ការដេញថ្លៃគម្រោងសាងសងផ្លូវបេតុងអាមេមួយខ្សែ ស្ថិតក្នុងភូមិទន្លាប់ នៃឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសខេត្ត អាជ្ញាធរស្រុក គណៈកម្មការលទ្ធកម្មឃុំ ក្រុមហ៊ុនម៉ៅការ និងអ្នកពាក់ព័ន្ធជាច្រើនរូប។ លោក ឡុក វួន ប្រធានគណៈកម្មការលទ្ធកម្មឃុំស្រណាល ស្រុកក្រឡាញ់ បានឲ្យដឹងថា...
ព័ត៌មានលំអិតមានប្រសាសន៍ក្នុងកម្មវិធីសន្ទនាមតិ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ លោកស្រី ស៊ុម សុភាព អភិបាលរងស្រុកស្វាយលើ ខេត្តសៀមរាប បានលើកឡើងថា ដោយអនុវត្តតាមយុទ្ធនាការណ៍របស់រាជរដ្ឋាភិបាលលើកិច្ចការចុះបញ្ជីអត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋ ដែលមានតាំងពីឆ្នាំ2002មក អាជ្ញាធរស្រុក តែងតែធ្វលការចុះអប់រំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ទៅទទួលយកសេវាចុះបញ្ជីអត្រានុកូលដ្ឋាន ដូចជា សំបុត្រកំណើតឬ សំបុត្របញ្ជាក់កំណើត ,...
ព័ត៌មានលំអិតលោកស្រី ព្រំ សុខឡន នាយកស្តីទីនៃអនុវិទ្យាល័យ ហ៊ុនសែនរលួស បានប្រាប់វិទ្យុជាតិខេត្តសៀមរាបថា នៅតាមសាលាបង្រៀនមួយចំនួនក្នុងខេត្តសៀមរាប កាលវិភាគនៃការសិក្សាគឺ ផ្តោតសំខាន់តែទៅលើពិន្ទុ និង និទ្ទេសរបស់សិស្ស ដោយបានចាត់ទុកថា ការផ្តល់ឱកាសទៅកាន់សិស្សានុសិស្សក្នុងការចូលរួមក្នុងការប្រកួតប្រជែងសមត្ថភាព ឬ អនុវត្តសកម្មភាពក្រៅកម្មវិធីសិក្សា គឺប៉ះពាល់ទៅដល់ការរៀនរបស់សិស្សទៅវិញ។ លោកស្រីថា បច្ចុប្បន្នបច្ចេកវិទ្យាកាន់តែទំនើប មានកម្មវិធីសិក្សាជាច្រើនដើម្បីផ្តល់អោយសិស្សទទួលបាននូវពហុចំណេះដឹង ហើយប្រសិនបើសាលារៀនមួយដែលសិស្សានុសិស្សមានគុណភាព...
ព័ត៌មានលំអិតថ្លែងក្នុងពិធីប្រកាសផ្ទេរសម្រួលភារកិច្ច និងតែងតាំងមុខតំណែងអធិការ អធិការរង នៃអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានជំរុញឲ្យកម្លាំងនគរបាលទាំងអស់ ត្រូវប្រកាន់ភា្ជប់នូវឥរិយាបថល្អ យកបេះដូងមកធ្វើការងារបម្រើដល់ប្រជាពលរដ្ឋ ខិតខំសិក្សារៀនសូត្របង្កើនចំណេះវិជ្ជាថ្មីៗបន្ថែមទៀត ទាក់ទងនឹងការងារជំនាញរបស់ខ្លួន ដើម្បីអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព។ លោកឧត្តមសេនីយ៍ទោ ក៏បានណែនាំឲ្យកងកម្លាំងទាំងអស់...
ព័ត៌មានលំអិតកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ម្សិលមិញនេះ គណៈកម្មការលទ្ធកម្មឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប ប្រកាសបញ្ចប់ការដេញថ្លៃគម្រោងចំនួន២ រួមមាន៖គម្រោងជួសជុលផ្លូវដីសក្រាលក្រួសធម្មជាតិមួយខ្សែ និងសង់លូជ្រុងទោល ប្រកបដោយជោគជ័យ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសខេត្ត អាជ្ញាធរស្រុក គណៈកម្មការលទ្ធកម្មឃុំ ក្រុមហ៊ុនម៉ៅការ និងអ្នកពាក់ព័ន្ធជាច្រើនរូប។ លោក វ៉ាន់ វុត ប្រធានគណៈកម្មការលទ្ធកម្មឃុំដានរុន ស្រុកសូទ្រនិគម...
