកឥរិយាបទវិជ្ជមានដើម្បីបញ្ចប់ជំងឺអេដស៍ ជូនដល់យុវជនកាកបាទក្រហមកម្ពុជាខេត្ត រួមនឹងលោកគ្រូអ្នកគ្រូ និស្សិតសាកលវិទ្យាល័យអង្គរ និងសាកលវិទ្យាល័យបៀលប្រាយ ក្រោមអធិបតីភាព ឯកឧត្ដមសាស្រ្តាចារ្យ មហាបរិញ្ញា ហោ ប៊ុនឡេង សមាជិកគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា។ លោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ...

ព័ត៌មានលំអិត

កម្ពុជាកំពុងពិភាក្សាលើស្តង់ដារ “ភូមិទេសចរណ៍គំរូ” ដែលស្តង់ដារនេះត្រូវបានចាត់ទុកជាកត្តាដ៏សំខាន់ក្នុងការជំរុញ និងអភិវឌ្ឍតំបន់ជនបទឱ្យប្រែក្លាយជាគោលដៅទេសចរណ៍

ដើម្បីជំរុញ និងអភិវឌ្ឍតំបន់ជនបទ ឱ្យប្រែក្លាយជាគោលដៅទេសចរណ៍ថ្មីៗ ក្រសួងទេសចរណ៍កម្ពុជា និងគ្រប់ភាគីពាក់ព័ន្ធ បានរួមគ្នាធ្វើការពិភាក្សាលើសេចក្តីព្រាងស្តីពីស្តង់ដារ “ភូមិទេសចរណ៍គំរូ” ដែលនេះជាការធ្វើពិពិធកម្ម ផលិតផលទេសចរណ៍ ជំរុញការផ្សព្វផ្សាយ និងការទាក់ទាញភ្ញៀវទេសចរដ៏មានប្រសិទ្ធភាព។ ថ្លែងក្នុងសិក្ខាសាលាពិគ្រោះយោបល់គោលការណ៍ណែនាំស្តីពីសេចក្តីព្រាងស្តង់ដា “ភូមិទេសចរណ៍គំរូ” នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ នៅខេត្តសៀមរាប អគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម...

ព័ត៌មានលំអិត

ក្រសួងព័ត៌មានសហការនឹងក្រសួងសេដ្ឋកិច្ច រៀបចំសិក្ខាសាលាស្តីពីនីតិវិធីនៃការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋតាមប្រព័ន្ធ SARMIS នៅខេត្តសៀមរាប

នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងព័ត៌មាន បានសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំសិក្ខាសាលាស្តីពីនីតិវិធីនៃការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋតាមប្រព័ន្ធ SARMIS (Online) ដល់មន្ត្រីជំនាញមកពីបណ្ដាមន្ទីរព័ត៌មានរាជធានីខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យរដ្ឋមន្រ្តីក្រសួងព័ត៌មាន ដោយមានការចូលរួមពីប្រតិភូក្រសួងទាំង២ ថ្នាក់ដឹកនាំមន្ទីរព័ត៌មានរាជធានីខេត្ត...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប ទទួលបានរថយន្តពន្លត់អគ្គិភ័យ និងរថយន្តសង្គ្រោះ ៤គ្រឿង ពីសភាខេត្ត Gyeonggi-do នៃសាធារណរដ្ឋកូរ៉េ

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានទទួលជួបពិភាក្សាការងារ និងទទួលជំនួយនូវរថយន្តពន្លត់អគ្គិភ័យ និងរថយន្តសង្គ្រោះ ៤គ្រឿង ពីសភាខេត្ត Gyeonggi-do នៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយ ឯកឧត្តម Kim Jin Kyung ប្រធានសភាខេត្ត...

ព័ត៌មានលំអិត

លេខធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ដសៀមរាប បើកកិច្ចប្រជុំផ្សព្វផ្សាយពីការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតឆ្នាំ២០២៤

នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះ លេខធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ដសៀមរាប បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ ដឹកនាំដោយ លោក នឹម វ៉ាន់សំ ប្រធានលេខធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ដសៀមរាប ដោយមានការចូលរួមពីតំណាងគណបក្សនយោបាយ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។ លោក នឹម វ៉ាន់សំ...

