អាជ្ញាធរខេត្ដសៀមរាប បានសហការជាមួយមន្ត្រីជំនាញ និងយុវជន សសយក បានចុះធ្វើការផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងគោលបំណងរួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតមកនៅកម្រិតទាប ដោយការចុះផ្សព្វផ្សាយនេះធ្វើឡើងនៅតាមដងផ្លូវជាតិលេខ៦ ក្រុងសៀមរាប នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤នេះ។ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត និងប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ដសៀមរាប មានប្រសាសន៍ថា គ្រោះថ្នាក់ចរាចរណ៍ មិនត្រឹមតែបង្កឱ្យមានការខាតបង់ទ្រព្យសម្បត្តិ...
ព័ត៌មានលំអិតក្នុងដំណើរទស្សនកិច្ចនៅសាលាបឋមសិក្សាវត្តរាជបូណ៌ ក្រុងសៀមរាប នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤នេះ ប្រធានប្រតិភូនៃអង្គភាពប្រឆាំងអំពើពុករលួយមកពីប្រទេសថៃ និងប្រទេសឡាវ បានថ្លែងនូវការកោតសរសើរចំពោះកម្ពុជាដែលបានបោះជំហានមុនគេ នៅក្នុងការដាក់បញ្ចូលមេរៀនប្រឆាំងអំពើពុករលួយក្នុងកម្មវិធីសិក្សារបស់រដ្ឋ។ លោក Vilayvanh Boutdakham អនុប្រធាននៃអាជ្ញាធរអធិការកិច្ចរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងជាប្រធានគណៈប្រតិភូ SIA បានបង្ហាញក្តីរីករាយជាខ្លាំង ចំពោះរាជរដ្ឋាភិបាល ដែលបានដាក់គោលនយោបាយ នៅតាមសាលាឱ្យមានប្រសិទ្ធភាព ជាពិសេសបានបញ្ចូលកម្មវិធីសិក្សាផ្នែកប្រឆាំងអំពើពុករលួយ...
ព័ត៌មានលំអិតនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ លោក អុឹង គឹមលាង អភិបាលរងខេត្តសៀមរាប រួមនឹងថ្នាក់ដឹកនាំខេត្តមួយចំនួនទៀត បានទទួលជួបពិភាក្សា និងពិគ្រោះយោបល់ជាមួយអង្គការ IOM ស្តីពីការពិនិត្យឡើងវិញ លើផែនការត្រៀមបម្រុង និងឆ្លើយតបគ្រោះអាសន្ន តាមបណ្តាភូមិសាស្ត្រក្រុងស្រុក នៃខេត្តសៀមរាប ដឹកនាំដោយ ឯកឧត្តម ឃុន សុខា...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤នេះ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តសៀមរាប (គកសក) អាណត្តិទី៤ បានបើកកិច្ចប្រជុំសាមញ្ញលើកទី១ ប្រចាំខែកក្កដា ឆ្នាំ២០២៤ របស់ខ្លួន ដើម្បីធ្វើការពិនិត្យលើលទ្ធផលនៃការអនុវត្តការងារកន្លងមក របស់ក្រុមការងារ ក្នុងការលើកកម្ពស់ការយល់ដឹង និងការប្រើប្រាស់បទដ្ឋានគតិយុត្តជាតិ និងអន្តរជាតិដែលមានស្រាប់ សំដៅការពារកុមារពីការរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទ ដឹកនាំដោយលោកជំទាវ ស៊ិន...
ព័ត៌មានលំអិតមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប សហការជាមួយរដ្ឋបាលស្រុកពួក នាថ្ងៃ០១ ខែសីហា ឆ្នាំ២០២៤នេះ បានធ្វើការផ្សព្វផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ សម្រាប់ភូមិចំនួន៧ គឺភូមិគោកព្នៅ ភូមិអន្តង្គន់ ភូមិតាកាំ ភូមិត្នោតជ្រុំ ភូមិតាស្នេហ៍ ភូមិរហាល និងភូមិដូនអុន ក្នុងឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប...
ព័ត៌មានលំអិតដោយមើលឃើញពីភាពចាំបាច់ក្នុងការធ្វើដំណើរប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលតែធ្វើដំណើរឆ្លងកាត់ក្នុងវត្តទាំងថ្ងៃទាំងយប់ និងដើម្បីរក្សាបានសណ្តាប់ធ្នាប់ សុខសុវត្ថិភាពក្នុងទីអារាម បញ្ចៀសការរំខាន និងបញ្ហាផ្សេងៗដល់វត្ត ព្រះចៅអធិការវត្តកេសរារាម ក្រុងសៀមរាប គណៈកម្មការអាចារ្យវត្ត បានការសហការគាំទ្រពីអាជ្ញាធរមូលដ្ឋាន និងសប្បុរសជន នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ បានសម្រេចចាប់ផ្តើមដំណើរឈូសឆាយដំណើរ និងស្ថាបនាជាផ្លូវបេតុងមួយខ្សែប្រវែង១៦០ម៉ែត្រ ទន្ទឹង៦ម៉ែត្រ ជាប់របងវត្តក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ ព្រះវិបុលសត្ថា...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប និងជាតំណាង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត បានអញ្ជើញធ្វើបទសម្ភាសន៍ជាមួយស្ថានីយ៍ទូរទស្សន៍មហាផ្ទៃ MOI TV ស្ដីពីវឌ្ឍនភាព និងទិសដៅការងារបន្តរបស់ រដ្ឋបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីស្នងការខេត្ត និងថ្នាក់ដឹកនាំខេត្តជាច្រើនរូបទៀត។...
ព័ត៌មានលំអិតវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណកម្មសិទ្ធិ) ចំនួន៦.១៤៨ក្បាលដី ក្នុងភូមិចំនួន៤ គឺភូមិច្រេស ភូមិស្ពានក្អែក ភូមិអូរ និងភូមិត្រាង ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានមន្ត្រីជំនាញប្រគល់ជូនប្រជាពលរដ្ឋ និងម្ចាស់កម្មសិទ្ធិយកទៅប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ ក្នុងបរិវេណសាលាឆទានភូមិអូរ ក្រោមវត្តមាន ឯកឧត្តម លី...
ព័ត៌មានលំអិតអង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា អាជ្ញាធរអធិការកិច្ចរដ្ឋឡាវ និងគណៈកម្មការជាតិប្រឆាំងអំពើពុករលួយថៃ បានបើកកិច្ចប្រជុំក្រុមការងារត្រីភាគីលើកទី៣ ស្តីពីកិច្ចសហប្រតិបត្តិការប្រឆាំងអំពើពុករលួយ ដែលកិច្ចប្រជុំនេះមានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទិ៣១ ខែកក្កដា ដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ នៅលើទឹកដីនៃខេត្ដសៀមរាប។ ឯកឧត្ដម ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា (ACU) មានប្រសាសន៍ថា...
ព័ត៌មានលំអិតគណៈកម្មការលទ្ធកម្មឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ បានប្រកាសបញ្ចប់ការដេញថ្លៃគម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម ចំនួន២ខ្សែ ប្រកបដោយជោគជ័យ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសខេត្ត អាជ្ញាធរស្រុក គណៈកម្មការលទ្ធកម្មឃុំ ក្រុមហ៊ុនម៉ៅការ និងអ្នកពាក់ព័ន្ធជាច្រើនរូប។ អ្នកស្រី ឡាច សុភា គណៈកម្មការលទ្ធកម្មឃុំគោកធ្លកលើ ស្រុកជីក្រែង បានឱ្យដឹងថា...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.