ព័ត៌មានលំអិតសិស្សអនុវិទ្យាល័យ និងវិទ្យាល័យចំនួន២២៥នាក់ មកពីប្រទេសអាស៊ានទាំង១០ រួមទាំងប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង បានមកជួបប្រជុំគ្នានៅខេត្តសៀមរាប ប្រទេសកម្ពុជា នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ ដើម្បីចូលរួមកម្មវិធីអាស៊ានបូកបី វិថីអ្នកវិទ្យាសាស្រ្តវ័យក្មេងលើកទី១០ ដែលជាព្រឹត្តិការណ៍អប់រំប្រចាំឆ្នាំ មានគោលដៅជំរុញការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ផ្នែកវិទ្យាសាស្ត្រ ក្នុងចំណោមយុវជនដែលមានអាយុចាប់ពី១៣ ដល់១៥ឆ្នាំ នៃប្រទេសអាស៊ានបូកបី ដើម្បីឲ្យពួកគេត្រៀមប្រឈមនឹងបញ្ហានាពេលអនាគត។...
ព័ត៌មានលំអិតការដេញថ្លៃគម្រោងសាងសងផ្លូវបេតុងអាមេមួយខ្សែ តភ្ជាប់ពីភូមិប្រាសាទ ទៅភូមិត្រាចថ្មី នៃឃុំកំពង់ក្ដី ស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសខេត្ត អាជ្ញាធរស្រុក គណៈកម្មការលទ្ធកម្មឃុំ ក្រុមហ៊ុនម៉ៅការ និងអ្នកពាក់ព័ន្ធជាច្រើនរូប។ លោក ស្រី សំអុល ប្រធានគណៈកម្មការលទ្ធកម្មឃុំកំពង់ក្ដី ស្រុកជីក្រែង...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី១៩ ខែកក្តដា ឆ្នាំ២០២៤ ឯកឧត្តម ហេង ធូ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកបន្ទាយស្រី បានដឹកនាំក្រុមការងារ អាជ្ញាធរស្រុកបន្ទាយស្រី បំពាក់បង្គោល និងអំពូលសូឡាថ្មី ចំនួន២០អំពូល ជាអំណោយរបស់ ឯកឧត្តម សែម សុវណ្ណនី ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបន្ទាយស្រី និងក្រុងរុនតាឯកតេជោសែន ជូលដល់មណ្ឌលសុខភាពបន្ទាយស្រី...
ព័ត៌មានលំអិតដើម្បីបង្កើនភាពទាក់ទាញឲ្យអ្នកទេសចរមកកម្សាន្តនៅក្នុងខេត្តសៀមរាបបានកាន់តែច្រើន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតីហ៊ុន ម៉ាណែត បានជម្រុញឲ្យអាជ្ញាធរខេត្តសៀមរាប សហការជាមួយវិស័យឯកជននៅក្នុងការបង្កើតតំបន់កម្សាន្តថ្មីៗ ជាពិសេសនៅតាមមាត់ស្ទឹងសៀមរាប។ មានប្រសាសន៍នៅក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរសម្តេចព្រះព្រហ្មរតនមុនី ពិនសែម កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ សម្តេចធិបតី បានលើកឡើងនូវចំណុចសំខាន់ជាច្រើនក្នុងការស្តារវិស័យទេសចរណ៍របស់កម្ពុជា ជាពិសេសនៅខេត្តសៀមរាបផ្ទាល់តែម្តង។ ដោយក្នុងនោះសម្តេចធិបតី បានជំរុញឲ្យអាជ្ញាធរខេត្តគិតគូអំពីការរៀបចំតំបន់មាត់ស្ទឹងសៀមរាប ឲ្យមានសកម្មភាពទាក់ទាញ ដូចជាការរៀបចំឲ្យមានការជិះទូកកម្សាន្តជាអចិន្ត្រៃយ៍ កន្លែងលក់ដូរជាដើម។...
ព័ត៌មានលំអិតនៅសាលប្រជុំសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ មានបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពបន្ថែមដល់គ្រូបង្គោល របស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ(គ.វ.អ )ក្រោមអធិបតីភាពឯកឧត្តម ពេជ សោភ័ន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន គ.វ.អ ដោយមានវត្តមានចូលរួមពីសំណាក់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និង...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.