ព័ត៌មានលំអិត

មន្ទីររៀបចំដែនដីខេត្តសៀមរាប ផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងភូមិចំនួន៩ នៃស្រុកជីក្រែង

នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះ មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តសៀមរាប បានសហការជាមួយអាជ្ញាធរស្រុកជីក្រែង បានចុះធ្វើការប្រកាសផ្សព្វផ្សាយកំណត់តំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធសម្រាប់ភូមិចំនួន៩ រួមមាន៖ ភូមិពាក់ស្ពា ភូមិអូរ ភូមិចក ភូមិតាព្រំ ភូមិថ្នល់ដាច់ ភូមិដំរីឆ្លង ភូមិកន្សែង ភូមិព្រៃប្រស់ និងភូមិក្របៅ នៃឃុំសង្វើយ ស្រុកជីក្រែង...

ព័ត៌មានលំអិត

សហរដ្ឋអាមេរិក ប្រកាសផ្តល់មូលនិធិចំនួនជាង១៧លានដុល្លារ សម្រាប់គម្រោងថ្មីរយៈពេល៥ឆ្នាំ ដើម្បីលើកកម្ពស់សុខភាពរបស់ប្រជាជនកម្ពុជា

ក្នុងឱកាសមកបំពេញបេសកកម្មនៅខេត្តសៀមរាប នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤នេះ នាយិកាទីភ្នាក់ងារផ្តល់ជំនួយរបស់សហរដ្ឋអាមេរិក (USAID) អ្នកស្រី Samantha Power បានប្រកាសថា សហរដ្ឋអាមេរិក នឹងផ្តល់មូលនិធិចំនួនជាង ១៧លានដុល្លារ សម្រាប់គម្រោងថ្មីរយៈពេល ៥ឆ្នាំ ដើម្បីគាំទ្រផ្នែកសុខភាពរបស់ប្រជាជនកម្ពុជា។ អ្នកស្រី Samantha Power បានឱ្យដឹងថា...

ព័ត៌មានលំអិត

ទិវាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស ឆ្នាំ២០២៤ ក្រោមប្រធានបទ “ការអប់រំសីលធម៌តាមវិស័យសាសនា បង្ការទប់ស្កាត់អំពើជួញដូរមនុស្សក្នុងសម័យឌីជីថល”

រសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ គណៈកម្មការប្រយុទ្ធប្រឆាំងអំពើមនុស្សខេត្តសៀមរាប (គ.ខ.ប.ជ) បានសហការជាមួយមន្ទីរធម្មការ និងសាសនាខេត្ត ដោយមានការគាំទ្រពីរដ្ឋបាលសាលាខេត្តសៀមរាប រួមនឹងអង្គការដៃគូ បានរៀបចំទិវាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៨ ឆ្នាំ២០២៤ ក្រោមប្រធានបទ “ការអប់រំសីលធម៌តាមវិស័យសាសនា បង្ការទប់ស្កាត់អំពើជួញដូរមនុស្សក្នុងសម័យឌីជីថល” ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាព និងអ្នកពាក់ព័ន្ធជាច្រើនរូប។ លោកស្រី ម៉ន់នី រង្សី...

ព័ត៌មានលំអិត

នាយទាហាន និងពលទាហានដែលត្រូវចូលនិវត្តន៍៤១៣នាក់ នៃយោធភូមិភាគទី៤ ត្រូវបានបំពាក់ឋានន្តរសក្ដិ និងគ្រឿងឥស្សរិយយស

នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤នេះ នាយទាហាន នាយទាហានរង និងពលទាហាន ដែលត្រូវចូលនិវត្តន៍ជាង ៤១៣នាក់ មកពីបណ្ដាអង្គភាពចំណុះទីបញ្ជាការយោធភូមិភាគទី៤ ត្រូវបានបំពាក់ឋានន្តរសក្ដិ និងគ្រឿងឥស្សរិយយស ដែលពិធីនេះធ្វើឡើងនៅទីបញ្ជាការយោធភូមិភាគទី៤ ខេត្ដសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤...

ព័ត៌មានលំអិត
Page 38 of 304 1 37 38 39 304

Recommended

សូម Like និង Follow ពួកយើង